អ្នក
ប្រើប្រាស់ iPhone ស៊េរីទំនើបៗភាគច្រើនមិនដឹងថាតើត្រូវ backup
contacts (លេខទូរសព្ទទំនាក់ទំនង)
លើទូរសព្ទរបស់ខ្លួនយ៉ាងម៉េចនោះឡើយ គឺចេះតែចុចខល
និងលេងអ៊ីនធឺណិត។ ពេលមានបញ្ហា ឬលក់ចេញ អាចប្រឈមនឹងការបាត់បង់
contacts លើទូរសព្ទទាំងអស់។
វិធី backup contacts លើ iPhone មាន៣យ៉ាង៖ ទី១ គេអាចប្រើប្រាស់ iCloud សម្រាប់ backup លើអនឡាញ, ទី២ គេអាចភ្ជាប់ iPhone នឹង iTunes លើកុំព្យូទ័រ និង backup contact លើកុំព្យូទ័រតែ
ម្ដង។ ប៉ុន្តែ អ្នកប្រើប្រាស់ iPhone ប៉ុន្មាននាក់ចេះប្រើ iCloud
និងភ្ជាប់ iPhone ទៅនឹង iTunes លើកុំព្យូទ័រខ្លួនឯង?
គឺមានភាគតិចណាស់!អានអត្ថបទ៖ Cylinder ប្ដូររូបរាង icon លើ iOS អស្ចារ្យមិនចាញ់ Barrel
ដំបូង អ្នកត្រូវដោនឡូតកម្មវិធី My Contacts Backup ពី App Store សិន។ កម្មវិធីនេះ គឺ Free មិនគិតថ្លៃ។ ក្រោយពេលដំឡើងហើយ អ្នកបើកកម្មវិធី My Contacts Backup រួចចុចប៊ូតុង Backup។ ក្រោយ Backup រួច អ្នកអាច save ជា vcf. file ឬ excel file រួចផ្ញើទៅកាន់អ៊ីមែលរបស់អ្នកនៅក្នុង iOS Mail app លើទូរសព្ទរបស់អ្នក។
ដើម្បីទាញយក contacts មកវិញ (restore) អ្នកគ្រាន់តែចូលទៅកាន់អ៊ីមែល ហើយចុចលើ vcf. file ជាការស្រេច។
ចាប់ពីពេលនេះ ប្រិយមិត្តលែងបារម្ភទៀតហើយ ព្រោះបើលក់ ខូច ឬបាត់ iPhone ក៏ contacts របស់អ្នកនៅមានសល់ដដែល។
កុំភ្លេចសាកល្បងវិធីងាយៗនេះណា៎! មិនខាតពេល មិនសាំញ៉ាំ!
អត្ថបទ៖ សុផាត
0 comments:
Post a Comment