Showing posts with label Prius. Show all posts
Showing posts with label Prius. Show all posts

Friday, November 24, 2017


រថយន្ត Toyota Prius គឺជារថយន្តដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ព្រោះរថយន្តប្រភេទនេះ ស៊ីសាំងតិច និងមានបច្ចេវិទ្យាទំនើបៗជាច្រើនថែមទៀតផង។ ទន្ទឹមនឹងភាពពេញនិយមនេះ ធ្វើអោយអ្នករកស៊ីលក់រថយន្តនាំគ្នា នាំចូលរថយន្តប្រភេទនេះមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងៗ ប៉ុន្តែចំពោះអ្នកទិញភាគច្រើនមិនទាន់យល់ច្បាស់ពី Option របស់រថយន្ត Prius អស់នៅឡើយទេ។
រថយន្ត Prius ចាប់ពីឆ្នាំ 2004 ដល់ 2009 មាន Option ចំនួន ៤ ប្រភេទផ្សេងៗគ្នាដូចជា៖
Base Option ៖ Option ប្រភេទនេះគឺជា Option ធម្មតាបំផុតរឺហៅថា ស្តង់ដា ដោយមានត្រឹមតែ Power ប៊ូតុងមួយប៉ុណ្ណោះសំរាប់បញ្ឆេះ រឺ ពន្លត់ម៉ាស៊ីនរថយន្ត ដោយប្រើប្រាស់ តេឡេ ដើម្បីដាក់ចូលក្នុងចន្លោះក្រោមចង្កូត។
Base Option Smart Key៖ វាជាប្រភេទ Option ទី២ ដែលមានបំពាក់ Smart Key Access ដោយលោកអ្នកគ្រាន់តែមានតេឡេ នៅក្នុងដៃ យើងអាចធ្វើការដោះ Lock ទ្វារពេលដែលទាញដៃទ្វារ ដោយមិនចាំបាច់ចុចប៊ូតុង នៅលើ តេឡេ នោះទេ។

Half Option (ពាក់កណ្តាល)៖ វាជា Option ដែលមានលក្ខណៈទំនើបជាង Base Option ដោយវាមានបំពាក់ Smart Key Access ដូចគ្នា ប៉ុន្តែវាក៏មានបំពាក់ចង្កៀង Laser មាន Fog Light (ពិលកាង) មាន Bluetooth (ដើម្បីភ្ជាប់ជាមួយទូរស័ព្ទ ហើយអាចខលចេញចូល ដោយមិនចាំបាច់លើកទូរស័ព្ទមកនិយាយផ្ទាល់) ប្រើប្រាស់ប្រព័ន្ធបំពងសំលេង JBL និងកញ្ចក់មើលក្រោយមានកាត់ចំណាំងផ្លាត។
Full Option ៖ វាជាប្រភេទ Option ដែលទំនើបបំផុត គឺវាបំពាក់បច្ចេកវិទ្យា Smart Key Access, Bluetooth, Fog Light, Laser Light, JBL, កញ្ចក់មើលក្រោយមានកាត់ចំណាំងផ្លាត និង Navigation ដោយនៅលើប៊ូតុង ជាប់អេក្រង់មានចំនួន 7។
16

Wednesday, August 9, 2017

​​​​​ការ​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹក​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​ទិញ​រថយន្ត​ស៊េរី​ថ្មីៗ។ និយាយ​ពី​រថយន្ត​មួយ​ទឹក​នេះ​ដែរ​ មាន​រថយន្ត​ ១០ ម៉ូដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ។ ឥឡូវ​មក​មើល​ថា​រថយន្ត​ ៨ ម៉ូដែល​ដែល​ពេញ​និយម​នេះ​មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ។

១. Lexus RX 350 ឆ្នាំ​ ២០០៧


  • -ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម
២. Lexus RX 330 ឆ្នាំ​ ២០០៥

  • -ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម
៣. Lexus RX 300 ឆ្នាំ​ ២០០០

  • -ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម
៤. Lexus RX 400h ឆ្នាំ​ ២០០៦

  • -ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
៥. Toyota Camry ឆ្នាំ​ ២០០២

  • -ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,១១ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,០៤ លីត្រ/ ១០០ គ.ម
៦. Toyota Highlander ឆ្នាំ​ ២០០៤

  • -ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • -ប្រភេទ​ប៉ុង​ពីរ​​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម
៧. Toyota Prius ឆ្នាំ​ ២០០៤ - ២០០៥

  • -ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ១,៥ លីត្រ ៖ ក្នុង​ក្រុង​ ៤,៩ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៥,២២ លីត្រ/ ១០០ គ.ម
៨. Toyota Camry ២០០៧

  • -ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៧,៥៧ លីត្រ/ ១០០ គ.ម
  • -ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម
  • -ម៉ាស៊ីន​ Hybrid ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៦,៩១ លីត្រ/ ១០០ គ.ម
បញ្ជាក់​ថា​ដោយ​សារ​តែ​រថយន្ត​ខាង​លើ​ ៨ ម៉ូដែល​ដែល​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​រថយន្ត​មួយ​ទឹក​ប្រើ​ប្រាស់​យូរ​ឆ្នាំ ហេតុ​នេះ​កម្រិត​ស៊ីសាំង​របស់​វា​អាច​ខុស​គ្នា​ពី​ការ​បង្ហាញ​ខាង​លើ​បន្តិច​បន្តួច៕

Tuesday, July 25, 2017

រថយន្ត​កូន​កាត់​កម្លាំង​ម៉ាស៊ីន​សាំង​ ​លាយ​ថាមពល​អគ្គិសនី​ ​Prius​ ​​ចេញ​បាន ​៤​ ​ជំនាន់​ ​ខណៈ​ម៉ូដែល​ឆ្នាំ​ ​២០០៣​ ​ដល់​ ​២០០៩​ ​ត្រូវ​គេរក​​ឃើញ​ថា​ឧស្សាហ៍​​មាន​បញ្ហា​​ច្រើន  ​ករណី​ខ្លះ​តម្រូវ​ជួសជុល​អស់​រាប់​ពាន់​ដុល្លារ​។


បញ្ហា​ដែល​ ​Prius​ ​ជំនាន់​ទី​ ​១​ ​ឆ្នាំ​ ​១៩៩៧​ ​ដល់​ ​២០០៣​ ​ច្រើន​ជួប​ ​គឺ​ប្រអប់​លេខ​ ​និង​ហ្វ្រាំង​អេឡិចត្រូនិក​ ​ដែល​លាន់​សំឡេង​ពេល​បញ្ចូល​លេខ​ដំបូង​បន្ទាប់​ពី​បញ្ឆេះ​ម៉ាស៊ីន​ ​និង​ញ័រ​កង់។ ប្រព័ន្ធ​ប្រកាស​ដំណឹង​​ច្រើន​ដំណើរការ​​ខុស​ប្រក្រតី​ ​ដោយ​ភ្លើង​តាប្លូ​តែង​បង្ហាញ​ព័ត៌មាន​ពី​ការ​ឡើង​កម្ដៅ​ម៉ាស៊ីន​ហួស​កម្រិត​ ​និង​ម៉ាស៊ីន​ដំណើរការ​មិន​ស្រប​តាម​បច្ចេកទេស​ដែល​គេ​និយម​ហៅ​ចេញ​ ​Check​ ​ខណៈ​ការ​ពិត​រថយន្ត​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។


សម្រាប់​ ​Prius​ ​ជំនាន់​ទី​ ​២​ ​ឆ្នាំ​ ​២០០៤​ ​ដល់​ ​២០០៩​ គឺ​​រមែង​មាន​បញ្ហា​ម៉ាស៊ីន​លាន់​សំឡេង​ដូច​ឆ្លង​ភ្លើង​ពេល​បញ្ឆេះ​ដំបូង​ ​និង​ញ័រ​កង់​ពេល​បួង​ចង្កូត​។  ​ប្រព័ន្ធ​ភ្លើង​​ប្រកាស​អាសន្ន​ទៀត​សោត​ក៏​ឧស្សាហ៍​​​ដំណើរ​ការ​ខុស​ប្រក្រតី​  ​ដូច​ជំនាន់​ទី​មួយ​ដូច្នេះ​ដែរ។ បញ្ហា​​នេះ ​ត្រូវ​គេ​ដឹង​ថា​មក​ពី​ខ្សែ​ទង់ដែង​រុំ​ម៉ូទ័រ​អគ្គិសនី​របស់​ពួក​វា​ឆាប់​ដាច់​។


កត់​សម្គាល់មួយ​ទៀត គឺ​បញ្ហា​ជើង​ក្រោម​របស់​រថយន្ត Prius មិន​សូវ​រឹង​មាំ​​ងាយ​បោរ​។ ​ប៉ុន្តែ​ចាប់​ពី​ម៉ូដែល​ឆ្នាំ​ ​២០១០​ ​ឡើង​គឺ​លែង​មាន​បញ្ហា​ទាំង​នោះ​ហើយ៕

Wednesday, July 19, 2017

នៅក្នុងរថយន្ត Prius មានប្រព័ន្ធត្រជាក់ចំនួន ពីរ គឺ មួយសំរាប់ស្អំម៉ាស៊ីនសាំង (1) និង មួយទៀតសំរាប់ស្អំ អាំងវ៉ែកទ័រ (inverter) (2) ដែលមានតួនាទីបំលែងភ្លើងពីរ AC ទៅជា DC រួចផ្ទុកក្នុងថ្មសំរាប់ដំណើរការរថយន្ត ការដែលមិនយកចិត្តទុកត្រួតពិនិត្យប្រព័ន្ធ ទាំងពីរនេះអាចបណ្តាលឲ្យរថយន្តឡើងកម្តៅបាន។


នៅពេលដំណើរការបំលែងថាមពលភ្លើង វាបង្កើតកំដៅចេញពី Inverter ដូច្នេះប្រព័ន្ធត្រជាក់មានតូនាទីស្អំ Inverter ឲ្យត្រជាក់ ជៀសវាងការឆេះកើតឡើង។ ប្រព័ន្ធត្រជាក់ទាំងពីរ ប្រើទឹកថ្មាំប្រភេទតែមួយ (coolant) ប៉ុន្តែរបៀបផ្លាស់ប្តូរទឹកនេះ មិនដូចគ្នានោះទេ ការផ្លាស់ទឹកប្រព័ន្ធត្រជាក់ Inverter តម្រូវឲ្យខ្យល់ចេញឲ្យអស់ពីប្រអប់ Reservoir សូមមើលវីដេអូខាងក្រោមៈ



រថយន្ត Prius ដំណើរការដោយប្រព័ន្ធត្រជាក់ពីរ ហើយក៏មាន បូមទឹក (water pump) ចំនួនពីរដែរ បូមទឹកមួយសំរាប់ម៉ាស៊ីនសាំង (3) និង មួយទៀត (4) (water pump electric) សំរាប់ Inverter ដើរដោយថាមពលអគ្គិសនី។

អ្វីដែលជាចំនុចពិសេសរបស់រថយន្ត Prius គឺ ធុងសំរាប់ផ្ទុកកំដៅទឹក (5) Inverter (coolant heat storage tank)។ ទឹកត្រូវបូមបញ្ជូនទៅស្អំម៉ាស៊ីន និង ស្រូបយកកំដៅមកវិញ រួចទឹកមានកម្តៅទាំងនិងត្រូវបញ្ជូនទៅទុកក្នុងធុងកំដៅ សំរាប់ប្រើកំដៅម៉ាស៊ីន ដើម្បីងាយស្រួលបញ្ឆេះពេលមានអាកាសធាតុត្រជាក់។ ទឹកនៅក្នុងធុងនេះអាចក្តៅបានរយៈពេល ៣ ថ្ងៃ បន្ទាប់ពីរថយន្តត្រូវបានពន្លត់។
ធុងកំដៅនេះភ្ជាប់ជាមួយ បូមទឹកអគ្គិសនី (electric pump) ដែលពេលខ្លះបូមនេះអាចបន្លឺសំលេងរំខាន ដោយសារតែដំណើរការរបស់វា។



ជា​ធម្មតា រថយន្ត​ Pruis ​មិន​អាច​ដាក់​លេខ​ N បាន​ទេ (អត្ថន័យ​អក្សរ N (Neutral)  ​ងាយស្រួល​​រុញ​ឬ​​បម្លាស់​ទី​ នៅ​ពេល​រថយន្ត​ពន្លត់​​ម៉ាស៊ីន)។ អ្នកជំនាញ​បាន​បង្ហាញ​បច្ចេកទេស​​សម្រាប់​ដាក់​លេខ​ N ដែល​អ្នក​កំពុង​ប្រើប្រាស់​រថយន្ត Prius អាច​ស្វែង​យល់។


លោក ណា​រឿន អ្នក​ជំនាញ​ខាង​រថយន្ត Prius បាន​ឲ្យ Sabay ដឹង​ថា ម៉ាស៊ីន​ Prius ហ្សីន​មក​ពី​នាយ មិន​អាច​ដាក់​លេខ​ N បាន​ទេ ទោះ​ជា​ជាន់​ហ្វ្រាំង​កាច់​ទៅ N ក៏​វា​នៅ​តែ​លោត​ចូល P ដោយ​ស្វ័យ​ប្រវត្តិ។

"ដើម្បី​ដាក់​​លេខ N លើ​រថយន្ត Prius ទាល់​តែ​កាច់​ទៅ N ហើយ​ដោះ​ក្បាល​អាគុយ​ចេញ គឺ​ម៉ាស៊ីន​ហ្សីន​មក​ពី​នាយ​គឺ​​ធ្វើ​អឺចឹង តែ​បើ​ដោះ​ចេញ​ហើយ ចង់​ដាក់​អូស ឬ​ជាន់​ហ្វ្រាំង​ក៏​លែង​ស៊ី​ដែរ។
លោក​ថា ​បើ​ចង់​ដាក់ N បាន​ទាល់​តែ​កែ​ថែម​ដាក់​កុង​តាក់​មួយ​ទៀត​។ ពេល​ដំណើរការ​​ត្រូវ​ជាន់​ហ្វ្រាំង​ដៃ​មួយ (ហៅ​ហ្វ្រាំង​ជើង​ក៏​បាន) ពេល​ជាន់​ហ្វ្រាំង រួច​ទាញ​មក N រួច​ចុច​កុង​តាក់​ហើយ​ព្រលែង​ហ្វ្រាំង​មក​វិញ ចុង​ក្រោយ​គ្រាន់​តែ​ចុច​ប៊ូតុង Power ឲ្យ​រលត់​ជា​ការ​ស្រេច ពេល​នោះ​​អាច​រុញ ឬ​ស៊ី​ផ្លេ​បាន​តាម​ចិត្ត។



#អត្ថប្រយោជន៍​នៃ​ការ​កែ​ដាក់​កុង​តាក់​ដាក់ N នៅ​លើ​រថយន្ត
  • ១/ ដាក់ N ងាយ​ស្រួល​ចត​នៅ​កន្លែង​ចង្អៀត​ដូច​ជា ផ្សារ ឬ​កន្លែង​ថត​បណ្ដោះអាសន្ន​ជាដើម។
  • ២/ មិន​ងាយ​មាន​អ្នក​លួច​យក​ឡាន​បាន
  • ៣/ ជា​កុង​តាក់​សម្ងាត់ អាច​ការពារ​ឡាន​បាន​មួយ​ផ្នែក
  • ៤/ ផ្ដាច់​ចរន្ត​ភ្លើង មិន​ឲ្យ​បញ្ជា​បញ្ឆេះ​បាន ទោះ​ជា​មាន​សោរ​ក៏​ដោយ។
#អត្ថន័យ​ចង្កឹះ​លេខ សម្រាប់​​អ្នកចាប់ផ្តើម​បើក​រថយន្ត​ដំបូង
  • ១/ អក្សរ R  (Reverse) នៅ​ពេល​រថយន្ត​ត្រូវការ​​​រយ៉ែ​ថយ​ក្រោយ
  • ២/ អក្សរ P (Park) ប្រើ​ការ​ពាររថយន្តពី​ការ​បម្លាស់ទី​ នៅ​ពេល​ចត​នៅ​ស្ងៀម​
  • ៣/ អក្សរ N (Neutral)  ​ងាយស្រួល​​រុញ​ឬ​​បម្លាស់​ទី​ នៅ​ពេល​រថយន្ត​ពន្លត់​​ម៉ាស៊ីន​
  • ៤/ អក្សរ D (Drive) សម្រាប់​រថយន្ត​បើកបរ​ធម្មតា​
  • ៥/ លេខ ១ ដល់ ៥ សម្រាប់​លេខ​ប្រើ​ធម្មតា ឯ​លេខ ២ សម្រាប់​ប្រើ​ពេល​រថយន្ត​ឡើង​ទួល ឬ​ឡើង​ភ្នំ
  • ៦/ អក្សរ L (Low) សម្រាប់​ប្រើ​​នៅ​ពេល​រថយន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ជាប់​ផុង ឬ​សណ្ដោង។
អ្នក​​ធ្លាប់​ប្រើ និង​កំពុង​ប្រើ​រថយន្ត​ដ៏​ពេញ​និយម​ Prius គ្រប់​ស៊េរី អាច​ដឹង​ពី​​បច្ចេកទេស​មើល​​​ស៊េរី​ឆ្នាំ​របស់ Prius ខ្លះ​រួច​មក​ហើយ​។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​​គន្លឹះបច្ចេកទេស​កាន់​តែ​ច្បាស់ ដែល​អាច​សម្គាល់​លើ​រថយន្ត Prius នោះ​បាន​ជាក់​ច្បាស់ ទៅ​តាម​ប្រភេទ​ស៊េរី​ឆ្នាំ​។


"បាទ! ​ស៊េរី​ឆ្នាំ​ឡាន​របស់​អា​ Prius ហ្នឹង!​ គេ​មើល​តាម​លេខ​​តួបារកូដ​​​ដែល​នៅ​ជញ្ជាំង​ឡានខាងមុខ ឬ​ទ្វារ​ឡាន​​ដែល​នៅ​ខាង​ឆ្វេង​ឬ​ស្ដាំ ហើយ​ការ​មើល​គឺ គេ​រាប់​តាម​លេខ​​ពី​ខាង​ក្រោយ​មក​មុខ​ចំនួន ៨ តួ ហើយ​តួ​​លេខ​ណា​ដែល​លេខ​រៀង​ទី ៧ ជាមួយ​នឹង​អក្សរ​​នៅ​លេខ​រៀង​ទី ៨ គឺ​ជា​ស៊េរី​ឆ្នាំ​ហើយ​។ លោក ណា​រឿន អ្នក​ជំនាញ​ផ្នែក​​រថយន្ត Prius បញ្ជាក់៖

លោក​បាន​បន្ថែម​ថា ស៊េរី​ឡាន​ Prius ចាប់​ពីឆ្នាំ ២០១០ ឡើង​ទៅ​គេ​ប្ដូរ​ទៅ​ជា​អក្សរ​វិញ ដូច​ជា អក្សរ A(2010) B(2011) C(2012) ជាដើម​តាម​លំដាប់​ ដូច​នេះ​​បើ​រាប់​ពី​ក្រោយ​ទៅ​មុខ​ចំតួលេខ ៨ ប៉ះ​ចំ​អក្សរ​មួយ​ណា​ នោះ​ហើយ​ជា​ស៊េរី​ឆ្នាំ​ពិតប្រាកដ តែ​ក៏​នៅ​មាន​វិធី​ដទៃ​ទៀត​ដើម្បី​មើល​ដូច​ជា ការ​មើល​​ទៅ​លើ​ស្ដុប​មុខ-ក្រោយ​ កាងមុខ-​ក្រោយ ឬ​តាបឡូ​ឡាន​ជាដើម​៕

ចង់​ដឹង​ច្បាស់ ទស្សនា​ការ​បង្ហាញ​​នៅ​ខាង​ក្នុង​វីដេអូ​នេះ



​​Toyota Prius បាន​ក្លាយ​ជា​ជម្រើស​រថយន្ត​ដ៏​ពេញ​និយម​មួយ​ដោយ​សារ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ និង ស៊ី​​ប្រេង​ឥន្ធនៈ​តិច។ រថយន្ត​នេះ​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៧ ដោយ​ដំបូង​ជា​ប្រភេទ​រថយន្ត​ទ្វារ​បួន ក្រោយ​ចាប់​ពី​ឆ្នាំ​ ២០០៣ ក៏​បាន​អាប់ដេត​ទៅ​ជា​ប្រភេទ​ទ្វារ​ប្រាំ​វិញ។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​រូបភាព និង កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ​របស់​រថយន្ត​ Prius ទាំង​បួន​ជំនាន់​ដែល​ចេញ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៧ ដល់​ ឆ្នាំ​ ២០១៧៖

ជំនាន់​ទី​មួយ (ឆ្នាំ​ ១៩៩៧ ដល់ ២០០៣)





រថយន្ត​ Prius ​ម៉ូដែល​ដំបូង​គេ​បាន​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ឆ្នាំ​ ១៩៩៧ ដោយ​រថយន្ត​ជំនាន់​ទី​មួយ​នេះ​មាន​លក់​តែ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។ ប៉ុន្តែ​ក៏​​មាន​ការ​នាំ​ចូល​ជា​លក្ខណៈ​ឯកជន​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក, ចក្រភព​អង់គ្លេស, អូស្ត្រាលី និង នូវែលហ្សេឡង់។ Prius ជំនាន់​ទី​មួយ​ប្រើ​ម៉ាស៊ីន​ I-4 ទំហំ​ ១,៥ លីត្រ​ បង្កើត​កម្លាំង​បាន​ ៧០ សេះ​ រួម​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​កម្លាំង ៤០ សេះ ដោយ​ការ​បើកបរ​​​ក្រៅ​ក្រុង​ចម្ងាយ​ ១០០ គ.ម ​ប្រើ​ប្រេង​ឥន្ធនៈ ៥,៧ លីត្រ និង ក្នុង​ក្រុង​ ១០០ គីឡូម៉ែត្រ​ស៊ី​ ៥,៦ លីត្រ។ Toyota អាច​លក់​រថយន្ត​ជំនាន់​ដំបូង​នេះ​សរុប​បាន​ប្រមាណ​ ៦០០ ០០០ គ្រឿង។

​​​ជំនាន់​ទី​ពីរ (ឆ្នាំ​ ២០០៣ ដល់ ២០០៩)







Prius ជំនាន់​​ទី​ពីរ​មាន​ការ​រចនា​រូបរាង​ខុស​គ្នា​ពី​ជំនាន់​ទី​មួយ​ខ្លាំង​ ជា​ពិសេស​ត្រង់​​គូថ​ក្រោយ​តែ​ម្ដង។ ជំនាន់​ទី​ពីរ​នេះ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ I-4 ទំហំ​ ១,៥ លីត្រ កម្លាំង ៧៦ សេះ គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​កម្លាំង ៦៧ សេះ។ ការ​បើកបរ​ក្រៅ​ក្រុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ឥន្ធនៈ ៥,២ លីត្រ និង ក្នុង​ក្រុង​ស៊ី​ ៤,៩ លីត្រ​ក្នុង​ ១០០ គ.ម។ ចំនួន​លក់​ជំនាន់​ទី​ពីរ​នេះ​កើន​ឡើង​ដល់​ប្រមាណ​ ១ ១៩២ ០០០ គ្រឿង។

​​​ជំនាន់​ទី​បី​ (ឆ្នាំ​ ២០០៩ ដល់ ២០១៥)

ចូល​ដល់​ជំនាន់​ទី​បី​កម្លាំង​ម៉ាស៊ីន​ហាក់​រៀង​ខ្លាំង​ជាង​មុន​បន្តិច​ដោយ​​ជា​ប្រភេទ​ម៉ាស៊ីន​ I-4 ចំណុះ​ ១,៨ លីត្រ កម្លាំង ៩៨ សេះ គួប​ផ្សំ​នឹង​ម៉ូទ័រ​​អេឡិចត្រូនិក​កម្លាំង​សរុប​ឡើង​ដល់ ១៣៤ សេះ។ ត្បិត​ថា​ម៉ាស៊ីន​ខ្លាំង​ជាង​មុន​ប៉ុន្តែ​​អាច​សន្សំ​សំចៃ​បាន​ច្រើន​ជាង​មុន​ដោយ​ការ​បើក​បរ​ក្រៅ​ក្រុង​ ១០០ គ.ម ស៊ី​ ៤,៩ លីត្រ និង ក្នុង​ក្រុង​ ១០០ គ.ម ដូច​គ្នា​ស៊ី​ ៤,៦ លីត្រ។ ចាប់​តាំង​ពី​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ​ ២០០៩ មក Toyota អាច​លក់​ Prius ជំនាន់​ទី​បី​បាន​ប្រហែល​​ ១ ៦៨៨ ០០០ គ្រឿង​ជុំវិញ​ពិភព​លោក។






ជំនាន់​ទី​បួន (ឆ្នាំ​ ២០១៥ ដល់ បច្ចុប្បន្ន)

​​​រូបរាង​របស់​ Prius ជំនាន់​ទី​បួន​​បាន​រចនា​ឲ្យ​កាន់​តែ​ប្លែក​ភ្នែក​ជាង​ជំនាន់​មុនៗ ប៉ុន្តែ​ដោយ​សារ​តែ​រូបរាង​ប្លែក​នេះ​​ហើយ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​​មួយ​ចំនួន។ ចំពោះ​ម៉ាស៊ីន​វិញ​​​មាន​ទំហំ​ ១,៨ លីត្រ អម​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​ បង្កើត​កម្លាំង​បាន​ ១២១ សេះ ហើយ​កម្រិត​ប្រេង​ឥន្ធនៈ​ចំពោះ​ការ​បើក​ក្រៅ​ក្រុង ១០០ គ.ម ស៊ី ៤,៧ លីត្រ និង ក្នុង​ក្រុង​ស៊ី​ ៤,៤ លីត្រ។ Toyota រំពឹង​ថា​នឹង​អាច​លក់​រថយន្ត​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ចំនួន​ ៣០០ ០០០ ទៅ ៣៥០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ៕​​






PRIUS ជា​រថយន្ត HYBRID ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ព្រោះ​វា​មាន​រាង​តូច​ស្អាត ហើយ​ស៊ីសាំងតិច​។ មុន​ទិញ​រថយន្ត Hybrid នេះ អ្នក​គួរ​ចាំបាច់​ពិនិត្យ​ប៉ុន្មាន​ចំណុច​នេះ​ជា​មុន​សិន។

១/ ឆ្នាំ​ផលិត​

Toyota បញ្ចេញ​លក់​លើ​ទីផ្សារ​រថយន្ត PRIUS តាំង​ស៊េរី​ឆ្នាំ ១៩៩៧ រហូត​ដល់​ស៊េរី​ឆ្នាំ២០១៧ បាន ៤ ជំនាន់​ហើយ។ នៅ​ស្រុក​ខ្មែរ គេ​និយម​នាំ​ចូល​ចាប់​ពី​​ស៊េរី​ឆ្នាំ ២០០០ ដល់ ២០១២។
លោក ណារឿន អ្នក​ជំនាញ​ជួសជុល​រថយន្ត​មួយ​រូប​បាន​ប្រាប់ Sabay ថា រថយន្ត​ PRIUS ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ឡើង មិន​សូវ​ជួប​បញ្ហា​ប៉ុន្មាន​ទេ​តែ​បើ​ស៊េរី​ក្រោម ២០០៤ វិញ​ មាន​បញ្ហា​ច្រើន​បន្តិច​ គួបផ្សំ​​គ្រឿង​បន្លាស់​ក៏​ពិបាក​រក​ដែរ។


២/ ប្រយ័ត្ន​ផ្នែក​ខាង​មុខ

រថយន្ត PRIUS គេ​បារម្ភ​បំផុត​ផ្នែក​ខាង​មុខខ្លាច​មាន​ប្រវត្តិ​ធ្លាប់​បះទង្គិច​ធ្ងន់ធ្ងរ ដោយសារ​វា​ផ្តុំ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​និង​មុខងារ​បញ្ជា​សំខាន់ៗ ​​ដែល​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់លាស់។

៣/ មើល​ចម្ងាយ​គីឡូ​

ប្រយ័ត្ន​ទិញ​ប៉ះ​ឡាន​ដែល​គេ​​កែ​ចម្ងាយ​គីឡូ​លើ​កុងទ័រ ព្រោះ​ឡាន PRIUS ​ដែល​គេ​កែ​ចម្ងាយគីឡូ តែង​តែ​ជួប​បញ្ហា​ខួច​ផ្នែក​ម៉ាស៊ីន​​និង​បញ្ហា​ផ្សេងៗ​ទៀត។ រយៈ​គីឡូ​ដែល​គួរ​ជ្រើសរើស​នោះ​ពី​​ ១០ម៉ឺន​គីឡូម៉ែត្រ​​ទៅ ​២០ម៉ឺន​គីឡូម៉ែត្រ​ជា​កម្រិត​មធ្យម។


៤/ បញ្ហា​ទឹក​ថ្នាំ​និង​តួ​ឡាន​
​​ទឹក​ថ្នាំឡាន​ក៏​ជាចំនុច​សំខាន់​ខ្លាំង​​ដែរ​បើ​សិន​ជា​វា​ត្រឹម​ការ​បាញ់​បន្តិច​បន្តួច​វា​មិន​ជា​បញ្ហា​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ការ​បាញ់​ឡាន​ទាំង​មូល​តែ​ម្ដង​​វា​​​គួរ​ឲ្យ​បារម្ភ​ ព្រោះ​ថា​អ្នក​អាច​ទិញ​ប៉ះ​ឡាន​ដែល​គេ​កាត់​ត​(ឡាន​ផ្សា​ត​គ្នា)។

៥/ ចំណុច​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​
ម៉ាស៊ីនត្រជាក់ អាគុយ ប្រព័ន្ធភ្លើង ជើងក្រោម ជា​រឿង​ដ៏​ឈឺក្បាល​​ដែល​​​រថយន្ត Prius ឧស្សាហ៍​ជួប​បញ្ហាកើត​មាន​ញឹកញាប់​បំផុត។ ចំណុច​នេះ Sabay នឹង​ផ្សាយ​ជូន​លម្អិត​នៅ​ពេល​ក្រោយ៕


Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget