Wednesday, January 28, 2015


1- របៀបតម្លើង iCloud

iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យលើ Online ដ៏ពិសេសដែលបានបង្កើតឡើងដោយក្រុមហ៊ុន Apple សម្រាប់បំពាក់លើ iDevices ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 5 ហើយដើម្បីទទួលបានសេវាកម្មនេះ លោកអ្នកត្រូវចុះឈ្មោះដោយប្រើគណនីរបស់ Apple ជាមុនសិន។

ចំពោះរបៀបនៃការចុះឈ្មោះ គឺលោកអ្នកគ្រាន់តែចូលទៅកាន់ Settings -> iCloud បន្ទាប់មក បំពេញ Apple ID និង Password របស់គណនី Apple រួចចុចប៊ូតុង Sign In ជាការស្រេច។
បញ្ជាក់ៈ សេវាកម្ម iCloud ផ្តល់ជូនអ្នកប្រើប្រាស់ នូវទំហំផ្ទុកទិន្នន័យ 5 GB ដោយឥតគិតថ្លៃ ហើយប្រសិនបើលោកអ្នកត្រូវការ ទំហំផ្ទុកបន្ថែមទៀត អាចចូលទៅកាន់ Settings -> iCloud -> Storage & Backup -> Buy More Storage បាន។






2- ការ Backup ទិន្នន័យផ្ទុកក្នុង Cloud Storage របស់ iCloud

ការ Backup ទិន្នន័យជាមួយសេវាកម្ម iCloud គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់សុវត្ថិភាពទិន្នន័យ ឬឯកសារសំខាន់ៗរបស់ iDevices ដើម្បីបង្ការករណីគាំង ឬត្រូវការ Restore iOS ឡើងវិញ។ សេវាកម្ម iCloud អាចនិយាយបានថា វាជាច្រកផ្លូវមួយយ៉ាងធំសម្រាប់លោកអ្នក ដើម្បីទាញយក ឬចូលទៅកែទិន្នន័យក្នុងនោះបានគ្រប់ពេលគ្រប់ទីកន្លែង តាមរយៈឧបករណ៍បច្ចេកវិទ្យាកុំព្យូទ័រដែលសេវាកម្មនេះគាំទ្រ។

តាមរយៈសេវាកម្ម iCloud លោកអ្នកអាច Backup ទិន្នន័យក្នុង iDevices ទៅរក្សាទុកក្នុង Cloud Storage បានទាំងស្រុង លើកលែងតែទិន្នន័យរូបភាព គណនី និងការកំណត់ក្នុង Settings តែប៉ុណ្ណោះ។ កម្មវិធី iCloud នៅលើ iDevices របស់លោកអ្នកត្រូវបានបែងចែកប្រភេទទិន្នន័យផ្សេងៗគ្នា ដើម្បីឲ្យលោកអ្នកងាយស្រួលជ្រើសរើសនូវប្រភេទទិន្នន័យណាខ្លះដែលចាំបាច់ ឬមិនចាំបាច់ Backup ហើយក្នុងនោះត្រូវបានបែងចែកជា Mail, Contact, Calendars, Reminders, Bookmarks, Notes, Photo Stream, Documents & Data និង Find My iPhone។ ក្នុងនោះផងដែរ លោកអ្នកក៏អាចកំណត់ឲ្យ iCloud ធ្វើការ Backup ទិន្នន័យដោយស្វ័យប្រវត្តិនៅពេល iDevices របស់លោកអ្នកចាក់សោរ ភ្ជាប់ជាមួយម៉ាស៊ីនកុំព្យូទ័រ ឬដំណើរការប្រព័ន្ធ WiFi ម្តងៗក៏បាន។

បញ្ជាក់ៈ ចំពោះកម្មវិធី និងហ្គេម សេវាកម្ម iCloud នឹងធ្វើការ Backup តែអសយដ្ឋានប្រភពក្នុង AppStore ប៉ុណ្ណោះ ហើយនៅពេលដែលលោកអ្នកធ្វើការ Restore មកវិញ វានឹងទាញយកកម្មវិធី និងហ្គេមទាំងនោះមកតម្លើងក្នុង iDevices របស់លោកអ្នកតែម្តង។

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget