Sunday, August 20, 2017

ជា​ធម្មតា ម៉ូតូ Zoomer X ដែល​ជា​របស់​ហ្ស៊ីន​ដែល​ផលិត​មក​ពី​ប្រទេស​ជប៉ុន ឬ​ថៃ​និងZoomer X ផលិត​មក​ពី​តៃវ៉ាន់ មាន​រូបរាង​ខាង​ក្រៅ​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ ប៉ុន្តែ​គុណភាព​ខុស​គ្នា​ដាច់។ ដូច​នេះ តោះ! មក​មើល​ការ​ប្រៀបធៀប​គ្នា​រវាង​ម៉ូតូ​ទាំង​ពីរ​ខុស​គ្នា​ត្រង់​ណា​ខ្លះ?


ម៉ូត​ជប៉ុន ឬ​ថៃ
  • -តែម៖ មាន​តែម Zoomer X ច្បាស់​លាស់​តាម​ស៊េរី មិន​ឆាប់​ស្លក​ពណ៌
  • -ស្តុប​និង​ចង្កៀង៖ ​ភ្លឺ​ច្បាស់ មិន​ស្រអាប់​
  • -តួ​ម៉ាស៊ីន៖ មាន​លេខ​សម្គាល់​ពី​រោង​ចក្រ Honda
  • -តួ​ខ្លួន៖ ​ប្រើ​គ្រោង​ដែក​មិន​ច្រេះ ព័ទ្ធ​ជុំវិញ​កែប
  • -កម្លាំង​ម៉ាស៊ីន៖ ១១០ សេសេ អាច​បរ​បានលើស​ពី ៩០ គ.ម/ម៉
  • -សម្លេង៖ ការ​ដេរ​បញ្ជោះ​​មាន​សំឡេង​ស្ងាត់(មិន​លាន់​ខ្លាំង)
  • -កុង​ទ័រ៖ ប្រភេទ Digital (អេឡិចត្រូនិក)បង្ហាញ​ទិន្នន័យ​បាន​ជាក់​លាក់​​​​ដូច​ជា​ល្បឿន​ កម្រិត​ប្រេង​ឥន្ធនៈ​ និង​រយៈ​ចម្ងាយ​ដែល​បាន​បើក​បរ
  • -បច្ចេកវិទ្យា៖ ប្រើ​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​ (Idling Stop System) ម៉ាស៊ីន​ប្រើ​ប៊ិច​ប្រភេទPGM-FI ស៊ី​សាំង​តិច​ (១​លីត្រ​ជិះ​បាន​ចម្ងាយ​ប្រមាណ​ ៦២,៣​គ.ម)
  • -ការ​តម្លើង៖ ដោយ​ដៃ​ខ្លះ និង​ប្រើ​គ្រឿង​ចក្រ​ខ្លះ​ពី​រោង​ចក្រ - តម្លៃ៖ ២ ០០០ ដុល្លារ ឬ​លើស​នេះ។

ម៉ូតូ​តៃវ៉ាន់
  • -តែម​៖ មិន​​​ច្បាស់​លាស់ ឬ​គ្មាន​តែម​តែ​ម្តង​
  • -សម្លេង៖ លាន់​ខ្លាំង ឆាប់ធ្លាក់កម្លាំងម៉ាសុីន
  • -ស្ដុប​និង​ចង្កៀង៖ ឆាប់​ស្រអាប់ពណ៌ ឯអាវ​ឆាប់​រលុង​ពេល​ជិះ​បាន ១ឆ្នាំ​ឡើង​
  • -តួម៉ាស៊ីន៖ គ្មាន​លេខ​សម្គាល់​ម៉ាស៊ីន​ត្រឹម​ត្រូវ ឬ​ដាក់​ឲ្យ​តែ​មាន
  • -កុង​ទ័រ៖ ធម្មតា គ្មាន​បំពាក់​បច្ចេកវិទ្យា​កុងទ័រ​អេឡិចត្រូនិក
  • -ការ​តម្លើង៖ ដោយ​ដៃ ឬ​ប្រើ​ឧបករណ៍​ជំនួយ​តិច​តួច
  • -ប្រភេទ​ម៉ាស៊ីន៖ ប្រើ​បេន​សាំង​ធម្មតា គ្មាន​បច្ចេកវិទ្យា​ប្រើ​ប៊ិច​ប្រភេទ PGM-FI
  • -បច្ចេកវិទ្យា៖ គ្មាន​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ (Idling Stop System)
  • -កម្លាំង​ម៉ាស៊ីន៖ ១១០ សេសេ ល្បឿន​បរ​លឿន​បំផុត​ត្រឹម ៨០ គ.ម/ម៉ - តម្លៃ៖ ១០៥០ ដុល្លារ ឬ​ទាប​ជាង​នេះ។

ម៉ូតូ​ផលិត​ផល​របស់​តៃវ៉ាន់

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget