ចុះ ​​​​មិត្តយុវវ័យ​ខ្មែរ​វិញ​ មាន​អ្នក​ណា​​នៅ​​មិន​ទាន់​ដឹង​​របៀប​ចូល​ទៅ​មើល​រូប​​ទេសភាព​តាម​ដង​វិថី​ នៅ​តំបន់​អង្គរ​​​កម្រិត​​​៣៦០​ដឺក្រេ​​នេះទេ? បើ​មិន​ទាន់​ដឹង​នៅ​ឡើយ​ សូម​មើល​តាម​ការ​ណែនាំ​ខាងក្រោម៖
១) វាយ​អាសយដ្ឋាន​ www.google.com/maps/views/ នោះ​​អ្នក​នឹង​ឃើញ​ទំព័រ​​ដូច​រូប​ខាង​ក្រោម។ បើ​អ្នក​ប្រើប្រាស់​​ទូរសព្ទ​ដៃ​ស្មាតហ្វូន​​ក៏ត្រូវ​​វាយ​អាសយដ្ឋាន​ដូច​ គ្នា​​នេះ​ដែរ។

​​ទូរសព្ទ​ដៃ​ស្មាតហ្វូន
២) វាយ​​ឈ្មោះ​អ្វី​មួយ​​ដែល​អ្នក​ចង់​រុករក ​ត្រង់​ Explore។ ឧទាហរណ៍ យើង​វាយ​ពាក្យ​ថា​ Bayon Temple នោះ​វា​នឹង​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​ The Bayon, Krong Siem Reap, Siem Reap, Cambodia ដូច្នេះ​គ្រាន់​តែ​ចុច​ទៅ​លើវា។ ទូរសព្ទ​ដៃ​ស្មាត​ហ្វូន​ក៏​ធ្វើ​ដូច​គ្នា​​ដែរ។
​​ទូរសព្ទ​ដៃ​ស្មាតហ្វូន
៣) Google Maps​ នឹង​បង្ហាញ​​​​ទីតាំង​ដោយ​ចំណុច​ក្រហម។ អ្នក​មាន​ជម្រើស​២​ក្នុង​ការ​បើក​មើល​​រូប​ទេសភាព​តាម​ដង​វិថី​នេះ។ ​ទី​១ អ្នក​​​យក​ម៉ៅ​​ (Mouse) ចង្អុល​​លើ​ចំណុច​ក្រហម​​​ (The Bayon) នោះ​រូបភាព​ប្រាសាទ​បាយ័ន​មិន​ធំ​ប៉ុន្មាន​​​នឹង​លោត​ចេញ​មក​​ក្បែរ​ចំណុច​ ក្រហម​នោះ ហើយ​អ្នក​​ចុច​ទៅ​លើវា​​​រូប​ភាព​នោះ​ រូប​ប្រាសាទ​បាយ័ន​នឹង​បង្ហាញ​មក។ ទី​២ អ្នក​អាច​ចុច​លើ​រូប​នៅ​ខាង​ស្ដាំ​ដៃ​របស់​អ្នក​តែ​ម្ដង ក៏​បាន​ដែរ។ សម្រាប់​ទូរសព្ទ​ដៃ​ស្មាត​ហ្វូន​ អ្នក​​​យក​ម្រាម​​ដៃ​របស់​អ្នក​ចុច​លើ​ចំណុច​ក្រហម​នោះ​ឲ្យ​យូរ​បន្តិច​​ រហូត​ដល់​រូបភាព​ប្រាសាទ​បាយ័ន​លេច​ចេញ​មក​ សឹម​ចុច​លើ​រូប​ភាព​នោះ។
​​ទូរសព្ទ​ដៃ​ស្មាតហ្វូន
៤) អ្នក​អាច​មើល​រូប​​ទេសភាព​តាម​ដង​វិថី​នេះបាន​ហើយ ដោយ​គ្រាន់​តែ​​​ប្រើ​ឃី​បញ្ជា​​ (Arrow Keys)​ ក្នុង​ការ​ងាក​​ឆ្វេង​ ​ស្ដាំ​ ទៅ​មុខ​ ឬ​ថយ​ក្រោយ។ បើ​អ្នក​ប្រើ​ទូរសព្ទ​ស្មាតហ្វូន​ អ្នក​​​ប្រើ​​ជាមួយ​នឹង​ម្រាម​ដៃរបស់​អ្នក​​​​ក្នុង​ការ​ងាក​ឆ្វេង​ ស្ដាំ​ ទៅ​មុខ​ ឬ​ថយ​ក្រោយ។
​​ទូរសព្ទ​ដៃ​ស្មាតហ្វូន
ក្នុង ​ករណី​​​អ្នក​មាន​បញ្ហា​​ខុស​ប្រក្រតី​ពី​​​ការ​ណែនាំ​ខាង​លើ​​ អ្នក​គួរ​​តែ​ឆែក​​ល្បឿន​​អ៊ីន​ធឺណេត​របស់​អ្នក​​​។ បើ​​​​មាន​បញ្ហា​ ឬ​សំនួរ​អ្វី​​ សូមសរសេរ​ក្នុង​​ Comment ខាង​ក្រោម។ Sabay​ នឹង​ឆ្លើយ​តប​ជួន៕
អត្ថបទ៖ មាស រ័ត្ន​