Laptop៖
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ ហើយមាន monitor អាចបត់បាន និងភ្ជាប់មកជាមួយ built-in optical ឬ floppy-disk storage drive។ Laptop ត្រូវបានឌីហ្សាញសម្រាប់ប្រើចល័ត និងដាក់ពីលើភ្លៅប្រើបានយ៉ាងងាយស្រួល ជំនួសឱ្យកុំព្យូទ័រលើតុ (Desktop)។ លក្ខណៈសម្បត្តិស្តង់ដាររបស់ Laptop គឺ៖
- អេក្រង់ចន្លោះពី ១៤អ៊ីញ ទៅ ១៧អ៊ីញ
- Nvidia GeForce or ATI Radeon graphics subsystem
- Internal DVD-ROM ឬ DVD-RW drive
- keyborad ពេញលក្ខណៈរាប់ទាំង Numeric keypad
- ប្រើបានជាមួយ modem, network, bluetooth និងមាន Wi-Fi
- មាន speaker ភ្ជាប់ជាមួយស្រាប់
- ថ្មកាន់បាន ៣ម៉ោង
- ទម្ងន់ពី ១,៤គីឡូ ទៅ ៥,៤គីឡូ
Laptop ជាញឹកញាប់ត្រូវគេហៅថា Notebook បើទោះបី Laptop មានទំហំធំជាង ធ្ងន់ជាង និងក្រាស់ជាង Notebook ក៏ដោយ។ ដូចពុំមានអ្វីខុសប្លែកគ្នារវាង Laptop និង Notebook នោះទេ ព្រោះឈ្មោះត្រូវបានកំណត់ហៅដោយក្រុមហ៊ុនផលិតឯណោះទៅវិញទេ។- Nvidia GeForce or ATI Radeon graphics subsystem
- Internal DVD-ROM ឬ DVD-RW drive
- keyborad ពេញលក្ខណៈរាប់ទាំង Numeric keypad
- ប្រើបានជាមួយ modem, network, bluetooth និងមាន Wi-Fi
- មាន speaker ភ្ជាប់ជាមួយស្រាប់
- ថ្មកាន់បាន ៣ម៉ោង
- ទម្ងន់ពី ១,៤គីឡូ ទៅ ៥,៤គីឡូ
Notebook៖
គឺជាកុំព្យូទ័រមាន Keyboard (អាចពេញ ឬមិនពេញលក្ខណៈ) និងមាន monitor អាចបត់បាន ហើយមានកម្រាស់ស្ដើងជាង ទំហំតូចជាង និងស្រាលជាង Laptop ពោលមានទម្ងន់ក្រោម ២,៧គីឡូ។ ដោយសារទំហំតូច Notebook មិនមាន built-in optical ឬ floppy-disk drive ទេ ប៉ុន្តែមាន port សម្រាប់ភ្ជាប់ប្រើជាមួយ external drive។ លក្ខណៈសម្បត្តិស្តង់ដាររបស់ Notebook រួមមាន៖
- ទម្ងន់ក្រោម ២,៧គីឡូ
- ថ្មកាន់បានពី ៤ម៉ោង ទៅ ៥ម៉ោង
- គ្មាន internal floppy drive
- គ្មាន internal DVD ឬ CD system
- អេក្រង់ ១២អ៊ីញ ទៅ ១៤អ៊ីញ
- ស្ដើងជាង Laptop
- Keyboard ទំហំតូច ដោយនៅរក្សា function key ដដែល តែមិនមាន Numeric Keypad
- ប្រើថាមពលកាន់តែតិចជាង Laptop
ចំណាំ៖ Notebook ខ្លះដើរតួនាទីជា Tablet ផងដែរ ដោយមានអេក្រង់ touchscreen ហើយអាច ប្រើ keypad ដែលភ្ជាប់មកជាមួយស្រាប់ក៏បាន (Hybrid Notebook)។- ថ្មកាន់បានពី ៤ម៉ោង ទៅ ៥ម៉ោង
- គ្មាន internal floppy drive
- គ្មាន internal DVD ឬ CD system
- អេក្រង់ ១២អ៊ីញ ទៅ ១៤អ៊ីញ
- ស្ដើងជាង Laptop
- Keyboard ទំហំតូច ដោយនៅរក្សា function key ដដែល តែមិនមាន Numeric Keypad
- ប្រើថាមពលកាន់តែតិចជាង Laptop
Netbook ឬ Mini PC៖
គឺជាកុំព្យូទ័រដែលមាន keyboard មិនពេញលក្ខណៈពោលគឺគ្មាន Numeric Keypad។ Netbook មាន monitor អាចបត់បានដូច Laptop និង Notebook ដែរតែមានទម្ងន់ស្រាលជាង និងទំហំតូចជាងខ្លះតូចជាង Notebook ដល់ទៅពាក់កណ្ដាលឯណោះ។
ជាធម្មតា Netbook មានទម្ងន់ពី ១គីឡូ ទៅ២គីឡូ អេក្រង់មានទំហំចន្លោះពី ៧អ៊ីញ ទៅ ១២អ៊ីញ។ វាមិនមាន built-in CD drive និង built-in storage drive នោះទេ តែមាន port សម្រាប់ភ្ជាប់ប្រើជាមួយ external drive។
ត្រូវបានចែកជា ២ប្រភេទដែលទី១ មានទម្រង់បត់បាន (foldable laptop) ដូចជា Laptop និងមួយទៀតប្រភេទរាបស្មើតែមួយបន្ទះ (slate) ដូចជា Apple iPad, Samsung Ativ Tab និង Microsoft Surface ជាដើម។ ប្រភេទ foldable laptop ភ្ជាប់មកជាស្រេចនូវ Keyboard (physical keyboard) ហើយគាំទ្រ Desktop OS ដូចជា Windows OS ជាដើម (ឧទាហរណ៍៖ ស៊េរី HP tx tablet)។
រីឯប្រភេទ slate (ពេលខ្លះសំដៅលើពពួក Pads) ដែលជាទូទៅពុំមាន physical keyboard ទេ ព្រោះមានតែអេក្រង់ប្រើ touchscreen ប្រើ virtual keyboard ជំនួសវិញ។ Pad ទាំងនេះ ជាធម្មតាដំណើរការដោយ Mobile Operation System ដូចជា iOS និង Android ជាដើម ហើយបំពាក់ GPS និង G-Sensor ជាដើម។
លក្ខណៈពិសេស Tablet PC លើស Laptop, Notebook, Netbook គឺវាអាចធ្វើការ Standby បានលឿនជាង ស្ទើរតែដូចទូរសព្ទដែរ។ បញ្ជាក់៖ ខាងលើនេះគ្រាន់តែជាព័ត៌មានទូទៅពី Laptop, Notebook, Netbook និង Tablet PC ប៉ុណ្ណោះ។ តាមការជាក់ស្ដែង ឧបករណ៍ខ្លះផលិតឡើងខុសពីការរៀបរាប់ខាងលើ។
0 comments:
Post a Comment