Friday, July 18, 2014

គន្លឹះ​បង្ហាញ​ពី​របៀប​ជួយ​ឱ្យ iPhone កាន់​ថ្ម​បាន​យូរ​ពិត​ជា​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​យ៉ាង​ច្រើន … ចុច​អាន​លំអិត … ចំណែក ​ទំព័រ​នេះ ដល់​វេន​តិចនិក​ជួយ​បង្កើន​អាយុកាល​នៃ​ទូរសព្ទ Android វិញ​ម្ដង។ តាម​រយៈ​វិធីសាស្ត្រ ១០ចំណុច​ខាង​ក្រោម​នឹង​ជួយ​ឱ្យ Android device របស់​អ្នក​កាន់​ថ្ម​បាន​រឹតតែ​យូរ​ជាង​មុន៖
អត្ថបទ៖ ៥យ៉ាង​​នាំ​ទូរសព្ទ Android របស់​អ្នក​ឱ្យ​ទទួល​បាន​​សុវត្ថិភាព​ជា​ទី​បំផុត
១. បិទ 4G នៅ​ត្រង់ Mobile Data៖
ការ ​បើក​បណ្ដាញ 4G ចោល​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ទូរសព្ទ​ប្រើប្រាស់​ថាមពល​ច្រើន​ផង​ដែរ។ វា​មិន​ចំណាយ​ពេល​យូរ​អី​នោះ​ទេ គ្រាន់​តែ​បើក​ឬ​បិទ​មុខងារ 4G នោះ។ សម្រាប់​ប្រិយមិត្ត​ដែល​មាន Smartphone ទំនើប​នឹង​អាច​ចូល​ទៅ​បិទ​បើក​តាម Quick Settings បាន។
បញ្ជាក់៖ ក្នុង​ការ​រើស​យក WCDMA/GSM (auto connect) នោះ​នឹង​ធ្វើ​ឱ្យ​ទូរសព្ទ​ប្ដូរ​ទៅ​មក​រវាង 2G ទៅ​ដល់ 4G អាស្រ័យ​តាម​តំបន់​សេវា។ ចំណែក WCDMA only គឺ​មាន​ន័យ​ថា​ រវាង​សេវា 3G និង 4G មាន​ការ​ផ្លាស់ប្ដូរ​ទៅ​មក​អាស្រ័យ​តាម​តំបន់​ដែរ។ ឯ GSM only ប្រើ​តែ 2G ប៉ុណ្ណោះ។
អ្នក​អាច​គិត​ចំណុច​មួយ​ចំនួន មុន​នឹង​សម្រេច​បើក 4G ចោល៖
- តើ​តំបន់​របស់​អ្នក​មាន​ប្រព័ន្ធ​បណ្ដាញ 4G ឬ​ទេ ឬ​ក្រុមហ៊ុន​ទូរសព្ទ​ដែល​អ្នក​ប្រើ​គាំទ្រ​ដល់ 4G ហើយ​ឬ​នៅ? ប្រសិន​មិន​ទាន់ support ដល់​ផង ទោះបី​អ្នក​បើក 4G ក៏​អត់​​ប្រយោជន៍​ដែរ។
- តើ​ចាំបាច់​ប្រើ​អ៊ីនធឺណិត​ល្បឿន​លឿន​ឬ​ទេ ឧទាហរណ៍​មាន​បើក​មើល youtube ឬ​សេវាកម្ម​ចែករំលែក​វីដេអូ​ផ្សេងៗ​ឬ​ទេ? ជា​ធម្មតា​ហាក់​ពុំ​សូវ​ចាំបាច់​ប្រើ​ដល់ 4G ទេ​ប្រសិន​ប្រើ​​គ្រាន់​តែ​ឆែក​មើល​គេហទំព័រ​នោះ។
- តើ​ឧស្សាហ៍​ធ្វើ​ដំណើរ​ផ្លាស់ប្ដូរ​តំបន់​ដែល​មាន 4G និង 2G-3G ញឹកញាប់​ឬ​ទេ? ប្រសិន​ដូច្នេះ អ្នក​គួរ​បិទ (WCDMA only) រង់​ចាំ​ដល់​តំបន់​គាំទ្រ សិន​ទើប​បើក ជា​ការ​ល្អ។
២. បិទ​សេវា​អ៊ីនធឺណិត (Mobile Data) នៅ​ពេល​ឈប់​ប្រើ​អ៊ីនធឺណិត៖
ពុំ ​ជា​រឿង​ថ្មី​អី​នោះ​ទេ ក្នុង​ការ​បិទ Mobile Data ប្រសិន​លែង​ត្រូវ​ការ​ប្រើ​អ៊ីនធឺណិត​នោះ។ មិន​ចាំបាច់​និយាយ​ដល់​ការ​បើក​អ៊ីនធឺណិត​ចោល​ធ្វើ​ឱ្យ​ស៊ី​ថ្ម​នោះ​ទេ សូម្បី​តែ​បើក​មុខងារ​ណា​មួយ​ក៏​ធ្វើ​ឱ្យ​តម្រូវ​ការ​ថាមពល​កាន់​តែ​ច្រើន ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ទូរសព្ទ​ឆាប់​អស់​ថ្ម​មិន​ខាន។

៣. បិទ GPS៖ ប្រសិន​កម្រ​ប្រើ​មុខងារ​ស្វែងរក​ទីតាំង ដូច្នេះ​គួរ​តែ​បិទ​ចោល បើ​ទោះ​ប្រើ​ក៏​មិន​ដែល​ថា ប្រិយមិត្ត​ត្រូវការ​មុខងារ​បង្ហាញ​ផ្លូវ​​គ្រប់​ពេល​នោះ​ដែរ។
៤.បិទ Bluetooth៖ កុំ​មិន​ស្រាល​ចំណុច​នេះ ព្រោះ​ក៏​អាច​ជួយ​សន្សំ​សំចៃ​ថ្ម​ផង​ដែរ។ បើ​មិន​ត្រូវ​ការ​ផ្ទេរ​ឯកសារ​ទេ​នោះ គួរ​ណាស់​តែ​បិទ។
៥. បិទ (Close) កម្មវិធី​ដែល​ប្រើ​រួច៖
ដូច ​តែ iPhone ដែរ​ទេ ព្រោះ​រាល់​ទូរសព្ទ​ក្រោយ​ពី​បើក app ប្រើ​រួច នោះ​នឹង​ដំណើរការ​ជាប់​នៅ background។ ដូច្នេះ​ត្រូវ​បិទ​ឱ្យ​ដាច់ ដើម្បី​ជៀសវាង​ស៊ី​ថ្ម​ឥត​ប្រយោជន៍។
ជាទូទៅ​នៅ​ពេល​ប្រើ​កម្មវិធី​អស់ ​ចិត្ត ចង់​ចាក​ចេញ​វិញ ប្រាកដ​ជា​ចុច​លើ​ប៊ូតុង​ថយក្រោយ (Back) ឬ​អ្នក​ខ្លះ​ចុច​លើ​ប៊ូតុង Home តែ​ម្ដង។ អ្នក​មាន Smartphone ប្រើ​ភាគច្រើន​គិត​ថា បើ​ដូច្នេះ​គេ​អាច​ប្រើ​វិធីសាស្ត្រ​ចុច​លើ​ប៊ូតុង Home ឱ្យ​ជាប់ នោះ​នឹង​បង្ហាញ​បញ្ជី app ដែល​បាន​បើក​ប្រើ​មុនៗ (Recent Apps Menu) រួច close ដោយ​អូស​ផ្ដាច់​ជា​ការ​ស្រេច។ ទោះជា​យ៉ាងណា របៀប​នេះ គឺ​មិន​សុទ្ធតែ​អាច​បិទ​ផ្ដាច់​ app ទាំង​អស់​ឡើយ។
គន្លឹះ៖ កំហុស ៩យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ
របៀប​បិទ​កម្មវិធី​ឱ្យ​ដាច់ សូម​ចូល​ទៅ Settings → Application manager រួច​ចូល​ទៅ app ណា​ដែល​អ្នក​ចង់​បិទ​មិន​ឱ្យ​ដំណើរការ និង​ចុច​លើ​ប៊ូតុង Force stop ជា​ការ​ស្រេច។ អ្នក​ក៏​អាច​ប្រើ​កម្មវិធី​បន្ថែម​ដែល​មាន​មុខងារ​បិទ​ដំណើរការ​កម្មវិធី ដូច​ជា​កម្មវិធី Super Task Killer Free ជា​ដើម។ ដើម្បី​ទាញ​យក សូម​ចុច​ត្រង់​នេះ …
៦. បិទ​កម្មវិធី​ដែល standby ជាប់​ភាគច្រើន​មាន​លើ​បណ្ដាញ​សង្គម និង​សេវាកម្ម​អ៊ីមែល៖
ធម្មតា ​កម្មវិធី​ទាំង​នេះ​តែង​ដំណើរការ​ជាប់​ជានិច្ច ទោះបី​អ្នក​បិទ​រួច​ហើយ​ក៏​ដោយ។ ប្រភេទ app ស្ទើរ​តែ​ទាំង​អស់​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​ទោះ​បី​អ្នក restart ម្ដង​ហើយ​ក៏​នៅ​តែ​ដំណើរការ​វិញ។ ដោយសារ​តែ​បែប​នេះ កម្មវិធី​នឹង​ដាស់​តឿន​ដោយ​បង្ហាញ​សារ notification ក៏​ដូច​ជា​សំឡេង​ដល់​អ្នក​ប្រើ​បាន​ដឹង​នៅ​ពេល​មាន​សារ ឬ អ៊ីមែល​ផ្ញើ​ចូល។
ចំណុច ​នេះ ប្រហែល​ប្រិយមិត្ត​មួយ​ចំនួន​មិន​អនុវត្ត​តាម​ឡើយ ព្រោះ​ ងាយស្រួល​បាន​ដឹង​​​ភ្លាមៗ​ថា friend អ្នក​ផ្ញើ​អ្វី​មក​អ្នក។ ទោះ​ជា​យ៉ាងណា ព្យាយាម​បិទ​នូវ​កម្មវិធី​បណ្ដាញ​សង្គម​ណា​ដែល​មិន​ប្រើ។
៧. កុំ​ប្រើ Facebook app តែ​បើក​ប្រើ​តាម browser ទូរសព្ទ​ជំនួស​វិញ៖
ដូច ​បាន​រៀបរាប់​ក្នុង​ចំណុច​ទី៦ អីចឹង។ ដំឡើង​ប្រើ social network app នៅ​លើ​ទូរសព្ទ​នឹង​ធ្វើ​ឱ្យ​ទូរសព្ទ​មាន​តម្រូវការ​ថាមពល​កាន់តែ​​ច្រើន​ដែល ​បណ្ដាល​ឱ្យ​ឆាប់​អស់​ថ្ម​បាន។ លើក​យក​បណ្ដាញ​សង្គម Facebook មក​ធ្វើ​ជា​ឧទាហរណ៍ អ្នក​មិន​ចាំបាច់​ដំឡើង app ក៏​បាន ដោយ​គ្រាន់​តែ​បើក​តាម mobile website ជំនួស​ក៏​បាន។​ ទោះជា​យ៉ាង​ណា​ ចំណុច​នេះ​អាច​មិន​ត្រូវ​បាន​ប្រើ​ច្រើន​ឡើយ​ដោយ​សារ Facebook app ជួយ​ឱ្យ​អ្នក​ប្រើ​ងាយស្រួល chat និង​ឆែក​មើល news feed បាន​រហ័ស។
៨. រក្សា​កម្រិត​ពន្លឺ​អេក្រង់​សមស្រប​តាម​ទីកន្លែង៖
ជា ​ការ​សន្សំសំចៃ​ថ្ម​បាន​មួយ​ចំណែក​ដែរ​តាម​រយៈ​ការ​ចេះ​កំណត់​ពន្លឺ​តាម​ តម្រូវការ និង​ទីតាំង។ សង្កេត​ឃើញ​អ្នក​ប្រើ Smart device មួយ​ចំនួន​មិន​បាន​ខ្វល់ខ្វាយ​ពី​ពន្លឺ​អេក្រង់​សោះ។ នៅ​កណ្ដាល​ថ្ងៃ​ចាំង​ពន្លឺ​ខ្លាំង​ពិបាក​មើល បើក​ពន្លឺ​កប់ៗ​មិន​ថា​អី​ទេ តែ​នៅ​ទី​ងងឹត ឬ​យប់​ឡើង​ហើយ​នៅ​មិន​ព្រម​បន្ថយ​ពន្លឺ​ទៀត។ ធ្វើ​ដូច្នេះ​មិន​ត្រឹម​ស៊ី​ថ្ម​ទេ តែ​ថែមទាំង​អាច​ឆាប់​ប៉ះពាល់​ដល់​ភ្នែក​ក៏​ថា​បាន ព្រោះ​ជះ​ពន្លឺ​ខ្លាំង​ពេក។
Android device ទំនើបៗ​ភាគច្រើន​តែង​មាន​របារ​ខាង​លើ​សម្រាប់​ចូល​កំណត់​ពន្លឺ​ស្រាប់ៗ។ អ្នក​ក៏​អាច​ប្រើ​កម្មវិធី​ជំនួយ ងាយស្រួល​ចូល​កំណត់​បាន​រហ័ស ដូច​ជា Quick Settings ជា​ដើម។ ដើម្បី​ទាញ​យក​សូម​ ចុច​ត្រង់​នេះ …
៩. បិទ​ទូរសព្ទ (Android device) (Turn Off) ម្ដង​ក្នុង​មួយ​សប្ដាហ៍៖
គ្រាន់ ​តែ​ចុច​ប៊ូតុង​ខាង​លើ​ដើម្បី​ចាក់សោ​រយៈពេល​តែ​មួយភ្លែត​ប៉ុណ្ណោះ ចង់​បើក​ប្រើ​វិញ​យ៉ាង​រហ័ស​អូស​តែ​មួយ​ខ្វាច់​ចេញ​ភ្លាម តែ​ទន្ទឹម​នោះ​កម្មវិធី​ព្រម​ទាំង service មួយ​ចំនួន​ដែល​អ្នក​បើក​ប្រើ​មុនៗ​នៅ​តែ​ពុំ​ទាន់​ត្រូវ​បាន​បិទ​ទាំង​ស្រុង ​ឡើយ។ ដោយ​ឡែក​ប្រសិន​អ្នក​បិទ​ទូរសព្ទ (Turn Off) វិញ​គឺ​អាច​បិទ​ចោលរាល់​ service ក៏​ដូច​ជា​​កម្មវិធី​ទាំង​ស្រុង​បាន។
១០ បិទ Auto-Brightness៖
ពុំ ​មាន​អ្វី​ចម្លែក​ទេ ដែល​គ្រាន់​តែ​បិទ Auto-Brightness ក៏ ​អាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ដែរ​នោះ ព្រោះ​ថា នៅ​ពេល​អ្នក​​​បើក​មុខងារ​នេះ នោះ sensor ​តូច​ដែល​បំពាក់​នៅ​លើ​ទូរសព្ទ​ត្រូវ​ដំណើរការ​ជាប់​រហូត ដើម្បី​ត្រួតពិនិត្យ​ និង​កម្រិត​​​ពន្លឺ​ឱ្យ​ស័ក្ដិសម​តាម​ទីកន្លែង។ ឧទាហរណ៍​ការ​បិទ Automatic brightness នៅ​លើ Galaxy S III ដែល​ប្រើ Android 4.3។ ដើម្បី​បិទ​សូម​ចូល​ទៅ Settings → My device tab → Display → Brightness រួច​ដក​ធីក (uptick) លើ Automatic brightness ជា​ការ​ស្រេច។ តែ​អ្នក​ក៏​អាច​បិទ​តាម​របារ​ផ្នែក​ខាង​លើ​បាន​ផង​ដែរ ដោយ​អូស​ពី​លើ​ចុះ​ក្រោម រួច​ដក​ធីក​ត្រង់ Auto ជា​ការ​ស្រេច។

សាក​ល្បង​ទៅ​មើល៍ តើ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​?
នៅ​មាន​គន្លឹះ​ជា​ច្រើន​ទៀត ប្រិយមិត្ត​អាច​ ចុច​ត្រង់​នេះ ដើម្បី​ស្វែងយល់​បន្ត …
ដោយ៖ ឈុន ហួរ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget