Showing posts with label បច្ចេកទេសថតរូប. Show all posts
Showing posts with label បច្ចេកទេសថតរូប. Show all posts

Monday, September 4, 2017

There are many kinds of photography. People tend to specialize or lean towards one or two types for many reasons. Even within the dozens of categories, there are even more subcategories. This article is about the 10 most popular types, followed by a list of special mentions.

1) Landscape

Type of photography that features large expanses of space, of large lands, or of the world. These images are meant to feature the grand scale of nature (and sometimes vast expanses of man-made features).

2) Fashion

Type of photography featuring fashion and clothing, often with professional female models. Entire industries are dedicated to fashion, which includes fashion magazines such as Elle, Vogue, or Vanity Fair.

3) Fine Art

Photography that is rooted in the artistic or subjective vision of a photographer, as opposed to representational photography (such as photojournalism) which accounts for unaltered reality.

Ansel Adams’ The Tetons and the Snake River

4) Portraiture

Photography that is about portraying the mood, personality, and expression of a person or group of persons. The focus is usually the face, though a farther out zoom to a half- or full-body is sometimes done.

5) Wildlife

Type of photography that documents animals in their natural habitat. It is often very challenging to photograph animals, since not only does a photographer need to be spot on with their technical skills but they also need to approach animals without being detected.

6) Wedding

Wedding photographers utilize a variety of photography styles to provide wedding coverage. Completely wedding coverage require the photographer to be good at macro, portrait, photojournalistic, fine art, fashion, landscape, and action/sports photography.

7) Macro

Type of photography that depicts extreme close up shots of small objects. By doing so, the subjects can appear to be much larger than life size.

8) Photojournalism

Photography that documents an event or story as it is unfolding. The photographer is to uphold fidelity to reality, to be honest and impartial while telling the story.

9) Architectural

Photography that portrays the feeling of being around a built environment. It is about portraying aesthetically pleasing buildings and structures.

10) Black & White

Photography that features images in black and white, i.e. shades of gray, in which the appeal lies in the monochromatic character of the style.

Sunday, September 3, 2017

Portrait​ ​សំដៅ​លើ​រូបភាព​ដែល​មាន​ ​Subject ច្បាស់​មុខ​ល្អ​ ​ហើយ​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល​ ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​សម្រាប់​អ្នក​ចង់​ច្បាស់​ពី​បច្ចេកទេស​ផលិត​រូប​ប្រភេទ​នេះ​ ​គឺ​អាច​ពិនិត្យ​មើល​តិចនិក​ទាំង​ ​១៤​ ​ចំណុច​ខាងក្រោម​ ​ដើម្បី​បាន​ជា​គំនិត​សម្រាប់​អនុវត្ត​លើ​រូបភាព​លក្ខណៈ​ ​Portrait​ ​របស់​អ្នក​ពេល​ក្រោយ​៖

១. ដឹង​ពី​ពេល​ណា​ដែល​គួរ​ប្រើប្រាស់​ ​Exposure Compensation

ប្រព័ន្ធ​ Metering របស់​កាមេរ៉ា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថតរូប​។ វា​មាន​ដំណើរការ​យ៉ាង​ល្អ​នូវ​ចំនួន​ពន្លឺ​ដែល​គួរ​ចូល​កាមេរ៉ា​ដើម្បី​បង្កើត​នូវ​ Exposure ឲ្យ​បាន​ត្រឹមត្រូវ​។ វា​មាន​ភាព​ឆ្លាតវៃ​ណាស់​ ប៉ុន្តែ​ក៏​នូវ​មាន​បញ្ហា​មួយ​ចំនួន​។ បញ្ហា​ជា​មួយ​នឹង​ Metering គឺ​វា​ Read នូវ​ចំនួន​មធ្យម​ របស់​ Frame ទាំង​ស្រុង​ ឬ​ផ្នែក​ខ្លះ​ ដោយ​អាស្រ័យ​លើ​ប្រភេទ​ Metering mode ណា​មួយ​ដែល​អ្នក​ប្រើប្រាស់​ ហើយ​ការ​ Read នេះ​មាន​លក្ខណៈ​ Midtone ឬ​នៅ​ចំណុច​ពាក់​កណ្ដាល​រវាង​ពណ៌ស​ និង​ខ្មៅ​។


រូបតំណាង

ម្យ៉ាង​វិញ​ទៀត​ប្រព័ន្ធ​ Metering អាច​ដំណើរការ​មិន​ល្អ​ពេល​ Frame មាន​តំបន់​ងងឹត​ខ្លាំង​ ឬ​ភ្លឺ​ខ្លាំង​។ ពេល​ថតរូប​លក្ខណៈ​ Portrait ពន្លឺ​ស្រទន់​នៃ​ស្បែក​អាច​ងាយស្រួល​បញ្ឆោត​កាមេរ៉ា​ឲ្យ​ Underexpose (ប្រែ​ងងឹត​បន្តិច​) សម្រាប់​ការ​ថត​។ សម្រាប់​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ អ្នក​អាច​ប្រើប្រាស់​ Exposure Compensation controls ដោយ​ចាប់​ផ្តើម​រំកិល​ប៊ូតុង​ Dial ទៅ​ចំនួន​ +1 stops នៃ Exposure Compensation តម្លៃ​វិជ្ជមាន​ដើម្បី​បំភ្លឺ​មុខ​របស់ Subject។

២. ការ​ប្រើប្រាស់​ ​Aperture

ពេល​ថតរូប​លក្ខណៈ​ Portrait អ្នក​គួរ​កំណត់​ Wide aperture ប្រហែល​ជា​ f/2.8 ទៅ f/5.6 ដើម្បី​ចាប់​យក​ Depth of field មាន​ជម្រៅ​រាក់​ ដូច្នេះ​ផ្ទៃ​ខាងក្រោយ​ Subject អ្នក​មាន​លក្ខណៈ​ព្រាល​ស្អាត​ ដែល​ធ្វើ​ឲ្យ​ពួកគេ​លេច​ឡើង​បាន​ល្អ​។


រូបតំណាង

ដើម្បី​គ្រប់គ្រង​លើ​ Depth of field អ្នក​គួរ​ថត​ដោយ​ប្រើ​ Aperture Priority mode។ ក្នុង​ Mode នេះ​ DSLR នឹង​ជួយ​កំណត់​នូវ​ Shutter speed សម្រាប់​ Exposure បាន​ត្រឹមត្រូវ​។ Lens ពិសេស​សម្រាប់​ Portrait មាន​នូវ​ Wider aperture ធំ​បំផុត​ពី​ f/1.4 ទៅ f/2.8 ដើម្បី​ឲ្យ​មាន​លក្ខណៈ​ព្រាល​បន្ថែម​លើ​ផ្ទៃ​ខាងក្រោយ​។

៣. ការ​កំណត់​ Shutter speed

ពេល​កំណត់​ Shutter speed អ្នក​គួរ​មាន​ការ​ចាប់​អារម្មណ៍​លើ​ Focal length របស់​ Lens ដែល​ពេល​កាមេរ៉ា​រង្គើ​ ហើយ​លទ្ធផល​ដែល​ព្រាល​នឹង​ក្លាយ​ជា​បញ្ហា​។ រូបមន្ត​ទូទៅ​ អ្នក​ត្រូវ​ប្រាកដ​ថា​ Shutter speed ខ្ពស់​ជាង​ Focal length ឧទាហរណ៍​នៅ​កម្រិត​ 200mm ប្រើប្រាស់​ Shutter speed 1/250 sec ឬ​ខ្ពស់​ជាង​។ នេះ​ក៏​មាន​ន័យ​ថា​អ្នក​គួរ​តែ​កុំ​ប្រើប្រាស់​ Shutter speed យឺត​ពេល​ប្រើប្រាស់​ Wide-angle lens ដូចជា​ 1/20 sec ជា​មួយ​នឹង​ Focal length 18mm។ ប្រសិនបើ​ Subject ផ្លាស់​ទី​លឿន​ពេក​ បែបបទ​ខាងលើ​មិន​អាច​ជួយ​បាន​នោះ​ទេ​ ដោយ​អ្នក​គួរ​ប្រើប្រាស់​ប្រព័ន្ធ​ទប់​លំនឹង​របស់​កាមេរ៉ា​។ ប្រព័ន្ធ​កាមេរ៉ា​មួយ​ចំនួន​មាន​នូវ​ប្រព័ន្ធ​នេះ​ស្រាប់​ជុំវិញ​ Sensor ខណៈ​ប្រព័ន្ធ​កាមេរ៉ា​ខ្លះ​មាន​ប្រព័ន្ធ​ក្នុង​ Lens ដែល​មាន​ប្រយោជន៍​ដោយ​ការ​មើល​ប្រសិទ្ធភាព​របស់​វា​តាមរយៈ​ Viewfinder។ មិនមែន​គ្រប់​ Lens មាន​នូវ​បច្ចេកវិទ្យា​បែប​នេះ​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ អ្នក​គួរ​ប្រើប្រាស់​វា​ ដែល​អ្នក​នឹង​អាច​ថតរូប​ក្នុង​កម្រិត​ Shutter speed ទាប​បាន​។


៤. បង្កើន​ ​ISO

ដើម្បី​ការពារ​ពេល​បង្ហាញ​​ព្រាល​ ​អ្នក​ត្រូវការ​ប្រើប្រាស់​ Shutter speed លឿន​ ដែល​ជួយ​ធានា​នូវ​ភាព​ច្បាស់​របស់​រូបភាព​ ហើយ​ម្យ៉ាងទៀត​កុំ​ឲ្យ​កាមេរ៉ា​រង្គើ​ពេល​ថត​ ដែល​កើតឡើង​ច្រើន​ពី​ព្រោះ​ពេល​ថត​ Portrait ភាគច្រើន​យើង​ទាំងអស់​គ្នា​ចុច​ដោយ​ដៃ​។ កំឡុង​ប្រើប្រាស់​ Aperture Priority mode ហើយ​រក្សា​នូវ​ Wide aperture ដើម្បី​បង្កើន​ Shutter speed ដោយ​បង្កើន​នូវ​ ISO ពី ISO 100 ទៅ ISO 400។ ពេល​ពន្លឺ​ទាប​ អ្នក​ប្រហែល​ជា​ត្រូវការ​បង្កើន​ដល់​ ISO 1600 3200 ឬ​ 6400 ដែល​ប្រហែល​ជា​មាន​គ្រាប់​តូច​បង្ហាញ​ ប៉ុន្តែ​ប្រសើរ​ជាង​ព្រាល​មើល​មិន​កើត​។


៥. ជម្រើស​ Lens

ការ​ជ្រើសរើស​ Lens មាន​ឥទ្ធិពល​ធំ​ធេង​លើ​រូបភាព​ Portrait របស់​អ្នក​ ដែល​ត្រូវការ​ចាំ​បាច់​នូវ​ Wide-angle lens។ ការ​ថត​ពី​មុំ​ទាប​នឹង​ធ្វើ​ឲ្យ​ Subject មើល​ទៅ​ខ្ពស់​។ នេះ​ជា​បច្ចេកទេស​ដ៏​ល្អ​សម្រាប់​ផ្លាស់ប្ដូរ​នូវ​ការ​សម្លឹង​មើល​ទៅ​កាន់​ Objects ឬ​មនុស្ស​។ អ្នក​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​ទៅ​ជិត​ពេក​ ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ​កោង​ទាញ​រីក​ចំណុច​មួយ​ចំនួន​។ ដើម្បី​បន្ថែម​នូវ​អារម្មណ៍​ទៅ​កាន់​ការ​ថត​បែប​ Wide-angle​ ​អ្នក​គួរ​ព្យាយាម​បង្វិល​កាមេរ៉ា​ទៅ​កាន់​មុំ​មួយ​។


រូបតំណាង

ពេល​ប្រើប្រាស់​ ​Telephoto​ ​កម្រិត​មធ្យម​ដូចជា​ 85mm ឬ​ 105mm តារា​ម៉ូដែល​នូវ​តែ​ជា​ Subject សំខាន់​ក្នុង​ទិដ្ឋភាព​ ប៉ុន្តែ​ផ្ទៃ​ខាងក្រោយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​រូបភាព​។ Telephoto lens ដូចជា​ 70-200mm f/2.8 ជា​ឧបករណ៍​មួយ​ដ៏​ល្អ​សម្រាប់​បង្កើត​នូវ​លក្ខណៈ​ Portrait ដ៏​ល្អ​ ដែល​អ្នក​អាច​ពង្រីក​កាន់​តែ​ជិត​ដើម្បី​ Focus លើ​ Subject កាន់​តែ​ច្រើន​ បន្ទាប់​មក​អ្នក​អាច​កាត់​បន្ថយ​ចំនួន​ចំណុច​រីក​ទាញ​របស់​ ផ្ទៃ​ខាងក្រោយ​ និង​ផ្ទៃ​ខាងមុខ​ លើ​ Display បាន​។

៦. Composition​ ​ដែល​មាន​ភាព​ច្នៃប្រឌិត​

ជំនួស​ឲ្យ​ការ​បំពេញ​នូវ​ ​Frame​ ​តែ​ម្ដង​ ​រូបភាព​គួរ​មាន​លក្ខណៈ​ពង្រីក​បន្តិច​ដោយ​កំណត់​ទីតាំង​ Subject នៅ​ផ្នែក​ម្ខាង​នៃ​ Frame ដោយ​ទុក​លំហ​សម្រាប់​អ្នក​មើល​ ​ដែល​ជា​បច្ចេកទេស​ដ៏​ល្អ​ក្នុង​ការ​យល់ដឹង​។ អ្នក​អាច​សាកល្បង​ជា​មួយ​ Wide aperture ដើម្បី​ចាប់​យក​នូវ​ Depth of field ជម្រៅ​រាក់​។


រូបតំណាង

៧. មាន​ការ​រៀបចំ​ ​និង​ភាព​ស្និតស្នាល

ប្រសិនបើ​តារា​ម៉ូដែល​អ្នក​មិន​មាន​អារម្មណ៍​ស្រួល​ចិត្ត​ ​ការ​ថត​ក៏​មិន​មាន​លទ្ធផល​ល្អ​ដែរ​។ ចំណាយ​ពេល​បន្តិច​ដើម្បី​ជជែក​ជា​មួយ​គាត់​ (Subject) បន្តិច​ពី​គំនិត​អ្នក​មុន​ពេល​ថត​។ ពេល​ចាប់​ផ្ដើម​អ្នក​គួរ​ប្រាប់​ពី​ទិសដៅ​សម្រាប់​គាត់​ កុំ​គ្រាន់​តែ​ចុច​ថត​ស្ងាត់​ៗ​។ អ្នក​គួរ​ប្រាប់​គាត់​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ និង​របៀប​ដែល​អ្នក​ចង់​ឲ្យ​គាត់​បង្ហាញ​។​ ម្យ៉ាង​វិញ​ទៀត​គួរ​បង្ហាញ​លទ្ធផល​ដល់​គាត់​រាល់​ពេល​ក្រោយ​ចុច​ថត​ ដើម្បី​ឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​ ​និង​ផ្ទៀងផ្ទាត់​ទាំងអស់​គ្នា​។


រូបតំណាង

៨. ប្រើប្រាស់​ Reflector

វិធី​ដែល​រហ័ស​សម្រាប់​បំភ្លឺ​រូបភាព​លក្ខណៈ​ Portrait និង​មើល​ទៅ​មាន​លក្ខណៈ​អាជីព​ ​គឺ​ប្រើប្រាស់​ Reflector។ ការ​ប្រើប្រាស់​វា​នៅ​ក្បែរ​បង្អួច​ ឬ​ខាងក្រៅ​ដើម្បី​ចាំង​ពន្លឺ​មក​កាន់​ Subject ក្នុង​ការ​បំពេញ​នូវ​ស្រមោល​ដែល​មិន​ត្រូវការ​។​  Reflector ជា​ច្រើន​មាន​ពីរ​ផ្នែក​សង​ខាង​ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​ពណ៌​សរ​ ទឹកប្រាក់​ និង​មាស​សម្រាប់​ផ្ទៃ​ដែល​ចាំង​ពន្លឺ​ទៅ​។ ផ្ទៃ​ពណ៌ស​ ក៏​អាច​បន្ថែម​ពន្លឺ​ទ្វេ​ដង ដែល​ធ្វើ​ឲ្យ​ស្រទន់​នូវ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​។ អ្នក​ក៏​អាច​បង្កើត​ Reflector ខ្លួន​ឯង​បាន​ដែរ​ ដោយ​ប្រើ​បន្ទះ​ក្ដារ​មួយ​ដោយ​គ្រប​ជាមួយ​នឹង​សន្លឹក​សំណ​ប៉ាហាំង​ពណ៌​ទឹកប្រាក់​។


៩. ការ Focus លើ​កាមេរ៉ា

ពេល​ប្រើប្រាស់​ Wide Aperture ជា​ពិសេស​ f/2.8 ឬ​លឿន​ជាង​នេះ​ ​ចំណុច​ ​Depth of field​ ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ ​ដូច្នេះ​វា​សំខាន់​ក្នុង​ការ​ Focus ឲ្យ​បាន​ត្រឹមត្រូវ​ បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​បាត់បង់​ការ​ Focus ផ្នែក​មួយ​ចំនួន​លើ​ផ្ទៃ​មុខ​ ​ឧទាហរណ៍៖​ ​ដូចជា​ច្រមុះ​ប្រហែល​ជា​ច្បាស់​ជាង​ ​ប៉ុន្តែ​ភ្នែក​មាន​លក្ខណៈ​ព្រាល​ស្រទន់​។ ជា​មួយ​នឹង​រូបភាព​លក្ខណៈ​ Tightly composed គួរ​ផ្ដោត​លើ​ភ្នែក​។ ជា​មួយ​នឹង​រូបភាព​លក្ខណៈ​ Wider composition គួរ​ផ្ដោត​លើ​ក្បាល​។ ជា​មួយ​នឹង​ការ​ Pinpoint focus អ្នក​គួរ​ជ្រើសរើស​ចំណុច​ ​Autofocus (AF)​ ​តែ​មួយ។ បច្ចេកទេស​ដ៏​ល្អ​​ ​គឺ​កំណត់​នូវ​ចំណុច​កណ្ដាល​នៃ​ AF ដោយ​ចុច​ប៊ូតុង​ Shutter ពាក់​កណ្ដាល​ដើម្បី​ Focus លើ​ភ្នែក​ ឬ​ក្បាល​។ បន្ទាប់មក​កំណត់​នូវ​លក្ខណៈ​រូបភាព​ឡើង​វិញ​ជា​មួយ​នឹង​ការ​កំណត់​ទីតាំង​ Subject នៅ​ផ្នែក​ម្ខាង​ មុន​ពេល​ចុច​ទាំងស្រុង​លើ​ប៊ូតុង​នោះ​។

១០. Posing ​សម្រាប់​ ​Portrait

របៀប​ដែល​ Subject ឈរ​, ឥរិយាបថ​នានា​ និង​រូបរាង​នឹង​មាន​ឥទ្ធិពល​លើ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​។ ការ​ផ្លាស់ប្ដូរ​នូវ​ទឹកមុខ​បន្តិច​បន្តួច​ ដូចជា​សើច​ ឬ​មិន​សើច​អាច​ផ្លាស់ប្ដូរ​អារម្មណ៍​បាន​ទាំងស្រុង​សម្រាប់​ការ​ថតរូប​។ ពេល​ថតរូប​ អ្នក​គួរ​ព្យាយាម​ថត​យក​នៅ​ការ​បង្ហាញ​ទឹកមុខ​ ឬ​ឥរិយាបថ​នានា​ឲ្យ​បាន​ច្រើន​ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​រូប​ណា​មួយ​ដែល​អ្នក​ចូលចិត្ត​ ពេល​កាត់ត​លើ​កុំព្យូទ័រ​។ អ្នក​ក៏​អាច​រៀបចំ​ការ​ថត​ Portrait ពេល​ Subject ក្រឡេក​ចេញ​ពី​កាមេរ៉ា​ ទៅ​លើ​ ឬ​ចុះ​ក្រោម​ ដើម្បី​ពិនិត្យ​មើល​លក្ខណៈ​ខុស​គ្នា​សម្រាប់​ជ្រើសរើស​ឲ្យ​បាន​ល្អ​ផង​ដែរ​។


រូបតំណាង

១១. ការ​ប្រើប្រាស់​ Fill flash ពេល​មាន​ពន្លឺ​ថ្ងៃ

ថ្វី​បើ​វា​អាច​ស្ដាប់​ទៅ​មិន​សម​ក្នុង​ការ​ប្រើប្រាស់​ Flash ពេល​មាន​ពន្លឺ​ព្រះអាទិត្យ​ ប៉ុន្តែ​មាន​ពេល​ណា​មួយ​ ដែល​អ្នក​គួរ​តែ​ប្រើប្រាស់​វា​។ ពន្លឺ​ព្រះអាទិត្យ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​គ្រប់​ប្រភេទ​សម្រាប់​ការ​ថតរូប​លក្ខណៈ​ Portrait ដូចជា​ ចំណាំង​ពន្លឺ​ ឬ​ស្រមោល​លើ​មុខ​, Exposure គ្មាន​តុល្យភាព​ និង​មាន​ចំណុច​ភ្លឺ​ខ្លាំង​។ ប្រើប្រាស់​បច្ចេកទេស​ Fill Flash (បំពេញ​ពន្លឺ​បន្ថែម​) នឹង​ធ្វើ​ឲ្យ​រូបភាព​លក្ខណៈ​ Portrait មាន​ភាព​ប្រសើរ​ឡើង​។ កាមេរ៉ា​អ្នក​នឹង​ចាប់​យក​រូបភាព​ជា​មួយ​នឹង​ Exposure កាន់​តែ​មាន​តុល្យភាព​ ព្រោះ​ Flash នឹង​បំភ្លឺ​ Subject កំឡុង​ពេល​ដែល​កាមេរ៉ា​បង្ហាញ​នូវ​ផ្ទៃ​ខាងក្រោយ​។


រូបតំណាង

១២. ប្រើប្រាស់​ Flashgun

Flashgun មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​របស់​ដែល​មាន​ស្រាប់​លើ​កាមេរ៉ា​ ដែល​មាន​ន័យ​ថា​ពន្លឺ​ដែល​ជះ​អាច​ឲ្យ​អ្នក​កំណត់​នូវ​ Aperture បាន​តូច​ ដើម្បី​ចាប់​យក​រូបភាព​បាន​ Depth of field ច្រើន ឬ​ដើម្បី​បំភ្លឺ​មនុស្ស​មួយ​ក្រុម​។ អ្នក​ក៏​មាន​នូវ​ Control ច្រើន​លើ​ Settings ហើយ​អ្នក​អាច​កំណត់​នូវ​មុំ​ ដើម្បី​ឲ្យ​ពន្លឺ​ជះ​ប្លាត​លើ​ពិដាន​ និង​ជញ្ជាំង​មក​លើ​ Subject សម្រាប់​ការ​ថតរូប​ក្នុង​បន្ទប់​។


១៣. ប្រើ​ ​Flashgun ពី​ចម្ងាយ​ (Remotely)

Flashgun អាច​ភ្ជាប់​ និង​អាច​បើក​ដំណើរការ​បាន​ដោយ​ប្រើប្រាស់​ខ្សែ​ ឬ​ Wireless (Remote control)  ដែល​ភ្ជាប់​នឹង​ Hotshoe ឬ​ប្រព័ន្ធ​កាមេរ៉ា​ភាគ​ច្រើន​ ដែល​អាច​ឲ្យ​អ្នក​បើក​ដំណើរការ​នូវ​ Flashgun តាម​រយៈ​ Flash បំពាក់​លើ​កាមេរ៉ា​ស្រាប់​។ បិទ​ Flash លើ​កាមេរ៉ា​អាច​ធ្វើ​ឲ្យ​មាន​ពន្លឺ​លើ​រូបភាព​មាន​លក្ខណៈ​អាជីព​។ អ្នក​ក៏​អាច​ប្រើប្រាស់​ Flash ពីរ​សម្រាប់​ការ​ដំឡើង​នូវ​ពន្លឺ​ដ៏​ស្មុគស្មាញ​។ ការ​ប្រើប្រាស់​ Remote trigger នឹង​អនុញ្ញាត​ឲ្យ​អ្នក​បើក​ Flash ទី​មួយ​ បន្ទាប់​មក​បើក​នូវ​ Flash បន្ទាប់​ទៀត​ក្នុង​ពេល​តែ​មួយ​។


១៤. មាន​សិល្បៈ​ក្នុង​ការ​ប្រើ​ Flash lighting

ប្រើប្រាស់​ Flashgun, Remote trigger និង​ Diffuser ទំហំ​ល្អ​មួយ​ ដើម្បី​ទទួល​បាន​ពន្លឺ​បន្ថែម​យ៉ាង​អស្ចារ្យ​សម្រាប់​រូបភាព​។ បំភ្លឺ​ Subject នៅ​ផ្នែក​ម្ខាង​ទៀត​លើ​រូបភាព​លក្ខណៈ​ Portrait ហើយ​ច្នៃ​ប្រឌិត​ដោយ​ Under-expose (ធ្វើ​ឲ្យ​ងងឹត​បន្តិច​) មេឃ​ ឬ​ ផ្ទៃ​ខាងក្រោយ​ ដោយ​កំណត់​ Exposure Compensation -2 Stops ដើម្បី​ចាប់​យក​លក្ខណៈ​អារម្មណ៍​​នៅ​ពី​ក្រោយ​ Subject៕


រូបតំណាង

ប្រភព៖ Techradar ប្រែសម្រួល ​៖ ប៊ុន ធឿន

Tuesday, August 29, 2017

Silhouette​ ​ជា​បច្ចេកទេស​ថតរូប​ដ៏​ល្អ​សម្រាប់​បង្ហាញ​ពី​មនោសញ្ចេតនា, អាថ៌កំបាំង​ ​និង​អារម្មណ៍​ ទៅ​កាន់​អ្នក​មើល​ឲ្យ​ស្រមើល​ស្រមៃ​ទៅ​តាម​លក្ខណៈ​នៃ​រូបភាព។


វិធី​ជា​មូលដ្ឋាន​សម្រាប់​ថត​រូប​ប្រភេទ​នេះ​ ​គឺ​អ្នក​ត្រូវ​ដាក់​ពន្លឺ​ពី​ក្រោយ​ ​Subject​ ​ហើយ​កំណត់​ Exposure​ ​លើ​ផ្នែក​ភ្លឺ​បំផុត​របស់​រូបភាព​ ​(ផ្ទៃ​ខាងក្រោយ​)​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ Subject មាន​លក្ខណៈ​ងងឹត​ខ្លាំង​។ អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ទាំង​ ​៨​ ​ខាងក្រោម​ដើម្បី​ជា​គំនិត​សម្រាប់​ការ​ថតរូប​លក្ខណៈ​ ​Silhouette​ ​ឲ្យ​បាន​ល្អ​ប្រសើរ​៖

១. ជ្រើសរើស​ ​Subject

ស្ទើរ​តែ​គ្រប់​ Object អាច​បង្កើត​ជា​ Silhouette ប៉ុន្តែ​មាន​ Object មួយ​ចំនួន​ល្អ​ប្រសើរ​ជាង​ Object ផ្សេង​ទៀត​។ ការ​ជ្រើសរើស​អ្វី​មួយ​ជា​មួយ​នឹង​រាង​មាន​លក្ខណៈ​ខ្លាំង​ ​និង​អាច​សម្គាល់​បាន​ ​ដែល​នឹង​មាន​ការ​ចាប់​អារម្មណ៍​គ្រប់គ្រាន់​លើ​ទម្រង់​ ​២​​ Dimension​ ​(រូបរាង​ដែល​មាន​តែ បណ្ដោយ និង​ទទឹង ដោយ​គ្មាន​កម្រាស់​)។ Silhouette មិន​អាច​គូរ​ដោយ​ពណ៌​, Texture និង Tone នៃ Subject ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​នោះ​ទេ​ ​ដូច្នេះ​រាង​នៃ​ ​Subject​ ​ដែល​ត្រូវ​ងងឹត​ត្រូវការ​ភាព​ដោយ​លែក​។


២. បិទ​ ​Flash

ប្រសិនបើ​អ្នក​ប្រើប្រាស់​កាមេរ៉ា​ជា​មួយ​ ​Automatic mode​ ​កាមេរ៉ា​ប្រហែល​ជា​ប្រើ​ ​Flash​ ​ដោយ​ខ្លួន​ឯង​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូប​លក្ខណៈ​ ​Silhouette។ ជា​ទូទៅ​អ្នក​ចង់​បាន​ពន្លឺ​តិច​តួច​នៅ​ខាង​មុខ​ ​Subject​ ​របស់​អ្នក​តាម​តែ​អាច​ទៅ​រួច​ ​ដូច្នេះ​ ​Flash​ ​ត្រូវ​តែ​ប្រើប្រាស់​ ​ប៉ុន្តែ​រូបភាព​មួយ​ចំនួន​មាន​នូវ​ Flash​ ​ជះ​ខ្លាំង​។

៣. ប្រើប្រាស់​ពន្លឺ​ឲ្យ​បាន​ត្រឹមត្រូវ

ជំនួស​ឲ្យ​ការ​បំភ្លឺ​ពី​ខាងមុខ​ ​Subject ក្នុង​ Silhouette អ្នក​ត្រូវ​ប្រាកដ​ថា​មាន​ពន្លឺ​ជះ​ខ្លាំង​ពី​ផ្ទៃ​ខាងក្រោយ​ ជាង​ផ្ទៃ​ខាងមុខ​សម្រាប់​ការ​ថតរូប​របស់​អ្នក​។ ពន្លឺ​ដ៏​ល្អ​គឺ​ដាក់​ Subject របស់​អ្នក​នៅ​ខាងមុខ​ ព្រះអាទិត្យ​រះ​ ឬ​លិច​។

៤. កំណត់​ ​Frame​ ​សម្រាប់​រូបភាព​

អ្នក​គួរ​កំណត់​ ​Frame​ ​សម្រាប់​ការ​ថត​របស់​អ្នក​ ​ដូច្នេះ​អ្នក​ថត​ជា​មួយ​ Subject ដែល​នៅ​ខាងមុខ​ធម្មតា​ ប៉ុន្តែ​មាន​ផ្ទៃ​ខាងក្រោយ​ភ្លឺ​។ តាម​ធម្មតា​ផ្ទៃ​ខាងក្រោយ​ដ៏​ល្អ​ជា​មេឃ​ភ្លឺ​គ្មាន​ពពក​ ​ជា​មួយ​នឹង​ការ​ប្រើប្រាស់​ ​Sun setting​ ​ដែល​អ្នក​ចង់​បាន​នូវ​ទីតាំង​នៃ​ប្រភព​ពន្លឺ​ដ៏​ភ្លឺ​បំផុត​នៅ​ពី​ក្រោយ​ ​Subject។


៥. បង្កើត​រូប​លក្ខណៈ​ ​Silhouettes​ ​ឲ្យ​មាន​ភាព​ប្លែក​

ប្រសិនបើ​មាន​ ​Shape​ ​ឬ​ ​Object​ ​មាន​ច្រើន​ជាង​មួយ​ក្នុង​រូបភាព​ ដែល​អ្នក​ចង់​បាន​ Silhouette គួរ​ព្យាយាម​រក្សា​ពួក​វា​ដាច់​ដោយ​លែក​។ ឧទាហរណ៍ ប្រសិនបើ​ថត​ដើមឈើ​ និង​មនុស្ស​លក្ខណៈ​ Silhouette​ ​អ្នក​មិន​គួរ​ឲ្យ​មនុស្ស​ឈរ​មុខ​ដើមឈើ​នោះ​ទេ​ ដែល​វា​នឹង​ផ្គួប​ចូល​គ្នា​ជា​ Shape មួយ​ ហើយ​ជា​លទ្ធផល​អ្នក​មើល​អាច​មាន​ការ​ច្រឡំ​អំពី​ ​Shape​ ​នោះ​ជា​អ្វី​។

៦. Auto Mode

កាមេរ៉ា​ឌីជីថល​ភាគច្រើន​មាន​នូវ​ ​Automatic metering​ ​ដែល​ល្អ​សម្រាប់​យល់​ដឹង​នូវ​របៀប​ ​Expose​ ​ រូបភាព​អោយ​មាន​ពន្លឺ​ល្អ​។ បញ្ហា​ត្រង់​ថា​កាមេរ៉ា​ភាគច្រើន​មាន​ភាព​វៃ​ឆ្លាត​ពេក​ដែល​នឹង​បំភ្លឺ​ ​Subject របស់​អ្នក​ជំនួស​ឲ្យ​ ​Underexpose​ ​(ធ្វើ​ឲ្យ​ងងឹត​)​ ​ដើម្បី​ទទួល​បាន​លក្ខណៈ​ ​Silhouette​ ​ដូច្នេះ​អ្នក​ត្រូវការ​ច្នៃ​បន្តិច​។ កាមេរ៉ា​ភាគច្រើន​ដំណើរការ​ល្អ​ជា​មួយ​នឹង​ Exposure levels ក្នុង​ Auto mode ពេល​អ្នក​ចុច​ប៊ូតុង​ Shutter ពាក់​កណ្ដាល​ (ពេល​ដូចគ្នា​សម្រាប់​ Focus)។


ដូច្នេះ​តម្រង់​កាមេរ៉ា​របស់​អ្នក​នៅ​ផ្នែក​ភ្លឺ​បំផុត​របស់​រូបភាព​ ​ហើយ​ចុច​ប៊ូតុង​ Shutter ពាក់​កណ្ដាល​។ បន្ទាប់​មក​រំកិល​កាមេរ៉ា​ដើម្បី​កំណត់​ ​Frame​ ​សម្រាប់​ថត​កន្លែង​ដែល​អ្នក​ចង់​បាន​ ​ហើយ​ចុច​សង្កត់​បន្ថែម​ក្នុង​ការ​ថត​។ ជា​មួយ​នឹង​កាមេរ៉ា​ឌីជីថល​ភាគច្រើន​ ​កត្តា​នេះ​នឹង​មាន​លទ្ធផល​ក្នុង​ ​Subject​ ​លក្ខណៈ​ Silhouette។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​បញ្ឆោត​កាមេរ៉ា​ឲ្យ​គិត​ថា​ផ្នែក​ភ្លឺ​នៃ​រូបភាព​គឺ​ ​Mid tone​ ​ដូច្នេះ​អ្វី​មួយ​ដែល​ងងឹត​ជាង​ ​វា​នឹង​ ​Expose​ ​ជា​ស្រមោល​ងងឹត​បាន​ល្អ​។ កាមេរ៉ា​ឌីជីថល​មួយ​ចំនួន​ក៏​មាន​ ​Sport​ ​ឬ​ ​Centered metering mode​ ​ដែល​អ្នក​អាច​បើក​ក្នុង​ការ​ជួយ​ទៅ​លើ​បច្ចេកទេស​ខាង​លើ​ផង​ដែរ​ ដែល​នឹង​កំណត់​ Metering​ ​លើ​ចំណុច​កណ្ដាល​របស់​ ​Frame​ ​ជៀស​ជាង​ចំណុច​ជា​ច្រើន​។ នេះ​មាន​ន័យ​ថា​អ្នក​អាច​ដឹង​ពី​កាមេរ៉ា​បាន​យ៉ាង​ត្រឹមត្រូវ​ ​ដែល​អាច​កំណត់​នូវ​ ​Exposure​ ​សម្រាប់​ពន្លឺ​ផ្ទៃ​ខាងក្រោយ​។

៧. Manual Mode

ប្រសិនបើ​បច្ចេកទេស​នេះ​មិន​ដំណើរការ​ ​ហើយ​កាមេរ៉ា​អ្នក​មាន​នូវ​ ​Controls​  ដែល​អាច​ប្រើ​ ​Manual exposure​ ​ឬ​ ​Exposure compensation​ ​អ្នក​ប្រហែល​ជា​ត្រូវ​ព្យាយាម​កំណត់​ ​Settings​ ​ដោយ​ខ្លួនឯង​។ វិធី​សាមញ្ញ​មួយ​ដើម្បី​ចាប់ផ្ដើម​ប្រើប្រាស់​ ​Manual mode​ ​គឺ​ពិនិត្យ​មើល​លើ​ ​Shutter speed​ ​និង​ Aperture​ ​ដែល​បាន​ណែនាំ​ក្នុង​ ​Automatic mode​ ​ហើយ​អាច​ចាប់ផ្ដើម​ពី​ទីនោះ​បាន​។ ប្រសិនបើ​ក្នុង​ Auto mode​ ​ចំពោះ​ ​Subject​ ​មាន​ភាព​ភ្លឺ​ខ្លាំង​ ​ឧទាហរណ៍​ថា​អ្នក​ត្រូវការ​ធ្វើ​ឲ្យ​វា​ងងឹត​ ​ដូច្នេះ​គួរ​បន្ថយ​នូវ​ ​Shutter speed​ ​ចំនួន​ ​១​ ​ឬ​ ​២​ ​Stop​ ​ហើយ​ពិនិត្យ​មើល​ភាព​ខុស​គ្នា​ដែល​អ្នក​ឃើញ​ ​និង​ចង់​បាន។


៨. ការ​ ​Focus

ករណី​ភាគច្រើន​អ្នក​ចង់​បាន​ ​Subject​ ​មាន​លក្ខណៈ​ ​Silhouette​ ​ដែល​មាន​ការ​ ​Focus​ ​លើ​ផ្នែក​សំខាន់​។ នេះ​អាច​មាន​ន័យ​ថា​ដំណើរការ​ដែល​បាន​រៀបរាប់​នៅ​ចំណុច​ទី​ ​៤​ ​អាច​មាន​លក្ខណៈ​បញ្ឆោត​បន្តិច​ដោយ​ចុច​ប៊ូតុង​ ​Shutter​ ​ពាក់​កណ្ដាល​ដើម្បី​ទទួល​បាន​ ​Metering​ ​ត្រឹមត្រូវ​ ​ក៏​មាន​ន័យ​ថា​អ្នក​ធ្វើការ​ ​Focus លើ​ចំណុច​ ក្នុង​ផ្ទៃ​ខាងក្រោយ​។ អ្នក​អាច​ប្រើប្រាស់​វិធី​ពីរ​ ដោយ​ទី​មួយ​ប្រសិនបើ​កាមេរ៉ា​អ្នក​មាន​ Manual focus អ្នក​ប្រហែល​ជា​ត្រូវ​សាកល្បង​វា​ ដោយ​កំណត់​ការ​ Focus ក្នុង​ការ​ថត​ជា​មុន​ មុន​ពេល​អ្នក​ Meter ការ​ថត​របស់​អ្នក​។ វិធី​ផ្សេង​ទៀត​ ​ប្រើប្រាស់​ ​Aperture​ ​ដើម្បី​បង្កើន​ចំនួន​ធំ​បំផុត​របស់​ ​Depth of field។ កំណត់​នូវ​ ​Aperture​ ​តូច​ (ចំនួន​ធំ​) ដើម្បី​បង្កើន​នូវ​ ​Depth of field​ ​ដែល​មាន​ន័យ​ថា​អ្នក​មាន​នូវ​ផ្ទៃ​ខាង​មុខ​ និង​ខាងក្រោយ​ច្បាស់​ល្អ​ក្នុង​ការ​ថត៕

Thursday, August 24, 2017

ការ​ផលិត​វីដេអូ​ដែល​ទាក់ទាញ​ ​គឺ​ត្រូវ​ស្រប​តាម​ក្បួន​ខ្នាត​ ​និង​មាន​សាច់​រឿង​ដែល​មាន​អត្ថន័យ​ងាយ​ស្រួល​យល់​ ​ហើយ​ជា​ប្រយោជន៍​ដល់​អ្នក​មើល​ ​ខណៈ​ក្បួន​ខ្នាត​ក្នុង​ការ​ផលិត​វីដេអូ​មាន​ច្រើន​អាស្រ័យ​ប្រភេទ​វីដេអូ​ដែល​អ្នក​ផលិត។ ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​ទាក់ទង​ការ​ថត​វីដេអូ​ ​ដែល​និយម​ប្រើ​ដោយ​អ្នក​ជំនាញ​ល្បីៗ។

Camera Shots

Camera Shots​ ​ជា​ចំនួន​លំហ​សម្រាប់​បង្ហាញ​ ​Subject​ ​ដែល​ស្ថិត​នៅ​ទំហំ​ណា​មួយ​ក្នុង​ ​Frame​ ​ដូចជា​រូប​ពេញ​ ​ឬ​ពាក់​កណ្ដាល​ខ្លួន​។ ជាទូទៅ​ ​Camera Shots​ ​មាន​ច្រើន​ប្រភេទ​ដូចជា​៖
  • -Extreme long shot: មាន​នូវ​ចំនួន​ទេសភាព​ធំ​ ​ដែល​ភាគច្រើន​ប្រើ​នៅ​ចំណុច​ចាប់ផ្ដើម​សម្រាប់​បង្ហាញ​នូវ​ទីតាំង​ទូទៅ​។
  • -Long shot: មាន​នូវ​ទេសភាព​ ​ប៉ុន្តែ​ផ្ដល់​ឲ្យ​អ្នក​មើល​នូវ​គំនិត​ជាក់លាក់​នៃ​ ​Subject។
  • -Full shot: មាន​នូវ​ទិដ្ឋភាព​ពេញលេញ​របស់​តួអង្គ​។
  • -Mid shot: មាន​នូវ​តួអង្គ​ពី​ពាក់​កណ្ដាល​ខ្លួន​ឡើង​លើ​ ​ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​មុខ​តួអង្គ​បាន​ច្បាស់​ល្អ​។​
  • -Close-up: មាន​តែ​មុខ​របស់​តួអង្គ​ប៉ុណ្ណោះ​ ​ដែល​អាច​ឲ្យ​អ្នក​មើល​យល់​ពី​អារម្មណ៍​របស់​តួអង្គ​។
  • -Extreme close-up: មាន​នូវ​ផ្នែក​មួយ​ចំនួន​នៃ​មុខ​របស់​តួអង្គ​ ​ឬ​ ​Object​ ​ដទៃ​ទៀត​ដែល​ជា​បច្ចេកទេស​និយម​ប្រើប្រាស់​សម្រាប់​រូបភាព​បែប​រន្ធត់​។
Camera angles

Camera angles​ ​មាន​លក្ខណៈ​ខុស​គ្នា​នឹង​ ​Camera shots។​ ​Camera angles​ ​ជា​មុំ​ណា​មួយ​ដែល​អ្នក​មើល​ ​មើល​ទៅ​កាន់​ ​Subject​ ​ដែល​អាច​ថត​​ពី​លើ ឬ​ពី​ក្រោម​ជា​ដើម​។ ​ ​Camera angles​ ​មាន​ច្រើន​ប្រភេទ​រួម​មាន​៖
  • -Bird's eye angle: ជា​មុំ​ដែល​មើល​ពី​លើ​ចូល​ប្លង់​ ​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ ​ដូច​ជា​ពី​លើ​អាកាស​ជា​ដើម។
  • -High angle: ជា​មុំ​ដែល​មើល​ចុះ​ឆ្ពោះ​ទៅ​កាន់​ ​Subject​ ​តែ​ម្ដង​។
  • -Eye-level angle: ជា​មុំ​ដែល​មាន​លក្ខណៈ​ស្មើ​ធម្មតា​ ​ដែល​អាច​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​តួអង្គ​។
  • -Low angle: ជា​មុំ​ដែល​អ្នក​មើល​ ​មើល​ពី​ក្រោម​ឡើង​ទៅ​តួអង្គ​ដែល​ធ្វើ​ឲ្យ​តួអង្គ​មើល​ទៅ​មាន​ឥទ្ធិពល​។
  • -Dutch angle: ជា​មុំ​ដែល​រូបភាព​មាន​លក្ខណៈ​ផ្អៀង​ ​ដែល​បង្ហាញ​នូវ​ការ​យល់​ច្រឡំ​របស់​តួអង្គ​។
Camera movement

movement សំដៅ​លើ​ការ​រំកិល​កាមេរ៉ា​ទៅ​តាម​ ​Subject​ ​ដែល​ចង់​បង្ហាញ​បន្ថែម​។​ ​Camera movement ​ ​មាន​ច្រើន​ប្រភេទ​រួម​មាន​៖
  • -Crane shot: ជា​ការ​រំកិល​កាមេរ៉ា​ពី​ធម្មតា​ឡើង​ទៅ​លើ ដើម្បី​មើល​ទិដ្ឋភាព​បាន​ច្រើន​ ​និង​ឆ្ងាយ​។
  • -Tracking shot និង​ ​Dolly shot: ជា​ការ​ពង្រីក​ ​ឬ​បង្រួម​ទិដ្ឋភាព​ទៅ​លើ​ ​Subject​ ​ក្នុង​ពេល​ដំណើរការ​ថត​។
  • -Panning: ជា​ការ​រំកិល​ទិដ្ឋភាព​ដែល​មាន​លក្ខណៈ​ ​Panaramic​ ​(ទិដ្ឋភាព​វែង​)​ ​ក្នុង​ពេល​ដំណើរការ​ថត​ ​ដែល​នាំ​អ្នក​មើល​ពី​កន្លែង​ទៅ​កន្លែង​មួយ​ទៀត។
Lighting

Lighting​ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទិដ្ឋភាព​ដែល​ជួយ​បន្ថែម​ពន្លឺ​លើ​ពន្លឺ​ធម្មជាតិ​។​ ​អ្វី​ដែល​សំខាន់​សម្រាប់​ ​Lighting​ ​គឺ​ចំនួន​ពន្លឺ​ដែល​ជះ​លើ​ ​Subject​ ​ព្រម​ទាំង​ទិសដៅ​នៃ​ពន្លឺ​ជះ​ទៅ​ ​ដែល​ជួយ​បន្ថែម​ពន្លឺ​ ​និង​ស្រមោល​បាន​ ដូចជា​ពន្លឺ​ទាន​ ​ឬ​ឧបករណ៍​បន្ថែម​ពន្លឺ​ ​ឬ​សូម្បី​តែ​ពន្លឺ​ធម្មជាតិ​ពី​ព្រះអាទិត្យ៕

Tuesday, August 15, 2017

Time Lapse​ ​ជា​វីដេអូ​ម្យ៉ាង​ដែល​ផលិត​ឡើង​ដោយ​រូបភាព​ជា​ច្រើន​សន្លឹក​ជាប់ៗ​គ្នា​ ​តែ​ពេល​ខ្លះ​ក៏​អាច​ច្នៃ​ចេញ​ពី​វីដេអូ​ធម្មតា​បាន​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ​កម្មវិធី​ជំនួញ​បង្កើន​ល្បឿន​សកម្មភាព​ក្នុង​វីដេអូ។ ចំពោះ​បច្ចេកទេស​ផលិត​រូបភាព​បែប​ ​Time Lapse​ ​គឺ​សូម​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម៖

  • @គន្លឹះ​ខ្លីៗ
ត្រូវ​ប្រាកដ​ថា​ ​អ្នក​ប្រើប្រាស់​ ​Tripod​ ​ដូច្នេះ​កាមេរ៉ា​មិន​អង្គើ​ពេល​ថត​ ​ហើយ​នឹង​កំណត់​ ​Exposure settings​ ​និង​ ​Focus​ ​ដោយ​ខ្លួនឯង។
  • @ការកំណត់​ ​Setting​ ​សម្រាប់​ការ​ថត​បែប​ ​Time Lapse
ជ្រើសរើស​ ​Setting Time Lapse​ ​សម្រាប់​ការ​ថត​វីដេអូ​ ​ដោយ​ដំបូង​អ្នក​ជ្រើសរើស​ ​Interval​ ​ជា​កម្រិត​ដែល​អ្នក​ចង់​ឲ្យ​កាមេរ៉ា​របស់​អ្នក​ថត​នូវ​ ​Frame​ ​នីមួយៗ​។ អ្នក​ក៏​អាច​ជ្រើសរើស​ ​Interval​ ​ណា​មួយ​ពី​ ​Frame​ ​មួយ​ក្នុង​មួយ​វិនាទី​ឡើង​ដល់​ ​Frame​ ​មួយ​ក្នុង​រយៈពេល​ ​១០​ ​នាទី។ បន្ទាប់​មក​កំណត់​រយៈពេល​ប៉ុន្មាន​ដែល​អ្នក​ចង់​ឲ្យ​កាមេរ៉ា​ថត​នូវ​ ​Frame​ ​នីមួយៗ​ដោយ​ស្វ័យប្រវត្តិ​ ​ដែល​អាច​ប៉ុន្មាន​នាទី​ ​ឬ​ដល់​ប៉ុន្មាន​ម៉ោង។ ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើ​ការ​គណនា​អ្វី​នោះ​ទេ​ ​អ្នក​អាច​មើល​លើ​ព័ត៌មាន​នៅ​លើ​អេក្រង់​តែ​ម្ដង​ ​ដែល​អាច​ដឹង​ពី​រយៈពេល​របស់​វីដេអូ។ បន្ទាប់​មក​ចុច​ ​OK​ ​កាមេរ៉ា​នឹង​ធ្វើការ​ថត​នៅ​រយៈពេល​ដែល​បាន​កំណត់​នោះ។
  • @ប្រើប្រាស់​ ​Interval Timer
ប្រើប្រាស់​ ​Interval Time Shooting setting​ ​រយៈ​ពេល​ប្រមាណ​ ​១០​ ​វិនាទី​ ​នឹង​យក​បណ្ដុំ​រូបភាព​មាន​ចលនា​ដែល​ត្រូវការ​ផ្គុំ​គ្នា​ ​ដោយ​ប្រើប្រាស់​ ​Third party software​ ​ដើម្បី​បង្កើត​វីដេអូ​ ​Time Lapse។​ ​Interval​ ​អាច​កំណត់​បាន​គ្រប់​យ៉ាង​ពី​ ​Frame​ ​មួយ​គ្រប់​វិនាទី​ ​ឡើង​ដល់​ ​Frame​ ​មួយ​ស្ទើរ​តែ​គ្រប់​ ​២៤​ ​ម៉ោង។ ជំនួស​ឲ្យ​ការ​កំណត់​ ​Shooting time​ ​អ្នក​ជ្រើសរើស​ចំនួន​នៃ​ ​Frame​ ​សរុប​ដែល​អ្នក​ចង់​ថត​ ​ហើយ​កាមេរ៉ា​នឹង​បន្ត​ថត​រហូត​ដល់​ចំនួន​នោះ។ នេះ​ជា​ការ​ល្អ​សម្រាប់​ការ​ថត​ ​Time Lapse​ ​រយៈពេល​យូរ​ច្រើន​ម៉ោង​ ​ឬ​ពេញ​មួយ​ថ្ងៃ​ ​ដរាប​ណា​អ្នក​មាន​ថ្ម​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ ​និង​ការ​ការពារ​កាមេរ៉ា​អ្នក​សម្រាប់​ការ​ថត​វីដេអូ​បែប​នេះ។
Interval Timer​ ​មាន​សារប្រយោជន៍​ព្រោះ​ពេល​អ្នក​ថតរូប​ភាព​មាន​ចលនា​កម្រិត​ ​High-resolution​ ​អ្នក​អាច​បង្កើត​វីដេអូ​ ​Time Lapse​ ​ដែល​មាន​ ​4K Resolution​ ​ឬ​ខ្ពស់​ជាង​នេះ។ ប្រសិនបើ​អ្នក​ធ្វើ​ការ​លើ​វីដេអូ​ ​Full HD​ ​អ្នក​ក៏​អាច​ទទួល​នូវ​គុណប្រយោជន៍​នៃ​រូបភាព​ដែល​មាន​ ​Resolution​ ​ខ្ពស់​ដោយ​ការ​ប្រើប្រាស់​ ​Third party software​ ​ដើម្បី​បន្ថែម​ ​Motion​ ​ដូច​ជា​ ​Pans​ ​និង​ ​Zooms​ ​ទៅ​លើ​វីដេអូ​ ​Time Lapse​ ​របស់​អ្នក​ផង​ដែរ៕



ប្រភព៖ Nikonusa ប្រែសម្រួល ​៖ ប៊ុន ធឿន                      

Thursday, August 10, 2017

ប្រិយមិត្តភាគច្រើនដែលធ្លាប់​ប្រើប្រាស់​កាមេរ៉ា​អាជីព ឬចូល​ចិត្តថតរូប​ដោយ​ប្រើប្រាស់ Manual Mode ដើម្បី​កំណត់​ប្លង់​រូបភាព នៅលើ​ស្មាត​ហ្វូន ប្រាកដជា​បាន​ដឹង និងយល់រួចមកហើយ អំពីការ​ថត​រូប​លក្ខណៈ​ Long Exposure នេះ។ រូបភាព Long Exposure គេនិយមថតបំផុតទៅលើ ប្លង់រូបភាពដែល​មាន​ចលនា​ដូចជា ថតទឹកជ្រោះហូរ, ចរាចរណ៍, ថត ហ្គាឡាក់ស៊ី, និងប្លង់មានចលនាផ្សេងៗ​ទៀត​ទៅ​តាម​ការច្នៃប្រឌិតរបស់អ្នកថត។


តម្រូវការនៃការថត មិនមានអ្វីច្រើនទេ គ្រាន់តែមានស្មាតហ្វូនមួយនៅក្នុងដៃ ដែលអាចប្រើប្រាស់ Manual Mode បាននៅក្នុងកម្មវិធីកាមេរ៉ា ហើយសម្រាប់ iPhone វិញ លោកអ្នកអាចដោនឡូត កម្មវិធី​កាមេរ៉ា​មួយ​ណាក៏បានចេញពី App Store ដែលអាចប្រើប្រាស់ Manual Mode ដូចជា Manual, Camera+ ឬ ProCamera10 ជាដើម។


ដំណើរការនៃការថត យើងគ្រាន់តែស្វែងអំពី ISO និង Shutter Speed ប៉ុណ្ណោះ។ លោកអ្នកអាច​ស្វែង​យល់​ដោយគ្រាន់តែមើលរូបភាពខាងក្រោមនេះ។


សម្រាប់ ISO បើនិយាយឱ្យងាយយល់ទៅ គឺ ISO កាន់តែទាប រូបភាពរបស់យើងនិងមានសាច់ Detail កាន់​តែច្បាស់ល្អ ហើយមានគ្រាប់ noise តិចបំផុត តែបើកម្រិត ISO ខ្ពស់វិញ រូបភាពនឹងភ្លឺ ប៉ុន្តែ​មាន​គ្រាប់ noise ច្រើន។ ចំណែកឯ Shutter Speed វិញ បើយើងជ្រើសរើសយក Shutter Speed កាន់​តែ​វែង រូបភាពមានចលនារបស់អ្នកនឹងកាន់តែព្រាលស្អាតល្អ ហើយប្រសិនបើ កាមេរ៉ា​ទូរស័ព្ទរបស់​អ្នកមាន​កម្រិត Aperture ធំដល់ F1.8 ឬ F1.7 ដូច Galaxy S8 ទៀតនោះ ពន្លឺនឹងអាចចូលមកកាន់ Sensor បានល្អ ធ្វើរូបថតរបស់អ្នកកាន់តែភ្លឺស្អាត។
នេះជាវីដេអូ ពន្យល់ដើម្បីកំណត់ Shutter Speed របស់ LG G4៖
នេះជាវីដេអូ សម្រាប់ថត Long Exposure របស់ Galaxy S8៖
អញ្ចឹង រាល់ការថតរូបភាព Long Exposure ជាទូទៅយើងត្រូវ ទំលាក់ ISO ឱ្យមកកំរិតទាបបំផុតត្រឹម 100 ឬ 50 ប៉ុណ្ណោះដើម្បីរក្សារូបភាពច្បាស់ល្អ និងអាចតម្លើង Shutter Speed ឱ្យបានកាន់តែវែង។ ចំណែក Shutter Speed យើងអាចតម្លើងខ្ពស់ល្មម ទៅតាមការចង់បាន។ ប៉ុន្តែបើយើងឡើង Shutter Speed វែងខ្លាំង យើងគួរទប់លំនឹងដៃឱ្យបានល្អ នៅពេលចុចថត ព្រោះវាចំណាយពេលនៃការថតយូរ ហើយបើសិនជាអាច គួរដាក់វានៅលើជើង Tripod ដើម្បីរក្សាលំនឹងល្អ បើមិនមានលំនឹងល្អទេ រូបភាព​នឹង​ទៅជាឆេះពណ៌ មើលមិនឃើញទេ។


សរុបមកវិញ លោកអ្នកអាចសាកកំណត់ ISO និងល្បឿន Shutter Speed តាមរូបខាងលើនេះ​ដើម្បី​ថត​រូប​ភាពលក្ខណៈ Long Exposure បាន ម្យ៉ាងវិញទៀតក្រោយពេលថតរួច លោកអ្នកអាចប្រើប្រាស់ Adobe Photoshop ឬ Lightroom បន្ថែមដើម្បីបន្ថែមពណ៌ និងពន្លឺទៅលើរូបភាព ដើម្បីឱ្យរូបភាពកាន់​តែ​ទាក់ទាញថែមមួយកំរិតទៀត។

Friday, August 4, 2017

ទិដ្ឋភាព​ក្រោម​ផ្ទៃ​ទឹក​ ​ជា​ពិសេស​សមុទ្រ​ពិត​ជា​ស្រស់​ស្អាត​ជា​មួយ​ពណ៌​ដ៏​សម្បូរ​បែប​ ​និង​ជីវចម្រុះ​នានា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បាន​ឃើញ​ហើយ​ចង់​ឃើញ​ទៀត។ ដូច​នេះ​ ​Sabay​ ​ក៏​សូម​បង្ហាញ​តិចនិក​មួយ​ចំនួន​សម្រាប់​ប្រិយមិត្ត​យក​ទៅ​ថត​រូបភាព​ក្រោម​ទឹក​បាន​យ៉ាង​ទាក់ទាញ។

១) ស្ថានភាព​ក្នុង​ផ្ទៃ​ទឹក

កត្តា​សំខាន់​ក្នុង​ការ​ថតរូប​ក្រោម​ទឹក​ ​គឺ​មាន​អារម្មណ៍​ល្អ​ជា​មួយ​នឹង​ទីតាំង​នោះ។ អ្នក​គួរ​ចេះ​ហែល​ទឹក​បាន​ ​ដើម្បី​អាច​រក្សា​លំនឹង​នៃ​ការ​ថត​រូប​ ​និង​ចំ​គោលដៅ​។ លើស​ពី​នេះ​ក៏​គួរ​តែ​ប្រើប្រាស់​ខ្យល់​អុកស៊ីហ្សែន​ ​ជា​មួយ​នឹង​ខោអាវ​ហែល​ទឹក​មួយ​ឈុត​តែ​ម្ដង​ ​ដែល​ងាយ​ស្រួល​ឲ្យ​អ្នក​ចំណាយ​ពេល​នឹង​ទិដ្ឋភាព​បាន​យូរ​ដែល​អាច​ផ្ដិត​យក​រូបភាព​បាន​ល្អ។ ម្យ៉ាង​ទៀត​ ​ភាគច្រើន​រូបភាព​ល្អ​ៗ​ត្រូវ​បាន​ថត​ ​នៅ​កៀក​នឹង​ផ្ទៃ​ទឹក​ខាង​លើ​ ដែល​មាន​ពន្លឺ​ល្អ។

២) យល់​ពី​ជីវចម្រុះ​ក្នុង​ទឹក

ដើម្បី​ផ្ដិត​រូបភាព​បាន​ល្អ​ ​អ្នក​ត្រូវ​តែ​ដឹង​អំពី​របស់​ដែល​ត្រូវ​ថត​ក្នុង​សមុទ្រ​ជា​ចាំ​បាច់​ ​ឧទាហរណ៍ តើ​អ្វី​ដែល​អ្នក​នឹង​ថត? តើ​វា​មាន​គ្រោះថ្នាក់​ឬ​អត់? ការ​ដឹង​អំពី​ឥរិយាបថ​របស់​ត្រី​ក៏​អាច​ឲ្យ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ផ្ដិត​យក​ទិដ្ឋភាព​ល្អ​បាន​ផង​ដែរ។ ពណ៌​របស់​ត្រី​ ​ឬ​ផ្ទាំង​ថ្ម​ក៏​សំខាន់​ដែរ​ ​ដែល​ធ្វើ​ឲ្យ​អ្នក​កំណត់​ ​Settings​ ​បាន​កាន់​តែ​ល្អ។

៣) ជ្រើសរើស​ឧបករណ៍​ដែល​ត្រឹមត្រូវ

កាមេរ៉ា​សម្រាប់​ថតរូប​ជា​មួយ​ ​Waterproof case​ ​និង​កាមេរ៉ា​ ​DSLR​ ​ក្នុង​ទឹក​បំពាក់​ជា​មួយ​ ​external strobe។ អ្នក​អាច​រីករាយ​នឹង​ការ​ថត​រូប​បាន​ល្អ​ជា​មួយ​នឹង​កន្លែង​ដែល​មាន​ពន្លឺ​ច្រើន។ ចំណុច​មិន​សូវ​ល្អ​ត្រង់​ថា​ពន្លឺ​ជំនួយ​បំពាក់​លើ​តួ​ខ្លួន​កាមេរ៉ា​ដែល​ពិបាក​កាន់​ថត​ព្រម​ទាំង​ពិបាក​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​ណាស់។

អ្នក​ថតរូប​អាជីព​ភាគ​ច្រើន​ប្រើ​ ​DSLR​ ​ដែល​ងាយស្រួល​គ្រប់គ្រង​លើ​ប្រព័ន្ធ​ដោយសារ​អ្នក​អាច​កំណត់​ ​Aperture​ ​និង​ល្បឿន​បាន​ល្អ​អាស្រ័យ​លើ​ស្ថានភាព។ វា​ងាយស្រួល​ក្នុង​ការ​តម្រង់ strobe តាម​ដែល​អ្នក​ត្រូវការ ប៉ុន្តែ​ប្រព័ន្ធ​វា​អាច​ពិបាក​ក្នុង​ការ​គ្រប់គ្រង ហើយ​មាន​តម្លៃ​ថ្លៃ​ថែម​ទៀត​។

៤) ចេះ​ប្រើ​ ​Basic Settings

ទាំង​នេះ​ជា​កាមេរ៉ា​ ​Settings​ ​មួយ​ចំនួន​ដែល​ជួយ​ធ្វើ​ឲ្យ​រូបភាព​ក្រោម​ផ្ទៃ​ទឹក​អាច​ផលិត​បាន​ល្អ​ ​៖ White balance: អ្នក​គួរ​ប្រើ​ ​Daylight mode​ ​ជា​ពិសេស​ពេល​អ្នក​ប្រើ​ ​Flash ISO: រក្សា​ ​ISO​ ​ទាប​អាច​ ​១០០​ ​ឬ​២០០ Aperture: អាស្រ័យ​លើ​ជម្រៅ​អ្នក​មុជ​ចូល​ ​ដែល​ភាគច្រើន​អ្នក​អាច​កំណត់​ ​F8​ ​និង​ ​F16​ ​ដែល​ទទួល​បាន​ ​Depth of field​ ​បាន​យ៉ាង​ល្អ។ Speed: ការ​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​មាន​ផល​ល្អ​ចំពោះ​រូបភាព។ ប្រសិន​បើ​អ្នក​ចង់​ថតរូប​បាន​ច្បាស់​ល្អ​ ​អ្នក​អាច​ប្រើ​ ​Shutter speed 1/125 ឬ 1/250​ ​ហើយ​ប្រសិនបើ​អ្នក​ចង់​បាន​រូបភាព​ ​Motion​ ​អាច​ប្រើ​ ​Shutter speed 1/15 ឬ​តិច​ជាង​នេះ។ Focus: អ្នក​អាច​ប្រើប្រាស់​ ​Autofocus

