ប្រសិនបើហ្វ្រាំងមានបញ្ហា ម្ចាស់យានយន្ដត្រូវតែជួសជុលជាបន្ទាន់
ដោយមិនអាចទុកជិះទាំងវាមានបញ្ហាទេ ។
ប៉ុន្តែម្ចាស់រថយន្តមួយចំនួនមិនបានដឹងថា
ប្រព័ន្ធហ្វ្រាំងរថយន្តរបស់ខ្លួនមានបញ្ហាឬអត់ ហើយក៏មិនដឹងថា
ពេលណាត្រូវពិនិត្យមើលម្ដង និងជាទូទៅ
គេពិនិត្យទៅលើអ្វីខ្លះនោះទេ ។
បើតាមគ្រូបង្រៀនបើកបររថយន្តម្នាក់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា នៅពេលរថយន្តកំពុងរត់លើផ្លូវ ហើយយើងត្រូវការឈប់នៅគោលដៅខាងមុខ យើងមិនគួរជាន់ហ្វ្រាំងម្ដងជាប់រហូតដល់គោលដៅនោះទេ គឺត្រូវជាន់ហ្វ្រាំងជាដំណាក់ៗ ឬជាន់ហើយលែង រួចជាន់ម្ដងទៀត ។ ការធ្វើដូចនេះ ដើម្បីរក្សាស្បែកហ្វ្រាំងរថយន្តឱ្យរក្សាបានយូរ និងមិនងាយអស់ស្បែកផងដែរ ។
លោក អៀង សុធា គ្រូបង្រៀនផ្នែករថយន្តដែលមានបទពិសោធន៍ជាង២០ឆ្នាំនៅសាលាដុនបូស្កូ បានឱ្យដឹងថា ការថែរក្សាប្រព័ន្ធហ្វ្រាំងរថយន្ត គឺជារឿងសំខាន់ណាស់ ព្រោះវាទាក់ទងនឹងសុវត្ថិភាពអ្នកជិះក្នុងរថយន្តទាំងអស់គ្នា ។ លោកនិយាយថា ៖« ជាទូទៅ ចំពោះរថយន្តដែលប្រើប្រាស់ប្រព័ន្ធហ្វ្រាំងធម្មតា វានឹងបង្ហាញអក្សរ Break នៅលើតាប់ឡូ ឲ្យអ្នកបើកបរបានដឹងភ្លាមៗតែម្ដងថា ប្រព័ន្ធហ្វ្រាំងរថយន្តមានបញ្ហាណាមួយហើយ ដូចជា ខ្វះប្រេង ឬលិចប្រេងជាដើម ។ ដូចនេះ ត្រូវការត្រួតពិនិត្យមើលជាបន្ទាន់ ក្នុងករណីធ្វើដំណើរទៅផ្លូវឆ្ងាយៗ ។ ចំពោះរថយន្តប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS វានឹងបង្ហាញអក្សរ ABS នៅលើតាប់ឡូនោះដែរ ដើម្បីឱ្យអ្នកបើកបរបានដឹងដូចគ្នា និងត្រួតពិនិត្យជាបន្ទាន់ » ។
លោកបន្តថា ការប្រើប្រាស់ហ្វ្រាំងរថយន្តក្នុងពេលបើកបរ ក៏ជាកត្តាមួយដែលអាចជួយការពារហ្វ្រាំងផងដែរ ។ ជាក់ស្ដែង នៅពេលបើកបររថយន្តចុះចំណោត អ្នកបើកបរមិនគួរប្រើហ្វ្រាំងរហូតនោះទេ តែយើងត្រូវប្រើចង្កឹះលេខជំនួសវិញ ។ លោកថា ៖« សម្រាប់រថយន្តប្រភេទប្រើលេខអូតូ ពេលចុះចំណោត គួរតែដាក់មកលេខ២ដើម្បីទប់ល្បឿន ជាជាងយើងដាក់អក្សរ D ហើយប្រើហ្វ្រាំងជំនួស ។ បើមិនដូច្នេះទេ នឹងអាចធ្វើឱ្យស្បែកហ្វ្រាំងឆាប់ខូច ឆាប់សឹក និងនាំឲ្យខូចប្រព័ន្ធហ្វ្រាំងទាំងមូលតែម្ដង ។
សម្រាប់រថយន្តប្រើប្រាស់លេខដៃវិញ អ្នកបើកបរអាចប្រើលេខជំនួស ។ ជាក់ស្ដែង បើចំណោតនោះខ្លាំង យើងអាចដាក់លេខ១ ដើម្បីទប់ល្បឿនជំនួសហ្វ្រាំង » ។
លោកបន្ថែមថា អ្នកបើកបររថយន្តត្រូវតែពិនិត្យមើលលើប្រព័ន្ធហ្វ្រាំងឱ្យបានញឹកញាប់ផងដែរ ជាពិសេសប្រេងហ្វ្រាំង ក្នុងនោះ២ ទៅ៤ម៉ឺនគីឡូម៉ែត្រត្រូវប្តូរចេញម្ដងដើម្បីការពាររក្សាសុវត្ថិភាពពេលបើកបរ ។ ចំពោះស្បែកហ្វ្រាំងវិញមិនអាចកំណត់រយៈពេល ឬចម្ងាយបានទេ គឺវាអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកបើកបរ បើគាត់ប្រើប្រាស់តួនាទីហ្វ្រាំងច្រើន វាឆាប់អស់ស្បែក ដូចនេះ ក៏ឆាប់ប្តូរចេញដែរ ៕

0 comments:
Post a Comment