Wednesday, August 16, 2017


Find My iPhone គឺជាមុខងារតែមួយគត់ដែលអាចផ្តល់ក្តីសង្ឃឹមដល់លោកអ្នកក្នុងការតាមស្វែងរកទូរសព្ទដៃ iPhone ដ៏មានតម្លៃរបស់ខ្លួនមកវិញ ក្នុងករណីដែលវាជ្រុះបាត់ ត្រូវចោរលួច ឬឆក់ជាដើម។
តែទន្ទឹមនឹងនេះ ចោរមួយចំនួនក៏ឆ្លាតដឹងពីចំណុចខ្សោយរបស់មុខងារ Find My iPhone ដែរ។ ពោលគឺ នៅ​ពេ​​ល​​លួច​បានហើយ ពួកគេក៏បិទមុខងារ Location Services ដើម្បីបំបិទដាន មិនឱ្យម្ចាស់ដើមអាចតាមចាប់សញ្ញាទីតាំង iPhone របស់គេតាមប្រព័ន្ធ GPS បាន។

ទោះយ៉ាងណា Apple បានផ្តល់នូវមុខងារពិសេសមួយទៀតគឺ Restrictions ដែលវាអនុញ្ញាតឱ្យលោកអ្នកចាក់សោលើមុខងារ Location Services មិនឱ្យអ្នកដទៃអាចបិទវាបានស្រេចតែនឹងចិត្ត ដរាបណា​ដឹងលេខកូដសម្ងាត់។

ដើម្បីការពារមិនឱ្យពួកចោរអាចបិទមុខងារ Find My iPhone លើទូរសព្ទ iPhone របស់លោកអ្នក ក្រោយពីពួកគេរើស លួច ឬឆក់បាននោះ លោកអ្នកអាចបើកមុខងារ Restrictions លើ Location Services តាមការណែនាំរបស់ Post Tech ដូចខាងក្រោម៖



– ចូលទៅកាន់កម្មវិធី Settings -> General -> Restrictions
– ចុចលើ Enable Restrictions (បើវាមិនទាន់បានបើក) រួចវាយបញ្ចូលលេខកូដសម្ងាត់ចំនួន ៤ ខ្ទង់ ហើយចុចប៊ូតុង Confirm



– អូសផ្ទាំង Restrictions ចុះមកក្រោមរហូតដល់ផ្នែក Privacy រួចចុចលើ Location Services
– ជ្រើសយក Don’t Allow Changes ហើយសូមប្រាកដថាសញ្ញាធីកពណ៌បង្ហាញឡើងនៅខាងស្តាំដៃរបស់វា
– សូមចុចលើប៊ូតុង Restrictions នៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃអេក្រង់ ជាការស្រេច។



បញ្ជាក់: បន្ទាប់ពីអនុវត្តតាមការណែនាំខាងលើនេះហើយ លោកអ្នកនឹងឃើញរូបកូនសោមួយចាក់នៅលើមុខងារ Location Services នៅក្នុងផ្ទាំង Restrictions ផ្នែក Privacy ដែលនេះសបញ្ជាក់ថា Location Services មិនអាចបិទបានទេ លុះត្រាតែដឹងលេខកូដសម្ងាត់ដែលលោកអ្នកបានចាក់៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget