1/ iPhone 2G: ជាទូរស័ព្ទចាប់កំណើតមុនគេបង្អស់ ក្នុងត្រកូល iPhone ហើយមានអេក្រង់ Touch Screen ស្រួលប្រើទៀតផង។ ហើយទូរស័ព្ទមាន ពណ៌កាត់ជាពីរ គឺ ពណ៍ខ្មៅ និង ទឹកប្រាក់។

- 2/ iPhone 3G: ជាទូរស័ព្ទជំនាន់ទី 2 ដែលមានរាងធំជាង iPhone 2G បន្តិច ហើយមានកម្មវិធីបន្ថែមថ្មីៗជាងមុន ជាមួយនឹងអង្គផ្ទុក ទិន្នន័យ 16GB។

- 3/ iPhone 3GS: ជាទូរស័ព្ទជំនាន់ទី 3 ដែលមានរាងប៉ុន iPhone 3G ដែរ និងមានអង្គផ្ទុកទិន្នន័យ ដល់ 32GB ជាមួយនឹងកម្មវិធី បន្ថែមថ្មីៗ។

- 4/ iPhone 4: ជាទូរស័ព្ទជំនាន់ទី 4 ដែលមានរូបរាងជ្រុងស្អាត ជាងមុន
ហើយស្តើង មិនតែប៉ុណ្ណោះ ហើយក៏មាន បំពាក់នូវ Flash អមជាមួយ កាមេរ៉ាផងដែរ។

- 5/ iPhone 4S: ជាទូរស័ព្ទជំនាន់ទី 5 ដែលមានរូបរាង ស្អាតដូច iPhone 4 ដែរ
តែមានឆ្នូត 2 នៅជ្រុង ទាំងសងខាង និង មានអង្គផ្ទុកទិន្នន័យ រហូតដល់ 64GB
និងមានទំហំ Ram 512 MB ។

- 6/ iPhone 5: ជាទូរស័ព្ទដែលមានកំណែរ រូបរាងវែងជាងមុន ហើយស្តើងស្អាត ដូច
iPhone 4 ដែរ តែមានឆ្នូត 2 នៅជ្រុងទាំងសងខាង និង
មានជម្រើសអង្គផ្ទុកទិន្នន័យ រហូតដល់ 64GB និងមានទំហំ Ram 1 GB ។

- 7/ iPhone 5C: ជាទូរស័ព្ទដែលមានបំពាក់នូវសំបកជ័រ ច្រើនពណ៌ ហើយមានតម្លៃ ធូរថ្លៃផងដែរ។

- 8/ iPhone 5S: ជាទូរស័ព្ទដែលមានកំណែរ រូបរាងដូច iPhone 5 ដែរ តែមានការរចនា ស្អាតជាង ជាមួយនឹងបច្ចេកវិទ្យា ស្គេនម្រាមដៃដំបូង ។

- 9/ iPhone 6: ជាទូរស័ព្ទដែលមានកំណែរថ្មី ដែលមានរូបរាងខុសដាច់ពីស៊េរីមុន
ហើយអេក្រង់ ក៏ធំជាងមុន ហើយមាន ជម្រើសអង្គផ្ទុកទិន្នន័យ រហូតដល់ 128GB ។

- 10/ iPhone 6Plus: ជាទូរស័ព្ទដែលមានរូបរាង iPhone 6 ដែរ
តែមានអេក្រង់ធំជាងមុន ដូច្នេះហើយទើបគេ ដាក់នាមថា Plus ឯកាមេរ៉ា ទៀតសោត
ក៏ថតបានច្បាស់ ល្អផងដែរ។

- 11/ iPhone 6S: ជាទូរស័ព្ទដែលមានរូបរាងស្ទើរតែដូចគ្នានឹង iPhone 6 តែគេអាចចំនាំវាបានដោយសារ មានអក្សរ S នៅសំបកខាងក្រោយ ហើយមាន កាមេរ៉ាក្រោយ ទំហំ កាមេរ៉ា 12MP។

- 12/ iPhone 6S Plus: ក៏ជាទូរស័ព្ទដែលមានរូបរាង និងទំហំស្ទើរតែដូចគ្នានឹង iPhone 6 Plus និងមានអក្សរ S នៅសំបកខាងក្រោយ ដូច iPhone 6S អញ្ចឹង ។

- 13/ iPhone SE: ជាទូរស័ព្ទដែលមានកំណែរ រូបរាងដូច iPhone 5s ដែរ តែវាបានបន្ថែមនូវ ពណ៌ថ្មី នឹងមានបំពាក់នូវ Ram ទំហំ 2GB ជាមួយកាមេរ៉ាថត ទំហំដូចស៊េរី 6S&6S Plus ដែរ ។

- 14/ iPhone 7: គឺជាទូរស័ព្ទដែលទើបនឹងចេញកាលពីឆ្នាំមុននេះ ដែលមានបំពាក់នូវ អាវក្រោះការពារ ទឹកសាច ចំនែក កាមេរ៉ាក៏ថតបានច្បាស់ ជាងម៉ូឌែលមុនៗ បើទោះជា មានទំហំ 12MP ក៏ដោយ

- 15/ iPhone 7Plus: ជាទូរស័ព្ទដែលមានកំណែរថ្មី
ព្រោះវាមានបំពាក់នូវកាមេរ៉ាភ្លោះ ដំបូងគេរបស់ ក្រុមហ៊ុន Apple ដែលមានមុខងារ
ពិសេស អាចថតព្រាល បានថែមទៀតផង ហើយមាន Ram ទំហំដល់ទៅ 3GB ឯណោះ។

ក្រោយពីបានសូមទស្សនារូបភាព នៃការវិវត្តន៍រូបរាងរបស់ទូរស័ព្ទ iPhone ពីស៊េរី 2G រហូតមកដល់ស៊េរី 7Plus រួចមក តើអ្នកទាំងអស់គ្នា មាននៅចាំថា ទូរស័ព្ទ iPhone ម៉ូឌែលណាមួយ ដែលអ្នកបាន ចាប់ផ្តើមស្គាល់ និង ទិញយកប្រើ លើកដំបូង? ហើយរូបរាងទូរស័ព្ទ ស៊េរីណាមួយ ដែលអ្នកស្រលាញ់ ពេញចិត្តជាងគេ? សម្រាប់អ្នកដែលជា អតិថិជនរបស់ Apple តើអ្នកកំពុងប្រើទូរស័ព្ទ iPhone ម៉ូឌែលមួយណា នាពេល សព្វថ្ងៃនេះ?
0 comments:
Post a Comment