Thunderbolt
មានឈ្មោះដើម Light Peak
ដែលត្រូវបានបង្កើតឡើងដោយមានការសហការគ្នារវាង ក្រុមហ៊ុន Intel
និងក្រុមហ៊ុន Apple។ Thunderbolt ត្រូវបានដាក់ឲ្យប្រើនៅក្នុង
MacBook Pro តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១១។
Thunderbolt
គឺជាការរួមបញ្ចូលគ្នារវាង PCI Express និង Display Port
ដោយបង្កើតបានជា serial data មួយថ្មី។
ការធ្វើបែបនេះអាចឲ្យវាប្រើ PCI Express និង Display Port
បានក្នុងពេលតែមួយ និងប្រើតែរន្ធតែមួយ។
Thunderboltអាចប្រើសម្រាប់ផ្ទេរទិន្នន័យក្នុងល្បឿនលឿនអស្ចារ្យ
ដែលអាចដាក់ទាំងអេក្រង់ដែលមាន Resolution ខ្ពស់ និង Device
ដែលផ្ទុកទិន្នន័យផ្សេងៗ។
លក្ខណៈពិសេសៗរបស់ Thunderbolt មានដូចជា៖
-អាចផ្ទេរទិន្នន័យក្នុងល្បឿន 10Gbps
-អាចប្រើបានទំាង PCI Express និង DisplayPort
-ទោះឧបករណ៍ដែលប្រើ DisplayPort ស្រាប់ក៏អាចប្រើ Thunderbolt បានដែរ
-អាចផ្ទេរទិន្នន័យវីដេអូ Full HD ក្នុងល្បឿនហួសពីការស្មាន
-ប្រើប្រាស់ protocol software driver ដែលមានស្រាប់។
ប្រែសម្រួល៖ ខឹម បូរិន
0 comments:
Post a Comment