មានប្រិយមិត្តប្រើប្រាស់កុំព្យូទ័រមួយចំនួនតែងតែព្រួយអារម្មណ៍នៅពេលដែលដោត
Flash ចូលទៅក្នុងកុំព្យូទ័ររបស់ពួកគេ
ដោយសារតែខ្លាចឆ្លងមេរោគ។
តើអ្នកទាំងអស់គ្នាបានដឹងទេថាហេតុអ្វីបានជានៅពេលណាដែលដោយ
Flash ទៅនឹងកុំព្យូទ័រតែងតែមានមេរោគ។
មូលហេតុគឺបណ្ដាលមកពីមាន File មួយឈ្មោះថា Autorun នៅក្នុង
Flash ។ ដូច្នេះបើ Flash របស់អ្នកមានផ្ទុកនូវ File នេះហើយ
រាល់ពេលណាដែលដោតវាចូលទៅកុំព្យូទ័រ បើវាមានផ្ទុកមេរោគ
មេរោគនោះនឹងឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកភ្លាម។
ដូច្នេះអ្នកទាំងអស់គ្នាគួរតែបិទ Autorun ចោល។
ប្រសិនបើប្រិយមិត្តមិនទាន់បានបិទ
ឬក៏មិនដឹងពីវិធីបិទវាទេ អាចអនុវត្តដូចខាងក្រោម (សម្រាប់
Window 7)៖
ចូល Run ដោយចុច Keys (Win + R) បន្ទាប់មកវាយពាក្យ Gpedit.msc ហើយចុច Enter ។

បន្ទាប់មកទៀត វានឹងបង្ហាញផ្ទាំង Window មួយមានឈ្មោះថា Local Group Policy Editor។

ក្រោយមកចុចទៅតាមការណែនាំនេះ Computer Configuration > Administrative Templates > Windows Components > AutoPlay Policies

រួចស្វែងរក Turn off Autoplay ចុចពីរដង ឬចុច Mouse ខាងខាងស្ដាំយកពាក្យ Edit។

ចុចយក Enabled ហើយនៅផ្នែកខាងក្រោមត្រូវប្រាកដថា បានជ្រើសយក All drives ព្រោះវានឹងបិទ Autorun គ្រប់ Drive ទាំងអស់។

ចុចប៊ូតុង Apply ហើយ OK ជាការស្រេច៕
0 comments:
Post a Comment