Slow-Motion
ជាប្រភេទវីដេអូយឺតៗដែលយើងនិយមឃើញនៅតាមខ្សែភាពយន្តនៃឈុតឆាកពិសេសណាមួយ។
ថ្ងៃនេះ Sabay
ណែនាំឲ្យចេះច្បាស់ពីគន្លឹះពេញលេញក្នុងការថតវីដេអូប្រភេទនេះឲ្យបានត្រឹមត្រូវនៅលើទូរសព្ទ
iPhone។
+វិធីថតវីដេអូ Slo-Mo លើ iPhone
កម្រិត FPS (Frame Per Second) ជាកម្រិតនៃវីដេអូយឺតដែលយើងថត បើទំហំ FPS កាន់តែខ្ពស់វីដេអូកាន់តែយឺត បើទំហំ FPS កាន់តែទាបវីដេអូកាន់តែលឿនទៅតាមហ្នឹងដែរ។
បើទោះបីជាការថតវីដេអូ Slo-Mo
ជាការទាក់ទាញចំណាប់អារម្មណ៍ជាងវីដេអូធម្មតា
ប៉ុន្តែទំហំផ្ទុកនៃការថតក៏ស៊ីធំដូចគ្នា។
បើអ្នកមិនមានអង្គផ្ទុកធំនោះទេ
ក៏មិនគួរថតវីដេអូប្រភេទនេះច្រើនពេកដែរ ខណៈទំហំ 720p HD នៅកម្រិត
120fps ស៊ី 230MB ក្នុងមួយនាទី និង 240fps ស៊ី 300MB ក្នុងមួយនាទី។
- -ចូលទៅក្នុងកម្មវិធី Camera
- -អូសមកស្ដាំរហូតដល់ឃើញមុខងារ Slo-Mo

- -ផ្ដោតកាមេរ៉ាទៅចំកម្មវត្ថុដែលអ្នកត្រូវថត ហើយចាប់ផ្ដើមថតដោយចុចប៊ូតុងពណ៌ក្រហម (ករណីបើអ្នកចង់ថតរូបភាពណាមួយ អំឡុងពេលថតវីដេអូសូមចុចលើប៊ូតុងពណ៌សមាននៅផ្នែកខាងឆ្វេង)
- -ក្រោយថតចាប់ សូមបញ្ចប់ដោយចុចប៊ូតុងពណ៌ក្រហមម្ដងទៀត នោះវីដេអូ Slo-Mo នឹងលោតស្វ័យប្រវត្តិចូលទៅក្នុងកម្មវិធី Photo របស់អ្នក។
- -ចូលកម្មវិធី Photo > បើក Camera Roll

- -រកវីដេអូ Slo-Mo ដែលអ្នកបានថត
- -ចុចបើកមើលធម្មតា
- -នៅផ្នែកខាងក្រោមវីដេអូស្ដាំដៃប៊ូតុង Start/Pause អ្នកឃើញបន្ទាត់ត្រេ ៣ ជាបន្ទាត់ថេរវេលាដែលអាចឲ្យយើងកាត់វីដេអូពីចំណុចចាប់ផ្ដើមទៅចំណុចបញ្ចប់ណាមួយតាមចិត្តរបស់អ្នក - ត្រង់កន្លែងដែលមានប្រឡោះធំ ជាវីដេអូ Slow Motion

- -ក្រៅពីតំបន់នៃប្រឡោះធំនោះ ប្រភេទវីដេអូនឹងដំណើរការទៅធម្មតា
- -ដើម្បីផ្លាស់ប្ដូរគ្រាន់ធ្វើការអូសឆ្វេងស្ដាំនៃបន្ទាត់
- -ក្រោយកែច្នៃចប់ សូមចុច Done ជាការស្រេច។
កម្រិត FPS (Frame Per Second) ជាកម្រិតនៃវីដេអូយឺតដែលយើងថត បើទំហំ FPS កាន់តែខ្ពស់វីដេអូកាន់តែយឺត បើទំហំ FPS កាន់តែទាបវីដេអូកាន់តែលឿនទៅតាមហ្នឹងដែរ។
- -ចូលទៅ Settings លើ iPhone
- -អូសមកក្រោម រកពាក្យ Photo & Camera

- -មើលត្រង់កន្លែង Record Slo-Mo (មានតែនៅលើទូរសព្ទ iPhone 6/6 Plus ឡើង)

- -អ្នកអាចប្ដូរនូវកម្រិត ឧទាហរណ៍ 120fps ឬ 240fps

0 comments:
Post a Comment