Thursday, September 17, 2015


គេ​ច្រើន​បែង​ចែក​ កាមេរ៉ា​ឌីជីថល ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ ជា​ប្រភេទ​ដូច​តទៅ នេះ ៖
1)      Compact digital cameras ឬ Point-and-shoot camera : ជា​កូន​កាមេរ៉ា​តូចៗ ងាយ​យក​តាម​ខ្លួន ងាយ​ស្រួល​ប្រើ​។ លក្ខណៈ ៖ (1) កាមេរ៉ា​ប្រភេទ​នេះ ច្រើន​ focus រូបភាព​ដោយ​ប្រើប្រព័ន្ធ contrast-detect mechanism ; (2) មិន​អាច​ដូរ lens បាន ; (3) ប្រើ​ប្រព័ន្ធ Live preview ដើម្បី​ពិនិត្យ​មើល​រូបភាព​មុន​ថត (គឺ​ពិនិត្យ​មើល​ប្លង់​រូបភាព​ដែល​យើង​ចង់​ថត​តាម​រយៈ​កូន​អេក្រង់​ នៅផ្នែក​ខាង​ក្រោយ​របស់​កាមេរ៉ា)។
2)      Bridge cameras  ជា​កាមេរ៉ា ដែល​មាន​រូបរាង​ស្រដៀង​គ្នា នឹង កាមេរ៉ា DSLR ប៉ុន្តែ​នៅ​រក្សា​លក្ខណៈ​ដំណើរ​ការ​របៀប​ Compact camera ដដែល។

3)      កាមេរ៉ាគ្មាន​កញ្ចក់ផ្លាត​និង​អាច​ដូរ lens បាន (Mirrorless interchangeable lens camera) : ជា​ប្រភេទ​កាមេរ៉ា​ ដែល​ទើប​នឹង​ចេញ​ថ្មី។ កាមេរ៉ា​ប្រភេទនេះ គេ​អាច​ដូរ lens បាន និង​ប្រើ sensor ធំ (sensor ជា​គ្រឿង​ចាប់​យក​រូបភាព មានតួនាទី ដូចហ្វ៊ីល ក្នុង​កាមេរ៉ា​ប្រើ​ហ្វ៊ីល។ sensor កាន់​តែ​ធំ ថត​រូប​បាន​កាន់​តែ​ល្អ)។ កាមេរ៉ាប្រភេទនេះ focus រូបភាព​ដោយ​ប្រើប្រព័ន្ធ contrast-detect mechanism ។ វា​ប្រើ​ ប្រព័ន្ធ Live preview  ដូច compact camera ដែរ ដោយ​មិន​ប្រើ​កញ្ចក់​ផ្លាត​ដូច DLSR ជា​ហេតុ​បណ្ដាល​ឱ្យ​កាមេរ៉ា Mirrorless interchangeable lens មាន​កម្រាស់​ស្ដើង ជាង DSLR   តែ Focus រូបភាព​បាន​យឺត​ជាង កាមេរ៉ា DSLR។
4)      Digital single lens reflex cameras  (DSLR) : ជា​កាមេរ៉ា ដែល​ច្រើន​តែ​មាន​ទំហំ​ធំ។ ដោយ​ប្រើ​កាមេរ៉ា​ប្រភេទ​នេះ អ្នក​ថត​ពិនិត្យ​មើល​ប្លង់​ថត​តាម​រយៈ View Finder (រន្ធ​តូច​មួយ ឋិត​នៅ​ផ្នែក​ខាង​ក្រោយ និង​ខាង​លើ​ របស់​កាមេរ៉ា ប្រើ​សម្រាប់​មើល​ប្លង់​ថត)។ រូប​ដែល​មើល​ឃើញ​ក្នុង View Finder ជា​រូប​ដែល​ចូល​មក​តាម​ lens ហើយ​​ត្រូវ​បំផ្លាត​មក​ក្នុង View Finder តាម​រយៈ​កញ្ចក់​ផ្លាត។ នៅ​ពេល​ចាប់​យក​រូបភាព កញ្ចក់​ផ្លាត​ត្រូវ​បត់​ចេញ ឮសូរ​ក្លឹកៗ ដើម្បី​ឱ្យ​ពន្លឺ​ចូល​ទៅ sensor ។ ​DLSR focus  រូបភាព​ដោយ​ប្រើ​វិធី phase detection autofocus  ដែល​លឿន​ជាង contrast-detect mechanism  តែ​ចាំ​បាច់​ត្រូវ​ប្រើ កញ្ចក់​ផ្លាត។ ចំណុច​សំខាន់​ៗ ដែល​ DLSR មាន​លើស​ពី​ Compact digital cameras គឺ
     (1) sensor ធំ ដែល​ជា​ទូទៅ​មាន​ទំហំ​អង្កត់​ទ្រូង​ពី 18mm ដល់ 36 mm ចំណែក​ឯ Compact digital cameras មាន sensor ដែល​មាន​ទំហំ​ត្រឹមប្រមាណ​ជា 6mm តែ​ប៉ុណ្ណោះ
     (2) អាច​ Focus រូបភាព​បាន​លឿន​ជាង Compact digital cameras  ព្រោះ​ប្រើ​វិធី phase detection autofocus ;
     (3)  អាច​ដោះដូរ lens បាន។
ចំណុច​ទាំង​៣ នេះ ជា​ចំណុច​សំខាន់​បំផុត ដែល កាមេរ៉ា DLSR មាន​លើស  Compact digital cameras ។ ភាព​អាច​ដោះដូរ​ lens បាន​នេះ វា​ល្អ​ព្រោះ​ថា lens នីមួយៗ ត្រូវ​បាន​គេ​ផលិត​ឡើង​សម្រាប់​ករណី​ពិសេស​នីមួយៗ មិន​មែន​ល្អ​សម្រាប់​គ្រប់​ករណី​នោះ​ទេ។ ដូចជា ថត​មុ​ខមនុស្ស​ គេ​ត្រូវ​ការ lens ដែល​មាន តម្លៃ aperture តូច (F-value) ព្រោះ​ វា​ផ្ដល់​រូប​ដែល​មាន​ផ្ទៃ​ខាង​ក្រោយភ្លូ​ខ្លាំង;  បើថត​សត្វ​ព្រៃ គេ​ត្រូវ​ការ​ប្រើ lens ដែល​អាច​ zoom បាន​ធំ។ល។
 
ពំនុះ​ខ្នាត់ កាមេរ៉ា DSLR

lens សម្រាប់​កាមេរ៉ា ម៉ាក Nikon
អ្នក​ខ្លះ​បាន​ហៅ​ កាមេរ៉ា DSLR ថា​ជា professional camera ។​ តាម​ពិត​ទៅ កាមេរ៉ា​ណា​ក៏​អាច​ជា​ professional camera បាន​ដែរ វា​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ក្រុម​ហ៊ុន​ផលិត​កាមេរ៉ា​បាន​បែង​ចែក​ប្រភេទ​កាមេរ៉ា (កាមេរ៉ា DLSR) ជា​កាមេរ៉ាអាជីព (professional camera) និង​កាមេរ៉ា​ថត​លេង។ ដូចជា​នៅ​លើ​វែបសាយថ៍​របស់ Nikon គេ​បាន​បែង​ចែក​កាមេរ៉ា DLSR ជា​ស៊េរី​កាមេរ៉ា​ DLSR អាជីព (Nikon D700, Niko 300s, Nikon D3X, Nikon 3DS) និង កាមេរ៉ា​ DLSR មិន​មែន​អាជីព (Nikon D7000, Nikon D90, …) ។
តាម​ពិត​ក្នុង​ចំណោម​អ្នក​ដែល​ប្រើ​ប្រាស់ DLSR គេ​ច្រើន​បែង​ចែក​កាមេរ៉ា DSLR ជា
      (1) កាមេរ៉ា Full Frame sensor និង
     (2) កាមេរ៉ា Crop Sensor ។
កាមេរ៉ា ស៊េរី Full Frame sensor មាន​ sensor ដែល​មាន​ទំហំ​ដូច​គ្នា​នឹង​ទំហំ​ហ្វ៊ីល 35mm (36×24 mm) ដែរ។ ជា​ទូទៅ​ កាមេរ៉ា​ប្រភេទនេះ គេ​ច្រើន​តែ​ហៅ​ថា​ជា​ កាមេរ៉ា​អាជីព ឬ ត្រូវ​បាន​អ្នក​ថត​រូប​អាជីព​ប្រើប្រាស់​ជា​ទូទៅ។
កាមេរ៉ា Full Frame Sensor ឬ កាមេរ៉ា professional (?) Nikon D3

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget