-ដំបូងប្រិយមិត្តដែលប្រើកុំព្យូទ័រ ឬ Smartphone
គ្រប់ម៉ូដែលទាំងអស់អាចចូលទៅកាន់ Web Browser ណាមួយ (Firefox,
Chrome, Internet Explorer…) ដែលអ្នកគិតថាងាយស្រួលនិងដើរលឿន
រួចវាយ www.youtube.com ហើយ Search
ឬជ្រើសយកវីដេអូណាមួយដែលអ្នកចង់ដោនឡូត។
-បន្ទាប់មកអ្នកនឹងឃើញ Link
របស់វីដេអូដែលអ្នកជ្រើសរើសនោះនៅក្នុងប្រអប់ (ដូចរូប)
ហើយវាយអក្សរ "ss" បន្ថែមពីមុខពាក្យ youtube ចូលក្នុង Link
មួយនោះ។ ឧទាហរណ៍៖ https://www.ssyoutube.com/watch?v=FhlqIZ33zVw
-ពេលដែលអ្នកវាយអក្សរ "ss” ចូល Link រួចហើយ ចុច Enter
នោះអ្នកនឹងឃើញព័ត៌មានលម្អិតទាក់ទងនឹងប្រភេទឬកម្រិតភាពច្បាស់នៃវីដេអូ
(ដូចជា FLV 240p, MP 4 360p...)។
ដូច្នេះអ្នកគ្រាន់តែចុចលើប្រភេទឬកម្រិតភាពច្បាស់នៃវីដេអូណាមួយដែលអ្នកចង់បាន
បន្ទាប់មកចុចពាក្យថា Save/Save file (បើមាន) រួចចុច OK
ហើយរង់ចាំរហូតដល់ការដោនឡូតបញ្ចប់។
*សម្រាប់កុំព្យូទ័រ
បើចង់រកវីដេអូដែលបានដោនឡូតនោះគ្រាន់តែចុចលើសញ្ញាព្រួញ
(ដូចរូប) ឬវាយ Ctrl+J នោះអ្នកនឹងឃើញវីដេអូដែលបានដោនឡូតនោះ។
*សម្រាប់ Windows Phone សូមចូលទៅកាន់ Video។
*សម្រាប់ Android សូមចូលទៅកាន់ Gallery។
*បញ្ជាក់៖ គន្លឹះសម្រាប់ដោនឡូតនេះអាចប្រើការបានទាំងលើកុំព្យូទ័រនិងទូរសព្ទគ្រប់ម៉ូដែលទាំងអស់។
ប្រិយមិត្តបានសាកល្បងឬនៅ?
ប្រសិនមានបញ្ហាណាមួយឬមានគន្លឹះផ្សេងពីនេះ
មិត្តទាំងអស់គ្នាអាចបញ្ចេញមតិនៅខាងក្រោម។