Saturday, August 19, 2017

ក្រៅ​ពី​ពាក្យ​បច្ចេកទេស​ដែល​និយម​ឃើញ​មាន​លើ​ទូរសព្ទ iPhone សប្ដាហ៍​នេះ Sabay សម្រង់​ចេញ​នូវ​ពាក្យ​ថ្មី​ផ្សេង​ទៀត ដែល​ខ្លះ​មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​លើ​កុំព្យូទ័រ។ ក្នុង​នោះ​រួម​មាន​ពាក្យ AAC, APN និង Bandwidth តើ​ពាក្យ​ទាំង​អស់​មាន​អត្ថន័យ​និង​ការ​ប្រើប្រាស់​បែប​ណា​ខ្លះ?

១.AAC

​ACC មាន​ពាក្យ​ពេញ Advanced Audio Coding សហការ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​រួម​មាន Nokia, Sony Corporation និង AT&T Bell Laboratories ជា​ដើម។ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ខែ​មេសា ឆ្នាំ ១៩៩៧។


ជា​ភាព​ជោគជ័យ​បន្ទាប់​ពី​ឯកសារ MP3 ដោយ​ទូទៅ​ AAC ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​គុណភាព​សំឡេង​ប្រសើរ​ជាង MP3 ហើយ​មាន​ទំហំ​ផ្ទុក​ទាប​ជាង។ ប្រើប្រាស់​យ៉ាង​ពេញ​និយម​ជាមួយ​ឯកសារ​ចម្រៀង​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត, កុំព្យូទ័រ​, ទូរសព្ទ​និង​ក្នុង​ឧបករណ៍​ស្ដាប់​ចម្រៀង​មួយ​ចំនួន​ផ្សេង​ទៀត។​ បច្ចុប្បន្ន​ឯកសារ​ស្តង់ដារ​ថ្មី​របស់ AAC រួម​មាន​បន្ថែម AAC+ និង AAC++។

២.APN

APN ឬ​ពាក្យ​ពេញ Access Point Name ជា​ឈ្មោះ​សម្គាល់​នៃ​ប្រព័ន្ធ GSM/GPRS/3G និង 4G ក៏​ដូច​ជា​ប្រព័ន្ធ​ដំណើរការ​អ៊ីនធឺណិត​នៅ​លើ​កុំព្យូទ័រ។ ទាក់ទង​នឹង​ស្មាតហ្វូន​ ខណៈ​បើ​អ្នក​ពុំ​បាន​វាយ​បញ្ចូល​ឈ្មោះ​នៃ​ប្រព័ន្ធ APN ស្ថិត​ក្នុង Settings នោះ​ទេ អ្នក​ពុំ​អាច​ដំណើរការ​ប្រើប្រាស់​អ៊ីនធឺណិត​ចេញ​ពី​ស៊ីម​បាន​ឡើយ លើកលែង​តែ​ករណី​ខ្លះ​ស្មាតហ្វូន​នោះ​មាន​ប្រព័ន្ធ​ចាប់ APN ដោយ​ស្វ័យប្រវត្តិ។


អ្នក​ប្រើប្រាស់​មិន​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ផ្សេងៗ​ក្នុង​ APN ដោយ​ឯកឯង​បាន​ឡើយ ត្រូវ​វាយ​ទៅ​តាម​ការ​កំណត់​ពី​ក្រុមហ៊ុន​សេវា​ទូរសព្ទ ទើប​អាច​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន។ សម្រាប់ Android អ្នក​រក​មើល APN បាន​តាម​រយៈ Settings > រក​ពាក្យ Mobile Networks > ហើយ​ចូល​ Access Point Names ចុ
ច​លើ New APN រួច​ធ្វើ​ការ​បំពេញ និង iOS ចូល​ទៅ​កាន់ Settings > Cellular > ចុច​ Cellular Data Options > Cellular Network។

៣.Bandwidth

ពាក្យ​បច្ចេកទេស​មានអត្ថន័យ​ច្រើន។ ក្នុង​ន័យ​គណនា​ Bandwidth ជា​អត្រា​នៃ​ខ្នាត​ប៊ីត (Bit-rate) ដែល​បង្ហាញ​ពី​ពហុគុណ​នៃ​ប៊ីត​ក្នុង​មួយ​វិនាទី (Bits per second)។ គេ​ទម្លាប់​និយាយ​ថា​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ទំហំ Bandwidth ធំ អាច​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​ប្រើប្រាស់​ស្រាវជ្រាវ​បាន​រហ័ស ទាំង​ការ​ទស្សនា​វីដេអូ​លើ​អ៊ីនធឺណិត​អ្វី​ជា​ដើម។ ខ្នាត​សំខាន់ៗ​នៃ Bandwidth រួម​មាន​ដូច​ជា Bytes, Kilobytes, Megabytes, Gigabits...។​​


ឧទាហរណ៍​ថា​ទំហំ 60 Mbps ឬ 60 Mb/s ដែល​វា​ជា​ទំហំ​ទិន្នន័យ​បញ្ជូន​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ស្មើ​នឹង 60 លាន​ប៊ីត (Megabits) ក្នុង​មួយ​វិនាទី។​ អ្នក​អាច​ដឹង​បាន​ថា​តើ​ទំហំ Bandwidth នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អ្នក​ប្រើប្រាស់​មាន​ទំហំ​ប៉ុន្មាន ដោយ​ចូល​ទៅ​សាកល្បង​តាម​រយៈ​ Link នេះ (http://www.speedtest.net/) ។ បើ​សួរ​ថា​តើ​ទំហំ Bandwidth ប៉ុណ្ណា​ល្មម​នឹង​អ្នក​ប្រើប្រាស់? ចម្លើយ​គឺ​ផ្អែក​លើ​កញ្ចប់​សេវា​ដែល​អ្នក​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​និង​តម្រូវ​ការ​ប្រើប្រាស់​របស់​អ្នក​ផ្ទាល់។​​​​​​

Related Posts:

  • រង្វង់​ខ្មៅ​តូច​មួយ ក្បែរ​កាមេរ៉ា​មុខ​ iPhone មាន​រឿង​សម្ងាត់​នៅ​ពីក្រោយ ​ធ្លាប់​ឆ្ងល់​ទេ តើ​រង្វង់​ខ្មៅ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​កាមេរ៉ា​មុខ​របស់​ទូរសព្ទ iPhone គេ​បំពាក់​មក​ ដើម្បី​អ្វី? តាម​ពិត​ទៅ​នោះ​គេ​ហៅ​ថា Proximity Sensor ដែល​វា​ជា​ Sensor មានប្រយោជន៍​ពិសេស ទាក់ទង​នឹង​ការ​និយាយ​ទូរសព្ទ។… Read More
  • Emoji, FaceTime និង Firmware? ជា​រៀងរាល់​សប្តាហ៍ Sabay រមែង​ធ្វើ​ការ​ពន្យល់​នូវ​អត្ថន័យ​ពាក្យ​បច្ចេកទេស​ថ្មីៗ ដើម្បី​​សិក្សា​ស្វែង​យល់។ ក្នុង​សប្តាហ៍​នេះ Sabay នឹង​បក​ស្រាយ​ជុំវិញ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ទៀត​មាន Emoji, FaceTime និង Firmware។ តើ​វា​មា… Read More
  • ពាក្យ Assembled និង Manufactured អ្នក​ប្រើ iPhone ភាគ​ច្រើន​នៅ​ច្រឡំ ទាក់ទង​នឹង​ព័ត៌មាន​បរទេស​ជា​ច្រើន​ជុំវិញ​ទូរសព្ទ iPhone របស់ Apple អ្នក​តាមដាន​ប្រាកដ​ជា​​និយម​ឃើញ​ពាក្យ Assembled និង Manufactured។ ពាក្យ​ទាំង​ ២ នេះ​ជា​ពាក្យ​បច្ចេកទេស ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​ដូច​គ្នា ហើយ​បក​ន័យ​តែ​មួយ… Read More
  • CareKit, Apple Pay និង CarPlay ជា​អ្វី​ពិត​ប្រាកដ​​នៅ​លើ iPhone? ក្នុង​សប្ដាហ៍​នេះ Sabay បន្ត​ពន្យល់​ពាក្យ​បច្ចេកទេស​ចំនួន ៣ ផ្សេង​ទៀត ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់ iPhone អាច​ស្វែង​យល់​បន្ថែម មាន​ពាក្យ CareKit, Apple Pay និង CarPlay។ ១.CareKit ជា​ប្រភេទ​កម្មវិធី​មួយ ដែល​ក្រុមហ៊ុ… Read More
  • Control Center, Widget និង Dock ជាអ្វី? ធ្លាប់​ប្រើ iPhone យូរ​ឆ្នាំ​ ប៉ុន្តែ​មាន​ពាក្យ​បច្ចេកទេស​ខ្លះ ក៏​មិន​ប្រាកដ​ថា​​រាល់​គ្នា​អាច​ដឹង​​គ្រប់​ជ្រុងជ្រោយ​នោះ​ដែរ។ ​ថ្ងៃ​នេះ Sabay បកស្រាយ​ពី​ពាក្យ​​បច្ចេកទេស​ថ្មី ៣ ទៀត រួម​មាន Control Center, Widget និង Dock… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget