ការផលិតវីដេអូដែលទាក់ទាញ
គឺត្រូវស្របតាមក្បួនខ្នាត
និងមានសាច់រឿងដែលមានអត្ថន័យងាយស្រួលយល់
ហើយជាប្រយោជន៍ដល់អ្នកមើល
ខណៈក្បួនខ្នាតក្នុងការផលិតវីដេអូមានច្រើនអាស្រ័យប្រភេទវីដេអូដែលអ្នកផលិត។
ដូចនេះ Sabay
សូមបង្ហាញមូលដ្ឋានគ្រឹះមួយចំនួនទាក់ទងការថតវីដេអូ
ដែលនិយមប្រើដោយអ្នកជំនាញល្បីៗ។
Camera Shots
Camera Shots ជាចំនួនលំហសម្រាប់បង្ហាញ Subject ដែលស្ថិតនៅទំហំណាមួយក្នុង Frame ដូចជារូបពេញ ឬពាក់កណ្ដាលខ្លួន។ ជាទូទៅ Camera Shots មានច្រើនប្រភេទដូចជា៖
Camera angles
Camera angles មានលក្ខណៈខុសគ្នានឹង Camera shots។ Camera angles ជាមុំណាមួយដែលអ្នកមើល មើលទៅកាន់ Subject ដែលអាចថតពីលើ ឬពីក្រោមជាដើម។ Camera angles មានច្រើនប្រភេទរួមមាន៖
Camera movement
movement សំដៅលើការរំកិលកាមេរ៉ាទៅតាម Subject ដែលចង់បង្ហាញបន្ថែម។ Camera movement មានច្រើនប្រភេទរួមមាន៖
Lighting មានសារៈសំខាន់ណាស់សម្រាប់ទិដ្ឋភាពដែលជួយបន្ថែមពន្លឺលើពន្លឺធម្មជាតិ។ អ្វីដែលសំខាន់សម្រាប់ Lighting គឺចំនួនពន្លឺដែលជះលើ Subject ព្រមទាំងទិសដៅនៃពន្លឺជះទៅ ដែលជួយបន្ថែមពន្លឺ និងស្រមោលបាន ដូចជាពន្លឺទាន ឬឧបករណ៍បន្ថែមពន្លឺ ឬសូម្បីតែពន្លឺធម្មជាតិពីព្រះអាទិត្យ៕
Camera Shots ជាចំនួនលំហសម្រាប់បង្ហាញ Subject ដែលស្ថិតនៅទំហំណាមួយក្នុង Frame ដូចជារូបពេញ ឬពាក់កណ្ដាលខ្លួន។ ជាទូទៅ Camera Shots មានច្រើនប្រភេទដូចជា៖
- -Extreme long shot: មាននូវចំនួនទេសភាពធំ ដែលភាគច្រើនប្រើនៅចំណុចចាប់ផ្ដើមសម្រាប់បង្ហាញនូវទីតាំងទូទៅ។
- -Long shot: មាននូវទេសភាព ប៉ុន្តែផ្ដល់ឲ្យអ្នកមើលនូវគំនិតជាក់លាក់នៃ Subject។
- -Full shot: មាននូវទិដ្ឋភាពពេញលេញរបស់តួអង្គ។
- -Mid shot: មាននូវតួអង្គពីពាក់កណ្ដាលខ្លួនឡើងលើ ដែលអាចឲ្យអ្នកមើលឃើញមុខតួអង្គបានច្បាស់ល្អ។
- -Close-up: មានតែមុខរបស់តួអង្គប៉ុណ្ណោះ ដែលអាចឲ្យអ្នកមើលយល់ពីអារម្មណ៍របស់តួអង្គ។
- -Extreme close-up: មាននូវផ្នែកមួយចំនួននៃមុខរបស់តួអង្គ ឬ Object ដទៃទៀតដែលជាបច្ចេកទេសនិយមប្រើប្រាស់សម្រាប់រូបភាពបែបរន្ធត់។
Camera angles មានលក្ខណៈខុសគ្នានឹង Camera shots។ Camera angles ជាមុំណាមួយដែលអ្នកមើល មើលទៅកាន់ Subject ដែលអាចថតពីលើ ឬពីក្រោមជាដើម។ Camera angles មានច្រើនប្រភេទរួមមាន៖
- -Bird's eye angle: ជាមុំដែលមើលពីលើចូលប្លង់ មានរយៈចម្ងាយឆ្ងាយ ដូចជាពីលើអាកាសជាដើម។
- -High angle: ជាមុំដែលមើលចុះឆ្ពោះទៅកាន់ Subject តែម្ដង។
- -Eye-level angle: ជាមុំដែលមានលក្ខណៈស្មើធម្មតា ដែលអាចឲ្យអ្នកមើលមានអារម្មណ៍ល្អជាមួយនឹងតួអង្គ។
- -Low angle: ជាមុំដែលអ្នកមើល មើលពីក្រោមឡើងទៅតួអង្គដែលធ្វើឲ្យតួអង្គមើលទៅមានឥទ្ធិពល។
- -Dutch angle: ជាមុំដែលរូបភាពមានលក្ខណៈផ្អៀង ដែលបង្ហាញនូវការយល់ច្រឡំរបស់តួអង្គ។
movement សំដៅលើការរំកិលកាមេរ៉ាទៅតាម Subject ដែលចង់បង្ហាញបន្ថែម។ Camera movement មានច្រើនប្រភេទរួមមាន៖
- -Crane shot: ជាការរំកិលកាមេរ៉ាពីធម្មតាឡើងទៅលើ ដើម្បីមើលទិដ្ឋភាពបានច្រើន និងឆ្ងាយ។
- -Tracking shot និង Dolly shot: ជាការពង្រីក ឬបង្រួមទិដ្ឋភាពទៅលើ Subject ក្នុងពេលដំណើរការថត។
- -Panning: ជាការរំកិលទិដ្ឋភាពដែលមានលក្ខណៈ Panaramic (ទិដ្ឋភាពវែង) ក្នុងពេលដំណើរការថត ដែលនាំអ្នកមើលពីកន្លែងទៅកន្លែងមួយទៀត។
Lighting មានសារៈសំខាន់ណាស់សម្រាប់ទិដ្ឋភាពដែលជួយបន្ថែមពន្លឺលើពន្លឺធម្មជាតិ។ អ្វីដែលសំខាន់សម្រាប់ Lighting គឺចំនួនពន្លឺដែលជះលើ Subject ព្រមទាំងទិសដៅនៃពន្លឺជះទៅ ដែលជួយបន្ថែមពន្លឺ និងស្រមោលបាន ដូចជាពន្លឺទាន ឬឧបករណ៍បន្ថែមពន្លឺ ឬសូម្បីតែពន្លឺធម្មជាតិពីព្រះអាទិត្យ៕
0 comments:
Post a Comment