Thursday, August 17, 2017

ប្រភេទ​ឧបករណ៍​ម្យ៉ាង​ដូច​ជា​ដង​ថត​រូប Selfie កំពុង​ពេញ​និយម​ខ្លាំង​នៅ​លើ​ទីផ្សារ ជា​ពិសេស​ត្រូវ​ចិត្ត​អ្នក​និយម​ថតរូប។​ អ្នក​ខ្លះ​ច្រើន​ច្រឡំ​ថា​ឧបករណ៍​តម្លៃ​ខ្ទង់​រយ​ដុល្លារ​នោះ គ្រាន់​តែ​ជា​ជើង​ទ្រ​ស្មាតហ្វូន​ថត​រូប​ធម្មតា ប៉ុន្តែ​ធាតុ​ពិត​វា​ខុស​ពី​អ្វី​ដែល​អ្នក​គិត​ទាំង​ស្រុង។


OSMO ជា​ម៉ាស៊ីន​ថត​វីដេអូ​បែប​ទំនើប​ផលិត​ដោយ​ក្រុមហ៊ុន DJI ដាក់​បង្ហាញ​នៅ**​ថ្ងៃ​ទី ៨ តុលា ឆ្នាំ ២០១៥**។ កុំ​ច្រឡំ​ជាមួយ​ឧបករណ៍ Camera Gimbal ដែល​ជា​ជើង​ទម្រ​មួយ​ប្រភេទ​គ្មាន Sensor កាមេរ៉ា​មក​ជាមួយ​ទេ ប៉ុន្តែ​អាច​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ធ្វើ​ការ​ថត​បត់បែន​ងាយ​ស្រួល​បំផុត។ ប៉ុន្តែ​ចំពោះ Osmo មាន​លក់​ទាំង​ប្រភេទ​ឥត​កាមេរ៉ា​និង​មាន​កាមេរ៉ា។

អត្ថបទ​នេះ Sabay បង្ហាញ​ស៊ី​ជម្រៅ​ជាមួយ​តែ​ប្រភេទ​មាន​កាមេរ៉ា​ប៉ុណ្ណោះ។ ​

មាន​សមត្ថភាព​ក្នុង​ការ​ថត​ដល់​កម្រិត 4K UHD នូវ​ទំហំ 12-16MP ជាមួយ​រន្ធ​ផ្ទុក​ microSD អតិបរមា​ទំហំ 64GB។​ ខុស​ពី​កាមេរ៉ា​ទូទៅ​ដែល​យើង​អាច​មើល​បាន​តាម​រយៈ​កញ្ចក់​អេក្រង់​បង្ហាញ ប៉ុន្តែ​ឧបករណ៍ Osmo ត្រូវ​ត​ភ្ជាប់​ទៅ​កាន់​មជ្ឈដ្ឋាន​នៃ​ឧបករណ៍​មួយ​ផ្សេង​ទៀត ដូច​ជា​ស្មាតហ្វូន (Android និង iOS) ​ជា​ដើម ដើម្បី​ជំនួស​ការ​បង្ហាញ​រូបភាព​មក​លើ​អេក្រង់។ សម្រាប់​ការ​វេចខ្ចប់​វា​បាន​ភ្ជាប់​មក​ជាមួយ​ដៃ​កាន់​មួយ, ជើង​ទម្រ​ជាប់​កាមេរ៉ា និង​ស្រោម (Case)។ ការ​បញ្ជា Osmo ត្រូវ​ឆ្លង​កាត់​តាម​រយៈ​ការ​ដំឡើង​កម្មវិធី​មួយ​ឈ្មោះ DJI Go ទៅ​ក្នុង​ស្មាតហ្វូន ដែល​វា​ត្រូវ​បាន​បំពាក់​ក្នុង​ប្រភេទ​ Drone ម៉ូដែល Phanthom ផង​ដែរ។



+លក្ខណៈ​សម្បត្តិ​គ្រឿង

Osmo បំពាក់​នូវ Sensor កាមេរ៉ា​របស់ Sony Exmor R CMOS ១/២.៣" ទំហំ 12.4MP ដែល​មាន Aperture f/2.8 ហើយ​កម្រិត ISO នៃ​ការ​ថត​វីដេអូ​ចន្លោះ​ពី ១០០ ទៅ ៣២០០ និង​រូបភាព​ ១០០ ទៅ ១៦០០។ កម្រិត​ថត​វីដេអូ​នៃ​ឧបករណ៍​នេះ​មាន​ដូច​ត​ទៅ។
  • -UHD 4K (4096 x 2160) 24/25p
  • -UHD 4K (3840 x 2160) 24/25/30p
  • -2.7K (2704 x 1520) 24/25/30p
  • -FHD: 1920 x 1080 24/25/30/48/50/60/120p
  • -HD: 1280 x 720 24/25/30/48/50/60p​​​

ក្នុង​ទម្ងន់​ខ្លួន ២០១ ក្រាម មាន​វិមាត្រ 61.8 x 48.2 x 161.5mm ដែល​មាន​ប៊ូតុង​បញ្ជា​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​កាន់ ដោយឡែក​ក៏​មាន​ប៊ូតុង​បិទ​បើក​កាមេរ៉ា​ស្ថិត​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ដង។ ភ្ជាប់​នូវ​រន្ធ Microphone សម្រាប់​ថត​សំឡេង​ និង​មាន​រន្ធ 3.5mm សម្រាប់​ដោត​កាស​ថែម​ទៀត​ផង។​ Osmo គាំទ្រ​ជាមួយ​ជើង​ទម្រ​ Zenmuse ចំនួន ៤ ប្រភេទ ហើយ​ប្រភេទ​នីមួយៗ ក៏​អាច​ជំនួយ​លក្ខណៈ​សម្បត្តិ​គ្រឿង​របស់ Osmo ឲ្យ​កាន់​តែ​ធំ​មួយ​កម្រិត​ទៀត​ផង​ដែរ។

+តម្លៃ

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់ DJI កាមេរ៉ា​ Osmo មាន​ច្រើន​ប្រភេទ​ដោយ​តម្លៃ​ទាប​បំផុត​ម៉ូដែល Osmo Mobile តម្លៃ ២៩៩ ដុល្លារ (ឥត​កាមេរ៉ា) , Osmo/Osmo+ តម្លៃ ៥៣៩/៦៤៩ ដុល្លារ និង Osmo RAW Combo + Extra SSD ថ្លៃ​ដល់ ២,៩៩៩ ដុល្លារ (ពី​មុន ៣,៦៩៩ ដុល្លារ)។

+អត្ថប្រយោជន៍​​នៃ​កាមេរ៉ា Osmo
  • -ងាយ​ស្រួល​យក​តាម​ខ្លួន
  • -អាច​ថត​ទិដ្ឋភាព​ជុំវិញ​ខ្លួន​មាន​ភាព​បត់បែន​បាន​រហ័ស
  • -អាច​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​ទូរសព្ទ​ក៏​បាន​ឬ​ចង់​ប្រើ WiFi ក៏​បាន
  • -ការ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​មុខ, ថយ​ក្រោយ, ឡើង​ចុះ​ធ្វើ​បាន​ល្អ​ជាង​ថត​ផ្ទាល់​ដោយ​ដៃ
  • -ការ​ថត​វីដេអូ​កម្រិត 4K អាច​ធ្វើ​បាន​ប្រសើរ​ជាង​ឧបករណ៍ GoPro
+គុណ​វិបត្តិ​នៃ​ Osmo
  • -តម្លៃ​ថ្លៃ
  • -កម្រិត​វីដេអូ 4K នៅ​ចាញ់​កាមេរ៉ា Mirrorless បើ​ធៀប​នឹង SonyA7R II, Samsung NX1 ជា​ដើម
  • -ការ​ប្រើ​កម្មវិធី DJI GO លើ​ស្មាតហ្វូន​អាច​ធ្វើ​ឲ្យ​ស៊ី​ថាមពល​ថ្ម​លឿន​ជាង​ធម្មតា។​​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget