Thursday, August 10, 2017

ប្រិយមិត្តភាគច្រើនដែលធ្លាប់​ប្រើប្រាស់​កាមេរ៉ា​អាជីព ឬចូល​ចិត្តថតរូប​ដោយ​ប្រើប្រាស់ Manual Mode ដើម្បី​កំណត់​ប្លង់​រូបភាព នៅលើ​ស្មាត​ហ្វូន ប្រាកដជា​បាន​ដឹង និងយល់រួចមកហើយ អំពីការ​ថត​រូប​លក្ខណៈ​ Long Exposure នេះ។ រូបភាព Long Exposure គេនិយមថតបំផុតទៅលើ ប្លង់រូបភាពដែល​មាន​ចលនា​ដូចជា ថតទឹកជ្រោះហូរ, ចរាចរណ៍, ថត ហ្គាឡាក់ស៊ី, និងប្លង់មានចលនាផ្សេងៗ​ទៀត​ទៅ​តាម​ការច្នៃប្រឌិតរបស់អ្នកថត។


តម្រូវការនៃការថត មិនមានអ្វីច្រើនទេ គ្រាន់តែមានស្មាតហ្វូនមួយនៅក្នុងដៃ ដែលអាចប្រើប្រាស់ Manual Mode បាននៅក្នុងកម្មវិធីកាមេរ៉ា ហើយសម្រាប់ iPhone វិញ លោកអ្នកអាចដោនឡូត កម្មវិធី​កាមេរ៉ា​មួយ​ណាក៏បានចេញពី App Store ដែលអាចប្រើប្រាស់ Manual Mode ដូចជា Manual, Camera+ ឬ ProCamera10 ជាដើម។


ដំណើរការនៃការថត យើងគ្រាន់តែស្វែងអំពី ISO និង Shutter Speed ប៉ុណ្ណោះ។ លោកអ្នកអាច​ស្វែង​យល់​ដោយគ្រាន់តែមើលរូបភាពខាងក្រោមនេះ។


សម្រាប់ ISO បើនិយាយឱ្យងាយយល់ទៅ គឺ ISO កាន់តែទាប រូបភាពរបស់យើងនិងមានសាច់ Detail កាន់​តែច្បាស់ល្អ ហើយមានគ្រាប់ noise តិចបំផុត តែបើកម្រិត ISO ខ្ពស់វិញ រូបភាពនឹងភ្លឺ ប៉ុន្តែ​មាន​គ្រាប់ noise ច្រើន។ ចំណែកឯ Shutter Speed វិញ បើយើងជ្រើសរើសយក Shutter Speed កាន់​តែ​វែង រូបភាពមានចលនារបស់អ្នកនឹងកាន់តែព្រាលស្អាតល្អ ហើយប្រសិនបើ កាមេរ៉ា​ទូរស័ព្ទរបស់​អ្នកមាន​កម្រិត Aperture ធំដល់ F1.8 ឬ F1.7 ដូច Galaxy S8 ទៀតនោះ ពន្លឺនឹងអាចចូលមកកាន់ Sensor បានល្អ ធ្វើរូបថតរបស់អ្នកកាន់តែភ្លឺស្អាត។
នេះជាវីដេអូ ពន្យល់ដើម្បីកំណត់ Shutter Speed របស់ LG G4៖
នេះជាវីដេអូ សម្រាប់ថត Long Exposure របស់ Galaxy S8៖
អញ្ចឹង រាល់ការថតរូបភាព Long Exposure ជាទូទៅយើងត្រូវ ទំលាក់ ISO ឱ្យមកកំរិតទាបបំផុតត្រឹម 100 ឬ 50 ប៉ុណ្ណោះដើម្បីរក្សារូបភាពច្បាស់ល្អ និងអាចតម្លើង Shutter Speed ឱ្យបានកាន់តែវែង។ ចំណែក Shutter Speed យើងអាចតម្លើងខ្ពស់ល្មម ទៅតាមការចង់បាន។ ប៉ុន្តែបើយើងឡើង Shutter Speed វែងខ្លាំង យើងគួរទប់លំនឹងដៃឱ្យបានល្អ នៅពេលចុចថត ព្រោះវាចំណាយពេលនៃការថតយូរ ហើយបើសិនជាអាច គួរដាក់វានៅលើជើង Tripod ដើម្បីរក្សាលំនឹងល្អ បើមិនមានលំនឹងល្អទេ រូបភាព​នឹង​ទៅជាឆេះពណ៌ មើលមិនឃើញទេ។


សរុបមកវិញ លោកអ្នកអាចសាកកំណត់ ISO និងល្បឿន Shutter Speed តាមរូបខាងលើនេះ​ដើម្បី​ថត​រូប​ភាពលក្ខណៈ Long Exposure បាន ម្យ៉ាងវិញទៀតក្រោយពេលថតរួច លោកអ្នកអាចប្រើប្រាស់ Adobe Photoshop ឬ Lightroom បន្ថែមដើម្បីបន្ថែមពណ៌ និងពន្លឺទៅលើរូបភាព ដើម្បីឱ្យរូបភាពកាន់​តែ​ទាក់ទាញថែមមួយកំរិតទៀត។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget