Wednesday, January 28, 2015


1- របៀបតម្លើង iCloud

iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យលើ Online ដ៏ពិសេសដែលបានបង្កើតឡើងដោយក្រុមហ៊ុន Apple សម្រាប់បំពាក់លើ iDevices ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 5 ហើយដើម្បីទទួលបានសេវាកម្មនេះ លោកអ្នកត្រូវចុះឈ្មោះដោយប្រើគណនីរបស់ Apple ជាមុនសិន។

ចំពោះរបៀបនៃការចុះឈ្មោះ គឺលោកអ្នកគ្រាន់តែចូលទៅកាន់ Settings -> iCloud បន្ទាប់មក បំពេញ Apple ID និង Password របស់គណនី Apple រួចចុចប៊ូតុង Sign In ជាការស្រេច។
បញ្ជាក់ៈ សេវាកម្ម iCloud ផ្តល់ជូនអ្នកប្រើប្រាស់ នូវទំហំផ្ទុកទិន្នន័យ 5 GB ដោយឥតគិតថ្លៃ ហើយប្រសិនបើលោកអ្នកត្រូវការ ទំហំផ្ទុកបន្ថែមទៀត អាចចូលទៅកាន់ Settings -> iCloud -> Storage & Backup -> Buy More Storage បាន។






2- ការ Backup ទិន្នន័យផ្ទុកក្នុង Cloud Storage របស់ iCloud

ការ Backup ទិន្នន័យជាមួយសេវាកម្ម iCloud គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់សុវត្ថិភាពទិន្នន័យ ឬឯកសារសំខាន់ៗរបស់ iDevices ដើម្បីបង្ការករណីគាំង ឬត្រូវការ Restore iOS ឡើងវិញ។ សេវាកម្ម iCloud អាចនិយាយបានថា វាជាច្រកផ្លូវមួយយ៉ាងធំសម្រាប់លោកអ្នក ដើម្បីទាញយក ឬចូលទៅកែទិន្នន័យក្នុងនោះបានគ្រប់ពេលគ្រប់ទីកន្លែង តាមរយៈឧបករណ៍បច្ចេកវិទ្យាកុំព្យូទ័រដែលសេវាកម្មនេះគាំទ្រ។

តាមរយៈសេវាកម្ម iCloud លោកអ្នកអាច Backup ទិន្នន័យក្នុង iDevices ទៅរក្សាទុកក្នុង Cloud Storage បានទាំងស្រុង លើកលែងតែទិន្នន័យរូបភាព គណនី និងការកំណត់ក្នុង Settings តែប៉ុណ្ណោះ។ កម្មវិធី iCloud នៅលើ iDevices របស់លោកអ្នកត្រូវបានបែងចែកប្រភេទទិន្នន័យផ្សេងៗគ្នា ដើម្បីឲ្យលោកអ្នកងាយស្រួលជ្រើសរើសនូវប្រភេទទិន្នន័យណាខ្លះដែលចាំបាច់ ឬមិនចាំបាច់ Backup ហើយក្នុងនោះត្រូវបានបែងចែកជា Mail, Contact, Calendars, Reminders, Bookmarks, Notes, Photo Stream, Documents & Data និង Find My iPhone។ ក្នុងនោះផងដែរ លោកអ្នកក៏អាចកំណត់ឲ្យ iCloud ធ្វើការ Backup ទិន្នន័យដោយស្វ័យប្រវត្តិនៅពេល iDevices របស់លោកអ្នកចាក់សោរ ភ្ជាប់ជាមួយម៉ាស៊ីនកុំព្យូទ័រ ឬដំណើរការប្រព័ន្ធ WiFi ម្តងៗក៏បាន។

បញ្ជាក់ៈ ចំពោះកម្មវិធី និងហ្គេម សេវាកម្ម iCloud នឹងធ្វើការ Backup តែអសយដ្ឋានប្រភពក្នុង AppStore ប៉ុណ្ណោះ ហើយនៅពេលដែលលោកអ្នកធ្វើការ Restore មកវិញ វានឹងទាញយកកម្មវិធី និងហ្គេមទាំងនោះមកតម្លើងក្នុង iDevices របស់លោកអ្នកតែម្តង។

របៀប​នៃ​ ការ​ដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch), Mac, និង Windows PC មាន​លក្ខណៈ​ខុស​គ្នា ដូច្នេះ​សូម​ធ្វើការ​អនុវត្ត​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

១. របៀប​ដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch)

- ជំហាន​ដំបូង​ត្រូវ​ប្រាកដ​ថា iDevice របស់​ប្រិយមិត្ត​បាន​ដំឡើង iOS 5
-​ បន្ទាប់​មក​ចូល​ទៅ​កាន់ Setting → ជ្រើសរើស​យក​ពាក្យ​ថា iCloud → iCloud រួច​រើស​យក​ពាក្យ ON។
- ជ្រើសរើស​យក​ពាក្យ “Sign in with an Apple ID”(បើ​សិន​ជា​ប្រិយមិត្ត​មិន​ទាន់​មាន Apple ID សូម​ជ្រើសរើស​យក​ពាក្យ “Create a free Apple ID” )



- វាយ​បញ្ចូល Apple ID
- ជ្រើសរើស​យក​ពាក្យ “Use iCloud” ពេល​ផ្ទាំង setup screen បង្ហាញ​ចេញ​មក
- ជ្រើសរើស​យក​ពាក្យ “ON” សម្រាប់​គ្រប់​ទិន្នន័យ​និង​សេវា​ដែល​ប្រិយមិត្ត​ចង់​ឲ្យ iCloud sync ដូច​ជា៖ Mail, Contacts, Calendars, Reminders, Bookmarks, Notes, Photo Stream ជា​ដើម។



- ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្ត​បាន​ដំឡើងiCloud លើ iDevice ជោគជ័យ​ហើយ។

២.  របៀប​ដំឡើង iCloud លើ Mac OS X Lion 
- ជំហាន​ដំបូង​ត្រូវ​ប្រាកដ​ថា Mac របស់​ប្រិយមិត្ត​ប្រើ OS X ជំនាន់10.7.2



