កាលពីមេរៀនទី១ ខ្ញុំបានបង្ហាញរួចហើយទាក់ទងទៅនឹងការប្រើប្រាស់ក៏ដូចជា មុខងាររបស់ Aperture ដែលអាចកំណត់ពន្លឺនិងបណ្ដុំរូបភាពច្បាស់នៅក្នុងប្លង់។ នៅក្នុងមេរៀននេះ អ្នកនឹងស្វែងយល់អំពី Shutter Speed ដែលវាសំគាល់អំពីរយៈពេលដែលបន្ទះ Shutter នៅបើកចំហខណៈពេលដែលម៉ាស៊ីនថតចាប់យករូបភាព។ Shutter បើកកាន់តែយូរ ពន្លឺកាន់តែច្រើនចូលទៅកាន់ Sensor របស់ម៉ាស៊ីនថត ផ្ទុយមកវិញប្រសិនបើ Shutter បើករយៈពេលខ្លី ពន្លឺចូលទៅកាន់ Sensor ម៉ាស៊ីនថតកាន់តែតិច។

Shutter Speed មានរង្វាស់ខ្នាតជាវិនាទីឬជាប្រភាគនៃវិនាទី ខាងក្រោមនេះជាកម្រិតគោលនៃ Shutter Speed ។

ចំណាំ៖ Shutter Speed: 1 sec យឺតជាង 1/2 sec និងបន្តបន្ទាប់រហូតដល់ 1/500 sec ដែលជាល្បឿនលឿនជាងគេក្នុងតារាងខាងលើ ។ ពីមួយកម្រិត 1 sec មានពន្លឺចូលច្រើនជាងពីរដងនៃ Shutter Speed 1/2 sec និងបន្តបន្ទាប់គ្នា ។ វាមានភាពស្រដៀងគ្នាទៅនឹង Aperture ឬ F-stop ដែរ។ សម្រាប់ការបង្ហាញលេខ Shutter Speed លើម៉ាស៊ីនថតវាខុសគ្នាពីការបង្ហាញនៅក្នុងទ្រឹស្ដីដូចមានបង្ហាញ ក្នុងរូបខាងលើស្រាប់ ។
ឧទាហរណ៍៖ Shutter speed 1 sec វានឹងបង្ហាញលើម៉ាស៊ីនជា 1″ ដូចការបង្ហាញក្នុងរូបខាងក្រោម ចំពោះ Shutter speed តូចជាង 1 sec វានឹងបង្ហាញជា 15″ មានន័យថា 15 sec ឬពេលខ្លះ ០”5 មានន័យថា 0.5 sec ៖

រីឯ Shutter speed 1/500 sec វានឹងបង្ហាញលើម៉ាស៊ីនជាលេខ 500

ខាងក្រោមនេះជាវិឌីអូបង្ហាញពីរបៀបប្តូរ Shutter speed លើម៉ាស៊ីនថតជាក់ស្ដែង៖
https://www.youtube.com/watch?t=1&v=oxIRWmpRGC4
ជើងកាមេរ៉ាអាចជួយកាត់បន្ថយភាពព្រិលមិនច្បាស់ដោយសារភាពញ័របាន

Shutter speed ដែលសមរម្យវាអាស្រ័យទៅលើប្រភេទកែវឆ្លុះដែលលោកអ្នកប្រើ៖

ចំណាំ: កែវឆ្លុះភាគច្រើននាសម័យថ្មីនេះមានមុខងារម្យ៉ាងឈ្មោះ Image Stabilization ដែលអាចជួយកាត់បន្ថយភាពញ័រដែលបណ្ដាលអោយមានរូបភាពព្រិលមិន ច្បាស់ ។
Shutter Speed មានមុខងារមួយទៀតនៅក្នុងការផ្ដិតយករូបភាព គឺវាអាចចាប់យករូបភាពដែលមានសកម្មភាពរហ័ស ។ សូមមើលការពន្យល់ខាងក្រោម៖

ខាងក្រោមនេះជាឧទាហរណ៍ដែលបង្ហាញពីការថតរូបភាពដែលមានសកម្មភាព លឿនដោយប្រើល្បឿន Shutter speed ផ្សេងៗពីគ្នា និងឧទាហរណ៍នៅក្នុងការប្រើ Shutter speed យឺតក្នុងការចាប់យករូបភាពនៅពេលយប់ ដោយប្រើជាមួយ Tripod ។
នេះជារូបភាពថតដោយប្រើ Shutter Speed 1/15 sec ឬ 15 លើម៉ាស៊ីនថត បង្ហាញរូបភាពមានចលនាមិនច្បាស់

នេះជារូបភាពថតដោយប្រើ Shutter Speed 1/30 sec ឬ 30 លើម៉ាស៊ីនថត បង្ហាញរូបភាពមានចលនាមិនច្បាស់

នេះជារូបភាពថតដោយប្រើ Shutter Speed 1/60 sec ឬ 60 លើម៉ាស៊ីនថត បង្ហាញរូបភាពមានចលនាមិនច្បាស់


នេះជារូបភាពថតដោយប្រើ Shutter Speed 1/250 sec ឬ 250 លើម៉ាស៊ីនថត បង្ហាញរូបភាពមានចលនារាងច្បាស់ ប៉ុន្តែនៅមិនទាន់ល្អ

នេះជារូបភាពថតដោយប្រើ Shutter Speed 1/500 sec ឬ 500 លើម៉ាស៊ីនថត បង្ហាញរូបភាពមានចលនារាងច្បាស់

នេះជារូបភាពថតដោយប្រើ Shutter Speed 1/1000 sec ឬ 1000 លើម៉ាស៊ីនថត បង្ហាញរូបភាពមានចលនាច្បាស់ដូចនៅនឹងថ្កល់។

ចំណាំ៖ ល្បឿននៃរូបមានសកម្មភាពកាន់តែលឿន អ្នកត្រូវការកំណត់ Shutter speed កាន់តែធំ ដើម្បីចាប់យករូបភាពអោយនៅនឹងថ្កល់និងច្បាស់ល្អ ។
រូបភាពឧទ្ធម្ភាគចក្រខាងក្រោមនេះថតឡើងដោយល្បឿន 1/400 យើងសង្កេតទាំងអស់គ្នា ។ តួនិងកន្ទុយឧទ្ធម្ភាគចក្រមានភាពនឹងថ្កល់និងច្បាស់ល្អ ប៉ុន្តែស្លាបកង្ហារទាំងពីរវិញនៅមានភាពព្រិល នេះដោយសារ Shutter spedd 1/400 វាលឿនគ្រប់គ្រាន់ក្នុងការចាប់យកតួនិងកន្ទុយឧទ្ធម្ភាគចក្រ តែមិនទាន់លឿនគ្រប់គ្រាន់ក្នុងការចាប់យកកង្ហារទាំងពីរនោះទេ ៖

ស្ថានភាពផ្សេងគ្នា ប្រើ Shutter speed ផ្សេងគ្នាដែរ៖

Shutter speed: 1/250 សម្រាប់ថតកូនក្មេងរត់

Shutter speed: 1/500 សម្រាប់ថតសត្វ

Shutter speed: 1/640 សម្រាប់ថតសកម្មភាពកីឡាតាមទីសាធារណៈ

Shutter speed: 2.5 sec ឬ 2″5 សម្រាប់ពេលយប់ខ្វះពន្លឺ

Shutter speed: 20 sec ឬ 20″ សម្រាប់ថតពេលយប់នឹងបន្ថែមភាពឆ្នៃប្រឌិតអោយមានរាងព្រិល

Shutter speed: 1/30 sec ថតពេលថ្ងៃដោយរំកិលម៉ាស៊ីនថតតាមកម្មវត្ថុក្នុងរួបអាចបន្ថែមភាពច្នៃប្រឌិតផងដែរ ។

សង្ខេបមេរៀន

ជួបគ្នាពេលក្រោយជាមួយនឹងមេរៀន ISO ។ កុំភ្លេចណាសាកល្បងថតដោយធ្វើការផ្លាស់ប្តូរ Aperture និង Shutter ។ មានសំនួរនិងមតិផ្សេងៗ សូមដាក់ក្នុងប្រអប់មតិខាងក្រោមនេះ សូមអរគុណ ៕
សម្រាប់អ្នកមិនទាន់បានឆ្លងកាត់មេរៀនទី១ សូមចុចត្រង់នេះ
«មេរៀន-ថតរូបនេះឧបត្ថមដោយ Canon Imaging Academy (CIA) ។ CIA គឺជាសាលាបង្រៀន ថតរូបរបស់ក្រុមហ៊ុន Canon ដែលស្ថិតនៅ i-Qlick Canon Showroom ផ្ទះលេខ ១៤៦ មហាវិថី ព្រះសីហនុ រាជធានីភ្នំពេញ ។ CIA ផ្តល់ជូននូវវគ្គសិក្សាថតរូប និងសិក្ខាសាលាជាច្រើនដូចជា
ថ្នាក់មូលដ្ឋាននៃការថតរូប ថតទេសភាព ថតម៉ូដែល
សិក្សាពន្លឺក្នុងស្ទួតឌីយ៉ូ និងថ្នាក់ផ្សេងៗទៀត ។
សម្រាប់ព័ត៌មានបន្ថែមសូមចូ លទៅកាន់ទំព័រ Facebook របស់ ក្រុមហ៊ុន i-Quick : https://www.facebook.com/ iQlickCambodia »
0 comments:
Post a Comment