Wednesday, August 23, 2017

កំពូលស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលអ្នកទាំងអស់គ្នា កំពុងរង់ចាំ  ពេលនេះបានមក ដល់ហើយ គឺទូរស័ព្ទ Galaxy Note 8 ។ ក្រោយពីបានឆ្លងកាត់ ព្យុះភ្លៀងនៃពាក្យ ចចាមអារ៉ាម កន្លងមក ថ្ងៃនេះគ្រប់យ៉ាងត្រូវ បានបញ្ចប់យ៉ាង ត្រឹមត្រូវ បន្ទាប់ពីក្រុមហ៊ុន Samsung បានធ្វើការបង្ហាញ អំពីលក្ខណៈសម្បត្តិ ជាច្រើន របស់ទូរស័ព្ទ Galaxy Note 8 ដែលធ្វើអោយគ្រប់គ្នា មានការភ្ញាក់ ផ្អើលម្តងទៀត។

តែអ្វីដែល សំខាន់នោះគឺ ការរៀបរាប់ពី លក្ខណៈពិសេសទាំង 8 ចំនុច របស់ Galaxy Note 8 ដែលអ្នកនឹង មិនត្រូវបានរកឃើញ នៅលើទូរស័ព្ទ iPhone ម៉ូឌែល ណាមួយឡើយ ព្រោះអ្នកណាៗ ក៏គេបានដឹងដែរ ថា ដៃគូប្រកួតប្រជែង ដ៏សំខាន់របស់ Samsung គឺ ក្រុមហ៊ុន Apple។ ចង់ដឹងទេថា តើ Galaxy Note 8 វាមានលក្ខណៈ ពិសេសអ្វីខ្លះ បានជា Samsung ហ៊ាន អះអាងបែបនេះ?
  1. 1/ កញ្ចក់លាតពេញផ្ទៃអេក្រង់
យើងសង្គេតឃើញថា Galaxy Note 8​ គឺមានបំពាក់មកជាមួយនូវ អេក្រង់យក្ស ប្រភេទ Super AMOLED ដែលអេក្រង់ទូរស័ព្ទនេះ មានទំហំ 6.3inches លាតស្ទើរតែពេញ ផ្នែកខាងមុខនៃ ទូរស័ព្ទតែម្តង។ ហើយសព្វថ្ងៃនេះ ក៏មិនទាន់ មាន iPhone ណាមាន អេក្រង់លាត ដូច្នេះដែរ បើទោះជាគេ រំពឹងថានឹងមាន នៅលើ iPhone 8 ក៏ដោយ។
  1. 2/ ការសាកថ្មឥតខ្សែ
មានពាក្យចចាមអារ៉ាមជាច្រើនបាន និយាយថា iPhone ជំនាន់ក្រោយរបស់ Apple នឹងទទួលបាន ការសាកថ្ម ដោយឥតខ្សែ ប៉ុន្តែ iPhone ដែលមាននៅ លើទីផ្សារនាពេល បច្ចុប្បន្ននេះ គឺមិនទាន់មាន នៅឡើយទេ។ ទន្ទឹមនឹងនេះដែរ Note 8 គឺបានដំណើរការ ជាមួយនឹងការ សាកថ្មឥតខ្សែ បែបស្តង់ដារ បានលឿនជាងមុន រួចទៅហើយ។
  1. 3/ ការបន្ថែមអង្គផ្ទុកចងចាំដោយឥតកំណត់
ជាយូរយារណាស់មកហើយ ដែលក្រុមហ៊ុន Apple មិនបានធ្វើនូវ រឿងមួយគឺ ការបន្ថែមអង្គផ្ទុកទិន្នន័យ ពីលើ អង្គចងចាំដែលបាន កំណត់មកស្រាប់។ ប៉ុន្តែ ក្រុមហ៊ុន Samsung នៅតែ សប្បាយរីករាយ ក្នុងការបន្តផ្តល់ជូន នូវរន្ធ microSD នៅក្នុងទូរស័ព្ទ Galaxy Note 8 របស់ខ្លួន ដដែល។
  1. 4/ ដោះសោរដោយប្រើប្រស្រីភ្នែក (Iris Scanner)
ការដោះសោរដោយប្រើទ្រនាប់ស្គែនម្រាមដៃ និងលេខសំងាត់សុវត្ថិភាព គឺជាវិធីសាស្ត្រ ដែលកំពុងតែប្រើ នៅលើទូរស័ព្ទ iPhone សព្វថ្ងៃ ប៉ុន្តែសម្រាប់ Galaxy Note 8 ក៏អាចដោះសោរ ដោយប្រើប្រស្រីភ្នែក របស់អ្នកបាន ផងដែរ ដូចដែលធ្លាប់មាន នៅលើ Note 7 អញ្ចឹង ហើយវាក៏ដំណើរការ បានលឿនគួរ ឱ្យភ្ញាក់ផ្អើលផងដែរ បើទោះជាអ្នកពាក់ វ៉ែនតាក៏ដោយ
  1. 5/ បទពិសោធន៍ការប្រើប្រាស់ជាមួយ Desktop
Samsung DeX គឺជាឧបករណ៍គ្រឿងអេឡិចត្រូនិចដ៏អស្ចារ្យបំផុតមួយ ដែលអាចភ្ជាប់ជាមួយ កុំព្យូទ័រលើតុបាន។ ប្រសិនបើអ្នក មានគម្រោងទិញ Galaxy Note 8 អ្នកគួរតែទិញ DeX ប្រើ ជាមួយក៏ល្អដែរ ព្រោះឥឡូវនេះ នៅលើ Amazon ព្រោះពួកគេមាន លក់ក្នុង តម្លៃក្រោម 100 ដុល្លារ។  វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android ដែលមាន សមត្ថភាពល្អ ជាមួយនឹងល្បឿន នៃការប្រើប្រាស់។
  1. 6/ លក្ខណៈពិសេសរបស់ S Pen នៅលើ Galaxy Note 8
S Pen គឺជាប៊ិចមួយ ដែលបានភ្ជាប់មកជាមួយនឹង Galaxy Note 8 ដែលវាមានសមត្ថភាព មិនធម្មតានោះទេ ដោយអ្នកអាច សរសេរអក្សរ នៅលើរូបភាពបាន ហើយអាចអោយវា មានចលនាដូចជា Slide អញ្ចឹង មិនតែប៉ុណ្ណោះ វាអាចមានសមត្ថភាព ល្អច្រើន ជាមួយការ ប្រើទៅលើ កម្មវិធីដែលមាន ស្រាប់នៅលើ Note 8។
  1. 7/ មុខងារ Always On Display
ក្រុមហ៊ុន Samsung រក្សានូវលក្ខណៈពិសេស គឺមុខងារ Always On Display នៅលើទូរស័ព្ទ Galaxy Note 8  ដែលមុខងារនេះ វាមានលក្ខណៈ ពិសេសត្រង់ថា វានឹងបង្ហាញរាល់ ព័ត៌មានសំខាន់ៗ ដូចជាពេលវេលា ដែលអ្នកបាន កំណត់សម្រាប់ការ ណាត់ជួប និង ការជូនដំណឹងផ្សេងៗ ជាដើម បើទោះបីជាទូរស័ព្ទ បានចាក់សោរ ហើយក៏ដោយ។
  1. 8/ សមត្ថភាពនៃកាមេរ៉ាភ្លោះ
ទូរស័ព្ទ iPhone 7 Plus របស់ក្រុមហ៊ុន Apple បានទទួលនូវប្រជាប្រិយភាព មិនធម្មតាប៉ុន្មានទេ បន្ទាប់ពីបាន បំពាក់នូវ កាមេរ៉ាពីរគ្រាប់ នៅលើស្មាតហ្វូន មួយនេះ ដែលមានមុខងារ អាចថតព្រាលបាន ប៉ុន្តែក្រុមហ៊ុន Samsung ក៏បានផលិតនូវ ចំនុចពិសេសថ្មី មួយចំនួនផងដែរ ដែលមិនមាន នៅលើ iPhone ។ តែអ្វីដែល សំខាន់នោះគឺ Samsung បានបំពាក់នូវ បច្ចេកវិទ្យាថ្មី សម្រាប់ការថតរូប បែបព្រាលផ្ទៃ ខាងក្រោយ ដោយគ្រាន់តែអូសពី ឆ្វេងមកស្តាំ ដើម្បីកំណត់ ចំនុចព្រាលដែល យើងចង់បាន គឺជាការស្រេច បន្ថែមពីនេះ រាល់ការថតរូប គឺមិនទាមទារ អោយចុច Focus នោះទេ ពោលគឺ ការ ចាប់យករូបភាព មានភាពរហ័ស និង ច្បាស់ថែម ទៀតផង។

@ ត្រួសៗ អំពី Galaxy Note 8 នេះគឺវា ត្រូវបានបំពាក់ មកជាមួយ៖
  • - ផ្ទៃខាងមុខ គឺជាកញ្ចក់ Infinity Display និងអេក្រង់បង្ហាញរូបភាពមាន ទំហំ 6.3 អ៊ីញ ជាប្រភេទ Super AMOLED
  • - បន្ទះឈីបមាន ២ ប្រភេទ មួយជា Exynos 8895 និងមួយទៀតជា Snapdragon 835
  • - RAM មានទំហំ 6GB រីឯអង្គផ្ទុកទិន្នន័យខាងក្នុង មាន ៣ ជម្រើសគឺ 64GB, 128GB និង 256GB
  • - ថាមពលថ្ម មានទំហំ 3300 mAh ភ្ជាប់ជាមួយនឹង មុខងារ Fast Charging ទាំងការសាក ប្រើខ្សែ និងឥតខ្សែ
  • - កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ មានទំហំ 12MP ដូចគ្នា តែមួយជា ប្រភេទធម្មតា និងមួយទៀត ជាប្រភេទ កាមេរ៉ាពង្រីក អាចដំណើរការ មុខងារ Portrait បាន ហើយកាមេរ៉ាទាំង ២ នេះសុទ្ធតែបំពាក់ កែវទប់រំញ័រ មកជាមួយ ទាំងទ្វេតែម្តង ដែល Samsung អះអាងថា វាជួយអោយ រូបភាព ដិតច្បាស់ល្អ និងមិនបែកព្រាល ឬញ័រឡើយ។
  • - មានជំរើសប្រព័ន្ធសុវត្ថិភាពដល់ទៅ 6 ឯណោះ ដើម្បីការពារទូរស័ព្ទ របស់យើង ក្នុងនោះ មានដូចជា ស្កេនប្រស្រីភ្នែក, ស្កេនមុខ, ស្កេនម្រាមដៃ, ដាក់ជា Pattern, អក្សរសំងាត់ និងលេខសំងាត់។
  • - មុខងារ Bixby បង្កើតឡើង ក្នុងទម្រង Artificial Intelligence (AI) ដែលវាអាច វិភាគ អាចធ្វើការសម្រេចចិត្ត ណែនាំទៅដល់អ្នក ប្រើប្រាស់បាន ដែលនេះគឺជាផ្លូវ ឆ្ពោះទៅកាន់ អនាគតមួយ នៃជំនួយ ការសម្លេង លើទូរស័ព្ទ។
  • - ប៊ិច S Pen អាចស្គាល់ សម្ពាធ គូសវាស បានល្អ មានភាពថ្នឹក នឹងដៃ ហើយ Samsung ក៏បានភ្ជាប់ មកជាមួយ កម្មវិធីថ្មីៗ ផងដែរ ដូចជា អាចបកប្រែភាសា នានាភ្លាមៗ, អាចបង្កើត Live Message គូសវាសតាមចិត្ត, អាចកត់ចំណាំពេល អេក្រង់កំពុងបិទ និងគូសរូប ផាត់ពណ៌ កែច្នៃនានា។ ប៊ិចថ្មីនេះ ក៏អាចអោយយើង គូសវាស ក្រោមតំណក់ ភ្លៀងផងដែរ។



Related Posts:

  • មើល​ Galaxy Note 7 និង 8 ​ខុស​គ្នា​ម៉េច​ខ្លះ? កាល​ពី​សប្ដាហ៍​មុន​ Samsung បាន​ប្រកាស​ចេញ​ Galaxy Note 8 ដែល​ជា​ត្រកូល​ Note ជំនាន់​ថ្មី​​បន្ទាប់​ពី​ Galaxy Note 7។ ខាង​ក្រោម​នេះ​ជា​ការ​ប្រៀប​ធៀប​ដើម្បី​​បង្ហាញ​ថា​រវាង​ Note 7 និង Note 8 ​មាន​ចំណុច​ខុស​គ្នា​អ្វី​ខ្លះ… Read More
  • ប្រៀបធៀប P10 vs P10 Plusសម្រាប់ដើមឆ្នាំ 2017 នេះក៏មិនខុសកាលពីឆ្នាំ 2016 ដែរសម្រាប់ Huawei ដែលត្រៀមនឹង ប្រកាសចេញនូវ កំពូលស្មាតហ្វូន ត្រកូល P ជំនាន់ថ្មីជំនួស P9 និង P9 Plus ចេញកាលពី ឆ្នាំកន្លងទៅ ដោយលើកនេះគឺ P10 និង P10 Plus វិញម្ដង ជាមួយនឹងកម្លាំង … Read More
  • លក្ខណៈ​ពិសេស​របស់ Note 8 ទាំង 8 ចំនុច ដែល​មិន​មាន​នៅ​លើ iPhoneកំពូលស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលអ្នកទាំងអស់គ្នា កំពុងរង់ចាំ  ពេលនេះបានមក ដល់ហើយ គឺទូរស័ព្ទ Galaxy Note 8 ។ ក្រោយពីបានឆ្លងកាត់ ព្យុះភ្លៀងនៃពាក្យ ចចាមអារ៉ាម កន្លងមក ថ្ងៃនេះគ្រប់យ៉ាងត្រូវ បានបញ្ចប់យ៉ាង… Read More
  • ធៀប P10 ចេញ​យប់​មិញ​មាន​អី​ខុស​ពី P9 អត់? ក្នុង​កម្មវិធី​សមាជ​​ទូរសព្ទ​ពិភពលោក​កាល​ពី​យប់​មិញ​ Huawei បាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ខ្លួន​ម៉ូដែល​ P10 និង P10 Plus ដែល​មាន​ចំណុច​ថ្មីៗ​មួយ​ចំនួន​ខុស​ប្លែក​ពី P9 និង P9 Plus។ ខាង​ក្រោម​នេះ​នឹង​ប្រៀប​ធៀប​ត្… Read More
  • Mate 9 មាន​ចំណុច​ខ្លាំង​ពិសេស​ទាំង​នេះ1. អេក្រង់​ធំ​ជាង​គូ​ប្រជែង តែ​មាន​ទំហំ​សម​ល្មម Huawei Mate 9 បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ5.9 inch​ដែល​ធំជាង​គូ​ប្រជែង​នានា​ដូច​ជា​One Plus 3T, Samsung Galaxy S7 Edge រួម​ទាំង​iPhone 7Plusផង​ដែរ។​ទំហំ​អេក្រង់​ធំ​ មិន​មែ… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget