សម្រាប់អ្នកប្រើ iPhone យូរហើយប្រាកដជាបានស្គាល់កម្មវិធី ឬរបៀបដោនឡូតកម្មវិធីថតស្រ្គីនវីដេអូខ្លះៗហើយ ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្ដើម ពេលដែលចង់ថតស្រ្គីនជាវីដេអូម្ដងៗ
អាចថាមានការពិបាកដែរ។
ថ្ងៃនេះក្រុមការងារ Sabay
សូមណែនាំកម្មវិធីថតស្រ្គីនវីដេអូល្បីៗ ៥ រួមនឹងវិធីដោនឡូតផងដែរ
ដែលអាចយកអនុវត្តន៍ដោយខ្លួនឯងបាន។
១/AirShou
AirShou ជាកម្មវិធីថតស្គ្រីនវីដេអូដ៏ល្អមួយពេលបច្ចុប្បន្ន ប៉ុន្តែគួរឲ្យស្ដាយដែលវាមិនមានលើ
App Store សម្រាប់ដោនឡូតហ្វ្រីនោះទេ បើចង់ដោនឡូតហ្រ្វីៗគ្រាន់តែចូលទៅវិបសាយ ចុចនៅទីនេះ
ឬ ចុចនៅទីនេះ ចុច Install ជាការស្រេច។
២/Vidyo
Vidyo ជាកម្មវិធីដែលមានជម្រើសច្រើនក្នុងពេលថតស្រ្គីនវីដេអូ និងល្បីគួរសមដែរ
ចំណែករបៀបដោនឡូត អ្នកទាំងអស់គ្នាអាចចូលទៅ Safari រួចចុចពាក្យ
mios.haimawan.com ហើយវាយ Vidyo បន្ទាប់មកចុចដោនឡូតតែម្ដង ឬវិធីម្យ៉ាងទៀតចូលទៅកាន់ Safari-> http://iemulators.com ហើយអូសចុះក្រោមឲ្យអស់នោះឃើញកម្មវិធី
Vidyo ហើយចុចដោនឡូតជាការស្រេច។
៣/BB Recorder
BB Recorder ជាកម្មវិធីថតស្គ្រីនវីដេអូដែលអាចថតបានយូររហូតដល់ជិតមួយម៉ោង ចំណែករបៀបដោនឡូតអាចថាសុាំញុំបន្តិច ប៉ុន្តែបើអត់ធ្មត់អាចយកប្រើការបានរហូត
អនុវត្តតាម vShareSE
ចុចនៅទីនេះ។
៤/Dr Fone
Dr Fone ជាកម្មវិធីថតស្រ្គីនល្អមួយដែរ ប៉ុន្តែគេមិនសូវប្រើប៉ុន្មានទេ
យ៉ាងណាប្រសិនបើអ្នកទាំងអស់គ្នា
ចង់សាកល្បងប្រើ អាចចូលទៅដោនឡូតយកពីវិបសាយ ចុចនៅទីនេះ
៥/Web Recorder
Web Recorder ជាកម្មវិធីថតស្រ្គីនវីដេអូដែលអាចដោនឡូតយកពី
App Store ផ្ទាល់តែម្ដង។ ចុចដោនឡូតនៅទីនេះ
បញ្ជាក់៖ រាល់កម្មវិធីដែលលោតចេញពាក្យថា Untrusted Enterprise Developers ចូលទៅកាន់
Setting->General-> Profile and
Device Management->Trust ជាការស្រេច ហើយក្រុមការងារសង្ឃឹមថាអ្នកទាំងអស់គ្នា
នឹងចូលចិត្ត ចំណែកអ្នកប្រើ
Android កុំបារម្ភក្រុមការងារនឹងបង្ហាញជូននៅពេលក្រោយ៕
0 comments:
Post a Comment