ជាទូទៅអាគុយមួយគ្រាប់អាចប្រើចន្លោះពី ៤ ទៅ ៥ ឆ្នាំ អាស្រ័យលើការប្រើប្រាស់ ហើយ
ចុចទីនេះដើម្បីចេះវិធីមិនឲ្យឡានឆាប់អស់អាគុយ។
- -ស្បែកហ្វ្រាំង និងដុំហ្រ្វាំង
ជាមុខងារសុវត្ថិភាពនៃរថយន្ត
ហើយក៏មិនគួរឲ្យវាត្រូវទឹកច្រើន។ ពេលជាន់ហ្វ្រាំងទៅឡានញ័រ
ឬលាន់សំឡេងខុសប្រក្រតី គឺត្រូវយកចូលជាងភ្លាម
កុំទុកយូរនាំមានបញ្ហាធំ។
ជាឆ្អឹងខ្នងរបស់ម៉ាស៊ីន ។ ប៊ីស្តុងដំណើរការមិនរលូន ធ្វើឲ្យឡានចេញផ្សែងខ្មៅលើសកម្រិត។
លែងសង្ស័យ មើលពណ៌ផ្សែងដឹងច្បាស់ពីស្ថានភាពម៉ាស៊ីនរថយន្ត
ម៉ាស៊ីនដំណើរការ ហើយស្ទុះមិនស្ទុះ គឺអាស្រ័យលើរបស់នេះ
ដែលជាអ្នកបាញ់សាំងចូលក្នុងស៊ីឡាំងដើម្បីបង្កើតល្បឿន។
ប្រសិនដើរមិនស្រួល ឡានអាចស៊ីសាំងលើសធម្មតា
ឬអាចសាំងបាញ់មិនគ្រប់ដែលធ្វើឲ្យឡានស្ទក់។ វិធីការពារ
គឺប្រើប្រាស់សាំងតាមស្តង់ដារ
ជៀសវាងមានកំណកស្អិតជាប់ប៊ិចសាំង។
ឡាន ម៉ូតូថ្មីៗ មិនគួរប្រើសាំងស៊ុបពែ ព្រោះ ...
វាមានតួនាទីសំខាន់ក្នុងការកាត់បន្ថយ
និងរក្សាតុល្យភាពកម្ដៅនៃម៉ាស៊ីនរថយន្ត។
ជាធម្មតាអ្នកត្រូវពិនិត្យកម្រិតទឹកក្នុងធុងនេះតាមកម្រិតកំណត់
មិនគួរឲ្យធុងទឹកគ្មានទឹកនោះទេ
ព្រោះវាអាចបណ្ដាលឲ្យម៉ាស៊ីនរថយន្តទាំងមូលមិនដំណើរការ។
មុខងារជួយឲ្យស្រូបខ្យល់ពីខាងក្រោយឲ្យប៉ះធុងទឹកដើម្បីចុះកម្ដៅបានកាន់តែលឿន ហើយបើអាចគួរផ្លុំលាងជាប្រចាំ។
- -ឧបករណ៍បង្ហាប់សីតុណ្ហភាព (AC Compressor)
វាជាបេះដូងនៃប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកម្ដៅក្នុងរថយន្ត។
ប្រើប្រាស់ឲ្យបានត្រឹមត្រូវ
មិនគួរប្រើដល់កម្រិតខ្ពស់បំផុតនាំឲ្យឆាប់ខូច។
ឧទាហរណ៍
៖ នៅតាមប្រទេសត្រជាក់ គេច្រើនកំណត់ឲ្យវាចេញក្ដៅ
តែពេលខ្លះក្ដៅជ្រុលធ្វើឲ្យរលួយជ័រ ឬតាមប្រទេសក្ដៅ
ប្រើឲ្យត្រជាក់ពេក
ធ្វើឲ្យហ្គាស៍ម៉ាស៊ីនត្រជាក់បុកមកក្រៅខ្លាំងហួសហេតុ។
ឧបករណ៍នេះ ជាអ្នកចម្រោះខ្យល់
និងមិនធ្វើឲ្យធូលីចូលឡានតាមរន្ធម៉ាស៊ីនត្រជាក់។
គួរណាស់ធ្វើការសម្អាតជាប្រចាំ
ព្រោះថាបើមានធូលីជាប់លើវាច្រើនក្នុងឡានក៏មិនត្រជាក់
ឬអាចមានសំឡេងរំខានផងដែរ។
- -ស្បែកអំព្រីយ៉ា និងបន្ទះអំព្រីយ៉ា
មុខងារជួយសម្រួលប្រអប់លេខពេលប្ដូរពីមួយលេខទៅមួយលេខមិនឲ្យចង្កឹះលេខកកិតខ្លាំង
ហើយវិធីប្រើប្រាស់ត្រឹមត្រូវ
គឺត្រូវដឹងពីកម្រិតប្រេងប្រអប់លេខឲ្យគ្រប់តាមស្តង់ដារ
ដែលធ្វើការពិនិត្យដោយអ្នកជំនាញតាមហ្គារាស។
ខ្លួនតូច តែរថយន្តមិនអាចដំណើរការបានទេបើគ្មាវា
ព្រោះប៊ូស៊ី
ជាអ្នកបង្កើតឲ្យមានចរន្តអគ្គិសនីទៅបញ្ឆេះឲ្យម៉ាស៊ីនឥន្ធនៈរបស់រថយន្តដំណើរការ។
ការប្រើប្រាស់ប៊ូស៊ីមិនត្រឹមត្រូវ
គឺអាចធ្វើឲ្យម៉ាស៊ីនឡានឆេះមិនប្រក្រតី
ឬពេលខ្លះគេនិយមហៅថាការ៉ង់ទីមិនស្មើ
ដែលកម្លាំងម៉ាស៊ីនឡើងចុះខ្លាំងពេក។ វិធីប្រើប្រាស់ត្រឹមត្រូវ
គឺជ្រើសរើសប៊ូស៊ីដែលមានម៉ាកច្បាស់លាស់
និងធ្វើការសម្អាតតាមកាលកំណត់ណាមួយ។
សឹងតែគ្រប់គ្នាហើយដែលដឹងថាស៊ីមាំងមានតួនាទីបំភាយផ្សែងចេញពីចំហេះម៉ាស៊ីន
តែប្រហែលមិនទាន់ច្បាស់ទេថា
ករស៊ីមាំងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយមិនឲ្យផ្សែងចេញមកក្រៅខ្លាំងពេក។
ចំពោះការថែទាំ គឺមិនត្រូវឲ្យមានទឹកចូលនោះទេ
ព្រោះអាចបណ្ដាលឲ្យម៉ាស៊ីនមិនដំណើរការតែម្ដង។
រាងមិនធំជាងផ្លែដូងប៉ុន្មាន ឌីណាម៉ូ
មានតួនាទីប្រើថាមពលអគ្គិសនីទៅទាញខ្សែពានឲ្យម៉ាស៊ីនដំណើរការ
និងសមត្ថភាពបង្វិលចរន្តអគ្គិសនីពេលម៉ាស៊ីនដំណើរការទៅសាកបញ្ចូលឲ្យអាគុយវិញ។
ការថែទាំរបស់នេះ គឺគ្រាន់តែមិនឲ្យវាត្រូវទឹកជាការស្រេច
តែក៏សូមកុំធ្វើការបញ្ឆេះដោយកន្ត្រាក់ៗ
ព្រោះងាយឲ្យឌីណាម៉ូងាយខូច។
ការណែនាំនេះគ្រាន់តែជាមូលដ្ឋានបន្តិចបន្តួចនៃការថែទាំរថយន្តតែប៉ុណ្ណោះ
ខណៈនៅមានចំណុចជាច្រើនទៀតដែលក្រុមការងារនឹងបង្ហាញជូននៅពេលក្រោយ។
ចំពោះចម្ងល់នានាទាក់ទងជាមួយយានយន្ត និងបច្ចេកវិទ្យា
ប្រិយមិត្តអាចចោទជាសំនួរនៅខាងក្រោយអត្ថបទនេះបាន៕
ប្រភព៖
Odometer
ប្រែសម្រួល៖ រដ្ឋ
0 comments:
Post a Comment