រូបភាពមួយដែលស្អាតហើយច្បាស់ល្អ
ត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងក្នុងនោះគេរាប់បញ្ចូលចាប់តាំង
ពីភាពឆ្នៃប្រឌិត (Creativity) ប្លង់ (Composition)
និងពន្លឺគ្រប់គ្រាន់ (Lighting) ។ល។
លក្ខណៈសម្បត្តិទាំងអស់នោះគេហៅថា Exposure ។ សម្រាប់អ្នកប្រើ
ប្រាស់ម៉ាស៊ីនថត DSLR
អាចធ្វើការកំណត់នូវមុខងារបីដែលអាចធ្វើអោយរូបថតមានសោភ័ណ
គ្រប់គ្រាន់ (Good Exposure) ។
ប៉ុន្តែមុននឹងនិយាយអំពីមុខងារទាំងបីអ្នកទាំងអស់គ្នាកំពុងមាន
ចម្ងល់ថាអ្វីទៅជាម៉ាស៊ីនថត DSLR (Digital Single-Lens Reflex –
ជាប្រភេទម៉ាស៊ីនថតឌីជីថលដែលប្រើប្រាស់ប្រព័ន្ធកញ្ចក់ឆ្លុះនិង
ចំណាំងផ្លាតក្នុងការនាំពន្លឺនិងរូបភាពពីកែវខាងមុខទៅកាន់
Sensor និងកែវឆ្លុះខាងក្រោយនៃម៉ាស៊ីនថត) ។
មុខងារទាំងបីដែលកំណត់នូវសោភ័ណភាព
រូបថត នោះមានដូចជា Aperture, Shutter Speed និង ISO។ នៅក្នុង Lens
(កែវឆ្លុះនីមួយៗវាមានប្រហោងដែលអនុញ្ញាតអោយពន្លឺចូលទៅកាន់
ម៉ាស៊ីនថត ទំហំនៃមុខកាត់ដែលបើកនោះគេអោយហៅថា Aperture

ចំណែក នៅក្នុងម៉ាស៊ីនថតមានបន្ទះបិទបើកមានតួនាទីដូចទ្វារ វាបើកនៅពេលយើងចុចថតចាប់យករូបភាព រួចហើយបិទទៅវិញ ។ សម្រាប់ម៉ាស៊ីនថត DLSR ប្រភេទនេះយើងអាចកំណត់រយៈពេលដែលបន្ទះនោះនៅបើកហើយរយៈពេលដែល បន្ទះនេះបើកយើងហៅថា Shutter Speed។ ចំណែកឯនៅក្នុងតួម៉ាស៊ីនថតមាន Sensor ហើយការកម្រិតនៃការទទួលយកពន្លឺរបស់ Sensor គេហៅថា ISO។

ការកំណត់ Aperture យើងត្រូវប្រើមុខងារ F-Stops ។ តម្លៃ F-stop អាចមើលឃើញនៅក្នុង View Finder ក៏ដូចជាអេក្រង់ LED ខាងលើ។

វិឌីអូបង្ហាញពីរបៀបផ្លាស់ប្តូរ F-stop
https://youtu.be/C1e0t_i4lwQ

នេះជាចំណុចដែលធ្វើអោយមានការភាន់ច្រឡំជាច្រើនសម្រាប់អ្នករៀនពី Aperture

ខាង ក្រោមនេះជាកម្រិតលេខនៃ F-stop ដែលពីលេខមួយទៅមួយវាកំណត់កម្រិតពន្លឺចូលច្រើនជាងឬតិចជាង 2 ដង។ ឧទាហរណ៍៖ f/2 មានកម្រិតពន្លឺថយ២ដងតិចជាង f/1.4

ការកំណត់ F-stop ជាក់ស្ដែងលើម៉ាស៊ីនថត៖
https://youtu.be/eEn2Pc2AK4M
សម្រាប់កែវឆ្លុះផ្សេងគ្នា F-stop ក៏អាចផ្លាស់ប្តូរផ្សេងគ្នាដែរ៖
https://youtu.be/ro77Z9AY0wk
Aperture ក្រៅពីកំណត់កម្រិតពន្លឺ វាក៏មានមុខងារកំណត់ផងដែរនូវបណ្ដុំរូបភាពច្បាស់ក្នុងប្លង់ ដែលគេហៅថា Depth of Field (DOF)

ទំនាក់ទំនង F-stop នឹង DOF (បណ្ដុំរូបភាពច្បាស់ក្នុងប្លង់)


រូបថតឧទាហរណ៍ពេលដែលប្រើ F-stop ផ្សេងគ្នា ។ F/22 បណ្ដុំភាពច្បាស់មានច្រើនក្នុងប្លង់

F/4 បណ្ដុំភាពច្បាស់មានតិចក្នុងប្លង់

សង្ខេបមេរៀនទី១ ៖ Aperture

សូមកុំភ្លេចតាមដានមេរៀនក្រោយទៀត។ សម្រាប់សំនួរផ្សេង សូមដាក់បញ្ចូលក្នុងប្រអប់បញ្ចេញមតិខាងក្រោម៕
«មេរៀន-ថតរូបនេះឧបត្ថមដោយ Canon Imaging Academy (CIA) ។ CIA គឺជាសាលាបង្រៀន ថតរូបរបស់ក្រុមហ៊ុន Canon ដែលស្ថិតនៅ i-Qlick Canon Showroom ផ្ទះលេខ ១៤៦ មហាវិថី ព្រះសីហនុ រាជធានីភ្នំពេញ ។ CIA ផ្តល់ជូននូវវគ្គសិក្សាថតរូប និងសិក្ខាសាលាជាច្រើនដូចជា
ថ្នាក់មូលដ្ឋាននៃការថតរូប ថតទេសភាព ថតម៉ូដែល
សិក្សាពន្លឺក្នុងស្ទួតឌីយ៉ូ និងថ្នាក់ផ្សេងៗទៀត ។
សម្រាប់ព័ត៌មានបន្ថែមសូមចូ លទៅកាន់ទំព័រ Facebook របស់ ក្រុមហ៊ុន i-Quick : https://www.facebook.com/ iQlickCambodia »
0 comments:
Post a Comment