Sunday, March 26, 2017

ការ​លេង​ហ្គេម​លើ​ទូរសព្ទ​ iPhone ភាគ​ច្រើន​តែង​ទទួល​ការ​រំខាន​ពី​ Notification ជា​ពិសេស​គឺ​ការ​ហៅ​ចូល​នៃ​ទូរសព្ទ​ដែល​ធ្វើ​ឲ្យ​ផ្អាក​ដំណើរ​ហ្គេម​តែ​ម្ដង។ យ៉ាង​ណា​ក្ដី​មាន​មុខងារ​មួយ​លើ​ទូរសព្ទ​ iPhone  អាច​ជួយ​កែ​ខៃ​បញ្ហា​នេះ។


មុខងារ​នោះ​មាន​ឈ្មោះ​ថា​ Do Not Disturb ដែល​​វា​មាន​នាទី​បិទ​ទទួល​ការ​ចៅ​ចូល​ និង​បិទ​កុំ​ឲ្យ​ Notification លោត​ចុះ​ឡើង​បាន។ ដើម្បី​ដំណើរ​ការ​មុខងារ​អនុវត្តន៍​តាម​ខាង​ក្រោម៖

@ចូល​ដំណើរ​ការ​តាម​ Settings → Do Not Disturbឬ​ បើក​តាម​ Control Center ដោយ​ចុច​លើ​សញ្ញា​ព្រះចន្ទ



@Scheduled ​ប្រើ​សម្រាប់​កំណត់​ឲ្យ​មុខងារ​នេះ​ដំណើរ​ការ​​នៅ​ត្រឹម​ពេល​កំណត់​ណា​មួយ




@Allow Calls From ជា​ទីតាំង​កំណត់​ឲ្យ​ទទួល​ការ​ហៅ​ចូល​ពី​លេខ​ទូរសព្ទ​ណា​ ដែល​អ្នក​គិត​ថា​សំខាន់

@Repeated Calls ដំណើរ​ការ​វា​ដើម្បី​​អនុញ្ញាត​ឲ្យ​ លេខ​​ទូរសព្ទ​ដែល​ហៅ​ចូល​ចំនួន​ពីរ​លើក ហៅ​ចូល​មក​កាន់​អ្នក​បាន




@​ត្រង់​ទីតាំង​ Silence ជ្រើស​យក​ពាក្យ​ "Always” ដើម្បី​បិទ​ចោល​ Notification និង​ការ​ហៅ​ចូល​ទាំង​អស់​ ហើយ​ពាក្យ​ "Only while iPhone is locked” ប្រើ​ដើម្បី​បិទ​ចោល​ Notification និង​ការ​ហៅ​ចូល​ទាំង​អស់​នៅ​ពេល​ដែល​ទូរសព្ទ​ iPhone ​ចាក់​សោ​តែ​ប៉ុណ្ណោះ​​​​​​​​៕


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget