Thursday, July 17, 2014

មក​ដល់​ពេល​នេះ មាន​អត្ថបទ​ជា​ច្រើន​ដែល​បាន​យក​ពាក្យ“ប៉ាតង់” មកប្រើ ហើយ​​ក៏​មាន​មិត្ត​អ្នក​អាន​ជាច្រើនឆ្ងល់​ពី​​អត្ថន័យពាក្យ​នេះដូចគ្នា។ ដើម្បី​បកស្រាយ​រាល់​ចម្ងល់​ទាំង​នេះ Sabay សូម​លើក​យក​​ពាក្យ​ “ប៉ាតង់” មក​បក​ស្រាយ។


 
តើអ្វី​ទៅ​ជា​ប៉ាតង់? “ប៉ាតង់” គឺ​ជា​សិទ្ធិ​ពិសេស​ដែល​មាន​តែ​មួយ​គត់​ លើ​ការ​បង្កើត​អ្វី​មួយ​ថ្មី ហើយ​សិទ្ធិ​នេះ ត្រូវ​បាន​ផ្ដល់​ដោយ​រដ្ឋ ក្នុង​រយៈពេល​កំណត់​មួយ​បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​នៃ​ការ​ បង្កើត​ថ្មី។
ចំពោះ​គោលការណ៍​ក្នុង​ការ​ទទួល​យក ប៉ាតង់​អាច​មាន​ការ​ប្រែ​ប្រួល​ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ ហើយ​សិទ្ធិ​ពិសេស​នេះ ក៏​អាច​មាន​ន័យ​ផ្សេង​គ្នា​ទៅ​តាម ច្បាប់​ជាតិ និង​អន្តរជាតិ​ដែរ។ សង្រួម​ទៅ ការ​ស្នើ​សុំ​ ប៉ាតង់​ ត្រូវ​តែ​ពន្យល់​ពី​អត្ថន័យ​ ហើយ​​អ្វី​ដែលថ្មីនោះ​ត្រូវ​មាន​សារប្រយោជន៍​ និង​អាច​ប្រើ​ជា​ទូទៅ​បាន។ សូម្បី​តែ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បណ្ដា​ប្រទេស​ជា​សមាជិក​ ក៏​មាន​ប៉ាតង់​សម្រាប់​បង្កើត​អ្វី​​ដែល​ថ្មី​របស់​ខ្លួន​ដែរ ជា​ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា។
ឧទាហរណ៍ ​ថ្មី​ៗ​នេះ ក្រុមហ៊ុន Apple បាន​ប្តឹង​ HTC ពី​បទ​រំលោភ​បំពាន​លើ​ប៉ាតង់​របស់​ខ្លួន ហើយ​ជា​លទ្ធផល​តុលាការ​បាន​រក​ឃើញ​ថា Apple បាន​រំលោភ​បំពាន​លើ​ ប៉ាតង់​២របស់ HTC រី​ឯ​ HTC ក៏​បាន​រំលោភ​បំពាន​លើ​ប៉ាតង់២​របស់ Apple ដែរ។ នេះ​​មាន​ន័យ​ថា HTC បាន​លួច​យក​ការ​បង្កើត​ថ្មី​របស់ Apple ចំនួន​ពីរ​ទៅ​ប្រើ​ជា​របស់​ខ្លួន ឯ​ Appleក៏​បាន​លួច​យក​ការ​បង្កើត​ថ្មី​របស់ HTC ទៅ​ប្រើ​ដែរ។ ទង្វើ​ទាំង​នេះ ជា​ការ​ល្មើស​នឹង​ច្បាប់​ ព្រោះ​ការ​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន​នីមួយៗ​សុទ្ធ​តែ​បាន​ផ្ដល់​សិទ្ធិ​ ពិសេស​ដោយ​រដ្ឋាភិបាល​រួច​ហើយ។
ពាក្យ​នេះ គឺ​ជា​ធាតុ​មួយ​នៅ​ក្នុង​ “កម្មសិទ្ធិបញ្ញា” ដែល​សំដៅ​ទៅ​រក​ការ​ការ​ពារ​សិទ្ធិ​​បង្កើត​ថ្មី​​របស់​​បុគ្គល​ណា​មួយ។ មាន​ន័យ​ថា រារាំង​រាល់​ការ​យក​ស្នារដៃ​របស់​ម្ចាស់​សិទ្ធិ​ទៅ​ប្រើ​ដោយ​គ្មាន​ការ​ អនុញ្ញាត​បាន​ឡើយ។ កាល​ណា​យក​គំរូ​គេ​ទៅ​ធ្វើ​តាម​ គេ​ហៅ​ថា រំលោភ​​កម្មសិទ្ធិ​​បញ្ញា ហើយ៕
ដោយ៖ ខឹម បូរិន

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget