Sensor
ជាប្រភេទឧបករណ៍ម្យ៉ាងដែលបំពាក់ក្នុងស្មាតហ្វូនទំនើបៗ
ដើម្បីធ្វើការស្វែងរក,
វាស់ស្ទង់នូវកំណត់ត្រាណាមួយនិងឆ្លើយតបមកវិញ។
ជាទូទៅនៅលើស្មាតហ្វូនគេបំពាក់ Sensor ច្រើន ខ្លះមាន ៥ ទៅ ៦ ប្រភេទ
ឬអាចឈានចូលដល់ជាង ១០ ប្រភេទផ្អែកតាមតម្លៃនៃស្មាតហ្វូនមួយនោះ។
ថ្ងៃនេះ Sabay បង្ហាញអ្នកទាំងអស់គ្នាឲ្យស្គាល់នូវ Sensor ទាំង ១០ ប្រភេទមានដូចខាងក្រោម:
១.Proximity Sensor: បញ្ជាឲ្យអេក្រង់ចាប់ផ្ដើមងងឹត នៅពេលដែលអ្នក Call ចេញចូលជាមួយនរណាម្នាក់ ហើយដាក់ទូរសព្ទទៅស្ដាប់ក្បែរត្រចៀក។
២.Ambient Light Sensors: ប្រើដើម្បីសង្កេតនិងផ្លាស់ប្ដូរភ្លាមៗនូវពន្លឺ ផ្អែកតាមបរិវេណប្រើប្រាស់ជុំវិញខ្លួនអ្នក (មុខងារ Auto-Brightness ដើរដោយសារ Sensor មួយនេះឯង)។
៣.Barometer Sensor: ប្រើសម្រាប់វាស់ស្ទង់នូវកម្រិតខ្យល់ស្ថិតជុំវិញខ្លួនអ្នក (ឧទាហរណ៍: ដូចជាកម្រិតសីតុណ្ហភាព ប៉ុន្តែបំពាក់តែលើស្មាតហ្វូនស៊េរីខ្ពស់ប៉ុណ្ណោះ)។
៤.Heart Rate Monitor: ប្រើសម្រាប់វាស់ស្ទង់នូវចង្វាក់បេះដូង ដែលឆ្លងកាត់តាមរយៈខ្ចៅម្រាមដៃទៅសង្កត់លើទីតាំងកំណត់ណាមួយ។
៥.Fingerprint Sensor: ប្រើសម្រាប់កត់ត្រាសម្គាល់នូវប្រព័ន្ធស្កេនខ្ចៅដៃរបស់អ្នក
៦.Iris Scanner: ប្រើសម្រាប់ធ្វើការដោះសោស្មាតហ្វូន ដោយឆ្លងកាត់តាមរយៈប្រស្រីភ្នែក (មានបំពាក់លើទូរសព្ទ Galaxy Note 7)
៧.IR Blaster(Infra Red Blaster): ប្រើសម្រាប់ប្រែទូរសព្ទរបស់អ្នកទៅជាឧបករណ៍បញ្ជាអ្វីមួយ (ឧទាហរណ៍: បញ្ជាទូរទស្សន៍ឆ្លាតវៃជាដើម)។
៨.Magnetometer: ប្រើសម្រាប់គ្រប់គ្រងលើមុខងារត្រីវិស័យ
៩.Accelerometers: ប្រើដើម្បីវាស់ស្ទង់កម្រិតនៃការប្រែប្រួលល្បឿន ប៉ុន្តែនៅក្នុងស្មាតហ្វូនគេប្រើសម្រាប់មុខងារបង្វិលអេក្រង់ បញ្ឈរឬផ្ដេក។
១០.Temperature Sensor: ប្រើសម្រាប់វាស់ស្ទង់នូវកម្ដៅនៃឧបករណ៍ សោតយ៉ាងដូចជា iPhone ដែលធ្លាប់ចេញសារមួយផ្ញើថា iPhone needs to cool down គឺឆ្លងកាត់ដំណើរការនៃ Sensor នេះឯង។
0 comments:
Post a Comment