eBay Inc.
ជាក្រុមហ៊ុនលក់ទំនិញអនឡាញមានមូលដ្ឋាននៅសហរដ្ឋអាមេរិក
ដែលបង្កើតឡើងនៅឆ្នាំ ១៩៩៥
ហើយបច្ចុប្បន្នកំពុងទទួលបានភាពជោគជ័យខ្លាំង។ ជាគេហទំព័រ Online
ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់លក់និងទិញប្រភេទទំនិញរាប់ម៉ឺនមុខ
ដែលភាគច្រើនមានទាំងផលិតផលរបស់ប្រទេសចិន, ហុងកុង និងអាមេរិក។
ថ្ងៃនេះ Sabay បង្រៀនអ្នកទាំងអស់គ្នា អំពីវិធីទិញទំនិញលើគេហទំព័រ
eBay ឲ្យបានត្រឹមត្រូវ។
១.ដំបូងធ្វើការ Register Account ជាមុនសិន
២.ចូលដល់ចំណុចនេះ យើងអាចសាកល្បងទិញទំនិញបានហើយ
+គួរទិញទំនិញប្រភេទណាទើបមានហានិភ័យទាបបំផុត?
- ជំហានចុងក្រោយបង្អស់ គឺដល់ដំណាក់កាលបង់លុយឲ្យ eBay ហើយ
- -ចូលទៅកាន់គេហទំព័រ eBay > ចុចត្រង់ពាក្យ Register ដែលមាននៅផ្នែកខាងលើចំហៀងខាងឆ្វេង

- -បំពេញព័ត៌មានទាក់ទងនឹងខ្លួនយើងផ្ទាល់ សូមយក Email និងលេខទូរសព្ទពិតប្រាកដ (ជាចាំបាច់) → ចុច Register

- -ចំណុចបន្ទាប់អ្នកអាចធ្វើការ Verify លេខទូរសព្ទតាមរយៈកូដសម្ងាត់ដែលផ្ញើសារចូល Message ក្នុងទូរសព្ទទៀតក៏បាន (ដោយចុច Text me a Pin) មិនចាំបាច់ក៏បាន (No thanks. Let's go shopping instead.)

២.ចូលដល់ចំណុចនេះ យើងអាចសាកល្បងទិញទំនិញបានហើយ
- -នៅផ្នែកខាងលើមានជម្រើសប្រភេទទំនិញដូចជា Fashion, Electronics, Collectibles & Art អ្វីជាដើម ឬម្យ៉ាងទៀតធ្វើការ Search ផ្ទាល់ ឧបមាថាអ្នកចង់បាន USB Flash

- -នៅត្រង់កន្លែង Short (ដូចបង្ហាញក្នុងរូបភាព) ជាជម្រើសនៃតម្លៃទំនិញដែលយើងអាចកំណត់ ឧទាហរណ៍: Price + Shipping: lowest first មានន័យថា តម្លៃទំនិញ+ថ្លៃដឹកជញ្ជូន: ថ្លៃទាបបំផុត Time: Newly Listed មានន័យថា ប្រភេទទំនិញថ្មីបំផុត Price: Highest First មានន័យថាប្រភេទទំនិញមានតម្លៃថ្លៃបំផុត

- -ក្រោយអ្នកធ្វើការ Select មួយណា ជម្រើសនោះវានឹងលោតមកលើគេបង្អស់ក្នុងបញ្ជីទំនិញដែលអ្នកបានស្វែងរក

+គួរទិញទំនិញប្រភេទណាទើបមានហានិភ័យទាបបំផុត?
- -ដើម្បីទិញទំនិញដែលមានភាពទុកចិត្តខ្ពស់ ត្រង់កន្លែងខាងមុខទំនិញ មានដូចជាចំនួន Sold, Product Ratings, តម្លៃ និងផលិតផលមកពីប្រទេសណា ជាអ្វីដែលអ្នកត្រូវគិតមុននឹងទិញ។ ត្រូវទិញនូវទំនិញណា ដែលមានចំនួន Sold ច្រើន ហើយ Product Rating ខ្ពស់ ព្រោះវាជាការវាយតម្លៃនៃភាពពេញចិត្តពីសំណាក់អ្នកដែលបានទិញហើយ មកលើទំនិញមួយនោះ ទើបជាជំហានបន្ទាប់យើងធ្វើការប្រៀបធៀបតម្លៃនិងផលិតផលមកពីប្រទេសណា?
- -ចូលដល់ទំព័រមួយនេះ កុំទាន់ចុច Buy it Now ភ្លាម ត្រូវបញ្ជាក់ជាមួយ: - ចំនួននៃទំនិញ (Quanity: 1) ជៀសវាងច្រឡំចុចយកច្រើន
- -មើលទីតាំង Shipping ថា មកកម្ពុជាត្រូវឬនៅ ដោយចុចលើ See Details (តម្លៃ Shipping របស់អ្នកលក់មួយនេះ ថ្លៃ ១,៩០ ដុល្លារ) អ្នកក៏អាចយកទៅប្រៀបធៀបជាមួយអ្នកលក់ផ្សេងទៀតសិនបាន
- -ត្រង់កន្លែង Returns ករណីនេះ អ្នកលក់ខ្លះដាក់ចំនួនថ្ងៃ Returns ខ្ពស់ដល់ ៦០ ថ្ងៃ វាជារឿងមិនល្អឡើយ ដោយនេះមានន័យថាករណីបើទំនិញមិនមកដល់ក្នុងរយៈពេល ៣០ ថ្ងៃ អ្នកលក់នឹងបង្វែរលុយចូលមកកាន់កុងធនាគារយើងវិញ (តែថ្លៃទំនិញប៉ុណ្ណោះ) ប៉ុន្តែថ្លៃដឹកជញ្ជូនយើងត្រូវចេញដោយខ្លួនឯង
- -មើល Positive Feedback ម្តងទៀត ឧទាហរណ៍អ្នកលក់ឈ្មោះ courtesytrading ទទួលបានដល់ ៩៩,៤ ភាគរយ ផ្ដល់មកពីមតិល្អសុទ្ធសាធ។
- -ក្រោយមើលចប់ > ចុច Buy It Now
- -ចូលដល់ផ្ទាំង Provide Your Address សូមបំពេញឲ្យបានដិតដល់និងជាក់លាក់បំផុត
- -ត្រង់កន្លែង Address ទី ១ បំពេញដាក់ឈ្មោះខេត្ត/ក្រុងរបស់អ្នក (ឧទាហរណ៍: Battambang) .Address ទី ២ អាចដាក់ក៏បានមិនដាក់ក៏បាន (ឧទាហរណ៍: Romjek 5 Village)

- -ត្រង់ City ដាក់នៅឈ្មោះក្រុងរបស់អ្នក ដែលទីតាំងនោះមានមន្ទីរប្រៃសណីយ៍ ករណីបើក្នុងខេត្ត/ក្រុងរបស់អ្នកគ្មាន អ្នកមិនអាចទិញទំនិញបានឡើយ ព្រោះទំនិញទាំងអស់ដំណាក់កាលដំបូងធ្លាក់នៅប្រៃសណីយ៍ស្ថិតក្នុងទីក្រុងភ្នំពេញ បន្ទាប់មកទើបគេទម្លាក់មកតាមខេត្តដែលមានប្រៃសណីយ៍រៀងៗខ្លួន
- -ត្រង់ Postal Code សូមចូលមកកាន់ Link នេះ ហើយស្វែងរកឈ្មោះឃុំរបស់អ្នក ជាមួយលេខប្រចាំតំបន់នោះ (ឧទាហរណ៍: ភូមិរំចេក ៥ ស្ថិតក្នុងឃុំរតនៈ មានលេខ Postal Code 020203)

- -លេខទូរសព្ទសូមដាក់ឲ្យត្រឹមត្រូវ ព្រោះពេលទំនិញមកដល់ បុគ្គលិកនៅប្រៃសណីយ៍នឹងទំនាក់ទំនងមកយើងផ្ទាល់ ឲ្យទៅយកតាមរយៈលេខដែលយើងបំពេញនោះ

- -ចុច Continue
- ជំហានចុងក្រោយបង្អស់ គឺដល់ដំណាក់កាលបង់លុយឲ្យ eBay ហើយ
- -បើអ្នកមានគណនី PayPal អាច Select លើវាបាន ប៉ុន្តែបើមានតែកាត Master Card ឬ Visa Card ធម្មតា សូមយកជម្រើស Credit or debit Card

- -ត្រង់កន្លែង Security Code គឺជាកូដ ៣ ខ្ទង់ដែលមាននៅផ្នែកខាងក្រោយកាត
- -ចុចគ្រីសលើប្រអប់ Remember ព្រោះនៅពេលក្រោយអ្នកមិនចាំបាច់វាយបញ្ចូលព័ត៌មាននៃកាតម្ដងទៀតឡើយ
- -បញ្ជាក់ Billing Address ម្ដងទៀត រួមមានឈ្មោះខេត្ត/ក្រុង និង លេខទូរសព្ទ
- -បញ្ជាក់ថ្លៃទំនិញនិងដឹកជញ្ជូនម្ដងទៀត
- -ចុច Done ជាការស្រេច។
0 comments:
Post a Comment