បច្ចុប្បន្ន អ៊ីនធឺណិត Wi-Fi
បានរីកដុះដាលយ៉ាងឆាប់រហ័ស។ ហាងកាហ្វេ, Mart, សណ្ឋាគារ,
ឬផ្ទះសំណាក់ផ្សេងៗទៀតសុទ្ធតែផ្ដល់ឲ្យប្រើប្រាស់ប្រព័ន្ធ
Wi-Fi ដោយសេរី។
ប៉ុន្តែកន្លែងទាំងនោះមិនមែនសុទ្ធតែមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិតទាំងអស់នោះទេ
ជាពិសេសកន្លែងទាំងនោះក៏ជាទីតាំងគោលដៅសម្រាប់ជនឆ្លៀតឱកាសមួយចំនួន
Hack ទិន្នន័យសំខាន់ៗរបស់យើងដូចជា Password និង
លេខកុងធនាគារជាដើម។
ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលប្រើប្រព័ន្ធ Wi-Fi ជាសាធារណៈអីចឹង។ ក្នុងទំព័រនេះដែរ Sabay នឹងបង្ហាញគន្លឹះមួយចំនួនដែលអាចជួយអ្នកប្រើប្រាស់ប្រព័ន្ធ Wi-Fi សាធារណៈដោយសុវត្ថិភាព និង ជៀសផុតពីការវាយប្រហារពីក្រុម Hacker។
១. Enable Firewall
Enable Firewall អាចជួយការពារពីការចូលលុកលុយក្នុងកុំព្យូទ័ររបស់អ្នកតាមរយៈប្រព័ន្ធអ៊ិនធឺណិតពីក្រុម Hacker បាន។ ដូច្នេះនៅពេលដែលភ្ជាប់ Wi-Fi សាធារណៈ គួរតែ Enable Firewall ។ ដើម្បី Enable Firewall ដំបូងត្រូវចូលទៅកាន់ Control Panel > System and Security > Windows Firewall ហើយចុចលើ Turn Windows Firewall on or off ។
បន្ទាប់មកត្រូវប្រាកដថា បានចុច Turn on នៅខាងក្រោម Home or Work and Public network location settings។
២. Turn Off Sharing
នៅពេលដែលប្រើ Wi-Fi សាធារណៈ គួរតែ Turn Off Sharing ដើម្បីជៀសវាងកុំឲ្យអ្នកណាម្នាក់មើលឃើញទិន្នន័យរបស់យើង។ ដើម្បីបិទ Sharing គឺចួល Control Panel > Network and Sharing Center > Change Advanced Sharing Setting។ ហើយត្រូវចុចលើ ៖
@ Turn off network discovery
@ Turn off file and printer sharing
@ Turn off Public folder sharing (people logged on to this computer can still access these folders)
បន្ទាប់មកចុចលើប៊ូតុង Save changes ។
៣. កំណត់ Public Wi-Fi Connection
ប្រសិនបើអ្នកភ្ជាប់ Public Network ជាលើកដំបូងកុំព្យូទ័រ Windows របស់អ្នកនឹងសួរអ្នកភ្លាមដោយអោយជ្រើសរើសយក Network Location ។ ឧទាហរណ៍ដូចជាអ្នកបានចូលទៅភ្ជាប់ Wi-Fi នៅក្នុងហាងកាហ្វេមួយ នោះវានឹងឲ្យអ្នកជ្រើសយក Location ។ អ្នកត្រូវប្រាកដថា បានជ្រើសយក Public Network…
បន្ទាប់ពីបានធ្វើដូចនេះ វានឹងបិទ File Sharing, Network Discovery, និង Public Folder Sharing ដោយស្វ័យប្រវត្តិ។
៤. ប្រើ HTTPS Protocol
នៅពេលដែលប្រើ HTPP Protocol ពេលភ្ជាប់ Wi-Fi សាធារណៈ វាអាចនឹងផ្តល់ភាពងាយស្រួលដល់ Hacker តាមដានទិន្នន័យរបស់យើង។ ដូច្នេះគួរតែប្រើ HTTPS Protocol (សម្រាប់ Browser) ឬ SSL (សម្រាប់កម្មវិធី Desktop) គ្រប់ពេល គឺអាចរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកបាន។ ចំពោះគេហទំព័រសំខាន់ៗមួយចំនួនរួមមានFacebook, Gmail,Twitter ជាដើមគឺប្រើ HTPPS ដោយស្វ័យប្រវត្តិ ដូច្នេះនៅពេល Log in ចូលសង្កេតមើលនៅលើ address bar បើឃើញថាគ្មាន "s" នៅពីក្រោយ "http" ទេ អ្នកត្រូវ Log out ភ្លាម។ ជាទូទៅគេហទំព័រភាគច្រើនមាន HTTP connections ជាDefault ប៉ុន្តែដើម្បីការពារនៅពេលវាយចូលវិបសាយអ្វីមួយគួរតែប្រើ HTTPS ។
៥. ជៀសវាង ការភ្ជាប់ Wi-Fi ដោយស្វ័យប្រវត្តិ
ចំពោះ Smartphone ឬ Tablet អ្នកប្រើប្រាស់ភាគច្រើនតែងតែភ្ជាប់វាដោយស្វ័យប្រវត្តិ។ តែការភ្ជាប់ដោយស្វ័យប្រវត្តិក៏ជាហានិភ័យមួយបង្កឲ្យបាត់បង់ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនដែរ ព្រោះវាមិនត្រឹមតែភ្ជាប់ទៅកាន់ public networks ដែលយើងធ្លាប់ភ្ជាប់ពីមុនដោយគ្មានការអនុញ្ញាតនោះទេ វាអាចភ្ជាប់ទៅកាន់ Network ក្លែងក្លាយបង្កើតដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយស្វ័យប្រវត្តិថែមទៀតផង។ តែសម្រាប់ smartphones ទំនើបភាគច្រើនគឺមាន option disable ដោយ default។ ប៉ុន្តែបើមិនទុកចិត្តគឺអាចចូលទៅមើលក្នុង Wi-Fi បើមិនឃើញ option disable auto-connecting ទេ គឺមានសុវត្ថិភាព។ តែបើសិនជាមានគួរតែបិទវាជាការល្អ។
៦. ប្រាកដឈ្មោះ Wi-Fi Network
ជួនកាល Hackers អាចប្រើឈ្មោះ Wi-Fi network ក្លែងក្លាយបោកបញ្ឆោតឲ្យអ្នកប្រើប្រាស់ភ្ជាប់។ ដូច្នេះមុនពេលដែលភ្ជាប់ទៅកាន់ Wi-Fi សាធារណៈណាមួយគួរតែប្រាកដទៅលើឈ្មោះវា ព្រោះប្រសិនបើយើងភ្ជាប់ទៅកាន់ឈ្មោះណាមួយដែលអ្នកមិនច្បាស់ វាអាចចូលស៊ងរបស់ Hacker។
៧. ដំណើរការកម្មវិធីកម្ចាត់មេរោគ (Anti-Virus Software)
ការដំណើរការ Anti-Virus Software វាអាចជួយផ្ដល់សញ្ញាឲ្យយើងបានដឹងនៅពេលដែលយើងបានភ្ជាប់ទៅកាន់ Network គ្មានសុវត្ថិភាព (unsecured network)។ វាអាចការពារបានទាំងមេរោគ និង ការវាយប្រហារណាមួយពី Hacker។
៨. Disable Wi-Fi ពេលអត់ប្រើ
ដើម្បីធានាសុវត្ថិភាពទិន្នន័យសំខាន់របស់យើង គឺគួរតែបិទវានៅពេលដែលមិនចាំបាច់ប្រើ ប្រសើរជាងភ្ជាប់វាចោល ព្រោះវាអាចជាឱកាសសម្រាប់ Hacker។ Wi-Fi សាធារណៈ ថ្វីត្បិតតែវាផ្ដល់ការប្រើប្រាស់ Free មែន តែយើងក៏ត្រូវប្រុងប្រយ័ត្នពីហានិភ័យដែលអាចកើតឡើងដែរ៕
អានបន្ត៖ គន្លឹះដ៏ឆ្លាតវៃសម្រាប់អ្នកលេងFacebook កុំអោយគេខឹង
អានបន្ត៖ វិធីងាយៗ ដំឡើង Windows ចំណាយពេលតែជាង១០នាទី
អានបន្ត៖ គន្លឹះងាយៗអាចដឹងបានថាគណនី Facebook មួយណាក្លែងក្លាយ
0 comments:
Post a Comment