ចំពោះប្រិយមិត្តដែលប្រើប្រាស់ iPhone ចាប់ពីស៊េរី 6 ឡើងទៅ ប្រាកដជាធ្លាប់ជួបប្រទះផ្ទាំងកម្មវិធីទូរស័ព្ទស្រុតចុះក្រោមបន្តិច ដែលប្រិយមិត្តខ្លះមានការងឿងឆ្ងល់ ឬយល់ខុសលើវា។ តាមពិតវាគឺជាមុខងារ Reachability ផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើម្រាមដៃឈោងវាស់ដល់ផ្ទាំងកម្មវិធីផ្នែកខាងលើនៃអេក្រង់ ដោយសារតែអេក្រង់ទូរសព្ទធំពេក មិនអាចប្រើមេដៃម្ខាងឈោងដល់។
ជាធម្មតាមុខងារនេះ តែងតែបើកស្រាប់នៅពេល ដែលធ្វើឱ្យផ្ទាំងកម្មវិធីលើអេក្រង់ចេះតែស្រុតចុះ ប្រសិនបើលោកអ្នកច្រលំចុចប៉ះសើៗលើប៊ូតុង Home ចំនួន ២ ដងស្ទួនគ្នា។ ចំពោះប្រិយមិត្តណាដែលមិនពេញចិត្តមុខងារនេះ ដោយគិតថាវាគួរឲ្យរំខាន អាចបិទមិនឲ្យលោតចេញបាន តាមវិធីខាងក្រោម៖
របៀបបិទ ឬបើកមុខងារ Reachability
១ – ចុចបើកកម្មវិធី Settings នៅលើផ្ទាំងកម្មវិធី iPhone
២ – ចុចចូល General -> Accessibility បន្ទាប់មក អូសផ្ទាំងកម្មវិធីចុះក្រោមបង្អស់ រួចចុចលើ Reachability
៣ – ចុចប៉ះកុងតាក់បិទ ឬបើក មុខងារនេះ តាមតម្រូវការលោកអ្នក៕
0 comments:
Post a Comment