- បើក “System Preferences” តាម​រយៈ Apple menu
- ជ្រើសរើស​យក​ពាក្យ “iCloud”
- វាយ​បញ្ចូលApple ID (បើ​សិន​ជា​ប្រិយមិត្ត​មិន​ទាន់​មាន Apple ID សូម​ជ្រើសរើស​យក​ពាក្យ“Create an Apple ID”)



- រើស​យក EULA បន្ទាប់​មក​ជ្រើសរើស​កម្មវិធី​និង​សេវា​ដែល​ប្រិយមិត្ត​ចង់​ឲ្យ iCloud sync
- ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្ត​បាន​ដំឡើងiCloud លើ Mac ជោគជ័យ​ហើយ។

៣. របៀប​ដំឡើង iCloud លើ Windows PC
- ជំហាន​ដំបូង​ត្រូវ​ទាញ​យក​កម្មវិធី iCloud Control Panel តាម​រយៈ​គេហទំព័រ (http://support.apple.com/kb/DL1455)



- ចុច​លើ Start menu → ជ្រើសរើស​យក Control Panel →  Network and Internet →  iCloud
- វាយ​បញ្ចូលApple ID ដើម្បី​បង្កើត​គណនេយ្យ iCloud



- ជ្រើសរើស​យក​សេវា iCloud ដែល​ប្រិយមិត្ត​ចង់​ប្រើ
-ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្ត​បាន​ដំឡើងiCloud លើ Windows PC ជោគជ័យ​ហើយ។

6 Oct, 2014 09:13


ប្រិយមិត្ត ​ចង់​ទាញ​យក​កម្មវិធី​ពី​ AppStore ឬ​ ចង់​ប្រើ​ប្រាស់​ iCloud ​ត្រូវ​តែ​មាន​ Apple ID។ ការ​​បង្កើត​ Apple ID គឺ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​ Credit Card របស់​ធនាគារ។ តែ Sabay មាន​វិធី​​មួយ​ដែល​ប្រិយមិត្ត​​អាច​​បង្កើត​ Apple ID ដោយ​មិន​ចាំ​បាច់​មាន​​ Credit Card។

ឥឡូវ​ Sabay សូម​ណែ​នាំ​របៀប​បង្កើត​ Apple ID ដោយ​មិន​ទាម​ទារ​ Credit Card

​១. iPhone ប្រិយមិត្ត​មិន​ទាន់​ មាន​ Signed in Apple ID

២. ចូល​ទៅ​កាន់​ App Store

1

៣. ជ្រើស​រើស​យក​ App មួយ​ដែល​មិន​គិត​ថ្លៃ (FREE)

2

៤. ចុច​លើ​ប៊ូតុង FREE បន្ទាប់​មក​ ចុច​លើ​ប៊ូតុង install

3
4

៥. ចេញ​ផ្ទាំង​ Sign In ដោយ​ជ្រើស​រើស​យក​ Create New Apple ID

5

៦. ជ្រើស​រើស​យក​ ប្រទេស​ ក្នុង​តារាង Country OR Region បន្ទាប់​មក​ចុច​ Next

6


៧. ចុច​លើ​ប៊ូតុង Agree ចំនួន​ ២ ដង​លើ​ Terms and Conditions


7 

8

៨. ត្រង់​នេះ​ទាម​ទារ​បំពេញ​ក្នុង​ការ​បង្កើត​ User Name / Email និង Password របស់ Apple ID ដោយ​បំពេញ​​ត្រង់​ចន្លោះ​ Email Address, Password ថ្ងៃ​ខែ​កំណើត​ , សំនួរ​ចំលើយ​សុវត្ថិភាព​ ២ ទៅ ៣។ បំពេញ​រួច​រាល់​ចុច​លើ​ប៊ូតុង​ Next

9


៩. ​ត្រូវ​ជ្រើស​យក​ Done ដើម្បី​មិន​ប្រើ​ Credit Card ផ្សេង​ៗ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Next

10

១០. Apple បាន​ផ្ញើ​ ការ​ទទួល​ស្គាល់​ Apple ID ដែល​បាន​បង្កើត​ ដោយ​​ចូល​ទៅ​កាន់​ Email ដើម្បី​​ទៅ Verify បន្ទាប់​មក​ប្រិយមិត្ត​អាច​ Log In Apple ID ​ជាការ​ស្រេច

១១. ចុង​ក្រោយ​ ទៅ​កាន់​ App Store ម្តង​ទៀត​ដើម្បី​ទាញ​យក App បាន​ដែល​ប្រិយមិត្ត​ពេញ​ចិត្ត

អាន​អត្ថបទ៖ ឮ​ថា ​iPad Air 2 ​ប្រុង​ចេញ​​ពណ៌​មាស​មិន​ឲ្យចាញ់ iPhone 6
អាន​អត្ថប​ទ៖ ស្រុក​ខ្មែរ iPhone 6/6Plus វ៉ៃ​ចេញ​អស់​ប៉ុន្មាន​គ្រឿង​​ជាង​មួយ​អាទិត្យ​​នេះ​?

ដោយ​៖ ដារ៉ាឆានី
បច្ចុប្បន្នការប្រើប្រាស់ Laptop របស់សិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន ឬមន្ត្រីរាជការកំពុងមានការពេញនិយមខ្លាំង រីឯតម្លៃទៀតសោតក៏ថោកសមស្របអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ក៏នៅមាននិស្សិតក៏ដូចជាប្រជាពលរដ្ឋមួយចំនួនបានខ្ជះខ្ជាយថវិកាលើ ការទិញ Laptop មិនផ្គាប់តាមការពេញចិត្តរបស់ខ្លួនដោយសារកង្វះខាតចំណេះដឹង ផ្នែក IT។

ដើម្បីចែករំលែកបទពិសោធន៍មួយចំនួនដល់សិស្ស និស្សិតមិនសូវមានចំណេះដឹងលើជំនាញ ITលោកសាស្ត្រាចារ្យនៅវិទ្យាស្ថានស៊ីតិកជំនាញព័ត៌មានវិទ្យាលោក យ៉ិន ស៊ីដេតរៀបរាប់អំពីគន្លឹះក្នុងការពិនិត្យលើលក្ខណៈសម្បត្តិមួយ ចំនួនថា មុននឹងទិញ Laptop ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន ថាតើទិញដើម្បីអ្វី? និងប្រើប្រាស់លើការងារអ្វីខ្លះ? ព្រោះថាប្រសិនបើទិញខុស ពិតជាខាតបង់ប្រាក់កាសជាក់ជាមិនខាន។


គេសង្កេតឃើញថាបច្ចុប្បន្នការប្រកួតប្រជែង Laptop នៅលើទីផ្សារមានសន្ទុះខ្លាំងគួរឱ្យកត់សំគាល់ ដោយក្នុងនោះឃើញថាសមត្ថភាពកាន់តែខ្ពស់ តែតម្លៃបែរជាថោកទៅវិញ ដែលនេះជាឱកាសល្អសម្រាប់អតិថិជន។
កត្តាសំខាន់មួយចំនួនទៀតសាស្ត្រាចារ្យរូបនោះបន្តទៀតថា បន្ទាប់ពីដឹងអំពីគោលបំណងនៃការទិញហើយត្រូវមើលទៅលើរូបរាងព្រោះ ថាប្រសិនបើយើងមិនចូលចិត្តទេវាអាចប៉ះពាល់ដល់អារម្មណ៍របស់យើង នៅពេលប្រើប្រាស់។ មួយទៀតគឺត្រូវពិនិត្យលើម៉ាក(Brand Name)របស់ Laptop ឱ្យបានច្បាស់លាស់។
ការពិនិត្យមើលសមត្ថភាពជាចំណុចមួយល្អសម្រាប់អ្នកទិញដោយត្រូវមើលចំណុចដូចខាងក្រោម៖

CPU ៖CPU ជាឧបករណ៍ជំរុញល្បឿនកុំព្យូទ័រមួយដែលមានតួនាទីធំក្នុងការដំណើរ ការកម្មវិធីជាច្រើនទៀត។ បច្ចុប្បន្នសមត្ថភាព CPU របស់ Laptop មានទំហំខ្ពស់អាចមានប្រភេទ Core i ឡើងទើបល្អ។ ឧទាហរណ៍ Core i3, Core i5,  ឬCore i7ជាដើម។ ដូចនេះបើអាចទៅរួចអ្នកគួរជ្រើសយក CPU ប្រភេទ Core i ឡើងទៅ។

Ram ៖ Ram មានតួនាទីសំខាន់ក្នុងការជួយដំណើរកុំព្យូទ័រពិសេសគឺសម្រាប់ដំណើរ ការកម្មវិធីធំៗមួយចំនួន។ Ram ជាឧបករណ៍មួយប្រភេទហៅថាអង្គចង់ចាំរស់ សម្រាប់ទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នក ខណៈកំពុងដំណើរការ។ ដូចនេះយើងត្រូវជ្រើសរើស ប្រភេទ Ram សេរីខ្ពស់យ៉ាងហោចណាស់ DDR2ឬ DDR3 គួបផ្សំជាមួយ ទំហំ Ram អាចចាប់ពី 2 GB ទៅ 4 GB។

VGA ៖ VGA គឺជាឧបករណ៍មួយសម្រាប់ទាញទិន្នន័យមកបង្ហាញលើអេក្រង់ ដែលយើងនិយមហៅថា Graphic។ ជាទូទៅប្រសិនបើអ្នកមិនមែនជាអ្នករចនាប្លង់ ឬរូបភាពអ្វីទេ គួរជ្រើសរើសទំហំ 128 MB បានហើយ ប៉ុន្តែប្រសិនបើអ្នកមុខងារ Design វិញសូមជ្រើសរើសចាប់ពី 1GB ទៅ 2GB ទើបល្អ។

ថ្ម ៖ ថ្មក៏ជាបេះដូង របស់ Laptop ផងដែរ យើងត្រូវជ្រើសរើសយកថ្មណាដែលអាចប្រើបានរយៈពេលហោចណាស់ចាប់ពី ២ ទៅ ៣ម៉ោងឡើងទៅទើបល្អ។

Warranty ៖ Laptop ត្រូវតែមានការធានាពីហាង ឬក្រុមហ៊ុនដែលបានទិញយ៉ាងហោចណាស់ក៏ចាប់ពីមួយឆ្នាំឡើងដែរ។
ក្រោយពីអានចំណុចខ្លះៗរបស់អ្នកជំនាញ សង្ឃឹមថាអាចជាគន្លឹះមួយដល់សិស្ស-និស្សិតក្នុងការទិញ Laptop ឱ្យត្រូវតាមតម្រូវការប្រើប្រាស់ក្នុងការងារ និងការសិក្សា៕

របៀបអនុវត្តន៍

ដំបូងត្រូវមាន iDevice មួយ​ដែល​ជាអ្នក Share ហើយ Device ផ្សេងៗ​ទៀតជាអ្នក Connect ទៅកាន់ iDevice នោះ ។ ដើម្បី​អាចចែក​រំលែក Internet បានសូមអនុវត្តតាមជំហានដូច​ខាងក្រោម ៖
ចូល​ទៅកាន់ Setting



ចុច General



ចុច Network ដើម្បី​ធ្វើការ Configure



ប្ដូរ status របស់ Enable 3G, Cellular Data និង Data Roaming ទៅជា On



​បន្ទាប់មក​ចូលទៅ Cellular Data Network
​បញ្ជាក់​៖ ត្រង់​ចំណុច​នេះ​ខ្ញុំ​សូម​បង្ហាញ​តែ​ប្រព័ន្ធ Smart មួយតែប៉ុននោះ ចំពោះ​លោកអ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សេងៗ​សូម Call សួរ Service Center របស់​ក្រុមហ៊ុន ។
សូមវាយពាក្យ smart នៅ​ក្នុង TextBox របស់ APN




