ខាង ​ក្រោម​នេះ​ជា​តារាង​ដែល​បង្ហាញ​ពី Shortcut មួយ​ចំនួន​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​កុំព្យូទ័រ​ខ្លះ​ដល់​ មិត្ត​យុវវ័យ​ទាំង​អស់​គ្នា​។
Shortcutមុខងារ
Window key + MMinimize ផ្ទាំង​កម្មវិធី​ និង​ផ្ទាំង​ Window ទាំង​អស់​ដែល​យើង​កំពុង​ប្រើប្រាស់
Window key + Shift+MMaximize ផ្ទាំង​កម្មវិធី និង​ផ្ទាំង Window ទាំង​អស់​ក្នុង​ពេល​តែ​មួយ
Window Key + LLog off កុំព្យូទ័រ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន
Window Key+ Eបើក​ផ្ទាំង Window Explorer
Window Key ឬ​ក៏  Ctrl+ Escចូល​ទៅ​កាន់​ Start Menu ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ Mouse
Ctrl+Alt+Deleteហៅ​ Task Manager មក​ប្រើ ដើម្បី​បិទ​កម្មវីធី​ណា​មួយ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង   ឬ​ក៏​ដំណើរ​ការ​យឺត
ចុច​ Shift ចំនួន ៥ ដងហៅ​ Sticky Key យក​មក​ប្រើ
Alt+F4បិទ​កម្មវិធី ឬ​ផ្ទាំង​ Window ដែល​យើង​កំពុង​តែ​ប្រើប្រាស់
F1ជា ​ Shortcut ទូទៅ​មួយ​​ដែល​អាច​ផ្ដល់​ដំណោះ​ស្រាយ​ផ្សេងៗ​ [Help] នៅ​ពេល​ដែល​​យើង​​ចង់​ដឹង​ពី​របៀប​ប្រើ​នៃ​កម្មវិធី​ដែល​យើង​កំពុង​ប្រើ
Alt+Tabទាញ​យក​ Tab ណា​មួយ​មក​ប្រើ​​នៅ​ពេល​ដែល​យើង​បាន​បើក​ដំណើរ​ការ​ច្រើន​កម្មវិធី ឬ​ច្រើន​Windows
Window Key + Fប្រើ​សម្រាប់​ស្វែង​រក​ File ឬ​ក៏ Folder ក្នុង​កុំព្យូទ័រ
Window Key + DMinimize និង Maximize ផ្ទាំង​ Window ផ្សេងៗ​ដែល​យើង​កំពុង​តែ​ប្រើ
F2កែ​ប្រែ​ឈ្មោះ​ File
កុំ ​ភ្លេច​សាក​ល្បង​ទាំង​អស់​គ្នា​ណា ! បើ​មិត្ត​យុវវ័យ​ណា​ដឹង Shortcut ល្អៗ​សូម​កុំ​ភ្លេច​ដែល​រំលែក​ចំណេះ​ដឹង​របស់​អ្នក​ តាម​រយៈ​ប្រអប់​ Comment ខាង​ក្រោម​នេះ !
ស្វែងយល់​ពី​គន្លឹះខ្លីៗ ទាំង​Offline និង​Online ជា​ច្រើន​ទៀត
ដោយ​៖ តុង