ការបង្ហាញពីពាក្យបច្ចេកទេសថ្មីៗ Sabay
បានបង្ហាញជូនប្រិយមិត្តជារៀងរាល់សប្ដាហ៍។ ថ្ងៃនេះក៏ដូចគ្នា
ដែលនឹងធ្វើការពន្យល់នូវពាក្យថ្មី ៣ ទៀតរួមមាន HomeKit, Hotspot
និង ICCD។ តើវាមានអត្ថន័យដូចម្ដេច?
ចុះអត្ថប្រយោជន៍នៃការប្រើប្រាស់វាមានអ្វីខ្លះ?
@HomeKit:
ជាមាតិកានៃកម្មវិធីស្វ័យប្រវត្តិមួយនៅលើស្មាតហ្វូនផ្ដោតសំខាន់លើការគ្រប់គ្រងឧបករណ៍ឆ្លាតវៃក្នុងគេហដ្ឋាន បង្កើតឡើងដោយក្រុមហ៊ុន Apple។ ប្រកាសជាលើកដំបូងនាព្រឹត្តិការណ៍ WWDC អំឡុងឆ្នាំ ២០១៤ ដែលមកជាមួយ iOS 8។ ប្រើប្រាស់បានតែនៅលើឧបករណ៍របស់ Apple មានដូចជា iPhone/iPad។
មានទំនាក់ទំនងជាមួយប្រព័ន្ធសុវត្ថិភាព iCloud ប៉ុន្តែគេធានាថារាល់ទិន្នន័យនៃឧបករណ៍ស្ថិតក្រោមការគ្រប់គ្រង គឺពុំមានការបែកធ្លាយទៅជនដទៃបាននោះឡើយ។ អត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី HomeKit គឺផ្ដល់អត្ថប្រយោជន៍ចម្បង សោតយ៉ាងដូចជាយើងនៅខាងក្រៅផ្ទះ ប៉ុន្តែយើងក៏អាចធ្វើការបញ្ជាឲ្យគ្រឿងបរិក្ខារផ្សេងៗក្នុងផ្ទះ បិទបើកតាមចិត្តរបស់លោកអ្នកជាពិសេសនៅពេលគេង បើយើងឡើងមកដល់លើគ្រែហើយ ច្រើនខ្ជិលមិនចង់ចុះទៅបិទភ្លើងអ្វីជាដើម ហើយ HomeKit គឺអាចជួយយើងបាន។
@Hotspot:
ពាក្យនេះមិនសំដៅតែលើ iPhone មួយឡើយ ខណៈមិនថាសូម្បី Android ឬស្មាតហ្វូន OS ផ្សេងទៀតរមែងមានមុខងារ Hotspot ដូចគ្នា។ មនុស្សជាច្រើននិយមហៅថា Share Wi-Fi។ ប្រកាសបង្ហាញជាផ្លូវការក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកនៅខែសីហា ឆ្នាំ ១៩៩៣ បង្កើតឡើងដោយលោក Henrik Sjodin។
តាមពិតទៅ Hotspot ជាប្រព័ន្ធពិសេសមួយដែលមាននៅតាមទីតាំងអាចផ្ដល់ឲ្យមនុស្សអាចទទួលប្រើប្រាស់អ៊ីនធឺណិតតាមបច្ចេកវិទ្យា Wi-Fi ដោយឆ្លងកាត់ WLAN នៃ Router តភ្ជាប់ទៅកាន់សេវានោះ។ ការប្រើ Hotspot បែងចែកជា ២ រួមមាន:
ICCID មានពាក្យពេញ Integrated Circuit Card Identifier ជាលេខសម្គាល់នៃអត្តសញ្ញាណកាត។ ជាធម្មតាស្មាតហ្វូនមួយគ្រឿងមានលេខ IMEI សម្គាល់តួម៉ាស៊ីន ចំណែកឯ ICCID ដូចទៅនឹង IMEI ប៉ុន្តែវាជាលេខសម្គាល់ស៊ីមកាតដែលអ្នកប្រើប្រាស់។ ភាគច្រើននៃលេខ ICCID មានប្រមាណ ១៩ ទៅ ២០ ខ្ទង់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ iPhone អ្នកអាចមើលលេខ ICCID នៃស៊ីមរបស់អ្នកបាន ដោយចូលទៅកាន់ Settings> General > About > មើលលេខនៅផ្នែកខាងក្រោម។
អត្ថប្រយោជន៍របស់វា ល្អត្រង់ថាជាធម្មតាបើអ្នកបាត់ទូរសព្ទ អ្នកអាចយកលេខ ICCID សម្គាល់ស៊ីមកាតនេះ ទៅរាយការណ៍ជូនក្រុមហ៊ុន ដែលគេមានអ្នកជំនាញប្រតិបត្តិការលើផ្នែកបណ្ដាញ ហើយបើកាលណាវាយលេខ ICCID ចូលទៅ គេអាចចាប់បានថាទីតាំងដែលទូរសព្ទបាត់នៅទីណា ករណីបើចោរដែលលួច មិនទាន់បានដោះស៊ីមចេញ។

-
-Public Hotspots:
សំដៅលើប្រព័ន្ធចែករំលែកអ៊ីនធឺណិតនៅតាមទីសាធារណៈរួមមានហាងកាហ្វេ,
សណ្ឋាគារ ឬបណ្ដាហាងលក់ទំនិញផ្សេងៗ។
ការផ្ដល់អ៊ីនធឺណិតចេញទៅក្រៅតាមរយៈឧបករណ៍ Router ដែលតភ្ជាប់
AP ទៅកាន់ប្រព័ន្ធអ៊ីនធឺណិត។
-
-Private Hotspots:
សំដៅលើប្រព័ន្ធអ៊ីនធឺណិតដែលចែករំលែកជាលក្ខណៈបុគ្គល
រួមមានការចែករំលែកចេញពីស្មាតហ្វូន, ថេបប្លែត
ជាមួយគម្រោងប្រើប្រាស់អ៊ីនធឺណិតស៊ីម
ខណៈចំនួនឧបករណ៍ដែលអាចតភ្ជាប់ជាមួយវាបាន
ត្រូវមានចំនួនកំណត់តិចជាងប្រភេទ Public Hotspots។
ICCID មានពាក្យពេញ Integrated Circuit Card Identifier ជាលេខសម្គាល់នៃអត្តសញ្ញាណកាត។ ជាធម្មតាស្មាតហ្វូនមួយគ្រឿងមានលេខ IMEI សម្គាល់តួម៉ាស៊ីន ចំណែកឯ ICCID ដូចទៅនឹង IMEI ប៉ុន្តែវាជាលេខសម្គាល់ស៊ីមកាតដែលអ្នកប្រើប្រាស់។ ភាគច្រើននៃលេខ ICCID មានប្រមាណ ១៩ ទៅ ២០ ខ្ទង់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ iPhone អ្នកអាចមើលលេខ ICCID នៃស៊ីមរបស់អ្នកបាន ដោយចូលទៅកាន់ Settings> General > About > មើលលេខនៅផ្នែកខាងក្រោម។
អត្ថប្រយោជន៍របស់វា ល្អត្រង់ថាជាធម្មតាបើអ្នកបាត់ទូរសព្ទ អ្នកអាចយកលេខ ICCID សម្គាល់ស៊ីមកាតនេះ ទៅរាយការណ៍ជូនក្រុមហ៊ុន ដែលគេមានអ្នកជំនាញប្រតិបត្តិការលើផ្នែកបណ្ដាញ ហើយបើកាលណាវាយលេខ ICCID ចូលទៅ គេអាចចាប់បានថាទីតាំងដែលទូរសព្ទបាត់នៅទីណា ករណីបើចោរដែលលួច មិនទាន់បានដោះស៊ីមចេញ។
0 comments:
Post a Comment