ជារឿយៗ Sabay ធ្លាប់ប្រាប់ពីវិធី Restore និង Update
ជំនាន់ iOS របស់ iPhone/iPad តាមរយៈកម្មវិធី iTunes
ប៉ុន្តែការធ្វើបែបនោះគឺសម្រាប់តែឧបករណ៍មួយម៉ូដែលៗប៉ុណ្ណោះ
ចុះបើយើងចង់ទាញយក File វាទុកសម្រាប់ឧបករណ៍ផ្សេងៗទៀត
តើអ្នកត្រូវធ្វើបែបណា?
ដើម្បីទៅទាញយកបាននូវ File (.ipsw) សម្រាប់ដំឡើង Version ទូរសព្ទ iPhone ឫថេបប្លែត iPad ជាដំបូងយើងត្រូវ៖
- -ចុចចូលគេហទំព័រ http://www.getios.com/
- -ត្រង់ទីតាំង Your Device សូមជ្រើសរើសថាអ្នកប្រើ iPhone/iPad ឫ iPod Touch អ្វីជាដើម
- -ត្រង់ទីតាំង The Model សូមរើសម៉ូដែលឧបករណ៍ដែលអ្នកប្រើ (ឧទាហរណ៍: iPhone 7 Plus Global)
- -ត្រង់ទីតាំង iOS Version សូមរើសជំនាន់ iOS ដែលអ្នកត្រូវប្រើប្រាស់ ប៉ុន្តែត្រូវចាំបច្ចុប្បន្នម៉ាស៊ីនសេរ៊ីខ្ពស់គាំទ្រតែ iOS 10.3.2 និង iOS 10.3.1 ប៉ុណ្ណោះ រីឯក្រោមហ្នឹង Apple បិទ Sever Downgrade ហើយ។
- -ចុច Download ជាការស្រេច
0 comments:
Post a Comment