
ដោយមើលឃើញពីសារប្រយោជន៍ទាំងនេះ Post Tech សូមលើកយកវិធីអនុវត្តរបស់វាលើ iPhone តាម ៣ ជំហានធំៗ ដោយមិនចាំបាច់ត្រូវការកុំព្យូទ័រជាជំនួយ ជូនលោកអ្នកបានជ្រាបដូចខាងក្រោម៖
១– ទាញទិន្នន័យទៅរក្សាទុកលើ iCloud
ក- បើកកម្មវិធី Settings លើ iPhone របស់លោកអ្នក
ខ- ជ្រើសរើសយក iCloud
គ- ចុចលើ Backup

ឃ- ចុចបើកមុខងារ iCloud Backup ដោយរុញកុងតាក់បិទ/បើកទៅខាងស្តាំ
ង- សូមចុចលើប៊ូតុង OK។

បញ្ជាក់: បន្ទាប់ពីជ្រើសរើស iCloud Backup រួច ទិន្នន័យលើ iPhone របស់លោកអ្នកនឹងលែងទាញទៅផ្ទុកលើកុំព្យូទ័រដោយស្វ័យប្រវត្តិទៀតហើយ។ ប៉ុន្តែ វានឹងទាញទៅរក្សាទុកក្នុងគណនី iCloud របស់លោកអ្នកវិញ ក្នុងរយ:ពេល ២៤ ម៉ោងម្តង នៅពេល iPhone ភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi និងដាក់សាកថ្មចោល។
ប្រសិនលោកអ្នកមិនទាន់មានគណនី iCloud អាចចូលមើលពីរបៀបបង្កើតវាបានតាមតំណភ្ជាប់នេះ : របៀបបង្កើត Apple ID ឬគណនី iCloud ថ្មីនៅលើទូរស័ព្ទ iPhone ឬ iPad។
២– ឈូសសម្អាតទិន្នន័យលើទូរសព្ទចោល
ក- បើកម្មវិធី Settings លើ iPhone របស់លោកអ្នក
ខ- ជ្រើសរើសយក General -> Reset
គ- ចុចលើ Erase All Content and Settings
ឃ- បញ្ចូលលេខកូដសម្ងាត់ដែលលោកអ្នកបានដាក់លើទូរស័ព្ទ ភ្លាមៗនោះ ប្រព័ន្ធកម្មវិធីនឹងចាប់ផ្តើមឈូសសម្អាតទិន្នន័យលើទូរស័ព្ទរបស់លោកអ្នកតែម្តង។

៣– ទាញទិន្នន័យលើទូរសព្ទយកមកប្រើវិញ
បញ្ជាក់: បន្ទាប់ពីលោកអ្នកឈូសសម្អាតទិន្នន័យលើទូរសព្ទចោលរួចហើយ វានឹងលោតចេញផ្ទាំង Hello ដូចជាពេលវាទើបបើកចេញពីប្រអប់ថ្មីអីចឹងដែរ។
ក- សូមចុចលើប៊ូតុង Home
ខ- ជ្រើសរើសភាសា (Language) និងប្រទេស (Country)
គ- វាយបញ្ចូលលេខកូដ Wi-Fi ប្រសិនបើមាន (លោកអ្នកអាចចុចរំលងបាន)
ឃ- ចុចបើក ឬបិទ Location Service
ង- ដំឡើង Touch ID (ស្គេនក្រយៅដៃ)

ច- ពេលផ្ទាំង Apps and Data បង្ហាញឡើង ចុចលើប៊ូតុង Restore from iCloud Backup
ឆ- បញ្ចូលឈ្មោះ និងលេខកូដគណនី Apple របស់លោកអ្នក
ជ- ចុចយល់ព្រមលើ Terms and Conditions
ឈ- ជ្រើសរើសឯកសារទិន្នន័យដែលលោកអ្នកទាញយកទៅរក្សាទុកចុងក្រោយបង្អស់។

បញ្ជាក់: ប្រសិនបើអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាមិនប្រក្រតីផ្សេងៗលើទូរស័ព្ទ សូមជ្រើសរើសឯកសារទិន្នន័យចាស់ៗក្នុងអំឡុងពេលទូរសព្ទកំពុងដំណើរការប្រក្រតី៕
0 comments:
Post a Comment