Tuesday, March 28, 2017

​នៅ​​ទ្រាំ​​លំបាក​មើល​វីដេអូ​ក្នុង​ YouTube ព្រឹលៗ​មិន​ច្បាស់​ដល់​ពេល​​ណា​ទៀត? អ្នក​មើល YouTube មួយ​ចំនួន​​រអ៊ូរទាំ​ថា ​វីដេអូ​ក្នុង​ YouTube មួយ​ចំនួន​មិន​សូវ​ច្បាស់​ ពិបាក​មើល​មែន​ទែន។ ពេល​ខ្លះ​វា​ដោយ​សារ​គុណភាព​វីដេអូ​ដែល​បាន​ Upload មក​ តែ​ពេល​ខ្លះ​ទៀត​គឺ​ដោយ​សារ​ប្រិយមិត្ត​មិន​បាន​កំណត់​កម្រិត​ភាព​ច្បាស់ (Pixel) នៃ​វីដេអូ​នោះ​។ ក្រោយ​ពី​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​ ប្រិយមិត្ត​ប្រាកដ​ជា​អាច​មើល​វីដេអូ​ YouTube បាន​ច្បាស់​គ្រប់​ពេល​វេលា​មិន​ខាន។


១. ដំបូង​ចូល​ទៅ​កាន់​ Tools>Add-ons ឬ​ចុច Ctrl+Shift+A បន្ទាប់​មក​វាយ​ពាក្យ "YouTube HD Plus” នៅ​ក្នុង​ប្រអប់ Search (ដូច​រូប) ហើយ​ Enter រួច​​ចុច "Install”។



២. បន្ទាប់​ពី​​ Install រួច​ សូម​ចុច​លើ Options ហើយ​កំណត់​​កម្រិត​ភាព​ច្បាស់​ (Pixel)​ សម្រាប់​​​​រាល់​​វីដេអូ​ទៅ​ជា ​​1080p ឬ 1440p ទៅ​តាម​ប្រភេទ​ដែល​អ្នក​ចង់​បាន​។ ក្រោយ​ពី​បាន​កំណត់​កម្រិត Pixel រួច​រាល់​ សូម​ Restart Firefox ហើយ​បើក​វីដេអូ YouTube ណាមួយ​ នោះ​អ្នក​នឹង​ឃើញ​សញ្ញា HD ពណ៌​ក្រហម​រាល់​ពេល​ដែល​អ្នក​មើល​វីដេអូ Online លើ​ YouTube។

*ចំណាំ៖ ការ​កំណត់​ភាព​ច្បាស់​នៃ​​វីដេអូ​​រហូត​ដល់ 1080p ឬ 1440p គឺ​ដើម្បី​ឲ្យ​​កម្មវិធី YouTube HD Plus កំណត់​​យក​​កម្រិត​ Pixel ខ្ពស់​បំផុត​របស់​វីដេអូ​ដោយ​ស្វ័យ​ប្រវត្តិ។​ ​​​​ក្នុង​ករណី​វីដេអូ​នោះ​មាន​កម្រិត Pixel ខ្ពស់​បំផុត​ប៉ុណ្ណា នោះ​YouTube HD Plus ក៏​កំណត់​បាន​​ប៉ុណ្ណោះ​ដូច​គ្នា។ សញ្ញា HD នឹង​ផុស​ចេញ​ចំពោះ​វីដេអូ​​ ដែល​មាន​កម្រិត​ភាព​ច្បាស់​ចាប់​ពី​ចាប់ 720p ឡើង​ទៅ​ប៉ុណ្ណោះ។ កុំព្យូទ័រ​របស់​អ្នក​មាន​កម្រិត Pixel កាន់​តែ​ខ្ពស់​​រឹត​​​តែ​ប្រសើរ។ ​


រូប​ខាង​ក្រោម​បន្ទប់​ពី​​​ធ្វើ​តាម​វិធី​ខាង​លើ​រួច​រាល់​
  *បញ្ជាក់៖ វិធី​នេះ​អាច​ធ្វើ​បាន​តែ​លើ​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ។ តោះ​ឥឡូវ​​​សាក​ល្បង​ធ្វើ​​តាម​វិធី​​ខាង​លើ​ទាំង​អស់​គ្នា។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget