Adobe Photoshop Lightroom
ត្រូវបានចាត់ទុកថាជាកម្មវិធីកែរូបមួយដែលមានមុខងារសម្បូរបែបជាច្រើន។
អ្វីដែលពិសេសកម្មវិធីនេះមានបង្កប់មុខងារថតរូបដែលអាចឲ្យយើងកែកម្រិត
ISO, Shutter Speed និង មុខងារដទៃទៀតដូចជាការថតលើកាមេរ៉ា DSLR
អ៊ីចឹងដែរ។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/Apps/Android-Photo-Editor/lr_large.jpg)
ដើម្បីប្រើប្រាស់មុខងារថតរូបនេះ ដំបូងគ្រាន់តែទាញយកកម្មវិធីដែលដាក់ឲ្យទាញយកឥតគិតថ្លៃនៅលើ Play Store និង App Store។ ពេលដំឡើងរួចបើកកម្មវិធី រួចចុចលើរូបកាមេរ៉ានៅផ្នែកខាងស្ដាំខាងក្រោម នោះនឹងចូលទៅដល់មុខងារថតរូបជាមិនខាន។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/Apps/Android-Photo-Editor/2_large.jpg)
ប៉ុន្តែអ្នកត្រូវប្ដូរពីការថត Automatic ទៅជា Professional ដើម្បីអាចកំណត់ ISO, Shutter Speed ឬ Exposure បាន។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/Apps/Android-Photo-Editor/1_large.jpg)
ពេលដែលថតរួចអ្នកថែមទាំងអាចកែកុនរូបភាពតាមកម្មវិធីនេះបានផងដែរ៕
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/Apps/Android-Photo-Editor/3_large.jpg)
0 comments:
Post a Comment