សូមចូល​ទៅកាន់ Personal Hotspot រួចចុច WI-FI Password



ត្រង់​ចំណុច​នេះ​លោកអ្នក​អាចផ្លាស់ប្តូរ Password របស់ WIFI បានដោយ​បញ្ចូល​យ៉ាង​តិច៨ខ្ទង់



សូមប្ដូរ status របស់ Personal Hotspot ទៅជា On



ពេល​លោកអ្នក​ចុចលើប៊ូតុង On/Off របស់ Personal Hotspot វានឹង​បង្ហាញ​ផ្ទាំង​មួយដូច​ខាងក្រោម ៖ 



សូម​ជ្រើសរើស​យក Turn On WI-FI and Bluetooth
​នៅពេល​ដែល Turn on រួចហើយ​មានន័យថា​លោកអ្នក​អាចចែក​រំលែក Wi-Fi ទៅកាន់​ឧបករណ៍​ផ្សេងទៀត​បានហើយ ។

សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់ Mac OS ឬ iOS devices ច្បាស់ណាស់ថានឹង​ស្គាល់​កម្មវិធី iTunes ហើយទន្ទឹមនឹងនេះ​ក៏​នឹងបាន​ស្គាល់​ផងដែរ​នូវ​ពាក្យថា App Store ប៉ុន្តែ​វា​ក៏​មិនមានន័យថា​លោកអ្នក​ដែល​ប្រើ​ប្រាស់ Windows OS ក៏​មិនបាន​ប្រើ​ប្រាស់​កម្មវិធី iTunes នេះនោះទេ ។

​តាមរយៈ iTunes ក្រៅពី​ប្រើ​វា​សម្រាប់​ស្ដាប់​ចម្រៀង ឬ​មើលវីដេអូ យើង​ក៏​អាចទិញ​កម្មវិធី ឬ​សៀវភៅបានផងដែរ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​អ្នកមានគណនីជាមួយវាជាមុនសិន ។ ម្យ៉ាង​ទៀត​លោកអ្នក​ដែល​ប្រើ​ប្រាស់ iSO devices ដែល​ចង់ថត​ចម្លង​កម្មវិធី games ចម្រៀង ឬ វីដេអូ​តាមរយៈ App Store ក៏​តម្រូវ​ឱ្យ​លោកអ្នក​ត្រូវមានគណនីនៅ​ក្នុង iTunes Store ឬ App Store នេះដូចគ្នា ។

ជាការពិតណាស់ ដើម្បី​ឱ្យ​គណនីរបស់ App Store នោះមាន​សមត្ថភាព​ពេញលេញ បានវា​តម្រូវ​ឱ្យ​លោកអ្នក ត្រូវតែមាន​ប្រភេទ money electronic card ដូចជា credit card, debit card, visa ឬ master card ប៉ុន្តែ​អ្នក​ក៏​ពុំចង់មានវានោះដែរ ដោយអ្នកមិនចង់​ចំណាយ​សេវាប្រចាំ​ឆ្នាំ​នៃការ​ប្រើ​ប្រាស់ card ទាំងនោះ ម្យ៉ាង​ទៀត credit card ដែល​លោកអ្នក​បានវា​តាមរយៈ ធនាគារ​ក្នុង​ស្រុក​ខ្មែរ​យើង វា​ក៏​នឹង​មិនអាច​ប្រើ​ប្រាស់​បាននោះដែរនៅ​ក្នុង App Store ឬ សុំ​សិទ្ធិ​បង្កើត​គណនី Apple ID របស់​ក្រុមហ៊ុន Apple ឡើយ ។ ដូច្នេះនេះគឺជាឧបសគ្គមួយ​សម្រាប់​ខ្មែរ​យើង​ក្នុង​ការ​បង្កើត​គណនី​សម្រាប់ App Store ឬ iTunes Store ក៏​ដូចជា​អ្នកអភិវឌ្ឍន៍ iOS applications នៅ​ក្នុង​ស្រុក ។

ទោះបីជា​យ៉ាង​នេះ​ក៏​ដោយយើងនឹងមានវិធីសាស្រ្តមួយ​ ដែល​អាច​ឱ្យ​លោកអ្នក​បង្កើត​គណនី​សម្រាប់ App Store ឬ iTunes Store ដោយពុំចាំបាច់​ប្រើ​ប្រាស់ money electronic card ប៉ុន្តែ​លោកអ្នក​អាចមានលទ្ធភាពបានតែថត​ចម្លង​កម្មវិធី games សៀវភៅ ចម្រៀង ឬ វីដេអូណា​ដែល​មិនត្រូវការបង់ថ្លៃ (free) តែប៉ុណ្ណោះ ពិសេសការមានគណនី​ក្នុង iTunes Store គឺ​លោកអ្នក​អាច​ប្រើ​ប្រាស់ Home Sharing  របស់ iTunes ដែល​ខ្ញុំបានចុះពីអត្ថប្រយោជន៍របស់ Home Sharing នៅ​ក្នុង​ច្បាប់ទី៣០ នេះផងដែរ ។

វិធី​បង្កើត iTunes Account ដោយមិនមាន credit card

1. លោកអ្នក​បើក​កម្មវិធី iTunes រួចចុចលើពាក្យ iTunes Store បន្ទាប់មកចុចលើពាក្យ App Store ដូច​បង្ហាញ​ក្នុង​រូប



2. បន្ទាប់ពីនេះ​លោកអ្នក​នឹងបានឃើញពីការ​បង្ហាញ​នូវ​កម្មវិធី  បទ​ចម្រៀង វីដេអូ games និង ផ្សេងៗ​ទៀត​ដែល​ផ្សព្វផ្សាយលក់នៅ​ក្នុង App Store នោះ



អ្វី ​ដែល​លោកអ្នក​ត្រូវធ្វើ​នៅពេល​នេះគឺ តម្រូវ​ឱ្យ​លោកអ្នក​ត្រូវ​ជ្រើសរើស​នូវ​កម្មវិធី ឬ​អ្វី​ក៏​ដោយ​ដែល​ជា​ប្រភេទ free វាមិនចាំបាច់ថា​កម្មវិធី​នោះ ឬ game នោះអ្នកចង់បានវាទេ មិន​សំខាន់​ឡើយ វា​គ្រាន់តែ​ជាការបញ្ឆោត សម្រាប់​សុំ​សិទ្ធិ​បង្កើត​នូវ​គណនី​ដែល​មិនមាន credit card តែប៉ុណ្ណោះ ក្រោយពីនេះ​លោកអ្នក​មិនបាច់ download game នោះ​ក៏​បាន ។ រូប​ខាងក្រោម​គឺជាការជ្រើសរបស់ខ្ញុំ​សម្រាប់ game ប្រភេទ free ។



3. ក្រោយពី game ឬ application ប្រភេទ free ដែល​លោកអ្នក​បាន​ជ្រើសរើស​រួច  ​លោកអ្នក​នឹងបានឃើញដូចលំនាំរូបភាព​បង្ហាញ​ខាងលើ បន្តពីនេះសូមចុច​ទៅលើ​ពាក្យ Free App វានឹងចេញ​ផ្ទាំង login ដូច​ខាងក្រោម​៖



4. សូមចុចលើប៊ូតុង Create New Account រួចចុចប៊ូតុង Continue



​ លោកអ្នក​នឹងទទួលបាន​ផ្ទាំង​លក្ខន្តិក​សម្រាប់​ឱ្យ​អ្នកបានដឹងថា​នឹងត្រូវ​ គោរពអ្វីខ្លះ រូចចុចធីក​ទៅលើ​ពាក្យ I have read and agree to these terms and conditions. រួចចុចប៊ូតុង Continue



5. ជា​ដំណាក់​កាល​ដែល​លោកអ្នក​ត្រូវបំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួនដូច​គំរូ​ក្នុង​រូបភាព​ខាងក្រោម រួចចុច Continue



6. បន្ទាប់ពីនេះ​លោកអ្នក​នឹងបាន​ផ្ទាំង​ដូច​ខាងក្រោម ដែល​ជា​ផ្ទាំង​សម្រាប់​ឱ្យ​លោកអ្នក​បំពេញ​ព័ត៌មាន​ដែល ទាក់ទងនឹង​មធ្យោបាយនៃការបង់ប្រាក់ទៅកាន់ App Store ។ ដូចអ្វី​ដែល​ខ្ញុំបានសរសេរខាងលើទោះបីថា លោកអ្នក​មាន credit card ចេញពីធនាគារណាមួយ​ក៏​ដោយ​ក្នុង​ស្រុក​ខ្មែរ​យើង ក៏​លោកអ្នក​មិនអាច​ប្រើ​ប្រាស់​បាននោះទេ ព្រោះ​ដោយសារ​អាសយដ្ឋាន របស់យើង​ក្នុង​ស្រុក​ខ្មែរ​ដែល​បំពេញជាមួយធនាគារមិនបាន App Store ផ្ដល់​សិទ្ធិ​ឡើយ ដោយសារ​យើងជាប្រទេស​ដែល​មិនមានភ្នាក់ងារ​ក្រុមហ៊ុន Apple នៅ​ក្នុង​ស្រុក ។
ជាធម្មតា​លោកអ្នក​នឹងមិនបានឃើញពាក្យ None ដូច​ក្នុង​រូបនេះទេ បើសិនជា​លោកអ្នក​ពុំបានបញ្ឆោតវា ដូចអ្វី​ដែល​យើងបានធ្វើខាងលើ ។



ដោយសារ​ឈ្មោះ​ប្រទេស​កម្ពុជា​គ្មាន​នៅ​ក្នុង list នៃ billing address របស់ App Store លោកអ្នក​ត្រូវបង្ខំចិត្ត ជ្រើសរើស​ប្រទេសណាមួយ​ដែល​មាននៅ​ក្នុង list នោះ​ក្នុង​ឧទាហរណ៍ខ្ញុំ​ជ្រើសរើស​យក United States និងបំពេញទីតាំង ណា​ដែល​អាចមានពិតនៅ​ក្នុង​ប្រទេសនោះ ដូចជា រដ្ឋ (state) Zip code ដែល​ត្រូវតែផ្ទៀងផ្ទាត់នឹង Zip code របស់រដ្ឋនោះ លេខតំបន់ទូរសព្ទ ដែល​ត្រូវតែមានដូចនឹងលេខដំបន់របស់រដ្ឋនោះ ក្រៅពីនេះអ្នកអាចចេះតែដាក់​ក៏​បាន​ដូចជា Address និងលេខទូរសព្ទជាដើម រួចចុចប៊ុតុង Continue ។

បញ្ជាក់​៖

បើសិនជា credit card របស់អ្នក​បានមកពីធនាគារក្រៅស្រុក ហើយជាប្រទេស​ដែល​មាននៅ​ក្នុង list នៃ billing address របស់ App Store លោកអ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ Card ណាមួយ​ដែល​លោកអ្នក​កំពុង​ប្រើ រួចគួរបំពេញ​ព័ត៌មាន​ឱ្យ​បានត្រឹមត្រូវ ដូចអាសយដ្ឋាន​ដែល​លោកអ្នក​បានបំពេញ​ជាមួយនឹង​ធនាគារនោះ ។
7. ពេល​ដែល​ចេញប្រអប់ដូច​ខាងក្រោម លោកអ្នក​ត្រូវចុច Done រួច​លោកអ្នក​នឹងទទួល email ពី​ក្រុមហ៊ុន Apple ដើម្បី verify នែ​ដំណើរ​ការចុះ​ឈ្មោះ​របស់​លោកអ្នក ។


បន្តពីនេះ​លោកអ្នក​គ្រាន់តែ check email រួចចុចលើ email ដែល Apple បាន​ផ្ញើ រួចចុចលើ link ពាក្យ Verify Now



និងបន្ត​ទៅតាម​ការណែនាំបន្តិចបន្តួចបន្តពីនេះប៉ុណ្ណោះ ។
​ សង្ឃឹម​ថា​លោកអ្នក​នឹងទទួលបានពី អត្ថប្រយោជន៍នៃការមានគណនីរបស់ App Store សម្រាប់​ប្រើ​ប្រាស់ ជាមួយ iTunes ឬ App Store ដែល​មាននៅ​ក្នុង​កុំព្យូទ័រ ឬ iOS devices ដូចជា iPhone, iPad, iPod Touch និង Apple TV របស់​លោកអ្នក ។


បើ​លោកអ្នក​គ្មាន​គណនី​ Apple ID នេះទេ សូម​ប្រយ័ត្ន​មុន​នឹង​​យក​គណនី​របស់​នរណា​ម្នាក់​មកប្រើ ព្រោះ​ព័ត៌មាន​លោក​អ្នក​​អាច​នឹង​ត្រូវ​បាត់បង់ បើ​អ្នក​ប្រើ​គណនី​អនាមិក ។ សំបុកអាយធី ផ្តល់​ជាអនុសាសន៍ ក្នុង​ការ​បង្កើត​គណនី និង​ប្រើ​សារ​អេឡិច​ត្រូនិច​របស់​ខ្លួន​អ្នក​ផ្ទាល់ ។



ដើម្បី​បង្កើត​គណនី Apple ID លោកអ្នក​អាច​អនុវត្តន៍ តាម​ពីរ​របៀប៖

របៀបទី១៖ បង្កើត​តាម​​កម្មវិធី iTunes

ប្រសិន​បើ​លោកអ្នក​កំពុង​ប្រើប្រាស់​កុំព្យូទ័រ សូម​លោកអ្នក​ចាប់​ផ្តើម អនុវត្តន៍​គន្លឹះ​នេះ លើ​កុំព្យ័រ​លោកអ្នក​ផ្ទាល់ ។

ជំហាន​ដំបូង៖ ចូលទៅ iTunes Store

សូម​បើក​ដំណើរ​ការ កម្មវិធី iTunes ដែល​បាន​ទាញយក និង​តំឡើង​រួច​រាល់ ហើយ​ចុចលើ iTunes Store ដែល​ស្ថិត​នៅ​ប៉ែក​ខាងឆ្វេង) ។ សូមជ្រើសរើស​ប្រទេស United States (ជាទូទៅ ប្រទេស​នេះ​បង្កើត​បាន​ដោយ​ជោគជ័យ) ។


ជំហាន​ទី២៖ ចូលទៅ App Store ហើយចុចលើ Free App

សូម​ចុចលើ App Store នៅឯ Navigation Bar ខាងលើ ។




សូម​ស្វែងរក​កម្មវិធី​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​ទាញយក​ដោយ​ឥតគិតថ្លៃ (Free) ហើយចុចលើ​ Free App



ចំណាំ៖ មុននឹង​បង្កើត​គណនី​នេះបាន លោកអ្នក​ចាំបាច់​ត្រូវតែ​ជ្រើសរើស កម្មវិធីឥតគិត​ថ្លៃ ជាមុនសិន ។ បើ​មិន​ដូច្នេះ លោកអ្នក​នឹង​ត្រូវ​វាយ​លេខ​ Credit Card ជាមិនខាន ។


ជំហានទី៣៖ បង្កើត​គណនី Apple ID ថ្មី

បន្ទាប់ពី​ចុចលើ Free App តាម​ការណែនាំ​ខាងលើ លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​លោត ឲ្យ​លោកអ្នក​បំពេញឈ្មោះ និង​លេខសម្ងាត់ ដើម្បី Sign In ឬ​បង្កើត​គណនី​ថ្មី ។ សូម​លោកអ្នក​ចុចលើប៊ូតុង Create Apple ID ។
សំគាល់៖ បើ​លោកអ្នក​មាន​គណនី​មួយ​ហើយ សូម Log Out មុននឹង​អនុវត្តន៍ ជំហាននេះ ។



ជំហានទី៤៖ ផ្ទាំង​ស្វាគមន៍ ពី iTunes Store

លោកអ្នក​នឹង​ឃើញ​ផ្ទាំង ស្វាគមន៍​របស់ iTunes Store ។ សូម​ចុចលើប៊ូតុង Continue ដើម្បី​បន្ត​ទៅ​ជំហាន​ខាងមុខ ។



ជំហានទី៥៖ អាន​ពី​លក្ខខណ្ឌ​នានា (Term and Condition) របស់ iTunes Store

សូមអាន និង​យល់ព្រម (បើ​មិនយល់ព្រម សូម​កុំ​បង្កើត) ដោយ​ធីក​ប្រអប់​ដែល​​សរសេរ​ថា៖ I have read and agree to these terms and conditions ហើយសូមចុចលើ​ប៊ូតុង Agree ។




ជំហានទី៦៖ បញ្ចូល​ព័ត៌មាន​ដែល​ត្រូវការ​មួយចំនួន

មក​ដល់​ជំហាន​នេះ លោកអ្នក​ត្រូវ​តែ​បញ្ចូល​នូវ សារអេឡិច​ត្រូនិច បង្កើត​លេខ​សម្ងាត់​ថ្មី ជាពិសេស​ត្រូវ​បង្កើត​ និង​ឆ្លើយ​សំណួរ​សុវត្ថិភាព ដើម្បី​បញ្ជាក់​នៅពេល​លោកអ្នក ភ្លេចលេខសម្ងាត់ ឬគណនី​ត្រូវបាន​លួច​ប្រើ​ដោយ​នរណា​ម្នាក់ ហើយ​​បន្ទាប់​មក សូម​បញ្ចូល​ថ្ងៃខែ​ឆ្នាំ កំណើត​របស់​លោកអ្នក​ផង ។ (ប្រសិន​បើ​លោកអ្នក ខ្លាច​ភ្លេច សូម​ចម្លង​ព័ត៌មាន​ ឬ​ថត​អេក្រង់ ព័ត៌មាន​ដែល​បញ្ចូល​នោះទុក ហើយ​រក្សា​នៅ​កន្លែង​សុវត្ថិភាព​របស់អ្នក)
ចំណាំ៖ ព័ត៌មាន​កាន់​តែ​ច្បាស់​ល្អ កាន់តែ​មាន​តម្លៃ​នៅពេល​គណនី​​លោកអ្នក​មាន​បញ្ហា​នានា ។



  • យ៉ាងណា​មិញ លោកអ្នក​គួរតែ​បញ្ចូល​​​អ៊ីម៉ែល (rescure@example.com) បន្ថែម​លើ​អ៊ីម៉ែល​ដែល​បញ្ចូល​ខាងលើ  ដើម្បី​ការពារ​ពេល​លោកអ្នក​ នៅពេល​មានបញ្ហា ។

ជំហានទី៧៖ ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន

បន្ទាប់​ពី​លោកអ្នក​បានបញ្ចូល​ព័ត៌មាន តាម​តម្រូវការ​ហើយ សូម​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ។ ប្រសិន​បើ​ពិនិត្យ ហើយ សូម​ចុចលើ​ប៊ូតុង Continue ។


 

ជំហាន​ទី៨៖ ជ្រើសរើស​យក None សម្រាប់​អ្នក​គ្មាន និង​មិនចង់​ប្រើ Credit Card

អ្វី​ដែល​លោកអ្នក​ចង់បាន សម្រាប់​អត្ថបទនេះ គឺ None ដែល​ជាទូទៅ ការបង្កើត​បែប​សាមញ្ញ​អាច​នឹង​មិន​ទទួល​បាន​ការ​បង្ហាញ None ដូច​ការរៀបរាប់ខាងលើ​នេះទេ ។


 

ជំហានទី៩៖ បំពេញ​ព័ត៌មាន​ខ្លីៗ​បន្ថែម

បន្ទាប់​ពី​ជ្រើស​រើស None រួចហើយ សូម​លោកអ្នក​បំពេញ​ព័ត៌មាន​ត្រូវ​ការ​មួយ​ដូច​រូបខាងក្រោម រួចចុច​ប៊ូតុង Create Apple ID៖



ចំណាំ៖ លោកអ្នក​នៅតែ​អាច​ទិញ​ទំនិញ ឬ​កម្មវិធី​នានា តាម​រយៈ​គណនី Apple ID នេះ ដោយ​មិន​ចាំបាច់​បញ្ចួល ឬប្រើប្រាស់​ Credit Card បាន ។ លោកអ្នក​អាច​ប្រើប្រាស់​កាតកោស Redeem Code ដែល​អាច​ជ្រើស​ទិញ​តាម​តម្លៃដូចជា ១៥$, ៥០$ ជាដើម ។

 

ជំហានទី១០៖ បញ្ជាក់​គណនី

បន្ទាប់​មក លោកអ្នក​នឹង​ឃើញ​ផ្ទាំង ហើយ​សូម​ចុចលើ “Verify your Account” ហើយ​ចុចលើ​ប៊ូតុង Done ។  សូម​ចូល​ទៅ​​ឆែក​អ៊ីម៉ែល​ដែល​អ្នក​បាន​បញ្ចូល​ខាងលើ ប្រសិន​បើ​មាន​សារ​ពី iTunes Store សួរ​បញ្ជាក់ពី គណនី Apple ID សូម​ចុចលើ​តំណ​ភ្ជាប់ Verify (Link) ។


 

ជំហាន​ចុងក្រោយ៖ លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ

ជាចុងក្រោយ បន្ទាប់​ពី​លោកអ្នក​បាន​ចុចលើតំណ​ភ្ជាប់ Verify រួចមក នោះ​លោកអ្នក​នឹង​​ត្រឡប់​ចូល​ក្នុង​គេហទំព័រ Apple ID ហើយ​លោកអ្នក​ត្រូវ​បញ្ចូល​ឈ្មោះ (អ៊ីម៉ែល) និង​លេខសម្ងាត់ ដែល​បាន​បង្កើត​ដំបូង ។
  • ប្រសិនបើ​លោកអ្នក​វាយ​​ឈ្មោះ និង​លេខសម្ងាត់​បាន​ត្រឹម​ត្រូវ​ហើយ នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​ជោគ​ជ័យ ។

វិធី​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card – iPhone

លោកអ្នក​ប្រហែល​ជា​បាន​អាន រួច​មក​ហើយ​​អំពី​គន្លឹះ ក្នុងការ​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​រួម​មកហើយ ។ អត្ថបទនេះ សំបុក​អាយធី នឹង​លើក​យក​គន្លឹះ​ ដដែល​នេះ ប៉ុន្តែ​នឹង​ប្រើប្រាស់​ជាមួយ iPhone, iPad ឬ iPod ជាដើម ។


អត្ថបទ​គួរអាន៖ វិធី​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card – កុំព្យូទ័រ

ជំហាន​ដំបូង៖ តំឡើង​កម្មវិធី​ឥត​គិតថ្លៃ

សូម​លោកអ្នក​បើក​កម្មវិធី App Store ដែល​មាន​ស្រាប់​ក្នុង​ទូរស័ព្ទ iPhone, iPad ឬ​ iPod របស់​លោកអ្នក ហើយ​ស្វែង​រក​កម្មវិធី​ ឥត​គិត​ថ្លៃ ណាមួយក៏បាន ហើយ​ចុច​តំឡើង​ ។
  • ចុចលើប៊ូតុង Free
  • ចុចលើប៊ូតុង Install App



ជំហាន​ទី២៖ បង្កើត​គណនី​ថ្មី

ប្រសិន​បើ​លោកអ្នក មិនដែល Login Apple ID ឬ​គ្មាន​គណនីទេ​នោះ លោកអ្នក​នឹង​ឃើញ​ផ្ទាំង​ដែល​ទាម​ទារ​ឲ្យ​លោកអ្នក​បង្កើត​គណនី​ថ្មី ឬ​ប្រើប្រាស់​គណនី​ដែល​មានស្រាប់ (សូម​ប្រយ័ត្ន មុននឹង​ប្រើ​គណនី​របស់​អ្នក​ដទៃ)
  • លោកអ្នក​ត្រូវ​ចុចលើប៊ូតុង Create New Apple ID ដើម្បី​បង្កើត​គណនី​ថ្មី


ជំហាន​ទី៣៖ ជ្រើសរើស​ប្រទេស

លោកអ្នក​អាច​ជ្រើស​រើស​ប្រទេស​ ដោយ​សេរី ប៉ុន្តែ​លោកអ្នក​គួរ​តែ​ជ្រើសរើស ប្រទេស​អាមេរិក (United States) ដែល​ភាគ​ច្រើន ​បាន​បង្កើត​គណនី​ ដោយ​មិនចាំបាច់​ប្រើប្រាស់ Credit Card ឡើយ ។​



ជំហានទី៤៖ បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក ដែល​ត្រូវការ

បន្ត​ពី​ជំហាន​ខាងលើ លោកអ្នក​ត្រូវ​អាន និង​យល់ព្រម តាម​លក្ខខណ្ឌ​របស់ iTunes Store ដោយ​ចុចលើ​ប៊ូតុង Agree ហើយ​ចុច​ប៊ូតុង Continue ។ បន្ទាប់​មក​ សូម​លោកអ្នកវាយ​បញ្ចូល សារ​អេឡិចត្រូនិច លេខ​សម្ងាត់ ដូច​អត្ថបទ​គន្លឹះ​ខាងក្រោម ។
អត្ថបទ​គួរអាន៖ វិធី​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card – កុំព្យូទ័រ

ជំហាន​ទី៥៖ ជ្រើសរើស None

ដល់​ចំនុចនេះ លោកអ្នក​អាច​ជ្រើស​រើស​ប្រភេទ នៃ​ការ​បង់​ប្រាក់ (Payment) ដោយ​ប្រើ ឬ​មិនប្រើ​ Credit Card ។ ប្រសិន​បើ លោកអ្នក​មិនចង់​ប្រើ Credit Card ទេ លោកអ្នក​ត្រូវ​ចុចលើ None ហើយ​ចុច​ប៊ូតុង Next ។
ចំណាំ៖ ទោះ​គ្មាន Credit Card លោកអ្នក​នៅតែ​អាច​ទិញ​កម្មវិធី ឬ​ទំនិញ នានា​តាមរយៈ App Store បាន​ផងដែរ ។



ជំហាន​ទី៦៖ បំពេញ​ព័ត៌​មាន​មួយ​ចំនួន​ទៀត

បន្ទាប់​ពី​បាន​ជ្រើស​រើស None រួច​មកហើយ​ នោះ​លោកអ្នក​ចាំបាច់​ត្រូវ​បំពេញ ព័ត៌មាន​មួយ​ចំនួន ដែល​មាន​ដូចជា៖ សារ​អេឡិច​ត្រូនិច អាសយដ្ឋាន លេខ​ទូរស័ព្ទ ជាដើម ។ លោកអ្នក​អាច​ស្វែង​រក​ព័ត៌មាន ឬ​អាសយដ្ឋាន​​តាម​ប្រទេស​ដែល​លោកអ្នក បាន​ជ្រើសរើស​នៅខាងលើ ដើម្បី​​ឲ្យ iTunes Store អាច verify បាន​ដោយ​ត្រឹមត្រូវ ។ បើ​លោកអ្នក​វាយ​អាសយ​ដ្ឋាន​ខុស​ច្រើនដង នោះ​លោកអ្នក​នឹង​អាច Block ដែល​ធ្វើ​ឲ្យ​លោកអ្នក មិនអាច​បញ្ចប់​ជំហាន​ចុងក្រោយនេះ ។
លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន​គំរូ​ តាម​តំណ​ភ្ជាប់​នេះ

ជំហានទី៧៖ បញ្ជាក់​គណនី​លោកអ្នក

នៅពេល​ដែល​លោកអ្នក​ បាន​សម្រេច​ជំហាន​ខាងលើ​រួចហើយ លោកអ្នក​នឹង​ឃើញ ផ្ទាំង​បង្ហាញ​ពី Verify Your Account ។ សូម​លោកអ្នក​ចុចលើប៊ូតុង Done ។



ជំហាន​ទី៨៖ បញ្ជាក់​គណនី តាមរយៈ​សារ​អេឡិច​ត្រូនិច

សូម​ចូល​ទៅ​បើក សារ​ឡិច​ត្រូ​និច លោកអ្នក​ហើយ​ចុចលើ​តំណភ្ជាប់ Verify ដើម្បី Activate គណនី Apple ID ។ ពេល​ដែល​លោកអ្នក​បាន​ចុចហើយ វានឹង​បង្ហាញ​ទម្រង់​ឲ្យ​លោកអ្នក​បំពេញ Apple ID (សារ​អេឡិច​ត្រូនិច​របស់​អ្នក ឧទាហរណ៍៖ sopheak@abc.com ជាដើម) និង​លេខ​សម្ងាត់ រួច​ចុចលើ​ប៊ូតុង Verify Address ។



ជំហាន​ចុងក្រោយ៖ ​បង្កើត​គណនី​បាន​ជោគជ័យ



ដូច្នេះ លោកអ្នក​អាច​វាយ​សារ​អេឡិច​ត្រូនិច និង​លេខ​សម្ងាត់ របស់​ខ្លួន​ផ្ទាល់ នៅពេល​តំឡើង​កម្មវិធី​នានា នៅលើ​ឧបករណ៍​អេឡិច​ត្រូនិច ដូចជា iPhone, iPad និង iPod ជាដើម ។



សូម​សាកល្បង​អនុវត្តន៍ នៅលើ​ទូរស័ព្ទ ឬឧបករណ៍​ប្រភេទ iDevice របស់​លោកអ្នក​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​កុំព្យូទ័រ​ឡើយ ។



Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget