ខាងក្រោមនេះ
ជាគន្លឹះដ៏ត្រឹមត្រូវ និងទៀងត្រង់
មិនមានការបោកបញ្ឆោតនរណាម្នាក់ឲ្យទិញហូសតម្លៃទីផ្សារឡើយ
តែវាជាជំនួយដល់លោកអ្នកក្នុងការរៀបចំ និងត្រៀមឲ្យបានរួចជាស្រេច
មុននឹងលោកអ្នកដើម្បីទទួលបានតម្លៃគួរជាទីគាប់ចិត្ត ។
លុបចោលទិន្នន័យទាំងអស់
នៅក្នុងទូរស័ព្ទរបស់អ្នកប្រហែលជាមានទិន្នន័យផ្ទាល់ខ្លួនជាច្រើន មិនថារូបភាព ឬឯកសារនោះទេ ដើម្បីលុបទិន្នន័យទាំងនេះចោលទាំងស្រុងនោះអ្នកត្រូវ Reset Factory Setting នៅក្នុងទូរស័ព្ទរបស់អ្នក។ ក្នុងការ Reset Factory វាក៏លុបរាល់ទិន្នន័យទាំងអស់នៅក្នុង SD Card របស់អ្នកដែរ ប៉ុន្តែអ្នកមិនគួរភ្ជាប់ SD Card ទៅជាមួយទូរស័ព្ទដែលអ្នកនឹងលក់នោះទេ ព្រោះថាបើអ្នកមានពត៌មានសំងាត់ ឬរូបភាពអាម៉ាស់ណាមួយ បើទោះជាអ្នកលុបចោលអស់យ៉ាងណាក៏ដោយក៏វានៅទេអាច Recovery ពី SD Card នោះបានយ៉ាងងាយបំផុង។ដើម្បី Reset Factory នៅក្នុងទូរស័ព្ទ Android របស់អ្នកសូមចូលទៅ៖ Setting => Backup & Reset =>Factory Data Reset

ឆ្នាំងសាក ខ្សែ USB កាសស្តាប់ មានមកពីនាយ (Original)
ការទុក ឆ្នាំងសាកថ្ម ខ្សែ USB កាសស្តាប់ដែលនៅ Original វាអាចធ្វើឱ្យអ្នកអ្នកលក់ទូរស័ព្ទរបស់អ្នកបានតំលៃខ្ពស់ជាងអ្នកមិនមែនរបស់អស់នេះ។ ហើយបើមានប្រអប់នៅថ្មីទៀតនោះគឺកាន់តែប្រសើរ។ ព្រោះថារាល់ Accessories ដែលមានមកពីនាយវាដំណើរការល្អជាមួយនឹងទូរស័ព្ទ។ ប្រសិនបើអ្នកប្រើប្រាស់ឆ្នាំងសាក ឬកាសជជុះវាអាចស្គាល់ ឬមិនស្គាល់ជាមួយទូរស័ព្ទហេតុនេះហើយទើបធ្វើឱ្យអ្នកទិញនឹងអាចបន្ទាប់តម្លៃ ក្នុងការទិញពីនាក់ប្រសិនបើអ្នកមិនមានរបស់អស់ទាំងនោះមកពីនាយនោះទេ។
សម្អាតសំបកក្រៅឱ្យបានស្អាត
អ្នកគួរប្តូរ Screen Protect ថ្មីដើម្បីឱ្យទូរស័ព្ទអ្នកមើលទៅថ្មីជាងមុន ហើយបើអាចសូមពិនិត្យទៅលើគែមទូរស័ព្ទរបស់អ្នក ហើយធ្វើការជូតសម្អាតឱ្យបានស្អាតនូវដីដែលអាចមាននៅក្នុងនោះ ។ បើសិនជាសន្ទះក្រោយរបស់អ្នកឆ្កូត ឬចាស់ពេក អ្នកគួប្តូរវាចេញបើវាមានតម្លៃសមរម្យ ។
0 comments:
Post a Comment