៥) ប្រើ​ពន្លឺ​ដែល​មាន​ស្រាប់

Flash​ ​មិន​មែន​សុទ្ធ​តែ​ជា​ដំណោះស្រាយ​នោះ​ទេ​ ​ដោយ​អ្នក​ត្រូវការ​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត។ ប្រសិនបើ​អ្នក​ចង់​បាន​រូបភាព​ប្រភេទ​ ​Silhouettes​ ​អាច​កំណត់​ ​F-stop​ ​យ៉ាង​ហោច​ណាស់​ ​១​ ​ហើយ​ប្រសិនបើ​អ្នក​ចង់​បាន​កាំ​រស្មី​ពន្លឺ​ចាំង​ចូល​ទឹក​ ​អាច​ប្រើប្រាស់​ ​Shutter speed 1/250 ឬ​ខ្ពស់​ជាង​នេះ។

៦) ប្រើ​ពន្លឺ​ Flash

ប្រើប្រាស់​ ​Strobe​ ​ក្រោម​ផ្ទៃ​ទឹក​នឹង​ជួយ​បង្ហាញ​នូវ​ជីវចម្រុះ​បាន​ច្បាស់​ល្អ។ អ្នក​មុជ​កាន់​តែ​ជ្រៅ​ ​មាន​ពន្លឺ​កាន់​តែ​តិច​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ប្រើ​ ​Flash​ ​ដែល​វា​នឹង​ជួយ​បង្ហាញ​នូវ​ពណ៌​យ៉ាង​ល្អ​អស្ចារ្យ​លើ​ត្រី​ ​និង​ថ្ម​ប៉ប្រះ​ទឹក។ កុំ​ភ្លេច​ថា​ ​Flash​ ​គ្រាន់​តែ​ជា​ប្រភព​ពន្លឺ​ជំនួយ​ប៉ុណ្ណោះ​ ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ល្អ​ ​ដែល​ពន្លឺ​ចូល​ក្នុង​ ​Frame​ ​ហើយ​ធ្វើ​ឲ្យ​អាច​ឃើញ​ទឹក​មាន​ពណ៌​ខៀវ​ ​និង​ជីវចម្រុះ​ផ្សេង​ទៀត​បាន​ច្បាស់។ អ្នក​គួរ​កំណត់​ ​Strobe​ ​អាស្រ័យ​លើ​ ​Subject​ ​ដែល​ពេល​ថត​ត្រី​នៅ​ជិត​ ​គួរ​ប្រើប្រាស់​ ​Strobe​ ​តែ​ ​1/2ឬ​ ​1/4 ។

៧) ជ្រើសរើស​អាង​ហែល​ទឹក​ដើម្បី​សាកល្បង

មុន​ពេល​អ្នក​ទៅ​ថតរូប​ក្នុង​មហាសមុទ្រ​ ​អ្នក​គួរ​សាកល្បង​ក្នុង​អាង​ហែល​ទឹក​ជាមួយ​នឹង​ ​Settings​ ​បច្ចេកទេស​ថ្មី​ ​និង​ប្រាកដ​ពី​ឧបករណ៍​អ្នក​ដំណើរការ​ល្អ​នៅ​ក្រោម​ទឹក​នោះ។ អ្នក​ក៏​អាច​អនុវត្ត​ដោយ​ថតរូប​គ្រួសារ​ជា​ដើម​កំឡុង​ពេល​ពួកគេ​ហែល។

៨) យល់​ពី​គោលការណ៍​របស់​ ​Composition

ការ​ថតរូប​ក្រោម​ផ្ទៃ​ទឹក​ ​ក៏​ដូចជា​ការ​ថតរូប​ធម្មតា​ដែរ​ ​ដែល​ត្រូវ​ការ​អនុវត្ត​តាម​គោលការណ៍​ដូចគ្នា។ អ្នក​ថតរូប​ក្នុង​ទឹក​មិន​ប្រាកដ​ថា​ ​ផលិត​រូបភាព​ចេញ​មក​ល្អ​នោះ​ទេ​ ​ដែល​អ្នក​គួរ​សិក្សា​ ​និង​អនុវត្ត​នូវ​គោលការណ៍​របស់​ ​Composition​ ​រួម​មាន​ ​Rule of thirds, Framing, Leading line​ ​និង​ការ​ផ្លាស់ប្ដូរ​ទីតាំង​នានា។

៩) សាកល្បង​ជា​មួយ​ ​Macro

ការ​ថតរូប​ ​Macro​ ​ធ្វើ​ឲ្យ​អ្នក​ផ្ដោត​សំខាន់​លើ​ភាព​លំអិត​លើ​រូបភាព​ ​ជៀស​ជាង​ទិដ្ឋភាព​ក្រោម​ទឹក​ទាំងស្រុង។ អ្នក​ត្រូវការ​ឧបករណ៍​ពិសេស​​រួម​មាន​ ​Macro lens​ ​ដើម្បី​ថតរូប​ប្រភេទ​នេះ​ ​ហើយ​គួរ​ដាក់​ Strobe​ ​តម្រង់​នៅ​ជិត​នឹង​ ​Subject​ ​និង​កំណត់​ ​Manual Focus។ ការ​ថតរូប​ប្រភេទ​ ​Macro​ ​ល្អ​បំផុត​នៅ​ពេល​យប់​ ​ដែល​ជា​ពេល​សត្វ​ចេញ​មក​ក្រៅ​ច្រើន។

១០) សាកល្បង​ជាមួយ​ ​Wide Angle​ ​(មុំ​ធំ​ទូលាយ)

ប្រសិនបើ​អ្នក​ចង់​បង្ហាញ​នូវ​ភាព​ដ៏​អស្ចារ្យ​របស់​ធម្មជាតិ​ក្រោម​ផ្ទៃ​ទឹក​ ​Wide Angle​ ​ជា​វិធី​ដ៏​ល្អ​ជា​រួម​កាន់​តែ​ធំ​ទូលាយ​កាន់​តែ​ល្អ។ Wide-angle lens មាន​ចន្លោះ​ពី​ ​១០mm​ ​ទៅ​ ​២៤mm​ ​ទាំង​ប្រភេទ​ Zoom lens​ ​ឬ​ ​Prime lens។ កាមេរ៉ា​ ​Non-full-frame​ ​ដែល​មាន​ ​២៤mm​ ​តាម​ពិត​ស្ទើរ​តែ​ស្មើ​ ​៤០mm​ ​ ដែល​មិន​សូវ​ល្អ​សម្រាប់​ការ​ថតរូប​ក្រោម​ទឹក​នោះ​ទេ។ ដោយ​ប្រើប្រាស់​ ​Wide angles​ ​អ្នក​ត្រូវ​ទៅ​ជិត​នឹង​ ​Subject​ ​ដើម្បី​បំពេញ​ ​Frame​ ​និង​អាច​ឲ្យ​ពន្លឺ​ជំនួយ​ជះ​ដល់​ ​Subject​ ​បាន​ល្អ។ Wide Angle​ ​ជា​វិធី​ល្អ​បំផុត​សម្រាប់​បង្ហាញ​ពី​សារពាង្គកាយ​ក្នុង​ប្រព័ន្ធ​អេកូ។

១១) រីករាយ​នឹង​បទពិសោធន៍​ថ្មី

ចង​ចាំ​ថា​ ​អ្នក​មិន​មែន​មុជ​ទឹក​ដើម្បី​តែ​ថត​រូប​នោះ​ទេ​ ​គឺ​ត្រូវ​តែ​ពេញចិត្ត​នឹង​ទិដ្ឋភាព​ក្រោម​ផ្ទៃ​ទឹក​ ហើយ​ចង់​ចែក​រំលែក​ទិដ្ឋភាព​ទាំងអស់​នេះ​ទៅ​កាន់​អ្នក​ដទៃ។ ប្រសិនបើ​អ្នក​ប្រកាន់​គោលការណ៍​នេះ​ រូបភាព​របស់​អ្នក​នឹង​មើល​ទៅ​ទាក់ទាញ​ ​និង​រស់រវើក។ ការ​ថតរូប​ជា​ការ​ផលិត​នូវ​បទពិសោធន៍​ ហើយ​ពេល​អ្នក​ពេញចិត្ត​នឹង​បទពិសោធន៍​ទាំងនោះ​រូបភាព​ក៏​ល្អ​តាម​នោះ​ដែរ៕

Friday, July 28, 2017

ថ្ងៃ​​សម្រាក​​ចុង​​សប្តាហ៍ ឬ​ ​ថ្ងៃ​បុណ្យ​ជា​​ពេលវេលា​​ដ៏​​ល្អ​សម្រាប់​​​លំហែ​កាយ​​​ជា​មួយ​​គ្រួសារ​ ឬ​ មិត្តភក្ដិ​​ទៅ​​តាម​​ទី​កន្លែង​​ផ្សេងៗ ជា​ពិសេសការ​សម្រាក​លំហែកនៅ​​​ឆ្នេរ​សមុទ្រ ​ ដូច​នេះ​អត្ថបទ​​នេះ អាចជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ការ​ថត​រូប​​​​ឆ្នេរ​សមុទ្រ ឬឆ្នេរ​ខ្សាច់ កាន់​តែ​​មាន​ភាព​ទាក់​ទាញ។​

១)អ្នក​គួរ​ស្វែងរក subject ណា​ដែល​ចាប់​អារម្មណ៍​៖


រូបភាព​ឆ្នេរសមុទ្រ​ត្រូវ​ការ​ថត​បែប​ធំ​ទូលាយ ដោយសារ​មាន​ទាំង​ខ្សាច់ និង​សមុទ្រ​។  ក្រៅ​ពី​នេះ អ្នក​គួរ​ពិនិត្យ​កត្តា​មួយ​ចំនួន ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​ដូច​ជា៖
  • -ខ្សាច់​
  • -ថ្ម​
  • -កម្ទេចកំទី​លើ​ឆ្នេរ​
  • -ជីវិត​ចំរុះ​
  • -ទឹក
  • -វត្ថុ​ដែល​មាន​លើ​ឆ្នេរ​ជាដើម។
២)COMPOSITION


Composition ជា​ផ្នែក​សំខាន់​ចំពោះ​ការ​ថតរូប​ឆ្នេរ​សមុទ្រ​។ អ្នក​គួរ​តែ​ស្វែង​រក​ composition ដែល​​ទាក់​ទាញ​​ភ្នែក​​ទៅ​​នឹង​​ទិដ្ឋភាព​​នោះ ដោយ​​ធ្វើ​​យ៉ាង​ណា​អោយ​​ផ្ទៃ​​ខាង​​មុខ​​នៃ​​រូបភាព​​គួរ​​ជា​​ទី​​ចាប់​​អារម្មណ៍ ដូចជា​ប្រើ​មាត់​ឆ្នេរ​បង្កើត​ជា​ផ្លូវ​ទៅ​នឹង​រូបភាព​ជា​ដើម​។ ពេល​ថត​រូប​ឆ្នេរ​សមុទ្រ ដែល​មាន​សមុទ្រ និង​ខ្សាច់ អ្នក​គួរ​ប្រើប្រាស់​រូបមន្ត Rule of Thirds ដោយ​​ថត​​ផ្តេក​​កំណត់​​យក​​ចំនុច​​កណ្តាល​​ជា​​គោល ដែល​​ធ្វើឲ្យ​​រូបភាព​​មើល​​ទៅ​​បែប​​ធម្មជាតិ​​ស្អាត​​ល្អ​​តែ​​ម្តង​។

៣)ពន្លឺ


មនុស្ស​​ភាគ​ច្រើន​​ថត​​រូប​​ឆ្នេរ​សមុទ្រ ពេល​ថ្ងៃត្រង់ ពេល​​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​។ វា​អាច​មាន​បញ្ហា​ដែល​ធ្វើ​អោយ​មាន​ចំណាំង​ពន្លឺ​ជះ​ខ្លាំង ដោយ​បង្កើត​អោយ​មាន​តំបន់​ភ្លឺ​ខ្លាំង និង​ស្រមោល​ងងឹត​ខ្លាំង លើ​រូបភាព ដែល​អាច​ធ្វើ​អោយ​បាត់បង់​ភាព​ច្បាស់ ទាំង​តំបន់​ភ្លឺ និង​ងងឹត​។ អ្នក​គួរ​ថត​ពេល​ព្រលឹម ឬ​ល្ងាច ដោយ​មាន​ពន្លឺ​ស្រទន់​ល្អ ដែល​ធ្វើ​អោយ​រូបភាព​ច្បាស់​ស្អាត​។

៤)ប្រើប្រាស់ POLARIZING FILTER


Polarizing filter ដំណើរការ​យ៉ាង​ល្អ​ក្នុង​ការ​ថត​រូប​ឆ្នេរ​សមុទ្រ ដែល​ជួយ​ធ្វើ​អោយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​ល្អ ហើយ​ធ្វើ​អោយ​ពណ៌​ភ្លឺ​ល្អ និង​រស់រវើក​។ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ចំណាំង​ពន្លឺ ដែល​ធ្វើ​អោយ​រូបភាព​ស្អាត​ស្រទំ​ល្អ​ផង​ដែរ​។

៥)ប្រើប្រាស់ EXPOSURE បាន​ត្រឹមត្រូវ​


ខ្សាច់ ដូច​នឹង​ព្រិល​ដែល​ជា​ធាតុ​មាន​ចំណាំង​ពន្លឺ​ខ្ពស់ ដោយ​ការ​បញ្ជូន​ពន្លឺ​ទៅ​កាន់ sensor របស់​កាមេរ៉ា ដូច្នេះ​ពេល​អ្នក​ប្រើប្រាស់ auto exposure mode វា​នឹង​ធ្វើ​អោយ​រូបភាព​ឆ្នេរ​សមុទ្រ​ប្រែ​ងងឹត​។  អ្នក​គួរ​ព្យាយាម​កំណត់​តម្លៃ f-stop នៃ exposure អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ជួយ​ស្ដារ​ពណ៌​ធម្មជាតិ​របស់​ឆ្នេរសមុទ្រ ពេល​ថត​។ សម្រាប់​តំបន់​មាន​ពន្លឺ​ផ្ទុយ​គ្នា រវាង​ដី​ខ្សាច់​ភ្លឺ និង​ស្រមោល អ្នក​ប្រហែល​មិន​អាច​កំណត់ exposure ទាំង​ពីរ​តំបន់​បាន​ត្រឹមត្រូវ​នោះ​ទេ​។ អ្នក​គួរ​ជ្រើសរើស​តំបន់​ណា​មួយ រួច​ប្រើ spot metering ដើម្បី​វាស់​កម្រិត​ពន្លឺ​។ អ្នក​មិន​គួរ​ថត​រូប​ឆ្នេរសមុទ្រ ចំ​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​នោះ​ទេ ដែល​អាច​ធ្វើ​អោយ​អ្នក​ពិបាក​កំណត់​ពន្លឺ​។

៦)ការពារ​កាមេរ៉ា​ពី​ខ្សាច់​


អ្នក​គួរ​រក្សា​កាមេរ៉ា អោយ​ឆ្ងាយ​ពី​ខ្សាច់ ដោយ​ដាក់​នៅ​ក្នុង​កាបូប កុំ​ដាក់​ផ្ទាល់​នឹង​ខ្សាច់ ហើយ​ពិសេស​កំឡុង​ពេល​ថត អ្នក​គួរ​បំពាក់​ខ្សែ​ភ្ជាប់​នឹង​កាមេរ៉ា ដែល​ការពារ​ពី​ការ​ធ្លាក់​ដោយ​ចៃដន្យ​។

បន្ទាប់​ពី​អាន​ការ​ណែនាំ​ខាងលើ​នេះ អ្នក​ទាំង​អស់​អាច​សាក​ល្បង​ទៅ​លេង​សមុទ្រ នឹង​ទាញ​យកកាមេរ៉ា​ប្រភេទ​ណាក៏បាន យក​មក​អនុវត្ត សង្ឃឹម​ថា​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​គាប់​ចិត្ត​មួយ៕

Sunday, July 23, 2017

ការ​ថត​រូប​ត្រូវការ​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​ផលិត​បាន​រូបភាព​ល្អ​ ​ប៉ុន្តែ​ពេលខ្លះ​ ​ពន្លឺ​នៃ​ព្រះអាទិត្យ​ក្នុង​រដូវ​ក្ដៅ​ ​គឺ​អាច​ប៉ះពាល់​ដល់​គុណភាព​រូប​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ប្រិយមិត្ត​ក៏​នៅ​តែ​អាច​អាច​ផលិត​រូបភាព​បាន​ល្អ​ទោះ​ជា​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ ​ប្រសិន​ប្រិយមិត្ត​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​ឬ​ ​Mirrorless​ ​ហើយ​សាកល្បង​ជាមួយ​គន្លឹះ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​ ​៖

១. ចាំ​បាច់​បំផុត​ ​ដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​ ​Composition
​ ​
មិន​ថា​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ​ ​Composition​ ​ជា​គន្លឹះ​សំខាន់​សម្រាប់​ផលិត​រូបភាព​បាន​ល្អ។ ការប្រើប្រាស់​រូបមន្ត​ Rule of thirds​ ​ជា​វីធី​ងាយស្រួល​មួយ​សម្រាប់​អ្នក​ចាប់ផ្ដើម​ថតរូប​ដំបូង​ ​មាន​ន័យ​ថា​ ​មាន​បន្ទាត់​តម្រៀប​ជា​ប្រអប់​បី​ជួរឈរ​ ​និង​ដេក​ ​លើ​អេក្រង់​ ​(កាមេរ៉ា​មួយ​ចំនួន​នឹង​បង្ហាញ​លើ​អេក្រង់​ ​បើ​គ្មាន​ទេ​អ្នក​អាច​ស្រមៃ​បាន)​ ​ហើយ​អ្នក​ប្ដូរ​ទីតាំង​ Subject​ ​(អ្វី​ដែល​ផ្ដោត​សំខាន់​ក្នុង​រូបភាព)​ ​ទៅ​កាន់​ចំណុច​ប្រសព្វ​នៃ​បន្ទាត់​នោះ​អាច​លើ​ ​ឬ​ក្រោម​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្ដូរ​ទីតាំង​ ​Subject​ ​នៅ​ចំណុច​កណ្ដាល​វិញ​ ​វា​នឹង​ធ្វើ​ឲ្យ​បាត់​ការ​ចាប់​អារម្មណ៍​លើ​ ​Subject។


២. ព្រះអាទិត្យ​នៅ​ខាងក្រោយ​អ្នក​ថត

ដើម្បី​ថត​រូប​បាន​ល្អ​កំឡុង​ពេល​ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​ខ្លាំង​ ​អ្នក​ត្រូវ​ឲ្យ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​អ្នក​ ​ព្រោះ​ពេល​ដែល​ពន្លឺ​ជះ​ចូល​ប្លង់​ថត​ ​រូបភាព​របស់​អ្នក​នឹង​មាន​ចំណាំង​ពន្លឺ​ខ្លាំង។

៣. សម្រាប់​ ​Portrait​ ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​អ្នក​ដែល​ត្រូវ​ថត

ពេល​អ្នក​ថត​រូប​លក្ខណៈ​ ​Portrait​ ​(ថត​មនុស្ស​មួយ​កំណត់​ខ្លួន​ ​ច្បាស់​មុខ​ព្រាល​ផ្ទៃ​ខាងក្រោយ)​ ​សម្រាប់​នរណា​ម្នាក់​ ប្រសិនបើ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​ខ្នង​អ្នក​ ​ពន្លឺ​ព្រះអាទិត្យ​នឹង​ជះ​លើ​ពួកគេ​ ​ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​កាន់​តែ​ខ្លាំង​លើ​ផ្ទៃមុខ​ពួកគេ​ដែល​បង្កើត​ជា​ស្រមោល។ ជំនួស​មក​វិញ​អ្នក​គួរ​ឲ្យ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាង​ក្រោយ​ពួកគេ​វិញ​ ​បន្ទាប់​មក​ទៀត​អ្នក​គួរតែ​កែ​មុំ​កាមេរ៉ា​ ​ដើម្បី​ជៀសវាង​ចំណាំង​ពន្លឺ​របស់​ព្រះអាទិត្យ​ប៉ះ​នឹង​ ​Lens​ ​ខ្លាំង។


៤. ប្រើប្រាស់​ព្រះអាទិត្យ​ជា​ ​Rim Light

ពេល​អ្នក​ថត​រូប​លក្ខណៈ​ ​Portrait ឬ​ Subject ណាមួយ​ដែល​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​ ​អ្នក​នឹង​ឃើញ​ពន្លឺ​ជះ​ពី​ខាងក្រោយ​ ​Subject​ ​នោះ​។ ពន្លឺ​បែបនេះ​ហៅថា​ ​Rim light​ ​ដែល​ល្អ​សម្រាប់​បែង​ចែក​ ​Subject​ ​ជា​មួយ​ផ្ទៃ​ខាងក្រោយ​។ បច្ចេកទេស​នេះ​ត្រូវការ​អនុវត្ត​ច្រើន​ ​សម្រាប់​អ្នក​ថតរូប​ដំបូង​ ​ដោយ​ចាប់ផ្ដើម​រៀន​ ​ពី​ពន្លឺ​ជះ​លើ​សក់​មនុស្ស។ ក្នុង​ករណី​ Subject​ ​និង​ផ្ទៃ​ខាងក្រោយ​មាន​ពណ៌​ខុស​ដាច់​ពី​គ្នា​ ​អ្នក​មិន​ត្រូវការ​ ​Rim light​ ​នោះ​ទេ។

៥. ការ​ថត​ ​Portrait​ ​នៅ​ពេល​ព្រះអាទិត្យ​ជះ​ពន្លឺ​មួយ​ជ្រុង

ពេល​ទីតាំង​របស់​អ្នក​មាន​ពន្លឺ​ព្រះអាទិត្យ​ជះ​ពី​ខាងឆ្វេង​ ​ឬ​ស្ដាំ​ ​ហើយ​អ្នក​ ​និង​ ​Subject​ ​មិន​អាច​ប្ដូរ​ទីតាំង​បាន​ ​សម្រាប់​មនុស្ស​ ​អ្នក​គួរតែ​ឲ្យ​គាត់​បែរ​ស្មា​ឆ្ពោះ​ទៅកាន់​ពន្លឺ​នោះ​ ​រួច​បែរ​មុខ​របស់​គាត់​ទៅ​រក​ស្មា​ ​៣​ ​លើ​ ​៤។ អ្នក​នឹង​ទទួល​បាន​រូបភាព​លក្ខណៈ​ ​Portrait​ ​មួយ​ដ៏​ស្រស់​ស្អាត​។

៦. ប្រើប្រាស់​រូបមន្ត​ ​Sunny f/16

ពេល​អ្នក​ថត​រូប​ខាងក្រៅ​ដោយ​ប្រឈម​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ ​អ្នក​គួរ​ប្រើប្រាស់​ ​Aperture f/16​ ​បន្ទាប់មក​ ​អ្នក​ផ្លាស់​ប្ដូរ​ ISO​ ​និង​ ​Shutter Speed​ ​ទៅ​តាម​កម្រិត​រូបភាព។ ករណី​ភាគច្រើន​ ​សម្រាប់​ ​Settings​ ​(កំណត់)​ ​ល្អ​បំផុត​ ​គឺ​ ​ISO 100 និង​ ​Shutter Speed 1/100។ ចំណាំ​បើសិនជា​អ្នក​កែប្រែ​ ​ISO​ ​អ្នក​គួរ​កែប្រែ​ ​Shutter Speed​ឲ្យ​ស្រដៀង​គ្នា​ ​ឧទាហរណ៍​ ​ISO 400, Shutter Speed 1/400 ជាដើម។


៧. ថត​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច​ ឬ រះ

ក្រោយ​ព្រះអាទិត្យ​រះ​ និង​មុន​ពេល​ព្រះអាទិត្យ​លិច​ ​ជា​ពេលវេលា​ថតរូប​ដ៏​ល្អ​មួយ​ ​ដោយ​មាន​ពន្លឺ​ធម្មជាតិ​ស្រទន់​ ​ដែល​ធ្វើ​អោយ​រូបភាព​ស្អាត​ប្លែក​ ​ហើយ​វា​ក៏​ត្រូវ​គេ​ហៅ​ថា​ពេលវេលា​មាស​សម្រាប់​ការ​ថត​រូប។

៨. ថតរូប​ ​Silhouettes

ជា​មួយ​នឹង​ពេលវេលា​ដ៏​ល្អ​ ​អ្នក​អាច​ថតរូប​ជា​លក្ខណៈ​ ​Silhouettes​ ​ដែល​មាន​ន័យ​ថា​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ស្ថិត​នៅ​ ​ក្នុង​ប្លង់​ថត​តែ​មួយ​។ បច្ចេកទេស​ ​Silhouettes​ ​ជា​វិធី​ដ៏​ល្អ​សម្រាប់​រូបភាព​បង្ហាញ​ពី​អារម្មណ៍។ សម្រាប់​ស្មាតហ្វូន​អ្នក​គួរ​បិទ​មុខងារ​ ​HDR​ ​ក្នុង​កាមេរ៉ា​ដើម្បី​អាច​ថត​រូប​ប្រភេទ​នេះ។ សម្រាប់​កាមេរ៉ា​ ​DSLR​ ​អ្នក​គួរ​បែរ​ ​Lens​ ​ទៅ​កាន់​មេឃ​រួច​ចុច​លើ​ប៊ូតុង​ ​Auto Exposure Lock​ ​បន្ទាប់​មក​បែរ​ ​Lens​ ​ចុះ​ដើម្បី​ថត​រូប​លក្ខណៈ​ ​Silhouettes។


៩. កំណត់​ពន្លឺ​ឲ្យ​បាន​ត្រឹមត្រូវ

ពេល​នៅ​ខាងក្រៅ​ភ្លឺ​ ​គួរ​ប្ដូរ​ ​Histogram ​ ​ដូចនេះ​អ្នក​អាច​កំណត់​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា​បាន​ត្រឹមត្រូវ​ ​ដោយ​ធ្វើ​យ៉ាង​ណា​អោយ​រូបភាព​ភ្លឺ​ជាង​ធម្មតា។ បើ​មិន​ដូច្នេះ​ទេ​ ​កាមេរ៉ា​នឹង​កំណត់​កម្រិត​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ។

១០. ប្រើប្រាស់​ពន្លឺ​ ​Flash

ស្មាតហ្វូន​ដែល​មាន​ ​LEDs​ ​ស្ថិត​នៅ​ជិត​ ​Lens​ ​គឺ​ពិបាក​ផលិត​រូប​បាន​ស្អាត​ ​(ពេល​បើក​ ​Flash)។ ចំពោះ​ ​កាមេរ៉ា​ ​DSLR ប្រើប្រាស់​ ​Speedlight​ ​ដែល​ជួយ​បន្ថែម​ពន្លឺ​បាន​យ៉ាង​ល្អ​ដល់​រូបភាព​ជាមួយ​ ​ពេលវេលា​ល្អ​ ​ទីតាំង​ល្អ​ ​ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​រូបភាព​លក្ខណៈ​ ​Portrait​ ​(ជួយ​កាត់​ស្រមោល)៕

ប្រភព៖ makeuseof អត្ថបទ ​៖ ប៊ុន ធឿន                      
ទេសភាព​ថ្ងៃ​លិច​ ​ពិត​ជា​ស្រស់​ស្អាត​ ​ព្រោះ​ពណ៌​ដ៏​ស្រទន់​ ​ដែល​បង្កប់​អត្ថន័យ​បង្ហាញ​ពី​សន្តិភាព​ ​និង​អារម្មណ៍​ស្ងប់​សុខ​ ​ជា​ពិសេស​នៅ​តាម​តំបន់​មាត់​ទឹក​ដូច​ជា​ទន្លេ​ ​ឬ​សមុទ្រ។ យ៉ាង​ណា​មិញ​ ​ដើម្បី​ផ្ដិត​យក​រូបភាព​ទេសភាព​ពេល​ថ្ងៃ​លិច​បាន​ល្អ​ ​ប្រិយមិត្ត​អាច​សាកល្បង​នូវ​វិធី​ដូច​ខាង​ក្រោម​នេះ។

១. សាក​ល្បង​ថត​ឲ្យ​បាន​ច្រើន​សន្លឹក

ព្រោះ​តែ​កម្រិត​ពន្លឺ​ពេល​ថ្ងៃ​លិច​មាន​ការ​ប្រែប្រួល​ខ្លាំង​ ​ប្រិយមិត្ត​គួរ​ថត​ឲ្យ​បាន​ច្រើន​សន្លឹក​ ​រួច​ពិនិត្យ​មើល​ពី​គុណភាព​ ​ពណ៌​ ​និង​ទីតាំង​ថា​បាន​ល្អ​ហើយ​ ​ឬ​នៅ។

២. ផ្លាស់ប្ដូរ​ ​Focal Length

ត្រូវ​ប្រែប្រួល​ ​Focal Length​ ​តាម​កាលៈទេសៈ​ ​ព្រោះ​ពេល​លិច​ ​ពន្លឺ​របស់​ព្រះអាទិត្យ​នឹង​ធ្លាក់​ចុះ​ម្ដង​បន្តិច​រាង​រាល់​នាទី។

៣. កំណត់​ ​White Balance

ទោះ​ជា​កាមេរ៉ា​អាច​កំណត់​កម្រិត​ពណ៌​ ​White Balance​ ​បាន​ដោយ​ស្វ័យប្រវត្តិ​ ​តែ​ពេល​ខ្លះ​ ​គឺ​មិន​ត្រឹមត្រូវ​ ​ឬ​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ទេ​ ​ដូច​នេះ​ពេល​ថត​ថ្ងៃ​លិច​គឺ​ប្រើ​ ​White Balace​ ​ប្រភេទ​ ​Daylight, Cloudy, Shade​ ​ឬ​ ​K​ ​(កំណត់​កម្រិត​សីតុណ្ហភាព​ពណ៌)។


៤. ប្រើប្រាស់​ ​Picture control​ ​ឬ​ ​Picture styles

អាច​កំណត់​ ​Picture Control​ ​ទៅ​ជា​ ​Vivid​ ​ដើម្បី​បន្ថែម​ពណ៌​លើ​រូបភាព​ឲ្យ​កាន់​ដិត​ ​និង​ច្បាស់​ល្អ​ ​ហើយ​ប្រិយមិត្ត​គួរ​ថត​ជា​ប្រភេទ​ ​Raw file​ ​ដើម្បី​ងាយ​ស្រួល​កែ​ពណ៌​តាម​ក្រោយ។


៥. កុំ​ថត​ចំ​ព្រះអាទិត្យ​ពេល​នៅ​ភ្លឺ​ខ្លាំង

មិន​គួរ​ថត​ចំ​ព្រះអាទិត្យ​ពេល​មាន​ពន្លឺ​ខ្លាំង​នោះ​ទេ​ ​ព្រោះ​ពន្លឺ​នឹង​ចាំង​បញ្ច្រាស​ចូល​កាមេរ៉ា​ពេញ​ទំហឹង។ អ្នក​គួរ​ថត​ដោយ​ដាក់​វត្ថុ​អ្វី​មួយ​ជួយ​បាំង​ ​ឬ​ក៏​អាច​ប្រើ​ ​Lens Filter​ ​សម្រាប់​កាត់​ចំណាំង។


៦. ថត​ព្រះអាទិត្យ​

ប្រសិន​ជា​ប្រិយមិត្ត​ចង់​ថត​រូប​ចំ​ព្រះអាទិត្យ​ពេល​លិច​ ​គឺ​ត្រូវ​ចាំ​ដល់​ពេល​វា​មាន​ពន្លឺ​ល្មម​ ​ហើយ​កំណត់​ ​Exposure​ ​លើ​កាមេរ៉ា​ ​ដើម្បី​ប្រាកដ​ពី​កម្រិត​ពន្លឺ​នៃ​រូបភាព​ដែល​អ្នក​ចង់​បាន។


៧. Metering mode

Metering mode​ ​លើ​កាមេរ៉ា​មាន​បី​ដូច​ជា​ ​Matrix, Center-weighted និង Spot​ ​ដែល​ពួក​វា​មាន​តួ​នាទី​សម្រាប់​កំណត់​ទីតាំង​នៃ​កម្រិត​ពន្លឺ​ ​ហើយ​សម្រាប់​ការ​ថត​ថ្ងៃ​លិច​គឺ​គួរ​ជ្រើស​យក​ ​Center-weighted។


៨. ប្រើប្រាស់​កម្មវិធី​ជំនួយ

ក្រៅ​ពី​បច្ចេកទេស​លើ​កាមេរ៉ា​ ​និង​ការ​មើល​ដោយ​ភ្នែក​ទទេ​ ​ប្រិយមិត្ត​ក៏​អាច​ប្រើ​កម្មវិធី​សម្រាប់​ជំនួញ​កែ​រូបភាព​ក្នុង​កុំព្យូទ័រ​ដូច​ជា​ ​Photoshop​ ​ឬ​ ​Lightroom​ ​ជា​ដើម​ ​ហើយ​កម្មវិធី​សំខាន់​មួយ​ទៀត​គឺ​ ​Sunrise Sunset​ ​ក្នុង​ស្មាតហ្វូន​ ​Android​ ​ដែល​អាច​មើល​ដឹង​ពី​ពេលវេលា​ ​ទីតាំង​សម្រាប់​ជួយ​ឲ្យ​ការ​អាច​ថត​ថ្ងៃ​លិច​ ​និង​ថ្ងៃ​រះ​កាន់​តែ​ងាយ​ស្រួល៕

ប្រភព៖ Techradar ប្រែសម្រួល ​៖ ប៊ុន ធឿន                      
សម្រាប់​ប្រិយមិត្ត​ដែល​ទើប​ទិញ​ ​ឬ​ផ្ដើម​រៀន​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​គឺ​ចាំបាច់​បំផុត​ចំពោះ​ការ​ចេះ​កំណត់​មុខងារ​នានា​របស់​វា​ ​ជា​ពិសេស​ ​Metering mode​ ​និង​ ​Exposure Compensation​ ​ដែល​ប្រើ​សម្រាប់​កំណត់​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា។
Metering​ ​មាន​បែង​ចែក​ជា​ ​២​ ​ប្រភេទ​ ​៖

១) Incident Metering,​ ​សម្រាប់​បង្ហាញ​ពី​កម្រិត​ពន្លឺ​ដែល​ជះ​លើ​ ​Subject​ ​ដែល​ត្រូវ​ថត។

២) Reflective Metering,​ ​សម្រាប់​បង្ហាញ​កម្រិត​ពន្លឺ​ដែល​ជះ​ចេញ​ពី​ ​Subject​ ​(Background)​ ​ពេល​អ្នក​ថត​រូប។ ឧទាហរណ៍​ ​៖​ ​ពន្លឺ​ព្រះអាទិត្យ​ជះ​លើ​ផ្ទៃ​ទឹក​ជា​ដើម។


Metering Modes​ ​លើ​កាមេរ៉ា​មាន​ដូចជា​ ​៖
  • -Spot metering
កាមេរ៉ា​នឹង​ចេញ​មុខងារ​​ ​Focus​ ​លើ​ ​Subject​ ​នានា​ឲ្យ​ច្បាស់​នៅ​កណ្ដាល​ប្រមាណ​ ​១​ ​ទៅ​ ​៥%​ ​នៃ​រូប​ភាព​ទាំង​ស្រុង។
  • -Partial metering
Partial និងSpot metering mode ដំណើរការ​ស្រដៀង​គ្នា​ ​តែ​ខុស​ត្រង់​ ​Partial metering​ ​យក​ចំណុច​នៃ​ផ្ទៃ​រូបភាព​ធំ​ជាង​ប្រហែល ១០ ទៅ​ ១៥%។
  • -Average metering
នឹង​ ​Focus​ ​យក​ផ្ទៃ​រូបភាព​​ទាំងមូល​ ​ហើយ​បែងចែក​កម្រិត​ពន្លឺ​ ​និង​ពណ៌​ដោយ​ស្វ័យប្រវត្តិ​ ​ប៉ុន្តែ​ការ​ចែក​នោះ​ពេល​ខ្លះ​គឺ​មិន​ច្បាស់លាស់​ទេ។
  • -Center weighted average metering
មាន​ចំណុច​ ​Focus​ ​ប្រមាណ​ ​៦០​ ​ទៅ​ ​៨០%​ ​នៃ​ផ្ទាំង​រូបភាព ហើយ​ប្រសើរ​ជាង​ ​Average metering ជា​ពិសេស​ពេល​មនុស្ស​ថតរូប​មនុស្ស​ជា​ក្រុម។
  • -Matrix metering
Matrix metering​ ​ឬ​ ​Pattern metering​ ​ជា​វិធី​សម្រាប់​វាស់​ប្រវែង​ពន្លឺ​ដើម្បី​បញ្ជាក់​ពី​ថាមពល​របស់​កាមេរ៉ា​ ​ហើយ​អាច​ចែក​កម្រិត​ពន្លឺ​ទៅ​រូបថត​បាន​យ៉ាង​ត្រឹម​ត្រូវ​តាម​រយៈ​ ​Algorithm​ ​ដែល​កំណត់​រួច​ជា​ស្រេច​ដោយ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា។

Exposure Compensation

ជា​មុខងារ​មួយ​នៅ​លើ​កាមេរ៉ា​ដែល​អនុញ្ញាត​ឲ្យ​អ្នក​កំណត់​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា​បាន​យ៉ាង​ត្រឹម​ត្រូវ​ហើយ​អ្នក​អាច​ស្វែងរក​ប៊ូតុង​ ​Exposure compensation​ ​លើ​កាមេរ៉ា​ជាមួយ​ ​icon “+/-”។ សញ្ញា​ ​+​ ​នឹង​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ភ្លឺ​ ​ហើយ​សញ្ញា​ ​-​ ​នឹង​ធ្វើ​ឲ្យ​រូបភាព​អ្នក​កាន់​តែ​ងងឹត។

ដោយ​លែក​ចំណុច​ទាំង​អស់​ខាង​លើ​នេះ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​វិធី​ធ្វើ​ឲ្យ​ពន្លឺ​ចូល​កាមេរ៉ា​ប៉ុណ្ណោះ​ គឺ​នៅ​មាន​ការ​កំណត់​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ការ​បើក​ ​Aperture​ ​ដើម្បី​ឲ្យ​ពន្លឺ​ចូល​តាម​ ​Lens​ ​និង​ការ​ដាក់​តម្លៃ​ ​ISO​ ​ចន្លោះ​ពី​ ​៥០​ ​ដល់​ ​៦ ៤០០​ ​ឬ​លើស​ពី​នេះ៕

ប្រភព៖ Pixelpluck ប្រែសម្រួល ​៖ ប៊ុន ធឿន

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget