ការដំឡើង Version ឬ Update Version
ជារឿងដែលចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទៅត្រូវធ្វើ។
រាល់ប្រព័ន្ធប្រតិបត្តិជំនាន់ក្រោយបង្អស់
ក្រុមហ៊ុនរមែងកែប្រែកំហុសឆ្គងនៃប្រព័ន្ធសុវត្ថិភាព
ក៏ដូចជាពង្រឹងបន្ថែមនូវល្បឿនដំណើរការនៃម៉ាស៊ីន។
ចុះធ្វើម៉េចទើបយើងអាចដឹង
តើស្មាតហ្វូនរបស់យើងឈរនៅប្រព័ន្ធប្រតិបត្តិជំនាន់ក្រោយបង្អស់ហើយឬនៅ
បើចង់ពិនិត្យមើលថាវាអាច Update ទៅជំនាន់ក្រោយបានឬអត់
គួរឆែកមើលតាមណា?

ទាំងទូរសព្ទ iOS និង Android មាន ២ វិធីដូចខាងក្រោម:
១.វិធីឆែកមើលការ Update តាម OTA (Over-the-Air) ទាំង iOS & Android
+iOS:

- -ចូលទៅកាន់Settings > General
- -ចុចលើពាក្យ Software Update
- -ប្រសិនមានកំណែ Update ថ្មី វានឹងបង្ហាញឲ្យយើងបានឃើញនិងណែនាំឲ្យធ្វើការ Update and Install
- -ចូលទៅកាន់ Settings > អូសមើលពាក្យ About Phone

- ចុចលើពាក្យ System Updates

- -បើវាបង្ហាញថា Your System is update នោះមានន័យថាឧបករណ៍អ្នកបានឈរលើជំនាន់ Android ចុងក្រោយបង្អស់ហើយ ប៉ុន្តែអ្នកក៏អាចធ្វើការ Check for update ដើម្បីស្វែងរកមើលនូវការដំឡើងប្រព័ន្ធសុវត្ថិភាពតូចៗណាផ្សេងទៀត ដែលក្រុមហ៊ុនបានបញ្ចេញឲ្យប្រើប្រាស់។

២.វិធីឆែកមើលការ Update តាមរយៈគេហទំព័រ
ការឆែកមើលតាមគេហទំព័រណាមួយ ផ្ដល់ភាពងាយស្រួលដល់យើងអាចមើលដឹងពីឧបករណ៍ផ្សេងច្រើន ឧបមាថាអ្នកកំពុងប្រើ iPhone 7 Plus ប៉ុន្តែអ្នកក៏អាចដឹងព័ត៌មាន Update អំពី iPhone 4 ឬ 3GS ផ្អែកតាមការស្វែងរក។
+iOS:

- -ចូលគេហទំព័រ getios.com បំពេញព័ត៌មានដែលអ្នកចង់ឆែកមើល (ឧទាហរណ៍: iPhone 3GS អាច Update Version ក្រោយបំផុត គឺ iOS 6.1.6 គិតត្រឹមបច្ចុប្បន្ន)
- -អ្នកក៏អាច Download ឯកសារដំឡើងនោះទុកក្នុងកុំព្យូទ័របាន។
-ចុចត្រង់ Firmware ហើយវាយបញ្ចូលកំណែលេខម៉ាស៊ីន ត្រង់ប្រអប់ My model number

- -ឧទាហរណ៍: GALAXY S7 EDGE (SM-G935F) - វានឹងបង្ហាញថាអាចដំឡើងបានដល់ជំនាន់ Android 7

- -អ្នកក៏អាចធ្វើការ Download ទុកបានដូចគ្នា ប៉ុន្តែត្រូវធ្វើការ Register គណនីធម្មតា (Regular) ឬគណនីបង់លុយ Premium។
ប្រភព៖ HowToGeek ប្រែសម្រួល៖ កៅ រក្សា
0 comments:
Post a Comment