Tuesday, August 15, 2017

ប្រសិនបើ​មាន​ឯកសារ​និង​ឯកសារ​សំខាន់ៗ​ជា​ច្រើន​លើ​ Google Drive អ្នក​អាច​ពិបាក​ចូល​ប្រើប្រាស់​កំឡុង​ពេល​បណ្ដាញ​មាន​ការ​រអាក់រអួល។ អ្នក​អភិវឌ្ឍន៍​ Google Drive ក៏​បាន​គិត​អំពី​បញ្ហា​ទាំងនេះ​ដែរ​ ដោយ​ពួកគេ​បាន​បង្កើត​ដំណោះស្រាយ​មួយ​ សម្រាប់​អោយ​អ្នក​ចូល​ប្រើប្រាស់​ឯកសារ​ក្នុង​ Google Drive ដោយ​ offline បាន​។

ការ​ចូល​ប្រើប្រាស់ ​ Files ក្នុង Google Drive Offline លើ​ PC



ប្រសិនបើ​អ្នក​ប្រើប្រាស់​ desktop ឬ​ laptop អ្នក​ត្រូវការ​ប្រើប្រាស់​ Browser​ Google Chrome បើសិនជា​អ្នក​ចង់​ចូល​ប្រើប្រាស់​ files ដោយ​ offline។ ដំបូង​នៅ​លើ​ Chrome ចូល​ទៅ​កាន់​ Chrome Web Store រួច​ទាញ​យក​ extension ឈ្មោះ​ Google Docs Offline។  បន្ទាប់មក​ នៅ​លើ​ Chrome ដដែល​បើក​គណនី​ Google Drive ហើយ​ចូល​ Settings > Offline។ ដើម្បី​ដំឡើង​ពេញលេញ​ ចុច​លើ​ប្រអប់​នៅ​បន្ទាប់​នឹង​ Sync Google Docs, Sheets, Slides & Drawings files លើ​កុំព្យូទ័រ​​ ដូច្នេះ​អ្នក​អាច​ edit offline បាន​ ដែល​ចំណាយ​ពេល​បន្តិច​សម្រាប់​ការ​ activate។


ការ​ចូល​ប្រើប្រាស់ ​ Files ក្នុង​ Google Drive Offline លើ​ទូរស័ព្ទ



ប្រសិនបើ​អ្នក​ចង់​ចូល​ប្រើប្រាស់​ដោយ​ offline លើ​ទូរស័ព្ទ​ អ្នក​មិន​ចាំបាច់​ទាញ​យក​ extension អ្វី​នោះ​ទេ​។ ជំនួស​មក​ដោយ​ បើក​នូវ​កម្មវិធី​ Google Drive និង​ស្វែងរក​ files ដែល​អ្នក​ចង់​ស្វែងរក​។ ចុច​លើ​ ចំណុច​ដុត​បី​ឈរ​ នៅ​ក្បែរ​នឹង​ឈ្មោះ​ file បន្ទាប់​មក​អូស​ឡើង​លើ​បន្តិច​ រួច​ចុច​លើ​ប៊ូតុង​ toggle ដើម្បី​បើក​ត្រង់​ចំណុច​ Available Offline។

ដើម្បី​ពិនិត្យ​ file ដែល​អ្នក​ធ្វើ​អោយ​វា​ចូល​ប្រើប្រាស់​បាន​ដោយ​ offline​ ចុច​លើ​ បន្ទាត់​ផ្ដេក​បី​ នៅ​ខាងលើ​ជ្រុង​ខាងឆ្វេង​ ហើយ​ចុច​ Offline។

ដោយ​ហេតុ​ថា​ Storage (គ្រប់​ files ដែល​អាច​ចូល​ប្រើប្រាស់​ដោយ​ offline ត្រូវ​បាន​រក្សា​តាម​ទម្រង់​ផ្សេង​ស្ថិត​លើ​ Storage របស់​ទូរស័ព្ទ​) នៅ​មាន​កម្រិត​ដែល​ Google មិន​អាច​ធ្វើ​អោយ​អ្នក​អាច​ប្រើប្រាស់​គ្រប់​ files ដោយ​ offline បាន​នោះ​ទេ​៕

ប្រភព៖ makeuseof ប្រែសម្រួល ៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget