ទំព័រ ​នេះ Sabay សូម​បង្ហាញ​កម្មវិធី​មួយ​ប្រភេទ​ដែល​មាន​ជំនាញ​ក្នុង​ការ​រុករក​ឯកសារ​ទាំង​ ឡាយ​ដែល​មាន​ឈ្មោះ​ស្ទួន​គ្នា​នោះ​គឺ Duplicate File Cleaner ដែល​មាន៖

- ជំនាន់: V2.6
- ទំហំ: 1,7MB
- ប្រព័ន្ធ​ប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់​ស្វែងរក​និង​លុប​ឯកសារ​ដែល​មាន​ឈ្មោះ​ដូច​គ្នា
សូម​តាម​ដាន​ជំហាន​ខាង​ក្រោម និង​អនុវត្ត​ទាំង​អស់​គ្នា៖
- ជា​ដំបូង​សូម​ទាញ​យក​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ duplicate_file_cleaner
- បន្ទាប់​ពី​ទាញ​យក​រួច សូម​ធ្វើ​ការ​ដំឡើង​ដោយ​ទៅ​រក​ឯកសារ​ដែល​បាន​ទាញ​យក​            រួច​ចុច​ពីរ​ដង​លើ​ឯកសារ​នោះ ហើយ​ចុច​លើ​ប៊ូតុង Next → ធីក​លើ​ឃ្លា I accept the agreement រួច​ចុច Next → Next → Next → Install → Finish
- បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង registration នឹង​បង្ហាញ​ឡើង​មក ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង “Enter Code” ដើម្បី​រើស​យក serial ណា​មួយ​ដូច​ខាង​ក្រោម​ទៅ​បំពេញ​នៅ​ត្រង់​ប្រអប់ Serial Number៖
DC-8491-55B8-TQRDHDQUF5
DC-8878-5538-VNFJRDNSU5
DC-7AC3-55B8-YZWGLDSPG5
DC-A173-5548-LNOBFDUFK5
DC-1DC1-55E8-UVLXLDKQI5
DC-3DD9-55D8-EJYSEDHJR5
DC-8ABF-55F8-ANOQPDPYY5
- ដើម្បី​ស្វែងរក​ឯកសារ​ស្ទួន​ឈ្មោះ​គ្នា យើង​ត្រូវ​កំណត់​ទីតាំង Drive ដែល​ចង់ Scan ជា​មុន​សិន ឧទាហរណ៍ scan ទៅ​លើ “drive E” រួច​ចុច​លើ​ប៊ូតុង “Scan Now” ដូច​ខាង​ក្រោម
- ក្រោយ​ពី scan ចប់នឹងបង្ហាញផ្ទាំងដូចខាងក្រោម, ប្រសិនឯកសារដែល​មានឈ្មោះដូចគ្នាវានឹងបង្ហាញនៅក្នុងតារាង។ យើងអាចធីកទៅលើឈ្មោះឯកសារដែលមានរួចហើយ បន្ទាប់មកចុចលើប៊ូតុង Delete បន្ទាប់មកនឹងបង្ហាញផ្ទាំង Delete Confirmation ដើម្បីលុបជាការស្រេច។
ចង់ដឹងថា កម្មវិធីនេះជំនាញក្នុងការស្វែងរកយ៉ាងណានោះ ប្រិយមិត្តអាចសាកល្បងអនុវត្តតាមជំហានដូចខាងលើបាន។
បន្តតាមដានគន្លឹះខ្លីៗ សូមចុចទីនេះ…
ដោយ៖ ឈុន ហួរ