Monday, March 27, 2017

ក្រោយ​ពេល Apple បិទ​វិបសាយ iCloud Activation Lock​ សម្រាប់​ឆែក​មើល IMEI អ្នក​ប្រើប្រាស់ iPhone ជា​ច្រើន​ជួប​ការ​លំបាក ដោយ​មិន​ដឹង​​ថា​ត្រូវ​ឆែក​មើល​លេខ IMEI ទូរសព្ទ​ខ្លួន​យ៉ាង​ម៉េច។



នៅ​មាន​វិធី​មួយ​ទៀត សម្រាប់​អ្នក​ទិញ iPhone មួយ​ទឹក ដែល​ចង់​ឆែក​លេខ IMEI ដើម្បី​ដឹង​ថា iPhone នោះ​ត្រូវ​គេ​លួច​ឬ​​ចូល​ក្នុង​បញ្ជី​ខ្មៅ​យ៉ាងណា អាច​ចូល​ទៅ​កាន់​វិបសាយ​មួយ​ឈ្មោះ imeipro.info
វិបសាយ​​មួយ​នេះ អាច​ឲ្យ​អ្នក​វាយ​លេខ IMEI លើ​ទូរសព្ទ iPhone របស់​អ្នក។ ក្រោយ​វាយ​លេខ IMEI ហើយ នោះ​វា​នឹង​ប្រាប់​ថា​ iPhone មួយ​ទឹក​ដែល​អ្នក​កំពុង​តែ​កាន់ ជា​ទូរសព្ទ​ត្រូវ​គេ​លួច​ឬ​យ៉ាងណា។
នៅ​លើ​ប្រអប់​ដែល​ដាក់​ដាក់ Enter IMEI Number Here... ​​ត្រូវ​វាយ​លេខ IMEI លើ​ iPhone របស់​អ្នក បន្ទាប់​មក​ចុច​​លើ​ប្រអប់ I'm not a robot ក្រោយ​ចុច​លើ​​ប្រអប់​នេះ​រួច ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ ដោយ​តម្រូវ​ឲ្យ​ចុច​លើ​រូបភាព​​ត្រឹមត្រូវ ដែល​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស រួច​ចុច Next ហើយ​ចុង​ក្រោយ Verify។ ក្រោយ​ធ្វើ​តាម​ការ​ណែនាំ​រួច អ្នក​នឹង​ឃើញ​សញ្ញា​ធីក​ពណ៌​ខៀវ​នៅ​​​ខាង​ឆ្វេង​ឃ្លា I'm not a robot




បន្ទាប់​មក​ចុច​លើ CHECK នោះ​អ្នក​នឹង​ឃើញ​ស្ថានភាព​នៃ​ iPhone របស់​អ្នក។ បើ​ទូរសព្ទ​អ្នក​ធ្លាប់​ត្រូវ​គេ​លួច ត្រង់​កន្លែង Blacklist status* នឹង​ចេញ​ពាក្យ Lost/Stolen តែ​បើ​មិន​ធ្លាប់​ត្រូវ​គេ​លួច​ទេ នឹង​ចេញ​ពាក្យ CLEAN ដោយ​មាន​សញ្ញា​ធីក​ខៀវ។



បញ្ជាក់៖ ទិន្នន័យ​ដែល​ផ្តល់​ដោយ​វិបសាយ​នេះ អាច​ទុក​ចិត្ត​បាន​ប្រហែល​ជាង ៩០ភាគរយ។ ចំពោះ​លេខ IMEI ខ្លះ​ត្រូវ​ចាយ​ពេល​ខ្ទង់​ពីរ​បី​ថ្ងៃ ទម្រាំ​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ទូទាំង​ពិភព​លោក៕ លេខ​ IMEI អាច​មើល​នៅ​ខាង​ក្រោយ iPhone ឬចុច *#06#


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget