Wednesday, September 30, 2015

9 Dec, 2014 11:01

នៅ ​ពេល​ដែល​គេ​និយាយ​ពី​ការ​ប្រើប្រាស់​កាមេរ៉ា គេ​នឹង​ឮ​ភាសា​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​តែង​តែង​នាំ​គ្នា​និយាយ​មិន​ សូវ​ដាច់​សូរ។ ភាសា​ដែល​គេ​នាំ​គ្នា​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​​ដូចជា​ពាក្យ ISO, Aperture និង Shutter Speed ជា​ដើម។

1

តើ​ភាសា​ទាំង​នោះ​គេ​សំដៅ​លើ​អ្វី តើ​មាន​អត្ថន័យ​យ៉ាង​ណា​ទាក់ទង​ការ​ប្រើប្រាស់​កាមេរ៉ា?

លោក Miller គ្រូ​បណ្ដុះបណ្ដាល​ថ្នាក់ CIA ដែល​ជា​ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​ថត​រូប​បាន​ឲ្យ​ដឹង​ថា ភាសា​ដែល​គេ​​ឧស្សាហ៍​​និយាយ​​ពេល​លើក​ឡើង​ពី​ការ​ប្រើប្រាស់​កាមេរ៉ា​គឺ Aperture, Shutter Speed និង ISO ដែល​​ជា​មុខងារ​​ដ៏​សំខាន់​របស់​ប្រភេទ​កាមេរ៉ា DSLR ហើយ​ដែល​មាន​ទំនាក់ទំនង​គ្នា ប៉ុន្តែ​មាន​​ការ​ប្រើប្រាស់​ខុស​គ្នា។

លោក​ថា Aperture ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​​កាមេរ៉ា DSLR។ Aperture ទាក់ទង​ពន្លឺ​ដោយ​វា​មាន​មុខងារ​កំណត់​នៃ​កម្រិត​ពន្លឺ​ចូល​ទៅ​ក្នុង​ ម៉ាស៊ីន​ថត។ នៅ​ពេល​ Aperture កម្រិត​ពន្លឺ​កាន់​តែ​តូច ពន្លឺ​នឹង​បាញ់​ចេញ​កាន់​តែ​តិច តែ​បើ​កម្រិត​ពន្លឺ​កាន់​តែ​ធំ ពន្លឺ​នឹង​បាញ់​កាន់​តែ​ច្រើន។ លោក​ថា Aperture ដូច​ជា​កែវ​ឆ្លុះ ដែល​​ការ​ប្រើប្រាស់​ក៏​ប្រែប្រួល​អាស្រ័យ​លើ​ការ​កំណត់​នៅ​លើ F- Stops ផង​ដែរ។

ចំណែក​​ពាក្យ​មួយ​ទៀត​​គឺ Shutter Speed ក៏​ទាក់ទង​ពន្លឺ​ដែរ​តែ​និយាយ​ពី​ល្បឿន ដែល​ម៉ាស៊ីន​កាមេរ៉ា​​​ចាប់​យក​រូបភាព។ Shutter Speed សំគាល់​ល្បឿន​ដែល​បន្ទះ Shutter របស់​ម៉ាស៊ីន​ថត​ចាប់​យក​រូបភាព​ណាមួយ។ បើ Shutter បើក​កាន់​តែ​យូរ​ ពន្លឺ​ចូល​កាន់​តែ​ច្រើន ប៉ុន្តែ​ផ្ទុយ​មក​វិញ​ប្រសិន​បើ Shutter បើក​កាន់​តែ​ខ្លី ​ពន្លឺ​ចូល​ទៅ​កាន់​ម៉ាស៊ីន​ថត​​ក៏​កាន់​តែ​តិច។  Shutter Speed ក៏​មាន​មុខ​ងារ​​សំខាន់​មួយ​ទៀត​គឺ​​ការ​​​ចាប់​យក​រូប​ភាព​ដែល​​មាន​ សកម្មភាព​រហ័ស។

រី​ឯ​ភាសា​មួយ​ទៀត​ដែល​​ប្រិយមិត្ត​អ្នកប្រើប្រាស់​កាមេរ៉ា​ច្រើន​និយាយ​ ដែរ​នោះ​គឺ ISO ជា​​មុខងារ​​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​មុខ​ងារ​ទាំង​បី ដែល​ទ្រទ្រង់​ដល់​សោភ័ណ​ភាព​របស់​រូបភាព។

ISO សំគាល់​កម្រិត​នៃ​​ការ​ទទួល​យក​ពន្លឺ​របស់ Sensor នៅ​ក្នុង​​ម៉ាស៊ីន​ថត។ ISO ប្រើ​ជា​ជំនួយ​ក្នុង​​ការ​ថត​រូប​ភាព​នៅ​កន្លែង​ខ្វះ​ពន្លឺ និង​ពេល​យប់។ យ៉ាង​ណា​មិញ​មាន​ចំណុច​អវិជ្ជមាន​មួយ​នៅ​ត្រង់​ថា​វា​បង្កើត Noise ឲ្យ​រូបភាព​កាន់​តែ​ច្រើន នៅ​ពេល​កម្រិត ISO កាន់​តែ​ធំ។

លោក​បញ្ជាក់​ថា ភាសា​បច្ចេកទេស​ទាំង ៣ ខាង​លើ​នេះ​គេ​និយម​និយាយ​ណាស់​សម្រាប់​អ្នក​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​អាជីព។

បន្ត​អាន៖ iCombo 88 បាន iPhone ប្រើ Free Free ពី Smart
បន្ត​អាន៖ ការ​ពិតអីចឹង​សោះ​​ ​​បាន​ម៉ូតូ​ជិះ​​ចេះ​តែ​ឆាប់​​អស់​សាំង​!
បន្ត​អាន៖ ធ្វើ​ស្រោម​ទូរសព្ទ​ iPhone 6 ដោយ​ខ្លួន​ឯង​​ចំណាយ​តែ​២០០​រៀល​ទេ
បន្ត​អាន៖ Vespa ម៉ូតូ​​ល្បី​​ទសវត្ស​រ៍ឆ្នាំ​៧០​ បច្ចុប្បន្ន​ទាំង​​ខ្មែរ​ និង​បរទេស​នៅ​តែ​​និយម​​ចូល​ចិត្ត​ជិះ

អត្ថបទ៖ ប៊ុណ្ណារ៉ា

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget