ការប្រើប្រាស់ទូរសព្ទ iPhone រយៈពេលយូរតែងធ្វើឲ្យបញ្ហាមួយចំនួនកើតឡើង ប៉ុន្តែកុំព្រួយបារម្ភព្រោះបញ្ហាទាំងនោះអាចដោះស្រាយដោយខ្លួនឯងបានយ៉ាងងាយ។
១. ទូរសព្ទគាំង
ក្នុងករណីខ្លះទូរសព្ទ iPhone មិនដំណើរការទោះចុចប៊ូតុងអ្វីក៏ដោយ
និយាយឲ្យខ្លីគឺគាំង ។
ដើម្បីដោះស្រាយបញ្ហាគឺត្រូវ Force Restart ទូរសព្ទដោយចុច
ប៊ូតុង Home និង
Power ឲ្យជាប់រយៈពេល
១០វិនាទី។
២. ទូរសព្ទបើកមិនចេញ
មូលហេតុមួយដែលធ្វើឲ្យទូរសព្ទបើកមិនចេញគឺ ដោយសារថាមពលថ្មអស់រលីង ដូចនេះគួរសាកល្បងបញ្ចូលថ្មឲ្យបានរយៈ ពេល ៣០នាទីសិន រួចសឹមព្យាយាមបើកទូរសព្ទម្ដងទៀត។
៣. សាកថ្មមិនចូល ឬសាកយឺត
ពិនិត្យមើលខ្សែសាក
និងដុំសាកថ្មរបស់អ្នក
ឬសម្អាតរន្ធសម្រាប់ដោតសាកថ្មទូរសព្ទ ព្រោះបើមានសំណល់តូចៗជាប់រន្ធ
អាចបណ្ដាលឲ្យបញ្ចូលថ្មយឺត។
៤. មិនអាចភ្ជាប់អ៊ីនធឺណិតបាន
ដំបូងសាកល្បង Restart ទូរសព្ទ
ហើយបើបញ្ហានៅតែមិនអាចដោះស្រាយបានទេ ចូលទៅ Reset Network តាមរយៈ Settings>
General > Reset > Reset Network Settings។
៥. មិនអាចភ្ជាប់ទៅកាន់ Wi-Fi
ដើម្បីដោះស្រាយបញ្ហានេះ
អាចសាកល្បងបំភ្លេច Wi-Fi នោះចោលដោយចុចលើ
សញ្ញាអក្សរ “i” រួចចុចលើ
Forget this network បន្ទាប់ព្យាយាមភ្ជាប់ទៅកាន់ Wi-Fi នោះម្ដងទៀត។
៦. មិនអាចដោនឡូដកម្មវិធីបាន
អាចដោះស្រាយតាមវិធីបីខាងក្រោម៖
@ក្នុង
Settings ចូលទៅកាន់
Wi-Fi រួចចុចលើអក្សរ
"i” បន្ទាប់មកប្ដូរលេខ
DNS ទៅជា
8.8.8.8
@ សាកល្បង
Restart ទូរសព្ទ
ឬចុចផ្អាកដំណើរការដោនឡូដកម្មវិធីសិន រួចសឹងបន្តដំណើរការវិញ
@សាកល្បងដោនឡូដនៅពេលក្រោយ
ព្រោះអាចមកពីមានអ្នកដោនឡូដច្រើនពេកក្នុងពេលតែមួយ
0 comments:
Post a Comment