ប្រិយមិត្ត
ប្រហែលជាធ្លាប់បានដឹងពីការប្រើប្រាស់ hotspot ដែលអាច share
អ៊ីនធឺណិតពី smartphone ឲ្យទៅកុំព្យូទ័រប្រើប្រាស់ហើយ។
ក៏ប៉ុន្តែប្រសិនបើចង់ share ពីកុំព្យូទ័រឲ្យ smartphone
អាចប្រើបានវិញនោះ តើត្រូវធ្វើរបៀបណា។ ទំព័រនេះ Sabay
សូមបង្ហាញពីរបៀបភ្ជាប់ប្រើអ៊ីនធឺណិត ពីកុំព្យូទ័រទៅ smartphone ដោយប្រើប្រាស់កម្មវិធី Connectify Pro ដែលមានទំហំ 7.3MB។ ចង់ដឹងថាត្រូវធ្វើរបៀបណា សូមអនុវត្តទាំងអស់គ្នាតាមជំហានខាងក្រោម៖
១) ត្រូវប្រើកម្មវិធី Connefctify Pro តែប្រសិនពុំទាន់មានអាចចុចត្រង់នេះ
ដើម្បីទាញយក។ (បញ្ជាក់៖ បើសិនប្រិយមិត្តពេញចិត្ត
ហើយចង់គាំទ្រកម្មវិធីនេះដើម្បីឲ្យមានជំនាន់ក្រោយៗទៀត
ប្រិយមិត្តអាចទិញយកទៅប្រើប្រាស់)
យល់ដឹងពី គន្លឹះខ្លីៗ សូមចុចត្រង់នេះ…
ដោយ៖ ឈុន ហួរ
២)
បន្ទាប់មករកមើល ConnectifyHotspotInstaller.exe រួច double click
ដើម្បីដំឡើង ដោយរង់ចាំមួយរយៈពេល បន្ទាប់ពីដំឡើងរួចវានឹង តម្រូវឲ្យយើង
Restart កំព្យូទ័រ។
៣)
បន្ទាប់ពី restart រួចហើយ រកមើល icon
នៅផ្នែកខាងក្រោមចំហៀងខាងស្ដាំ (icon tray) ដោយចុចលើវាម្ដង
បន្ទាប់មកបើកឯកសារ keygent.exe ដើម្បីចំលងអ៊ីម៉េល និងលេខស៊េរី
ទៅដាក់ក្នុងកម្មវិធីដើម្បី activate។ ផ្ទាំងកម្មវិធី Hotspoted
នឹងផុសឡើង នៅត្រង់នេះយើងត្រូវបំពេញព័ត៌មានទៅក្នុងប្រអប់ Hotspot
Name ដើម្បីកំណត់ឈ្មោះ និងប្រអប់ Password
ដើម្បីកំណត់លេខកូដសំងាត់នៅពេល smartphone ភ្ជាប់ទៅកាន់កុំព្យូទ័រ។
៤)
ចុងក្រោយចុចលើប៊ូតុង Start Hotspot ដើម្បីដំណើរការ។ (ចំណាំ៖
រាល់កុំព្យូទ័រត្រូវតែមាន Wireless ទើបអាចប្រើបាន ហើយត្រូវ enable
ជាមុនសិនមុននឹងប្រើ)
សាកលុ្បងធ្វើម្ដងមើល៍ តើបានផលអត់?យល់ដឹងពី គន្លឹះខ្លីៗ សូមចុចត្រង់នេះ…
ដោយ៖ ឈុន ហួរ
0 comments:
Post a Comment