មាន
អ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួនប្រហែលជាមានការមន្ទិលសង្ស័យ
ពីពាក្យបច្ចេកទេសកុំព្យូទ័រដែលមានលក្ខណៈស្រដៀងគ្នា
ឬស្ទើរតែច្រឡំគ្នា ដូចជាពាក្យ System file និង File system
ប៉ុន្តែតាមពិតពាក្យទាំងពីរនេះ មានអត្ថន័យខុសគ្នាដាច់។
អ៊ីចឹងអានទាំងអស់គ្នាដើម្បីឲ្យយល់កាន់តែច្បាស់ពីអត្ថន័យរបស់
ពាក្យ System file និង File system។
១-System file៖
គឺជាឯកសារដែលចាំបាច់បំផុតសម្រាប់ប្រព័ន្ធប្រតិបត្តិការមួយ
អាចដំណើរការបាន។ ឧទាហរណ៍ Windows អាចដំណើរការបានលុះណាតែមាន System
file ដូចជានៅក្នុង System 32 ជាដើម ហើយ System file របស់ Windows
មានពាក្យខាងចុង .sys។ ក្រៅពី .sys
នៅមានពាក្យខាងចុងផ្សេងទៀតដែលសំខាន់សម្រាប់ Windows ដូចជា .dll
និង .exe ។
System File
២-File system៖
គឺជាការរៀបចំឯកសារច្រើនតាមប្រព័ន្ធអក្សរដើម្បីងាយស្រួលស្វែង
រក និងកែប្រែ។ ជាពិសេស File system
អាចកំណត់ពីសកម្មភាពកែប្រែធ្វើឲ្យថ្មីរបស់កម្មវិធីណាមួយ
ថាអាចកែឯកសារប៉ុន្មានក្នុងពេលតែមួយ
ឬត្រូវការរយៈពេលប៉ុន្មានក្នុងការកែប្រែ។ បើគ្មាន File system
នេះទេ កម្មវិធីកុំព្យូទ័រនឹងមិនអាចស្វែងរកឯកសារតាមឈ្មោះនោះទេ។
File System
សង្ឃឹមថា ការបកស្រាយដោយសង្ខេបនេះ ព្រមជាមួយនឹងរូបភាពអាចឆ្លើយសំណួររបស់ប្រិយមិត្តដែលបានចោទសួរបាន៕ដោយ៖ ខឹម បូរិន
0 comments:
Post a Comment