លក្ខខណ្ឌអនុវត្ត៖
- -iPhone ឬ iPad ដើរលើប្រព័ន្ធ iOS 8.0 ឡើង
- - iPhone ឬ iPad ត្រូវភ្ជាប់អិុនធើណែត
១– ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> Genernal -> Accessibility
២– បន្ទាប់មក សូមចុចលើ Speech រួចចុចបើកលើមុខងារ “Speak Screen” ហើយចាកចេញ ជាការស្រេច។
៣– ក្រោយពីចុចបើករួចហើយ នៅពេលចង់ឱ្យវាអានអត្ថបទ ឬសារអ្វីមួយ លោកអ្នកគ្រាន់តែចុចជាប់បន្តិចលើប៊ូតុង Home រហូតដល់មុខងារ Siri បង្ហាញឡើង (សម្រាប់ iPhone ម៉ូឌែល 6 ចុះ) រួចនិយាយពាក្យថា “Speak screen” ឬគ្រាន់តែនិយាយថា “Hey Siri” រួចនៅពេលមុខងារ Siri បង្ហាញឡើង សូមនិយាយថា “Speak screen” (សម្រាប់ iPhone ម៉ូឌែល 6s ឡើង) នោះ iPhone របស់លោកអ្នក នឹងចាប់ផ្តើមអានអត្ថបទឱ្យលោកអ្នកស្តាប់ភ្លាមៗតែម្តង។
៤- ក្នុងពេលកំពុងអាន នៅលើអេក្រង់ iPhone នឹងលេចចេញផ្ទាំងមួយ សម្រាប់លោកអ្នកគ្រប់គ្រងការអាន (លឿន ឬយឺត និងសារទៅមុខ/ទៅក្រោយ)។ ក្នុងខណ:នេះ បើចង់ឱ្យ Siri ឈប់អាន លោកអ្នកគ្រាន់តែនិយាយពាក្យថា “Stop reading”៕
0 comments:
Post a Comment