សម្រាប់លោកអ្នកដែលប្រើប្រាស់ Mac OS ឬ iOS devices
ច្បាស់ណាស់ថានឹងស្គាល់កម្មវិធី iTunes
ហើយទន្ទឹមនឹងនេះក៏នឹងបានស្គាល់ផងដែរនូវពាក្យថា App Store
ប៉ុន្តែវាក៏មិនមានន័យថាលោកអ្នកដែលប្រើប្រាស់ Windows OS
ក៏មិនបានប្រើប្រាស់កម្មវិធី iTunes នេះនោះទេ ។
តាមរយៈ iTunes ក្រៅពីប្រើវាសម្រាប់ស្ដាប់ចម្រៀង ឬមើលវីដេអូ យើងក៏អាចទិញកម្មវិធី ឬសៀវភៅបានផងដែរ ប៉ុន្តែវាតម្រូវឱ្យអ្នកមានគណនីជាមួយវាជាមុនសិន ។ ម្យ៉ាងទៀតលោកអ្នកដែលប្រើប្រាស់ iSO devices ដែលចង់ថតចម្លងកម្មវិធី games ចម្រៀង ឬ វីដេអូតាមរយៈ App Store ក៏តម្រូវឱ្យលោកអ្នកត្រូវមានគណនីនៅក្នុង iTunes Store ឬ App Store នេះដូចគ្នា ។
ជាការពិតណាស់ ដើម្បីឱ្យគណនីរបស់ App Store នោះមានសមត្ថភាពពេញលេញ បានវាតម្រូវឱ្យលោកអ្នក ត្រូវតែមានប្រភេទ money electronic card ដូចជា credit card, debit card, visa ឬ master card ប៉ុន្តែអ្នកក៏ពុំចង់មានវានោះដែរ ដោយអ្នកមិនចង់ចំណាយសេវាប្រចាំឆ្នាំនៃការប្រើប្រាស់ card ទាំងនោះ ម្យ៉ាងទៀត credit card ដែលលោកអ្នកបានវាតាមរយៈ ធនាគារក្នុងស្រុកខ្មែរយើង វាក៏នឹងមិនអាចប្រើប្រាស់បាននោះដែរនៅក្នុង App Store ឬ សុំសិទ្ធិបង្កើតគណនី Apple ID របស់ក្រុមហ៊ុន Apple ឡើយ ។ ដូច្នេះនេះគឺជាឧបសគ្គមួយសម្រាប់ខ្មែរយើងក្នុងការបង្កើតគណនីសម្រាប់ App Store ឬ iTunes Store ក៏ដូចជាអ្នកអភិវឌ្ឍន៍ iOS applications នៅក្នុងស្រុក ។
ទោះបីជាយ៉ាងនេះក៏ដោយយើងនឹងមានវិធីសាស្រ្តមួយ ដែលអាចឱ្យលោកអ្នកបង្កើតគណនីសម្រាប់ App Store ឬ iTunes Store ដោយពុំចាំបាច់ប្រើប្រាស់ money electronic card ប៉ុន្តែលោកអ្នកអាចមានលទ្ធភាពបានតែថតចម្លងកម្មវិធី games សៀវភៅ ចម្រៀង ឬ វីដេអូណាដែលមិនត្រូវការបង់ថ្លៃ (free) តែប៉ុណ្ណោះ ពិសេសការមានគណនីក្នុង iTunes Store គឺលោកអ្នកអាចប្រើប្រាស់ Home Sharing របស់ iTunes ដែលខ្ញុំបានចុះពីអត្ថប្រយោជន៍របស់ Home Sharing នៅក្នុងច្បាប់ទី៣០ នេះផងដែរ ។
វិធីបង្កើត iTunes Account ដោយមិនមាន credit card
1. លោកអ្នកបើកកម្មវិធី iTunes រួចចុចលើពាក្យ iTunes Store បន្ទាប់មកចុចលើពាក្យ App Store ដូចបង្ហាញក្នុងរូប
2. បន្ទាប់ពីនេះលោកអ្នកនឹងបានឃើញពីការបង្ហាញនូវកម្មវិធី បទចម្រៀង វីដេអូ games និង ផ្សេងៗទៀតដែលផ្សព្វផ្សាយលក់នៅក្នុង App Store នោះ
អ្វី ដែលលោកអ្នកត្រូវធ្វើនៅពេលនេះគឺ តម្រូវឱ្យលោកអ្នកត្រូវជ្រើសរើសនូវកម្មវិធី ឬអ្វីក៏ដោយដែលជាប្រភេទ free វាមិនចាំបាច់ថាកម្មវិធីនោះ ឬ game នោះអ្នកចង់បានវាទេ មិនសំខាន់ឡើយ វាគ្រាន់តែជាការបញ្ឆោត សម្រាប់សុំសិទ្ធិបង្កើតនូវគណនីដែលមិនមាន credit card តែប៉ុណ្ណោះ ក្រោយពីនេះលោកអ្នកមិនបាច់ download game នោះក៏បាន ។ រូបខាងក្រោមគឺជាការជ្រើសរបស់ខ្ញុំសម្រាប់ game ប្រភេទ free ។
3. ក្រោយពី game ឬ application ប្រភេទ free ដែលលោកអ្នកបានជ្រើសរើសរួច លោកអ្នកនឹងបានឃើញដូចលំនាំរូបភាពបង្ហាញខាងលើ បន្តពីនេះសូមចុចទៅលើពាក្យ Free App វានឹងចេញផ្ទាំង login ដូចខាងក្រោម៖
4. សូមចុចលើប៊ូតុង Create New Account រួចចុចប៊ូតុង Continue
លោកអ្នកនឹងទទួលបានផ្ទាំងលក្ខន្តិកសម្រាប់ឱ្យអ្នកបានដឹងថានឹងត្រូវ គោរពអ្វីខ្លះ រូចចុចធីកទៅលើពាក្យ I have read and agree to these terms and conditions. រួចចុចប៊ូតុង Continue
5. ជាដំណាក់កាលដែលលោកអ្នកត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនដូចគំរូក្នុងរូបភាពខាងក្រោម រួចចុច Continue
6. បន្ទាប់ពីនេះលោកអ្នកនឹងបានផ្ទាំងដូចខាងក្រោម ដែលជាផ្ទាំងសម្រាប់ឱ្យលោកអ្នកបំពេញព័ត៌មានដែល ទាក់ទងនឹងមធ្យោបាយនៃការបង់ប្រាក់ទៅកាន់ App Store ។ ដូចអ្វីដែលខ្ញុំបានសរសេរខាងលើទោះបីថា លោកអ្នកមាន credit card ចេញពីធនាគារណាមួយក៏ដោយក្នុងស្រុកខ្មែរយើង ក៏លោកអ្នកមិនអាចប្រើប្រាស់បាននោះទេ ព្រោះដោយសារអាសយដ្ឋាន របស់យើងក្នុងស្រុកខ្មែរដែលបំពេញជាមួយធនាគារមិនបាន App Store ផ្ដល់សិទ្ធិឡើយ ដោយសារយើងជាប្រទេសដែលមិនមានភ្នាក់ងារក្រុមហ៊ុន Apple នៅក្នុងស្រុក ។
ជាធម្មតាលោកអ្នកនឹងមិនបានឃើញពាក្យ None ដូចក្នុងរូបនេះទេ បើសិនជាលោកអ្នកពុំបានបញ្ឆោតវា ដូចអ្វីដែលយើងបានធ្វើខាងលើ ។
ដោយសារឈ្មោះប្រទេសកម្ពុជាគ្មាននៅក្នុង list នៃ billing address របស់ App Store លោកអ្នកត្រូវបង្ខំចិត្ត ជ្រើសរើសប្រទេសណាមួយដែលមាននៅក្នុង list នោះក្នុងឧទាហរណ៍ខ្ញុំជ្រើសរើសយក United States និងបំពេញទីតាំង ណាដែលអាចមានពិតនៅក្នុងប្រទេសនោះ ដូចជា រដ្ឋ (state) Zip code ដែលត្រូវតែផ្ទៀងផ្ទាត់នឹង Zip code របស់រដ្ឋនោះ លេខតំបន់ទូរសព្ទ ដែលត្រូវតែមានដូចនឹងលេខដំបន់របស់រដ្ឋនោះ ក្រៅពីនេះអ្នកអាចចេះតែដាក់ក៏បានដូចជា Address និងលេខទូរសព្ទជាដើម រួចចុចប៊ុតុង Continue ។
បញ្ជាក់៖
បើសិនជា credit card របស់អ្នកបានមកពីធនាគារក្រៅស្រុក ហើយជាប្រទេសដែលមាននៅក្នុង list នៃ billing address របស់ App Store លោកអ្នកត្រូវជ្រើសរើសប្រភេទ Card ណាមួយដែលលោកអ្នកកំពុងប្រើ រួចគួរបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ ដូចអាសយដ្ឋានដែលលោកអ្នកបានបំពេញជាមួយនឹងធនាគារនោះ ។
7. ពេលដែលចេញប្រអប់ដូចខាងក្រោម លោកអ្នកត្រូវចុច Done រួចលោកអ្នកនឹងទទួល email ពីក្រុមហ៊ុន Apple ដើម្បី verify នែដំណើរការចុះឈ្មោះរបស់លោកអ្នក ។
បន្តពីនេះលោកអ្នកគ្រាន់តែ check email រួចចុចលើ email ដែល Apple បានផ្ញើ រួចចុចលើ link ពាក្យ Verify Now
និងបន្តទៅតាមការណែនាំបន្តិចបន្តួចបន្តពីនេះប៉ុណ្ណោះ ។
សង្ឃឹមថាលោកអ្នកនឹងទទួលបានពី អត្ថប្រយោជន៍នៃការមានគណនីរបស់ App Store សម្រាប់ប្រើប្រាស់ ជាមួយ iTunes ឬ App Store ដែលមាននៅក្នុងកុំព្យូទ័រ ឬ iOS devices ដូចជា iPhone, iPad, iPod Touch និង Apple TV របស់លោកអ្នក ។
0 comments:
Post a Comment