Wednesday, August 23, 2017

3D Touch​ ​ជា​មុខងារ​ថ្មី​មួយ​សម្រាប់​ត្រកូល​ ​iPhone​ ​ចាប់ពី​ ​iPhone 6s​ ​ឡើង​ទៅ​។ ​ ​វា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​អេក្រង់​ ​Pressure-sensitive​ ​សម្រាប់​សម្គាល់​ ​និង​បង្ហាញ​ក្រោយ​ការ​ចុច​សង្កត់​ផ្នែក​ណាមួយ​លើ​អេក្រង់​ ​iPhone​ ​ដើម្បី​ប្រតិបត្តិ​ការ​ការងារ​ផ្សេងៗ​។​ ​ជា​ធម្មតា​ ​3D Touch​ ​បើក​ស្រាប់​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បិទ​ ​ក៏​អាច​បាន​ ​ដោយ​គ្រាន់​ចូល​ទៅ​កាន់​ ​Settings > General > Accessibility​ ​ រួច​អូស​ចុះ​ក្រោម​ ​ចុច​លើ​ ​3D Touch។ ​ ​អ្នក​អាច​ពិនិត្យ​មើល​លក្ខណៈ​ផ្សេងៗ​ក្នុង​ការ​ប្រើប្រាស់​ ​3D Touch​ ​លើ​ ​iPhone​ ​ដូច​ខាងក្រោម​ ​៖

១.​ ​Control Centre​ ​ក្នុង​ ​iOS 11

Control Centre​ ​ក្នុង​ ​iOS 11​ ​មាន​ការ​កែ​តម្រូវ​ត្រឹមត្រូវ​ច្រើន​។ អ្នក​អាច​ ​Customize​ ​អ្វី​ដែល​មាន​នៅ​លើ​នោះ​។ អ្នក​ក៏​អាច​ប្រើប្រាស់​ ​3D Touch​ ​សម្រាប់​បន្ថែម​ជម្រើស​ផ្សេង​ទៀត​ផង​ដែរ​។ ចុច​សង្កត់​លើ​ជម្រើស​មួយ​ចំនួន​ ​ហើយ​អ្នក​នឹង​ឃើញ​ផ្ទាំង​ ​Menu​ ​សម្រាប់​ ​Actions​ ​ដែល​អាច​ប្រើ​បាន​រហ័ស។

២.​ ​Phone, FaceTime, Messages

ចូល​ទៅ​កាន់​ ​Home screen​ ​ហើយ​ចុច​សង្កត់​លើ​ ​icon​ ​សម្រាប់​ ​Phone app។ អ្នក​នឹង​ឃើញ​ ​mini-menu​ ​បង្ហាញ​ឡើង​ ​ដែល​អាច​ឲ្យ​អ្នក​ហៅ​ចេញ​ចូល​ទៅ​នរណា​ម្នាក់​ក្នុង​ ​Contact​ ​ដែល​អ្នក​មាន​។ ការ​ចុច​បែប​ ​3D Touch​ ​លើ​ ​icon​ ​កម្មវិធី​ ​FaceTime​ ​ឬ​ ​Message​ ​ហើយ​អ្នក​នឹង​ឃើញ​ផ្ទាំង​ស្រដៀង​គ្នា​នូវ​ Friends​ ​ក្នុង​ ​Contacts​ ​អ្នក​បាន​យ៉ាង​រហ័ស​។


៣.​ ​Priority download

តាំង​ពី​ដាក់​ដំណើរការ​ ​iOS 10​ ​អ្នក​អាច​កំណត់​លំដាប់​ ​Apps​ ​ដែល​ត្រូវ​បាន​ ​Download​ ​ប្រសិនបើ​អ្នក​កំពុង​ ​Install​ ​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែ​មួយ​។ ការ​ប្រើប្រាស់​ ​3D Touch​ ​ដោយ​ចុច​សង្កត់​លើ​ ​icon semi-downloaded​ ​(កំពុង​ ​Download​ ​បាន​មួយ​ចំនួន​)​ ​ហើយ​អ្នក​នឹង​អាច​មាន​ជម្រើស​សម្រាប់​ Priorities Download។


៤.​ ​តាមដាន​អាកាសធាតុ​

សម្រាប់​ ​Weather​ ​ពី​ ​Home screen​ ​ដោយ​ប្រើប្រាស់​ ​3D Touch​ ​អាច​មើល​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​លក្ខខណ្ឌ​អាកាសធាតុ​បច្ចុប្បន្ន​ ​និង​អនាគត​។


៥.​ ​កាមេរ៉ា

ចុច​សង្កត់​លើ​ ​icon Camera​ ​នឹង​បង្ហាញ​ផ្ទាំង​ ​Menu​ ​ដែល​អាច​ប្រើប្រាស់​បាន​រហ័ស​លើ​រូបភាព​ធម្មតា​, វីដេអូ​ ​ឬ​ ​Selfie​ ​និង​វីដេអូ​ប្រភេទ​ ​Slow-mo។


៦.​ ​Shortcut​ ​ចូល​ប្រើ​ ​App actions​ ​តែ​ម្ដង​

App Store icon​ ​អាច​ឲ្យ​អ្នក​ចូល​ស្វែងរក​​ ​App​ ​តែ​ម្ដង​ ​ហើយ​ ​iBooks​ ​មាន​លក្ខណៈ​ស្រដៀង​គ្នា​។ លើ​ Mail​ ​អាច​ឲ្យ​អ្នក​ចូល​ទៅ​កាន់​ ​Inbox​ ​ឬ​ចាប់​ផ្តើម​សារ​ថ្មី​ផ្ទាល់​តែ​ម្ដង​។ Safari​ ​អាច​ឲ្យ​អ្នក​បើក​ ​Tab​ ​ថ្មី​ឬ​ ​Private tab​ ​ថ្មី​ ​ឬ​ចូល​ទៅ​កាន់​ ​Reading list។ អ្នក​អាច​ចុច​សង្កត់​លើ​ ​App icon​ ​ជា​ច្រើន​ដទៃ​ទៀត​ដើម្បី​ពិនិត្យ​មើល​ថា​វា​មាន​នូវ​ ​3D Touch​ ​សម្រាប់​បង្ហាញ​នូវ​ ​Mini menu​ ​ដែរ​ឬ​អត់​។ សម្រាប់​ ​Apple Maps​ ​មាន​ជម្រើស​សម្រាប់​បង្ហាញ​ពី​ទិស​ដៅ​ផ្ទះ​ ​ប៉ុន្តែ​ ​Google Maps​ ​មិន​ទាន់​មាន​ ​3D Touch menu ​ ​នោះ​ទេ​។ មាន​កម្មវិធី​មួយ​ចំនួន​មិន​មែន​របស់​ ​Apple​ ​រួម​មាន​ ​Twitter, Fantastical, Instagram​ ​និង​មួយ​ចំនួន​ទៀត​មាន​នូវ​ ​3D Touch menu​ ​ប៉ុន្តែ​យើង​រង់ចាំ​មើល​ ​3D Touch menu​ ​របស់​ ​Youtube, Facebook, Google Maps​ ​និង​កម្មវិធី​បន្ត​បន្ទាប់​ទៀត​។


៧.​ ​បង្ហាញ​នូវ​ ​Document​ ​ដោយ​មិន​បើក​ទាំងស្រុង​

អ្នក​អាច​ ​Preview​ ​នូវ​ ​Contents​ ​របស់​ ​Email, Document, Web page, Map direction​ ​និង​ ​Link ដទៃ​ទៀត​ដោយ​មិន​ចាំបាច់​បញ្ជូន​ទៅ​កម្មវិធី​ដោយ​ផ្ទាល់​។ បន្ទាប់​មក​អ្នក​អាច​ជ្រើសរើស​ ​Pop​ ​ដើម្បី​បើក​នូវ​ ​Contents​ ​ពេញ​។ ឧទាហរណ៍​លើ​កម្មវិធី​ ​Mail​ ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​កម្មវិធី​ ​Mail​ ​ហើយ​ចុច​សង្កត់​បន្តិច​លើ​ ​Email​ ​សារ​នឹង​បង្ហាញ​លក្ខណៈ​ ​Preview​ ​បន្ទាប់​មក​ចុច​សង្កត់​លើ​វា​បន្តិច​ដើម្បី​បើក​ពេញ​លេញ​។


៨.​ ​Preview App​ ​មួយ​ដោយ​មិន​ចាកចេញ​ពី​ ​App​ ​ផ្សេង

Peek​ ​និង​ ​Pop​ ​ប្រហែល​ជា​មិន​សូវ​ឃើញ​មាន​ប្រយោជន៍​នោះ​ទេ​ ​ពេល​អ្នក​ធ្វើការ​លើ​កម្មវិធី​មួយ​ ប៉ុន្តែ​ពេល​អ្នក​ធ្វើការ​លើ​កម្មវិធី​ច្រើន​ ​អ្នក​នឹង​ឃើញ​ពី​ភាព​ងាយស្រួល​របស់​វា​។ ឧទាហរណ៍៖​ ​ ប្រសិនបើ​នរណា​ម្នាក់​បញ្ជូន​ ​Address​ ​មក​កាន់​អ្នក​ក្នុង​ ​Email​ ​អ្នក​អាច​ចុច​វា​ចូល​ក្នុង​ ​Maps​ ​ហើយ​មើល​ទិសដៅ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចុច​សង្កត់​លើ​ ​Address​ ​នោះ​ ​Map​ ​នឹង​បង្ហាញ​លក្ខណៈ​ ​Preview យ៉ាង​ងាយស្រួល​ ​ដោយ​អ្នក​មិន​ចាំបាច់​ចេញ​ពី​កម្មវិធី​ ​Mail​ ​នោះ​ទេ​។ បន្ទាប់មក​អ្នក​អាច​អូស​ឡើង​ ចុច​សង្កត់​ដើម្បី​ចូល​ ​Maps​ ​ឬ​ចាកចេញ​។ សម្រាប់​ ​Web links​ ​ប្រសិនបើ​អ្នក​ចុច​សង្កត់​លើ​​ ​URL​ ​ក្នុង​ Email​ ​នោះ​ ​Web page​ ​នឹង​ ​load​ ​បង្ហាញ​លក្ខណៈ​ ​Preview​ ​មុន​បើក​វា​ពេញលេញ​ក្នុង​ ​Safari។

៩.​ ​Activate cursor control លើ​ Keyboard

ពេល​ណា​មួយ​ដែល​ ​Keyboard​ ​បង្ហាញ​ក្នុង​កម្មវិធី​ ​Mail, Messages​ ​និង​សូម្បី​តែ​ ​Twitter អ្នក​អាច​ចុច​សង្កត់​កន្លែង​ណា​ក៏​បាន​លើ​ Keyboard ហើយ​អ្នក​នឹង​អាច​ Control លើ​ Cursor និង​អាច​រំកិល​វា​បាន​យ៉ាង​ងាយស្រួល​ ដែល​ពិត​ជា​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​កែប្រែ​ Text។


១០.​ ​Activate app switcher

ចុច​សង្កត់​ជិត​នឹង​គែម​ខាងឆ្វេង​ ​ដែល​អ្នក​អាច​ធ្វើ​បាន​លើ​ ​Home screen ឬ​ពី​កម្មវិធី​ផ្សេងៗ​។ អ្នក​នឹង​ឃើញ​បណ្ដុំ​នៃ​កម្មវិធី​ដែល​អ្នក​បាន​ប្រើប្រាស់​ ដែល​អ្នក​អាច​ចូល​ប្រើប្រាស់​កម្មវិធី​ទាំងអស់​នោះ​វិញ​បាន​រហ័ស​តាម​​ ​App switcher។ វា​មាន​លក្ខណៈ​រហ័ស​ជាង​ចុច​ពីរ​ដង​លើ​ប៊ូតុង​​ Home។ មួយ​វិញ​ទៀត​ ​សម្រាប់​ ​iOS 11​ ​នឹង​លុប​ចោល​នូវ​មុខងារ​ផ្នែក​នេះ​។


១១.​ ​3D Touch​ ​សម្រាប់​សិល្បៈ​

ជា​មួយ​នឹង​ ​3D Touch​ ​អ្នក​អាច​គូរ​បន្ទាត់​កាត់​លើ​អេក្រង់​ ហើយ​មាន​សមត្ថភាព​បង្កើត​បន្ទាត់​ស្ដើង​ ​បើ​អ្នក​ចុច​សង្កត់​ស្រាល​ ​និង​បន្ទាត់​ក្រាស់​ ​បើ​អ្នក​ចុច​សង្កត់​ធ្ងន់​បន្តិច​។ មុខងារ​នេះ​ភាគច្រើន​ប្រើប្រាស់​លើ​ ​Tablet​ ​ដែល​ល្អ​សម្រាប់​​ ​Digital artists​​ ​ប៉ុន្តែ​ការ​អនុវត្ត​នៃ​ ​3D Touch​ ​លើ​អេក្រង់​ ​iPad​ ​ដូចជា​មិន​កើតឡើង​នោះ​ទេ​។ iPad Pro ផ្ដល់​នូវ​មុខងារ​ស្រដៀង​គ្នា​ដែល​មាន​នូវ​ ​Pencil stylus ​​​ប៉ុន្តែ​វា​មិនមែន​ជា​ ​3D Touch​ ​នោះ​ទេ​។


១២.​ ​ប៊ូតុង​ ​Pressure-sensitive​ ​ក្នុង​ហ្គេម​ ​iOS

3D Touch​ ​ក៏​ល្អ​សម្រាប់​ប្រើប្រាស់​លើ​ហ្គេម​ផង​ដែរ​ ​ដូចជា​ហ្គេម​ ​AG Drive​ ​មាន​នូវ​ប៊ូតុង​ ​Pressure-sensitive accelerator​ ​នៅ​ផ្នែក​ខាងស្ដាំ​នៃ​អេក្រង់​ ​ដែល​ចុច​ធម្មតា​មាន​ល្បឿន​ធម្មតា​ ​ហើយ​ចុច​សង្កត់​កាន់​ខ្លាំង​មាន​ល្បឿន​កាន់​តែ​លឿន​។


១៣.​ ​Peek zoom
សម្រាប់​នរណា​ម្នាក់​ដែល​គិត​ថា​ icons និង​អក្សរ​មាន​ទំហំ​តូច​លើ​អេក្រង់​ដែល​ពិបាក​ក្នុង​ការ​ពិនិត្យ​មើល​ ប្រហែល​ជា​ពេញចិត្ត​នឹង​មុខងារ​ Zoom ដែល​កាន់​តែ​មាន​ភាព​ងាយស្រួល​ដោយ​ប្រើ​ជា​មួយ​នឹង​ 3D Touch។

អ្នក​ត្រូវការ​បើក​នូវ​មុខងារ​ Zoom នេះ​ដោយ​ចូល​ Settings > General > Accessibility > Zoom និង​ប្រាកដ​ថា​ប៊ូតុង​ Zoom ប្ដូរ​ទៅ​ពណ៌​បៃតង​ ​ប៉ុន្តែ​យើង​ក៏​ចង់​បង្ហាញ​នូវ​ ​Controller icon​ ​លើ​អេក្រង់​ផង​ដែរ​ ​ដោយ​ចុច​ប៊ូតុង​​ ​Show Controller​ ​ប្ដូរ​ទៅ​ពណ៌​បៃតង​ដូចគ្នា​។ ពេល​ ​Zoom​ ​បើក​រួច​ហើយ​ ​អ្នក​អាច​ដំណើរការ​វា​បាន​គ្រប់​ពេលវេលា​ដោយ​ចុច​ម្រាម​ដៃ​បី​ពីរ​ដង​លើ​អេក្រង់​។ បន្ទាប់មក​អ្នក​អាច​រំកិល​លើ​អេក្រង់​ដោយ​អូស​ជាមួយ​នឹង​ម្រាម​ដៃ​បី​ដដែល​។

ប្រសិនបើ​អ្នក​ចង់​ឈប់​ដំណើរការ​ ​Zoom អ្នក​ចុច​ម្រាម​ដៃ​បី​ពីរ​ដង​លើ​អេក្រង់​។ វា​មើល​ទៅ​មាន​លក្ខណៈ​ស្មុគស្មាញ​។ ជំនួស​មក​វិញ​ ​អ្នក​អាច​ប្រើប្រាស់​ ​Controller​ ​ជា​មួយ​នឹង​ ​3D Touch​ ​ដោយ​ចុច​សង្កត់​លើ​វា​ជា​មួយ​មេ​ដៃ​ ​បន្ទាប់មក​រំកិល​មេដៃ​លើ​អេក្រង់​សម្រាប់​រំកិល​។ អ្នក​ក៏​អាច​ចុច​ធម្មតា​លើ​ ​Controller​ ​ដើម្បី​បើក​នូវ​ ​Menu​ ​សម្រាប់​ជម្រើស​ជា​ច្រើន​​ ​រួម​ទាំង​តម្លៃ​ ​Zoom​ ​និង​ការ​គ្រប់គ្រង​លើ​ ​Controller icon​ ​ប៉ុន្តែ​ ​3D Touch​ ​មាន​លក្ខណៈ​ងាយស្រួល​ជាង​។

១៤.​ ​Activate Live Photos

ពេល​ណា​អ្នក​ឃើញ​មាន​ ​Live Photo​ ​ការ​ចុច​សង្កត់​ជា​វិធី​សម្រាប់​បង្កើត​ឲ្យ​មាន​ ​Animation​ ​ពេញលេញ​ ​ដែល​វា​នឹង​បង្ហាញ​ដំបូង​ព្រាល​បន្ទាប់​មក​នឹង​ ​Play​ ​ចំនួន​ ​៣​ ​វិនាទី​។ បច្ចេកទេស​ដូចគ្នា​នេះ​ក៏​អាច​អនុវត្ត​លើ​ ​Dynamic wallpapers​ ​ផង​ដែរ​ ​ដែល​អាច​ឃើញ​ត្រី​មាន​ចលនា​សម្រាប់​រូបភាព​ត្រី​។


១៥.​ ​Pair Apple Watch

ប្រសិនបើ​អ្នក​ចុច​សង្កត់​លើ​ ​Watch app​ ​អ្នក​នឹង​ទទួល​បាន​នូវ​ផ្ទាំង​ ​Pair Apple Watch action​ ​ សម្រាប់​ភ្ជាប់​ទៅ​នឹង​ ​Apple Watch​ បាន​យ៉ាង​រហ័ស​៕


ប្រភព៖ Macworld ប្រែសម្រួល ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget